សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 7, 2006

មូល​ហេតុ​នៃភេទ​សម្ព័ន្ធ្ធ​រវាង​បុគ្គល​រួម​ខ្សែ​លោហិត​​និង​​ផល​ប៉ះពាល់​

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv
ពត៌មាន​ឳពុក​រំលោភ​កូន​, បង​ប្រុស​រំលោភ​ប្អូន​ស្រី ឬ​​ករណី​រំលោភ​សេពសត្ថវៈ​រវាង​បុគ្គល​រួម​ខ្សែរ​លោហិត​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​ជា​ច្រើន​ដង​លើ​ទំព័រ​សារពត័មាន​។ ក្រោយ​ពេល​​​អាន​ពត័​ទាំង​នោះ​ហើយ​ធ្វើ​ឲ្យ​យើង​មាន​ការ​តក់​ស្លុត​ក្នុង​​ ចិត្ត​​​ជា​ខ្លាំង មិន​គួរ​ណា​សង្គម​មនុស្ស​យើង​ធ្លាក់​ចុះ​នូវ​សុជីវធម៌​​យ៉ាង​នេះ​សោះ។ ការ​រួម​ភេទ​រវាង​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ខ្សែ​លោហិត​ជិត​គ្នា​ ជា​ទង្វើ​ខុស​ប្រក្រតី​ខាង​ផ្លូវ​ចិត្ត​ និង​ជា​ទង្វើ​ដែល​ផ្ទុយនឹង​ច្បាប់​​របស់​សង្គម​មនុស្ស​ថែម​ទៀត​ផង​។

មក​ទល់​នឹង​ពេល​នេះ​ហើយ​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​​ដើម​ទង​នៃ​ការ​ខុស​ ប្រក្រតី​ ខាង​ផ្លូវ​ចិត្ត​​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​លាមក​នេះ​​នៅ​ឡើយ ព្រោះ​​មាន​ការ​ព្យាយាម​បិទបាំង​​​មិន​ហ៊ាន​ប្រឈម​មុខ​ក្នុង​សង្គម​។ តែ​ករណី​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​កើតមាន​ឡើង​ជា​ញឹក​ញយ​ក្នុង​​ គ្រួសារ​ក្រី​ក្រ​​​​ជាង​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​ និង​ខ្ពស់។ ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​​ប៉ាន់​ស្មាន​ថា​​ ​ដោយ​សារ​ការ​ប្រឈម​មុខ​នឹង​បញ្ហា​លុយ​កាក់​ក្នុង​គ្រួសារ​ នៅ​ពេល​ដែល​​មាន​ចំណង់​ផ្លូវ​ភេទ​​កើត​ឡើង​ ពួក​គេ​គ្មាន​ជម្រើសច្រើន​​​ដើម្បី​បំពេញ​ចំណង់​របស់​ពួក​គេ​ដូច​គ្រួសារ​ អ្នក​មាន​ ឬ​មធ្យម​ទេ​ គឺ​មាន​តែ​មនុស្ស​នៅ​ក្នុង​ក្រុម​គ្រួសារ​គេ​តែ​ប៉ុណ្ណោះ។

ការ​មាន​ភេទ​សម្ព័ន្ធ​រវាង​បុគ្គល​រួម​ខ្សែ​លោហិត​ជាការ​រួម​ភេទ​​រវាង​ឪពុក ​បង្កើត​និង​កូន​ស្រី,​ បង​ប្រុស​ជា​មួយ​ប្អូន​ស្រី, ម្តាយ​ជា​មួយ​កូន​ប្រុស(​ជា​ករណី​ដែល​កម្រ​បំផុត)។ មនុស្ស​ដែល​មាន​ព្រឹត្តិកម្ម​ផ្លូវ​ភេទ​ជា​មួយ​ក្មេង​ក្នុង​គ្រួសារ​បែប​នេះ ​ ភាគ​ច្រើន​មាន​ស្ថាន​ភាព​គ្រួសារ​ដែល​មិន​ល្អ ងប់​ងុល​ជា​មួយ​រឿង​ភេទ​ ប្រមឹក​ ទំនេរ​គ្មាន​ការ​ងារ​ធ្វើ​ មាន​ពេល​នៅ​ជា​មួយ​ក្េមង​ច្រើន​។ តាម​រយៈ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ករណី​ឪពុក​ជា​មួយ​កូន​ស្រី​បង្កើត​ កូន​ស្រីតែង​តែ​ចូល​រួម​ជា​មួយ​ឪពុក​ដោយ​ការ​ពេញ​ចិត្ត​ មាន​ករណី​តិច​តួច​ណាស់​ (តិច​ជាង​១០%) ដែល​កូន​ស្រី​ប្រឆាំង​នឹង​ឪពុក​ខ្លួន​។ ចំពោះ​ករណី​ម្ថាយ​នឹង​កូន​ប្រុស​បង្កើត​​ គឺ​កម្រ​ជួប​ប្រទះ​ណាស់​ តែ​ករណី​ដែល​ជួបកន្លង​មក​គឺ​បណ្តាល​ពី​ម្តាយ​ ឬកូន​ប្រុស​នោះ​មាន​បញ្ហា​ផ្លូវ​ចិត្ត​កម្រិត​ធ្ងន់ (វិកល​ចារឹក)។

មូល​ហេតុ៖

គេជឿ ​ថា​​ការ​រស់​នៅ​ក្នុង​ទី​ក្រុង ឬ​កន្លែង​ដែល​មាន​សភាព​ចង្អៀត អួរ​អាប់ ជា​មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យកើត​បញ្ហា​នេះ​ឡើង​។ ប៉ុន្តែ​ឆ្លង​តាម​ការ​សិក្សា​ឃើញ​ថា​ស្ថាន​ភាព​បរិស្ថាន​រស់​នៅ​ខាង​លើ​មិន​ មែន​ជា​ដើម​ហេតុ​នៃ​បញ្ហា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​មូល​ហេតុ​ចម្បង​នោះ​គឺ​បណ្តាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត ​ច្រើន​ជាង។ តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ​ការ​រួម​ភេទ​ជា​មួយ​បុគ្គល​ដែល​រួម​ខ្សែ​លោហិត​ជា​ចំណែក​មួយ​របស់​ ការវិវឌ្ឍន៍របស់​មនុស្ស​ នៅ​ចន្លោះ​អាយុ ៣-៦​ឆ្នាំ ក្នុងៗ​ភាគ​ច្រើន​តាម​ឪពុក​​ឬ​ម្តាយ​​ ក្មេង​ប្រុស​ភាគ​​ច្រើន​តាម​ម្តាយ​ រីឯ​ក្មេង​ស្រី​តាមឳពុក ហើយ​ពួកគេតែង​ប្រឆាំង​និង​ម្តាយ​ឳពុក​ដែល​មាន​ភេទ​ដូច​គេ។ តែ​គំនត?​ ឬនិស្ស័យ​នេះ​ត្រូវ​បាន​កប់​​បំបាត់​ចោល​យ៉ាង​ជ្រៅ​​នៅ​ចន្លោះ​អាយុ ៧​-១១​ឆ្នាំ ហើយ​កើត​ឡើង​សារ​ជា​ថ្មី​ក្នុង​វ័យ​ជំទង់ តែ​ក៏ត្រូវ​កប់​លុប​ចោល​ម្តង​ទៀត​មុន​ពេល​ផ្លាស់​មក​​ចាប់​ចិត្ត​មេត្រី​ ភេទ​ផ្ទុយ​ដែល​ជា​មនុស្ស​ក្រៅខ?្សែ​លោ​ហិត​។ តែ​សំរាប់​ករណី​ដែល​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ ដំណាក់​កាល​វិវិត្ត​​មាន​លក្ខណៈ​មិន​ពេញ​លេញ ដែល​ពួក​គេ​នៅ​ជា​ក្េមង​ដែល​នៅ​មាន​តម្រូវ​ការ​ផ្លូវ​ភេទ​ពី​ឳពុក​ម្តាយ​ ស្រប​ជា​មួយ​ឳ​ពុក​ម្តាយ​ដែល​ខ្វះ​ខាត​ការ​ព្យាយាម​រារាំង​ចិត្តផង​នោះ​ទើប ​ធ្វើ​ឲ្យ​ហេតុ​ការ​ដែល​មិន​គួរ​កើត​ កើត​ឡើង​បាន​។

លក្ខណៈ​​​របស់​មនុស្ស​​ដែល​មាន​សម្ព័ន្ធ​ភាព​ផ្លួវ​ភេទ​រវាង​ឪពុក​​ និង​កូន​ស្រី​​

ឪពុក៖ តាម​រយៈ​ការ​សិក្សា​ភាគច្រើន​បាន​ឲ្យ​ដឹង​ថា​ ឪពុក​ម្តាយ​ច្រើន​​មាន​ស្ថានភាព​គ្រួ​សារ​ដែល​រញ៉េ​រញ៉ៃ លែង​លះ​គ្នា គ្រួសារ​មិន​រឹង​ម៉ាំ មិន​បាន​​ទទួល​ភាព​កក់​ក្តៅ​ក្នុង​អារម្មណ៍​ ជា​ពិសេស​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​​គ្រួសារ​មាន​កម្រិត​ទាប​។

លក្ខណៈ ​មនុស្ស​អន្ថ​ពាល​ ខ្វះ​គុណ​ធម៌​ មិន​រើស​មុខ​តា​អ្នក​ណា​ជា​អ្នក​ណាទេ មើល​ឃើញ​ថា​ស្រ្តី​គ្រប់​រូប​ជា​គូ​រួម​ភេទ​គេ​ទាំង​អស់។ ជា​ទូទៅព្រឹត្តិ​កម្ម​នេះ​កើ​ត​មាន​ឡើង​រយៈ​ពេល​យូរ​ រហូត​ដល់​កូន​ស្រី​រៀប​ការ​ ឬ​បែក​ទៅ​នៅ​ផ្ទះ​ផ្សេង ឬ​ក៏​ការ​ត្រូវ​បាន​ទទួល​ការ​ជំទាស់​រារាំង​ពី​សមាជិក​ក្នុង​ផ្ទះ។​ ការ​សិក្សា​​ពី​ប្រតិកម្ម​ទាំង​នេះ​បាន​បង្ហាញ​ថា បញ្ហា​ខាង​លើ​កើត​ឡើង​ក្នុង​គ្រួ​សារ​ដែល​ស្វា​មី​ភរិយា​រួម​រស់​ជាមួយ​គ្នា ​ ហើយ​ក៏ថា​ដែល​ជំរុញ​ឲ្យ​កើត​រឿង​ឡើង​គឺ ការ​សម្រ​ប​ខ្លួន​ខាង​ផ្នែក​ផ្លូវ​ភេទ​មិន​បាន​ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្តី​ប្រពន្ធ ឬ​កង្វះ​ខាត​ភេទ​សម្ព័ន្ធ​រវាង​ប្តី​ប្រពន្ធ។

ការ​បំបែក​​ឳពុក​ និង​កូន​ស្រី​មិន​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​អា​ច​ជួយ​ឲ្យ​​ប្រតិកម្ម​នេះ​ ត្រូវ​បាន​ផ្អាក ឬ​បញ្ឈប់​បាន​​មួយ​រយៈ តែ​គ្មាន​ការ​អះ​អាង​​ថា​នៅ​ពេល​ដែល​ឪពុក​ និង​កូន​មក​ជួប​គ្នា​វិញ​នោះ​ប្រតិកម្ម​នេះ​នឹង​កើត​​ឡើង​វិញ​ម្តង​ទៀត​ឬ​អត់ ​នោះ​ទេ។ ស្រ្តី​ជា​ម្តាយ​​ និង​ជា​ភរិយា​ដ៏​ចម្លែក​តែង​តែ​បាន​ដឹង​រឿង​រាវ​​ដែល​កើត​ឡើង តែម​ទាំង​បាន​ចូល​រួម​ផ្សំ​គំនិត​ជាមួយ​ស្វាមី​ខ្លួន​ថែម​ទៀទ​ផង ស្ទើរ​គ្រប់​ករណី​ស្រ្តី​ជា​ម្តាយ​បាន​ដឹង​ហើយ​បណ្តោយ​តាម​ចិត្ត​ប្តី​ មិន​ហ៊ាន​ធ្វើ​ឲ្យ​ប្តី​ឃ្នើស​​​ចិត្ត​នៅ​ពេល​ដែល​គេ​មាន​ចំណង់​ភេទ​។ នៅ​ពេល​​ដែល​​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ដែល​កើត​ឡើង​ស្រ្តី​ជា​ម្តាយ​នឹង​ សម្តែង​ចេញ​នូវ​សម្ម​ភាព​​ ២យ៉ាង​គឺ អត់ធន់​និង​បញ្ហា​ទាំង​អស់​ ដោយ​បញ្ចេញ​នូវ​ប្រតិកម្ម​ប្រឆាំង​តវ៉ា​បន្តិច​បន្តួច ឬ​បដិសេដ្ឋ​មិន​ទទួល​ស្គាល់​មិន​ដឹង​មិន​ឮ​ទង្វើ​ទាំងនេះ​។

ម្តាយ៖ លក្ខណៈ​របស់​ម្តាយ​បែប​នេះ​ភាគច្រើន​ជា​មនុស្ស​ដែល​ខ្វះ​ការ​ត្រិរិះ​ ពិចារណា​​ ធ្វើ​ខ្លួន​ដូច​ក្េមង​មិន​ទាន់​ដឹង​ក្តី​ មិន​ដឹង​អ្វី​ខុស​ឬ​ត្រូវ ផ្តេក​ផ្តួល​និង​ពឹង​ពាក់​ឪពុក​ម្តាយ​ជា​រហូត​មក​ ភាគ​ច្រើន​ពួក​គេ​រៀប​ការ​នៅ​ពេល​ដែល​មាន​អាយុ​តិចពេក ហើយ​រៀប​ការ​ជាមួយ​បុរស​ដែល​មាន​លក្ខណៈ​ជាមេ​ដឹក​នាំ​គ្រប់​គ្រង​លើ​ អ្វីៗទាំង​អស់​ក្នុង​ជីវិត​របស់​នាង។

ការ​ដែល​ស្រ្តី​ជា​ម្តាយ​យល់​ ព្រម​ ព្រោះ​ខ្លួន​គ្មាន​ឥទ្ធិពល ​ឬ​អំណាច​អ្វី​ទាំង​អស់​ក្នុង​គ្រួសារ ធ្វើ​ឲ្យ​កូន​មិន​បាន​ទទួល​ការ​ការពារ​ឲ្យ​បាន​ល្អ​ពី​សំណាក់​ឪពុក ជា​ពិសេស​ធ្វើ​ឲ្យ​ក្មេង​​ទន់​ខ្សោយ​ខាង​ផ្លូវ​ចិត្ត​ មិន​អាច​តវ៉ា​ប្រឆាំង​និង​ទង្វើ​របស់​ឪពុក​មក​លើ​ខ្លួន​បាន។​ ជាង​នេះ​ទៅ​ទៀត​ម្តាយ​ដែល​ជំរុញ​ឲ្យ​កូន​ក្លាយ​ខ្លួន​ជា​មនុស្ស​​ពេញ​វ័យ​ លឿន​ពេក ដូច​ជា​ការ​ប្រគល់​តួនាទីខ្លួន​ជាម្តាយ​ឲ្យ​កូន​ធ្វើ​ រួម​ទាំ​ងសម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​ជា​មួយ​ស្វាមី​ខ្លួន​ថែម​ទៀត​ផង។​

កូន​ស្រី៖ ទោះ​បី​ជា​សង្គម​ទូទៅ​តែង​តែ​អាណិត​អាសូរ​ យល់​ចិត្ត​កូន​ស្រី​ និង​ស្អប់​ខ្ពើមឪពុក​នាង​យ៉ាង​ខ្លាំង​ តែ​នៅ​មាន​អ្វី​ម្យ៉ាង​ចង្អុល​បង្ហាញ​ថា​​ កូន​ស្រី​អាច​ជា​មាន​ចំណែក​បណ្តាល​ឲ្យ​រឿង​នេះ​កើត​ឡើង ឬ​ក៏​ជា​អ្នក​បង្ក​ឲ្យ​កើត​រឿង​ថែម​ទៀត​ផង។ មាន​គេ​សង្ស័យ​ថា​ តើ​កូន​ស្រី​ពិត​ជា​ត្រូវ​បាន​បង្ខំ​ឲ្យ​រួម​ភេទ​ជា​មួយ​ឪពុក​ខ្លួន​ពិត​មែន​ទេ? ព្រឹត្តិកម្ម​នេះ​តែង​កើត​ឡើង​រយៈ​ពេល​យូរ ដែល​រហូត​ដល់​កូន​ស្រី​ក៏​យល់​ព្រម​ឲ្យ​ឪពុក​បន្ត​ធ្វើ​ដោយ​មិន​ប្រកែក ​ឬបដិសេដ្ឋ។

មាន​មតិ​ប្រឆាំង​បាន​លើក​ឡើយ​ថា​ កូន​ស្រីអភ័ព្វ​ទាំង​នោះ​មិន​បាន​ដឹង​ថា​ខ្លួន​​មាន​កំហុស​ទេ​ មាន​ករណី​ខ្លះ​នាង​បាន​ចាត់​ទុក​ថា​​ ការ​រួម​ភេទ​ជា​មួយ​ឪពុក​ជា​ការ​សម្តែង​នូវ​ក្តី​ស្រឡាញ់​របស់​ឪពុក​ដែល​មាន ​ចំពោះ​កូន​ ទាំង​នេះ​ធ្វើឲ្យ​នាង​មិន​សូវ​បាន​​គិត​ថា​នាង​មាន​កំហុស​។ ​នាង​តែង​តែ​ទទួល​នូវស្គាល់​ថា​ខ្លួន​នាង​ខុស​នៅ​ពេល​ដែល​អាថកំបាំង​នៃ​ការ​ រួម​ភេទ​របស់​នាង​ជា​មួយ​ឪពុក​ត្រូវ​បាន​លាតត្រដាង ព្រម​ទាំង​ទទួល​រង​នូវ​ការ​មាក់​ងាយ​ពី​សង្គម​ ឬ​ក៏​បណ្តាល​មក​ពី​អារម្មណខឹង​សម្បារ​​ចង់​សងសឹក​ជាមួយ​ម្តាយ​នាង​រលាយ​បាត់។

ទោះ​ជា​យើង​មិន​អាច​ធ្វើ​ការប៉ាន់​ស្មាន​ពី​អារម្មណ៍​របស់​ កូន​ស្រី​ចំពោះ​ព្រឹត្តិកម្ម​នេះ​បាន​ក៏​ដោយ ក៏​គេ​ប្រទះ​ឃើញ​ថា​កូន​ស្រី​រមែង​តែង​តែ​គេច​វេស​កំហុស​របស់ខ្លួន​ ដោយ​ព្យាយាម​​ប្រាប់ខ្លួន​ឯង​ថា​មិន​បានទទួល​ក្តី​សុខ​ពី​ការ​រួម​ភេទ​ជា​ មួយ​ឪ​ពុក​បង្កើត​ខ្លួន​ឡើយ។ ព្រោះ​ជា​ទូទៅ​ច្បាប់​​តែង​តែ​ផ្តោត​រាល់​កំហុស​​ទាំង​អស់​ដាក់​លើ​ឪពុក ​ជាង​នោះ​ទៅ​ទៀត​ច្បាប់​ការ​ពារ​កូន​ស្រី​មិន​​ប៉ះ​ពាល់​កិត្តិ​យស​​ថែម​ទៀត ​ផង​។ ហេតុ​ដូច្េនះ​ហើយ​ទើប​ធ្វើ​ឲ្យ​ការ​សិក្សា​ពី​លក្ខណៈ​ក្មេង​ស្រី​ទាំង​នោះ​ មាន​ការ​​ពិបាក​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ ឆ្លងតាម​ការសិក្សា​មួយ​បាន​​ដែល​បាន​ធ្វើ​លើ​មនុស្ស​ច្រើន​នាក់​បាន​ប្រទះ​ ​ឲ្យ​ឃើញ​ថា សតិ​បញ្ញាមិន​មែន​ជា​បច្ច័យ​សំខាន់​ដែល​បណ្ទាល​ឲ្យ​កើត​ឡើង​នូវ​រឿ​ង​ខាង​លើ​ទេ តែ​បើ​សិន​ជា​ក្មេង​ស្រី​ដែល​មាន​សតិ​បញ្ញា​ខ្សោយ​អាច​នឹង​ប្រឈម​មុខ​​បញ្ហា ​ខាង​លើ​ច្រើន​ជាង​ ហើយ​​ទង្វើ​នេះ​នឹង​អូស​បន្លាយ​ពេល​វេលា​រិតតែ​យូរ​ថែម​ទៀត។

យើង​ នៅ​មិន​ទាន់​ដឹង​ពី​លទ្ធ​ផល​ដែល​បណ្តា​ល​​មក​ពី​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ ​​រវាង​ឪពុក​ និង​កូន​ថា​​តើ​ក្មេង​ស្រី​ទាំង​នោះ​នឹង​ទទួល​ផល​ប៉ះ​ពាល់​យ៉ាង​ណា​ឲ្យ​​ ច្បាស់​លាស់​នៅ​ឡើយ​ទេ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​មាន​ការ​សិក្សា​មួយ​បាន​អះ​អាង​ថា ប្រសិន​បើ​ព្រឹត្តិ​កម្ម​នេះ​កើត​ឡើង​មុន​ពេល​ដែល​ក្មេង​ស្រី​ឈាន​ចូលវ័យ​​​ជំទង់​ គឹ​មិន​សូវ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ផ្នែក​ផ្លូវ​ចិត្ត​ក្េមង​ស្រី​ទេ។ តែ​ប្រ​សិន​បើ​កើត​ឡើង​​ក្នុង​ពេល​នាង​មាន​វ័យ​ជំទង់​វិញ វា​នឹង​សាង​បញ្ហា​ដែលប៉ះ​ពាល់ផ្នែក​ចិត្ត​គំនិត​នាង​ច្រើនជាង។​ ក្េមង​ដែល​នៅ​ក្នុង​វ័យ​នេះ​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ ដឹង​ថា​អ្វី​ល្អ​មិន​ល្អ​ អ្វីខុស​អ្វី​ត្រូវ អ្វី​ដែល​សង្គម​មនុស្ស​ទទួល​បាន​ និង​មិន​អាចទទួល​បាន​។ ម្យ៉ាង​វិញទៀត​នាង​ស្ថិត​នៅ​ក្នុង​វ័យ​ដែល​កំពុង​ធំលូត​លាស់​ទាំង​រាង​កាយ​ និង​ចិត្ត​គំនិត​ ដែល​ចង់​ល្អ ចង់​មាន​សេរីភាព​។ អាការៈ​ដែល​ប៉ះពាល់​ដល់​ពួក​នាង​ក្រោយ​ពេល​ជួប​បញ្ហា​ខាង​លើ​គឺ​ នាង​មាន​សភាព​សោក​សៅ ស្ងាត់​ស្ងៀម ទន់​ខ្សោយ ធុញ​អាហារ ឈឺ​ចាប់​ពេញ​រាង​កាយ គេង​មិន​លក់​ ការសិក្សា​ធ្លាក់​ចុះ និង​ខ្លាច​រអារ​ ឬ​អាច​ញាញ​រឿង​ភេទ។

វិធី​ព្យាបាល៖
1- ព្យាបាល​ដោយ​ប្រើ​តាម​វិធិ​ចិត្ត​សាស្រ្ត​បែប​ថ្នាក់​ថ្នម (Supportive Psychotherapy) ឬ​វិធិ​ចិត្ត​សាស្រ្ត​បែប​ស៊ី​ជំរៅ (Intensive Psychotherapy)
2- ពន្យល់​អធិប្បាយ​ឪពុក​ម្តាយ​ឲ្យ​យល់​ពី​បញ្ហា មិន​ត្រូវ​រិះ​គន់​ឬ​បន្ទោស​គេ​ទេ។ ពន្យល់​បង្ហាញ​ពី​ការ​វិវិឌ្ឍន៍​​ពី​បុគ្គលិក​ភាព​របស់​ក្មេង​​ក្នុង​រឿង​ ភេទ​ខ្លី​ថា៖ ក្នុង​វ័យ​ ៣-៥​ ឆ្នាំ ក្នុង​វ័យ​នេះ​ក្មេង​ត្រូវ​ការ​នៅ​ជិត​ឪពុក​ម្តាយ​ដែល​មាន​ភេទ​ផ្ទុយ​ពី​ពួក​គេ។​ ទាំង​នេះ​ដើម្បី​ឲ្យ​ឪពុក​ម្តាយ​មើល​ឃើញ​បញ្ហា​ដោយ​ខ្លួន​ឯង​ និង​​ចាំបាច់​ត្រូវ​​រក​វិធី​បញ្ជៀស​ ឬ​ការ​ពារ​មិន​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​សារ​ជា​ថ្មី។
3- សំរាប់​ឪពុក​គឺ​ពិបាក​ក្នុង​ការ​ព្យា​បាល​បន្តិច ព្រោះ​ឪពុក​ប្រភេទ​នេះ​គិត​ថា​​សម្មភាព​ ឬឥរិយាបថ​ដែល​មាន​ចំពោះ​កូន​ស្រី​មិន​ដូច​គេទេ គេ​រមែង​មិន​ទទួល​ស្គាល់​​ការពិត​ និង​ព្យាយាម​​កាន់​ជើង​ខ្លួន​ឯង។ ការ​បំបែក​កូន​ស្រីពី​ឪពុក​ជា​ការ​បង្អាក់​សកម្មភាព​នេះ​បាន​មួយ​រយៈ​​ប៉ុណ្ណោះ​។