សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 13, 2006

ស្រា​អាចជួយ​ឲ្យ​សិច​ប្រសើរ​ឡើង​បាន​ឬ​ទេ?

ប្រភព​៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ​៖ Kv
ធ្លាប់​ឮគេ​និយាយ​តៗ​គ្នា​ថា ការ​ផឹក​ស្រា​មុន​ពេល​រួម​ភេទ​​ធ្វើ​ឲ្យ​​សកម្មភាព​ការ​រួម​ភេទ​របស់​អ្នក​ដំណើរ​ការ​ដោយ​រលូន​និង​រហ័ស​រហួន តើ​នេះ​វា​ជា​ការ​ពិត​មែន​ ឬ​យ៉ាង​ណា?
លោក​គ្រូ​ពេទ្យ​ម្នាក់​មាន​ប្រសាស​ថា​គាត់​ក៏​ធ្លាប់​ឮ​ចាស់ៗ​និយាយ​ដូច​​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ​ដែរ។ តែ​គ្រូ​​បាន​បដិសេធ​ថា៖ ការ​ពិត​វា​ផ្ទុយ​ពី​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ ព្រោះ​សារជាតិ​អាល់​កុល​ដែល​មាន​នៅ​ក្នុង​ស្រា​ដែល​យើង​ផឹក​ចូល​ទៅ​​នោះ​​ ​នឹង​ទៅ​ធ្វើ​ឲ្យ​ចំនុច​កណ្តាល​នៃ​​ខួរ​ក្បាល​​ដែល​ជា​កន្លែង​គ្រប់​គ្រង​រាល់​សកម្ម​ភាព​ក្នុង​រាង​កាយ​ធ្វើ​ការ​ខុស​ធម្មតា ដូច​ជា​ការ​​ទប់​លំនឹង​ខ្លួន​, ការ​ខ្វះ​ភាព​ទទួល​ខុស​ត្រូវ​ មិនដឹង​​ខុស​ត្រូវ។ អ្នក​ដែល​ផឹក​ស្រា​ចូល​ទៅ​អាច​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្ពស់ ព្រោះ​គេ​បាត់​បង់​សតិ​​សម្បជញ្ញៈដែល​នឹង​គ្រប់​គ្រង​អារម្មណ៍​ខ្លួនឯង​ តែ​គេ​ក៏មិន​អាច​គ្រប់​គ្រង​ការ​ធ្វើ​ការ​របស់​អវយវៈ​ភេទ​គេតាម​ចិត្ត​ប្រាថ្នា​ដែរ។ សរុប​មក​គេ​មិន​អាច​ធ្វើ​ការ​រួម​ភេទយ៉ាង​​មាន​សេចក្តី​សុខ​​បាន​ឡើយ គេ​អាចនិយាយ​យ៉ាង​ខ្លី​ថា​ស្រា​មិន​បាន​ជួយ​ឲ្យ​សិច​របស់អ្នក​ប្រសើរ​បាន​ឡើយ។