សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 14, 2006

ខ្វះ​ទំនុក​ចិត្ត​ព្រោះ​ដើម​ទ្រូង​តូច

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ​៖ Kv
រឿង​កង្វល់​ចិត្ត​របស់​ស្រ្តី​ចំពោះ​រូប​រាង​កាយ​របស់​នាង​មាន​ច្រើន​រាប់​មិន​អស់ តែ​រឿង​ទំហំដើម​ទ្រូង​ចាត់​ទុក​ថា​ជា​រឿង​​ដែល​នាង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ជា​ពិសេស​ស្រ្តី​ដែល​ទើប​ពេញ​វ័យ​ និង​ស្រ្តី​ដែល​នឹង​រៀប​ការ​ ពួក​នាង​តែង​​មិន​មាន​ទំនុក​ចិត្ត​ចំពោះ​ដើម​ទ្រូង​ដែល​តូច​ទាំងគូ​​របស់​នាង​ នាង​ខ្លាច​អនាគត​ស្វាមី​របស់​នាង​មិន​ពេញ​ចិត្ត​នឹង​ពួក​វា។

​បុរស​ភាគ​ច្រើន​​ផ្តោត​ចំណាប់​​អារម្មណ៍​របស់​គេ​ចំពោះ​ស្រ្តី​មាន​ដើម​ទ្រូងប៉ោង​ មូល​ក្បំ និង​មាន​ខ្នាត​ធំៗ។ តាម​ការ​ពិត​វា​មិន​ដូច្នោះ​ទាំង​អស់​នោះ​ទេ មាន​បុរស​មិន​តិច​ទេ​ដែល​​មិន​ចូល​ចិត្ត​ស្រ្តី​មាន​ដើម​ទ្រូង​ធំ ព្រោះ​ខ្នាត​ដើម​ទ្រូង​ដែល​ធំ​នោះ​ អាច​ធ្វើ​ឲ្យ​មើល​ទៅ​មាន​ភាព​រយីក​រយាក មិន​គួរ​ជា​ទី​ចាប់​អារម្មណ៍។ ការ​ឡើង​រឹង​របស់​ដើម​ទ្រូង​ស្រ្តី​ដែល​មាន​ទំហំ​​តូចត្រូវ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់ ​នៅ​ពេល​ដែល​នាង​បាន​ទទួល​ការ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ពីដៃ​គូ។ ដូច្នោះ​ហើយ​​មាន​បុរស​ជា​ច្រើន​​ចូល​ចិត្ត​ស្រ្តី​ដែល​មាន​ទំហំ​ដើម​ទ្រូង​តូច ព្រោះ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ និងគួរ​ឲ្យ​​​គយគន់​មិន​ចេះ​ជិនណាយ។

ទំហំ​របស់​ដើម​ទ្រូង​អាច​មាន​ការ​ប្រែ​ប្រួល​បាន​ក្រោយ​ពេល​រៀប​ការ​ រួម​ផ្សំ​ជា​មួយ​ការ​ច្របាច់​លញ់ពី​​​គូ​ស្នេហ៍​ផង​នោះ​ ក៏​នឹង​ធ្វើ​ឲ្យ​ដើម​ទ្រូង​ស្រ្តី​​ដែល​មាន​ទំហំ​តូច​​រីក​ធំ​ជាង​មុន​​បាន​។ ស្រ្តី​ដែល​មាន​ទំហំ​ទ្រូង​​តូច​អាច​ជួយ​ខ្លួន​ឯង​ឲ្យ​មាន​ទំហំ​ធំ​ជាង​មុន​បាន​តាម​រយៈ​ការ​ម៉ាស្សា​ដោយ​ខ្លួន​ឯង។ ត្រូវ​ចាំទុក​ថាសំរាប់​​ការ​មាន​ភេទ​សម្ព័ន្ធ​ វិធិដាស់​អារម្មណ៍​ផ្លូវ​ភេទ​ សំរាប់​ស្រ្តី​​មិន​មែន​ពឹង​​​​តែ​ដើម​ទ្រូងមួយ​មុខ​នោះ​ទេ ​អ្វី​ដែល​សំខាន់​គឺ​​អ្នក​ទាំង​ពីរ​​ស្រឡាញ់​គ្នា​ ចេះ​​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ អ្នក​និង​មាន​សេចក្តី​សុខ​ក្នុង​ជីវិត​ស្នេហ៍​ជាក់​ជា​មិន​ខាន​។