ប្រភព៖ ឯកសារបរទេស
ប្រែសំរួលដោយ៖ Kv
អាការៈឈឺរួយបរិវេណកញ្ចឹងក និងខ្នងដែលយើងមិនដឹងមូលហេតុ នៅពេលខ្លះអាចកើតឡើងពីការធ្វើចលនាជាប្រចាំរបស់រាងកាយយើង តែយើងមិនបានយកចិត្តទុកដាក់ធ្វើការសង្កេត។
បើអ្នកបានដឹងពីមូលហេតុពិតប្រាកដរបស់ការឈឺរួយហើយ អ្នកនឹងអាចព្យាបាលជម្ងឺនេះបានដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ ឬទៅជួបគ្រូពេទ្យទេ។ ចូរអ្នកសង្កេតខ្លួនឯងថា តើសកម្មភាព ឬឥរិយាបថមួយណា ដែលធ្វើឲ្យអ្នករួយកញ្ចឹងក ឈឺចុកចាប់ឆ្អឹងខ្នង៖
- ការប្រើស្មាគៀបទូរស័ព្ទនិយាយយូរៗ៖ ឥរិយាបថនេះនឹងធ្វើឲ្យសាច់ដុំបរិវេញកញ្ចឹងក របស់អ្នកបចុះខ្សោយ។ ទោះបីជាវាជាវិធីដែលធ្វើឲ្យអ្នកមានដៃទំនេរសម្រាប់ធ្វើអ្វីផ្សេងទៀតក្នុងពេលដែលអ្នកកំពុងសន្ទាទូរស័ព្ទ តែវាមិនល្អសំរាប់អ្នកទេ។ អ្នកគួរប្រើដៃមួយកាន់ទូរស័ព្ទនិយាយល្អជាង តែបើចាំបាច់ចៀសមិនបានមែននោះ អ្នកគួរប្តូរខាងឲ្យញយបន្តិច។
- អង្គុយខ្នងត្រង់យូររហូតរឹងខ្នង៖ សំរាប់អ្នកដែលត្រូវអង្គុយនៅតុធ្វើការពេញមួយថ្ងៃ ការអង្គុយក្នុងឥរិយាបថតែមួយយូរៗ នឹងធ្វើឲ្យសាច់ដុំពួរឆ្អឹងរបស់អ្នកឈឺរួយខ្លាំងឡើងៗ។ នៅពេលដែលមានអារម្មណ៍ថាឈឺរួយខ្នងហើយ អ្នកគួរប្តូរឥរិយាបថអង្គុយរបស់អ្នកភ្លាមៗ ឬក៏ឧស្សាហ៍ប្រែខ្លួនទៅមកៗក៏បាន។
- ការកាន់, យួរ, ស្ពាយ ឬលើករបស់ធ្ងន់៖ ទាំងនេះវាអាចជាមូលហេតុធ្វើឲ្យសាច់ដុំកញ្ចឹងក និងខ្នងរបស់អ្នកធ្វើការធ្ងន់ដែរ ដូច្នេះអ្នកមិនគួរ កាន់, ស្ពាយ ឬលើករបស់ធ្ងន់ៗយូរៗ ជាប់ៗគ្នាទេ គួរឈប់សំរាក់ជាបន្តបន្ទាប់។
- មិនគួរអានសៀវភៅពេលគេងសណ្តូកជើង៖ ការគេងសណ្តូកធ្វើឲ្យសសៃរពួរឆ្អឹងខ្នងរបស់អ្នកប្រឹងឡើងតឹង ដែលបណ្តាលឲ្យមានការឈឺរួយ។ តែបើអ្នកចាំបាច់ត្រូវអាន គួរកល់ក្បាល, ក និងខ្នងឲ្យមានកំពស់ខ្ពស់បន្តិច។
- គេងងក់៖ ការគេងងក់នៅពេលអ្នកកំពុងអង្គុយធ្វើការ គួររកកន្លែងដាក់ក្បាលឲ្យសមរម្យ ឬដេកកត្រង់ មិនគួរផ្អៀងក្បាលទៅមុខ, ក្រោយ, ឆ្វេង ឬស្តាំទេ ព្រោះវាអាចធ្វើឲ្យក របស់អ្នកចុករួយបាន។
- បន្ថយភាពតានតឹងមុនចូលគេង៖ ចូលគេងក្នុងខណៈពេលអ្នកមានភាពតានតឹងក្នុងអារម្មណ៍ នៅពេលភ្ញាក់ពីដំណេកអាចធ្វើឲ្យអ្នករួយកញ្ចឹងក ដូច្នេះមុនពេលចូលគេងគួរងូតទឹកឲ្យស្អាត បន្ធូរបន្ថយភាពតានតឹងដោយការដកដង្ហើមចេញចូលវែងៗ នៅពេលមានអារម្មណ៍ធូរស្រាលបន្តិចសឹមចូលគេង។
- ការជ្រើសរើសខ្នើយកើយ៖ គួរកើយខ្នើយដែលមានភាពស្វិតទន់និងមានកំពស់ល្មម ព្រោះការកើយខ្នើយដែលខ្ពស់ ទាប រឹង ឬទន់ពេក អាចធ្វើឲ្យអ្នកឈឺរួយកញ្ចឹងក បាន។
បើអ្នកមានអាការៈឈឺរួយបរិវេណកញ្ចឹងក និងខ្នង ហើយបានសង្កេតមើលឃើញប្រតិកម្មប្រចាំថ្ងៃឃើញថាមានដូចចំនុចដែលបានរៀបរាប់ខាងលើមែននោះ សូមប្រញ៉ាប់ដោះស្រាយដោយខ្លួនឯងតាមរយៈអ្វីដែលយើងបានជំរាបជូនខាងលើ។ តែបើនៅមិនបានផលទេនោះយើងសូមណែនាំអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះលោកអ្នកអាចកំពុងប្រឈមមុខនិងជំងឺអ្វីមួយមិនខាន។