ទឹកភែ្នកស្រក់មកនេះមិនមែនគ្មានបញ្ហា្ហនោះទេ ...
រឿងរ៉ាវស្នេហា និងសំនួររបស់លោករតនា

មានពេលខ្លះការនិយាយចេញមកក្រៅវាធ្វើឲ្យអារម្មណ៍មួយចំនួនបានធូរស្រាល តែប្រសិនបើមិននិយាយទេអារម្មណ៍ចាក់ស្រេះមានរាប់លានបានធ្វើឲ្យចិត្តនិងបេះដូងខ្ញុំ វាពិបាកមិនដឹងគិតយ៉ាងណា និងមិនអាចអភ័យទោសឲ្យខ្លួនឯង។ រឿងរ៉ាវស្នេហាវា ពិបាកណាស់សំរាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។
ស្នេហាជាអ្វី? បានជាមនុស្សគ្រប់រូបមិនថាប្រុស,ស្រី ឬខ្ទើយ សុទ្ធត្រូវតែឆ្លងកាត់។ ចុះខ្ញុំវាថី! ហើយចុះវាស្អីដែរបានជាមកជ្រុលខ្លួនខូចចិត្តបែបនេះទៅវិញ ពីមុនធ្លាប់តែដើរបោកប្រាស់ចិត្តគេ តែពេលនេះ ត្រូវគេបោកប្រាស់ម្តងហើយ! តើវាជាកម្មពៀរឬយ៉ាងណា?
ខ្ញុំឈ្មោះ រតនា ពេលនេះកំពុងសិក្សានៅមហាវិទ្យាល័យមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ ខ្ញុំនិយាយទៅវាសង្ហារដែរ ដូច្នោះហើយទើបស្រីៗជាច្រើនតាមស្រឡាញ់ ដូច្នោះហើយទើប ខ្ញុំធ្វើឲ្យគេខូចចិត្តជាច្រើនដែរ! ហើយក៏មាននារីជាច្រើនធ្លាប់ខូចខ្លូនជាមួយខ្ញុំដែរ។
សូមប្រាប់មិត្តអ្នកអានជាពិសេសនារីៗតែម្តងកុំឆាប់ជឿពួកប្រុសសង្ហារពេកប្រយ័ត្នបែកពងក្រហម ឥតអំពើ ។
ជាការសោកស្តាយណាស់នូវទងើ្វដែលខ្ញុំបានធ្វើកន្លងមក ដែលអាចនិយាយថាខ្ញុំជាមនុស្សចិត្តខ្មៅ ព្រាននារី រាល់ថ្ងៃខ្ញុំមានវិប្បដិសារីបំផុត ដែលធ្វើបាបចិត្តគេកន្លងមក ។ អំពើបាបកម្មដែរខ្ញុំបានធ្វើ ពេលនេះវាហុចផលមកដល់ខ្ញុំហើយ ។
និតា ជានារីដែលខ្ញុំបានតាមស្រលាញ់ យើងក៏បានក្លាយជាគូសង្សានិងគ្នា នាងជានារីគូរឲ្យស្រឡាញ់ រូបសម្បត្តិ សមរម្យ មានបុរសជាច្រើនលួចស្រឡាញ់នាង ។ ខ្ញុំសារភាពថាខ្ញុំស្រឡាញ់នាង យ៉ាងខ្លាំង! ក្រោយពីបានរស់នៅជាមួយគ្នា អស់រយៈពេល១ឆ្នាំ មានបុរសម្នាក់តាមស្រឡាញ់នាង គេជាអ្នកមាន គេអាចនិយាយបានថា វាសង្ហារ មានរថយន្តទំនើបជិះ។តែនីតាបានប្រាប់ខ្ញុំគេមិនស្រឡាញ់បុរសនោះទេ ។
តែស្រាប់តែនាចុងខែនេះ ការពីថ្ងៃ៣០សីហានេះ គេបានបណ្តើរគ្នាទៅផ្សារសូរិយា ទាំងទឹកមុខរីករាយ។ ពេលនោះខ្ញុំទប់ចិត្តមិនបានក៏ទៅចាប់ដៃនាងហើយប្រាប់ថាហេតុអ្វីអូននៅជាមួយគេ គេមិនឆ្លើយ គេនៅស្ងៀមមិននិយាយ ខ្ញុំបែរទៅនិយាយជាមួយបុរសនោះ ហេតុអ្វីបានជាមកបណ្តើរសង្សារយើង ពេលនោះដៃរបស់ខ្ញុំទៅដល់កញ្ចប់មាត់របស់គេបាត់ទៅហើយ ។
ពេលនោះនិតាបានស្រែកថាឈប់ ខ្ញុំមិនស្គាស់អ្នកឯងទេ សូមចេញឲ្យឆ្ងាយពីជីវិតខ្ញុំទៅ ប្រុសថោកទាប ហេតុអ្វីបានជាវាយសង្សារខ្ញុំ ពេលនោះដៃដែលធ្លាប់ក្រសោបអោបក្រសោមកាយបែរជាលើមកទះកំភ្លៀងខ្ញុំយ៉ាងខ្លាំង។ នៅពេលនោះខ្ញុំក៏ក្លាយជាមនុស្សគរ ឈរ មិនដឹងវិញ្ញាណទៅណា! ។
តើខ្ញុំខុសអ្វី? បានជាអ្នកចាកចោលខ្ញុំទាំងមិនឲ្យខ្ញុំដឹងខ្លួនបែបនេះ? ខ្ញុំនៅតែស្រឡាញ់នាងជាទីបំផុត! និតាបងស្រឡាញ់អូនហេតុអ្វីអូនធ្វើបែបនេះចំពោះបង! អូនដឹងទេថាបងឈឺចាប់?









សួស្តីលោករតនា! ខ្ញុំបានអានប្រវត្តិស្នេហាលោកហើយ, វាពិតជាកំសត់ និងគួរឲ្យចាប់អារម្មណ៍ណាស់។ ខាងក្រោមនេះចំលើយរបស់ខ្ញុំចំពោះសំនួររបស់លោក និងជាមតិយោបល់ខ្លះរបស់ខ្លួនខ្ញុំផ្ទាល់។
តើវាជាកម្មពៀរឬយ៉ាងណា?
កម្មពៀរពិតជាមានឬអត់នោះខ្ញុំពិបាកតបនិងសំនួរលោកណាស់ ព្រោះនេះជាជំនឿរបស់បុគ្គលផ្សេងៗគ្នា តែសំរាប់ពុទ្ធិសាសនិកជនដូចជារូបខ្ញុំ ខ្ញុំជឿជាក់ថាកម្មពៀរពិតជាមាន។
តើលោកខុសអ្វី?
មនុស្សយើងភាគច្រើនមើលមិនសូវឃើញនូវកំហុសរបស់ខ្លួនឯងទេ! ជួនការអ្វីដែលលោកបានធ្វើលោកអាចគិតថាវាមិនមែនជាកំហុស តែសំរាប់រូបនាងវាប្រហែលជាអ្វីដែលនាងមិនអាចទទួលយកបាន។ លោកនិយាយថាលោកធ្លាប់ទាក់ទងស្រីៗជាច្រើននាក់ រហូតមានបានខ្លួនបានប្រាណនាងទៀតក៏មាន។ លោកច្បាស់ក្នុងចិត្តទេថារយៈកន្លងមកដែលលោកនិងនាងជាសង្សារ លោកមិនមានលួចទៅទាក់ទងលេងសើចជាមួយស្រីផ្សេង។ លោកគួរតាំងចិត្តឲ្យស្ងប់ជាងនេះបន្តិចរួចព្យាយាមសួរនាងអំពីកំហុសរបស់លោក។ នៅពេលដែលដឹងពីកំហុសរបស់ខ្លួនហើយ បើលោកនិងនាងអាចត្រឡប់មកជាគ្នាវិញ លោកគួរចៀសវាងកំហុសនោះកុំឲ្យវាកើតម្តងទៀត។ តែបើនាងមិនអាចវិលមករកលោកវិញទេ សូមលោកកាត់ចិត្តទៅ ហើយចងចាំកំហុសនេះទុកសំរាប់ជីវិតគូលើកក្រោយរបស់លោក។
នាងដឹងទេថាលោកឈឺចាប់?
នាងប្រហែលជាដឹងថាលោកឈឺចាប់ តែនាងមិនដឹងថាឈឺប៉ុណ្ណាទេ។ ដូចជាកាលពីមុនដែលលោកធ្វើឲ្យស្រីៗជាច្រើននាក់ឈឺចាប់ លោកមានបានដឹងទេថាពួកនាងឈឺប៉ុណ្ណា?
លោកស្រឡាញ់នាងជាទីបំផុតមែនទេ? គេថាស្នេហាជាការ “ឲ្យ” ដើម្បីមនុស្សដែលលោកស្រឡាញ់មានសេចក្តីសុខ លោកគួរតែបើកផ្លូវឲ្យនាង។ សូមគិតថានាងប្រហែលជាមិនមែនជាគួជីវិតរបស់លោកទេ មនុស្សគ្រប់រូបកើតមកតែងមានគូគ្រង មិនយូរមិនឆាប់លោកនឹងបានជួបជាក់ជាមិនខាន។ សូមជូនពរលោកជួបសំណាងល្អ! Life Is Going On!
ពី Mr. V
Comment by Mr. V — July 6, 2006 @ 6:12 am
សមមុខប្រុសបែបអ្នកឯងហ្នឹង
ហាហាហហាហាហាហ
គួរឲ្យស្តាយណាស់!
Comment by ចរិយា — July 6, 2006 @ 11:37 am
នៅមានអ្នកបន្ទរពីក្រោយទៀត..!!??
Comment by វណ្ណា — July 7, 2006 @ 4:55 am
បើសិនយើងចង់សប្បាយចិត្តក្នុងការធ្វើអំពើរអ្វីមួយ
មិនត្រូវមានវប្បដិសារីនូវអ្វីដែលយើងបានធ្វើឡើយ។
ស្នេហាជារឿងរ៉ាវធម្មតាមួយដែលកប់ជ្រៅនៅក្នុងក្រអៅបេះដូងយើងម្នាក់ៗ
ចំពោះខ្ញុំ រឿងកម្មផលគ្មានទេក្នុងលោកនេះ
មនុស្សយើងគួរផ្តល់ឧកាសអោយគ្នាទៅវិញទៅមក
បើសិនយើងជាមនុស្សសំខាន់របស់គេ
គេមិនទៅណាចូលយើងទេ
គេទៅចោលយើងព្រោះយើងគ្មានអ្វីអោយគេទៀត
អ្នកផ្សេងអាចអោយគេបាន គេច្បាស់ជាទៅរកអ្នកនោះហើយ
វាជារឿងមួយស្រួលយល់ណាស់។
មនុស្សម្នាក់ដែលចាកចេញពីយើងទៅ
មិនមែនយើងមានកំហុសអ្វីនោះទេ
ព្រោះតែគេមានអ្នកល្អជាងយើង
គួរតែអោយគេទៅចុះ
ខ្ញុំសូមចូលរួមការលំបាកចិត្តនេះជាមួយរតនា
មនុស្សម្តងម្តាលតែងតែជួបបញ្ហាដែលពិបាកទទួលយក
តែនេះជាជីវិត
សូមអោយសំណាងល្អ
Comment by ខេមរបក្សី — July 7, 2006 @ 6:37 am
សម័យឥឡូវតែងតែកើតរឿងអញ្ចឹង ស្រីក្បត់ប្រុស ប្រុសក្បត់ស្រី តែគួរឲ្យស្តាយអាណិតចិត្តអ្នកដែលខំស្មោះត្រង់ទៅលើខ្លួន ស្មេហាពិតជាគ្មានធម្មេតា អ្នកដែលស្មោះនឹងស្មេហ័តែងតែមានការឈឺចាប់ ពីខ្ញុំ rethfuture.wordpress.com
Comment by រ៉េត — July 9, 2006 @ 3:14 am
រតនាពិតជាខុស។ ខុសទាំងរឿងអតីត ខុសទាំងប្រើអំពើហិង្សាវាយបុរសនោះទាំងមិនសួរនាំច្បាស់។ ដាច់ខាតមិនអាចធើ្វបែបនះ សំណាងគេមិនប្តឹង។
Comment by Anonymous — August 10, 2007 @ 7:15 am