ស្វែងយល់ពីការគ្រៀវសំរាប់បុរស (ត)
ប្រភព៖ ឯកសារបរទេស
ប្រែសំរួលដោយ៖ Kv
…តពីអត្ថបទមុន
ការ គ្រៀវសំរាប់បុរសដើម្បីពន្យាកំណើតទទួលបរាជ័យតិចជាង1% វាអាស្រ័យបច្ចេកទេសវះកាត់ និងការចងបំពង់អសុចិរួមជាមួយបទពិសោធន៍របស់គ្រូពេទ្យផងដែរ។
បញ្ហាខ្លះៗដែលអាចកើតមានឡើងក្រោយការគ្រៀវសំរាប់បុរស
គេ ជួបករណីនេះប្រហែល 1% នៃបុរសដែលបានធ្វើការគ្រៀវ ជាទូទៅវាជាបញ្ហាបន្តិចបន្តួចដែលអាចព្យាបាលបាន។ មានករណីខ្លះតម្រូវឲ្យអ្នកជំងឺត្រឡប់មកសំរាកនៅមន្ទីពេទ្យ ដើម្បីធ្វើការព្យាបាល។ បញ្ហាផ្សេងៗដែលអាចកើតមានឡើងនេះជាទូទៅកើតមានឡើងតិចតួចណាស់ ហើយវាក៏អាស្រ័យទៅនិងបទពិសោធន៍របស់គ្រូពេទ្យដែលធ្វើការវះកាត់ ផងដែរ បញ្ហាទាំងនោះមានដូចជា៖
ស្ទះកកសសៃឈាម
មាន ប្រហែលជា1%នៃអ្នកជំងឺ មូលហេតុបណ្តាលមកពីការធ្វើឲ្យដាច់សសៃឈាមដែលនៅជុំវិញបំពង់ អសុចិ ក្នុងពេលដែលកំពុងចាក់ថ្នាំស្ពឹក ឬកំឡុងពេលដែលធ្វើការវះកាត់ញែកបំពង់ទឹកអសុចិ និងការចងភ្ជាប់សសៃឈាមមិនបានជាប់។ បើសិនសសៃឈាមដែលស្ទះមានទំហំតូច វានឹងជ្រាបនិងហូរវិញជាធម្មតាក្នុងរយៈពេល 1-2 សប្តាហ៍ តែបើមានទំហំធំ និងមានការឈឺចាប់ខ្លាំង គួរត្រឡប់មកជួបពេទ្យ ដែលអាចនឹងធ្វើការវះកាត់យកសសៃឈាមដែលស្ទះចេញ និងធ្វើការភ្ជាប់សសៃឈាមនោះសារឡើងវិញ។
ស្នាមរបួសក្លាយ
កម្រ ជួបប្រទះករណីនេះណាស់ក្នុងពេលបច្ចុប្បន្ន តែបើមានតែងតែកើតឡើងជាមួយការស្ទះកកសសៃឈាម។ ស្នាមរបួសដែលក្លាយនឹងហើយឡើងក្រហម និងមានការឈឺចាប់ពេលប៉ះពាល់ ឬស្លៀកខោ ករណីដែលដំបៅក្លាយខ្លាំងច្រើនមានខ្ទុះហូរចេញមក បើសិនជាជួបករណីដូចខាងលើគួរត្រឡប់មកជួបពេទ្យដើម្បីធ្វើការ ព្យាបាលជាបន្ទាន់។
ការរលាកបំពង់អសុចិដែលនៅជាប់ពងស្វាស
ករណី នេះកើតឡើងប្រហែល 1-3នាក់ ក្នុងចំណោមអ្នកជំងឺ 500នាក់ដែលធ្វើការគ្រៀវសំរាប់បុរស។ មូលហេតុចម្បងកើតមកពីការហើម បណ្តាលមកពីសំពាធក្នុងបំពង់នោះឡើងខ្ពស់ក្រោយពេលធ្វើការវះកាត់ នឹងចងភ្ជាប់។ វីធីព្យាលគឺ គួរអង្គុយត្រាំទឹកក្តៅមួយថ្ងៃ2ដង ព្រឹកនិងល្ងាច ស្លៀកខោស្លីបរឹងដែលអ្នកប្រដាល់ស្លៀកដើម្បីទ្រពងស្វាសកុំឲ្យ យាកធ្លាក់ និងញ៉ាំថ្នាំផ្សះប្រភេទ NSIADs។ អាការៈខាងលើនិងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល 6-12សប្តាហ៍។
ដុំក្នុងថងពងស្វាស
ជា ដុំមេជីវិតឈ្មោល(អសុចិ) ដែលតោងនៅចុងបំពង់អសុចិដែលបានកាត់និងចងរួច។ បណ្តាលមកពីអសុចិជ្រាបចេញមក និងកើតទៅជាការរលាកនៅជុំវិញ រហូតប្រមូលផ្តុំជាដុំរុំជុំវិញចុងបំពង់នោះ។ ករណីនេះកើតមានឡើងប្រមាណ 2នាក់ ក្នុងចំណោម ៣នាក់នៃអ្នកជំងឺ។ ដុំក្នុងថង់ពងស្វាសនេះមិនបណ្តាលឲ្យមានការឈឺចាប់ទេ តែវាមូលហេតុនៃការតភ្ជាប់គ្នាឡើងវិញនៃបំពង់ទឹកអសុចិ ដែលបណ្តាលឲ្យការគ្រៀវបរាជ័យ វាតែងកើតឡើង 12សប្តាហ៍ក្រោយការគ្រៀវ។
ឈឺហួរពងស្វាស
ករណីនេះអាច កើតមានឡើង 1 ក្នុងចំណោម 2000នៃអ្នកជំងឺ។ មូលហេតុបណ្តាលមកពីសំពាធក្នុងពងស្វាសកើនឡើង អាការៈនេះមិនសូវកើតមានទេ តែបើមានត្រូវព្យាបាលតាមអាការៈឈឺខ្លាំង ឬតិច។ ក្នុងករណីដែលឈឺខ្លាំងអាចត្រូវទៅធ្វើការវះកាត់ដោះចំណងនោះចេញ ឬក៏កាត់បំពង់អសុចិដែលនៅសល់នោះចោលតែម្តង។








