ស្វែងយល់ពីការគ្រៀវសំរាប់បុរស (ត)
ប្រភព៖ ឯកសារបរទេស
ប្រែសំរួលដោយ៖ KV
…តពីអត្ថបទមុន
ត្រូវត្រៀមខ្លួនអ្វីខ្លះមុនធ្វើការគ្រៀវសំរាប់បុរស?
* គូស្វាមីភរិយាដែលជ្រើសយកវិធិនេះសំរាប់ពន្យាកំណើតគួរមានបុត្រ រួចហើយមិនតិចជាង 02នាក់ ព្រោះការវះកាត់ដោះចំណងដែលបានគ្រៀវហើយចេញដើម្បីមានបុត្រជា ថ្មី មិនទទួលបានផល100% ទេ។ កូនពៅរបស់អ្នកគួរមានអាយុជាង1ខួបឡើងទៅ ព្រោះក្មេងដែលមានអាយុតិចជាង1ខួបងាយនឹងឈឺអត្រាប្រឈមមុខនឹងគ្រោះ ថ្នាក់ដល់ជីវិតមានខ្ពស់។
* រោគប្រចាំកាយដែលមាន ហើយគួរប្រាប់គ្រូពេទ្យមុនការវះកាត់មានដូចជា៖
ឈាម ហូរខុសប្រក្រតី, ឈាមក្រកក, មានប្រតិកម្មជាមួយថ្នាំស្ពឹកជាដើម ទាំងនេះប្រយោជន៍សំរាប់គ្រូពេទ្យធ្វើការជ្រើសរើសវិធីវះកាត់ផ្សេង ដែលមិនប៉ះពាល់ដល់សុខភាព។
* ជំងឺឆ្លងផ្សេងៗដែលលោកកំពុងមាន ជាពិសេសរោគឆ្លងត្រង់បរិវេណអវយវៈភេទខាងក្រៅ មានដូចជា ពងបែកនៅលើពងស្វាស រមាស់លើតួអង្គជាតិជាដើម។ លោកគួរធ្វើការព្យាបាលឲ្យជាសះស្បើយជាមុនសិន ដើម្បីកុំឲ្យមានការឆ្លងដល់ស្នាមវះក្រោយពេលធ្វើការវះកាត់។
* ត្រូវកោររោមដែលដុះបរិវេញលឹង្គចោល ដើម្បីជាការងាយស្រួលក្នុងការសំអាតនៅពេលវះកាត់ក៏ដូចជាពេល សំអាតដើម្បីផ្សះមុខរបួសក្រោយពេលគ្រៀវ។
ក្រោយពេលការ គ្រៀវសំរាប់បុរស លោកអាចត្រឡប់ទៅផ្ទះ ឬប្រកបការងារបានជាធម្មតា ការថែរក្សាមើលថែខ្លួនឯងជាចំនុចសំខាន់ដើម្បីការពារមិនឲ្យមុខ របួសបណ្តាលមានបញ្ហា មានដូចជា៖
* ស្អំទឹកកកត្រង់ពងស្វាសនៅថ្ងៃដំបូងក្រោយពេលវះកាត់ ដើម្បីកុំឲ្យហើម ឈឺចាប់ និងការពារការហូរឈាម ចៀសវាងការហាត់ប្រាណខ្លាំង ឬលើករបស់ធ្ងន់រយៈពេល03ថ្ងៃ។
* ផ្អាកការរួមភេទមួយសប្តាហ៍ ព្រោះការរួមភេទក្រោយពេលធ្វើការគ្រៀវ វាងាយធ្វើឲ្យបំពង់ទឹកអសុចិដែលបានចងរួច(ធ្លាយ)តភ្ជាប់គ្នា វិញ ធ្វើឲ្យការពន្យារកំណើតទទួលបរាជ័យ។
* គួរប្រើប្រាស់វិធិពន្យាកំណើតបែបផ្សេង(ប្រើស្រោមអនាម័យ, ថ្នាំពន្យាកំណើត)មួយរយៈសិនបើលោកត្រូវការរួមភេទ។ នៅពេលដែលពិនិត្យឃើញថាមិនមានអសុចិលាយក្នុងទឹកកាមទេនោះបានន័យ ថាការគ្រៀវរបស់លោកបានទទួលជោគជ័យ នៅពេលរួមរ័កលើកក្រោយមិនចាំបាច់ពន្យាកំណើតបែបផ្សេងទេ។
* គួរធ្វើការពិនិត្យមើលទឹកកាមដែលហូរចេញមកក្រោយពេលគ្រៀវពី 4-6អាទិត្យ ថាមិនមានអសុចិលាយមកជាមួយទឹកកាមគួរធ្វើការពិនិត្យ 2ដងជាប់ៗគ្នា ដើម្បីឲ្យប្រកដក្នុងចិត្តថាលោកបានគ្រៀវជានិរន្ត៍ ។
រយៈពេលការក្លាយជា អារ ជារៀងរហូតក្រោយពេលគ្រៀវ
ការ ក្លាយខ្លួនជាមនុស្ស អារ ជារៀងរហូតក្រោយពេលគ្រៀវមានន័យថា ការពិនិត្យមិនឃើញមានទឹកអសុចិក្នុងទឹកកាមដែលហូរចេញមកក្រៅ ទាំងនេះវាអាស្រ័យលើចំនួនដងរបស់ការចេញទឹកកាមមកក្រៅ ច្រើនជាងរយៈពេលធ្វើការគ្រៀវដោយ៖
* ក្នុងចំណោមអ្នកធ្វើការគ្រៀវសំរាប់បុរស 80 – 90% ពិនិត្យមិនឃើញមេជីវិតឈ្មោល(អសុចិ)ហូរចេញមក ក្រោយពេលមានការបាញ់ទឹកកាមពី 12-15ដង
* ក្នុងចំណោមអ្នកធ្វើការគ្រៀវសំរាប់បុរស 80% ពិនិត្យមិនឃើញមានមេជីវិតិឈ្មោល(អសុចិ)ហូរចេញមកជាមួយទឹកកាម ក្រោយពេលធ្វើការគ្រៀវបាន 6សប្តាហ៍ ដែលមិនមានសិចញឹកញាប់ ឬការហូរទឹកកាមញឹក
* ទឹកអសុចិដែលនៅសល់ក្នុងបំពង់ និងមិនអាចធ្វើដំណើរផ្លាស់ទីក្នុងរយៈពេល 3សប្តាហ៍ក្រោយពេលធ្វើការគ្រៀវ
* មិននៅឃើញមានទឹកអសុចិលាយឡំជាមួយទឹកកាមពេលបាញ់ចេញមកក្រៅ ក្រោយពេលការគ្រៀវបាន 3ខែ បើពិនិត្យឃើញមាននិងមានអាចធ្វើការផ្លាស់ទីបាន នោះបានន័យថាលោកទទួលបរាជ័យក្នុងការគ្រៀវ។
ស្បែក ដណ្តប់រូបកាយរបស់មនុស្សយើងមានច្រើនប្រភេទណាស់។ ប៉ុន្តែម្ចាស់ខ្លួនមិនបានចាប់អារម្មណ៍នោះទេថា តើគេមានស្បែកប្រភេទណាទៅ? ចំពោះមុខវិញ ប្រសិនបើគេបានដឹងអំពីស្បែកដណ្តប់រូបកាយខ្លួនឯងជាស្បែកប្រភេទ ណាហើយនោះ ទើបគេអាចជ្រើសរើសរកផលិតផលថែរក្សាស្បែកបែបណាដើម្បីតំរូវជា មួយនឹងស្បែករបស់ខ្លួនឯងនោះ។







