សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 19, 2006

ស្វែង​យល់​ពី​ការ​គ្រៀវ​សំរាប់​បុរស (ត)

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv
…​​តពី​អត្ថបទ​មុន

ការ ​គ្រៀវ​សំរាប់​បុរស​ដើម្បី​ពន្យា​កំណើត​ទទួល​បរាជ័យ​តិច​​ជាង​1% វា​អា​ស្រ័យ​បច្ចេក​ទេស​វះកាត់​ និងការ​ចង​បំពង់​អសុចិ​រួម​ជា​មួយ​បទ​​ពិសោធន៍​របស់​គ្រូ​ពេទ្យ​ផង​ដែរ។

បញ្ហា​ខ្លះ​ៗ​​ដែល​អាច​កើត​មាន​ឡើង​ក្រោយ​ការ​គ្រៀវ​សំរាប់​បុរស
គេ ​ជួប​ករណី​នេះ​ប្រហែល​ 1% នៃ​​បុរស​ដែល​បាន​ធ្វើ​ការ​គ្រៀវ​ ជា​ទូទៅ​វា​ជា​បញ្ហា​បន្តិច​បន្តួច​ដែល​អាច​ព្យា​បាល​​បាន​។ មាន​ករណី​ខ្លះ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ត្រឡប់​មក​​សំរាក​នៅ​មន្ទី​ពេទ្យ​ ដើម្បី​ធ្វើ​ការ​ព្យាបាល។ បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​នេះ​ជា​ទូទៅ​​កើត​មាន​ឡើង​តិច​តួច​ណាស់ ហើយ​វា​ក៏​អាស្រ័យ​ទៅ​និង​បទ​ពិសោធន៍​របស់​គ្រូ​ពេទ្យ​ដែល​ធ្វើ​ការ​វះកាត់​ ផង​ដែរ​ បញ្ហា​ទាំង​នោះ​មាន​ដូច​ជា៖

ស្ទះ​កកសសៃ​ឈាម​
មាន​ ប្រហែល​ជា​1%​នៃ​អ្នក​ជំងឺ មូល​ហេតុ​បណ្តាល​មក​ពី​​ការ​​ធ្វើ​ឲ្យ​​ដាច់​សសៃ​ឈាម​ដែល​នៅ​ជុំ​វិញ​បំពង់​ អសុចិ ក្នុង​ពេល​ដែល​កំពុង​ចាក់​ថ្នាំ​ស្ពឹក​ ឬ​កំឡុង​ពេល​ដែល​ធ្វើ​ការ​វះ​កាត់​ញែក​បំពង់​ទឹក​អសុចិ​ និង​ការ​ចង​ភ្ជាប់​សសៃឈាម​មិន​បាន​ជាប់​។ បើ​សិន​សសៃ​ឈាម​ដែល​ស្ទះ​មាន​ទំហំ​តូច​ វា​នឹង​ជ្រាប​​និង​ហូរ​វិញ​ជា​ធម្មតា​ក្នុង​រយៈ​ពេល​ 1​-2 សប្តាហ៍ តែ​បើ​មាន​ទំហំ​ធំ និង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ គួរ​ត្រឡប់​មក​ជួប​ពេទ្យ​​ ដែល​អាច​នឹង​ធ្វើ​ការ​វះ​កាត់​យក​សសៃ​ឈាម​ដែល​ស្ទះ​ចេញ និង​ធ្វើ​ការ​ភ្ជាប់​សសៃឈាម​នោះ​សារ​ឡើង​វិញ។

ស្នាម​របួស​ក្លាយ
កម្រ ​ជួប​ប្រទះ​ករណី​នេះ​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​ តែ​បើ​មាន​តែង​តែ​កើត​ឡើង​ជា​មួយ​ការ​ស្ទះ​កក​សសៃ​​ឈាម​។ ស្នាម​របួស​ដែល​ក្លាយ​នឹង​ហើយ​ឡើង​ក្រហម និង​មាន​ការ​ឈឺ​ចាប់​ពេល​ប៉ះ​ពាល់​ ឬ​ស្លៀក​ខោ​ ករណី​ដែល​ដំបៅ​ក្លាយ​ខ្លាំង​ច្រើន​មាន​ខ្ទុះ​ហូរ​ចេញ​មក​ បើ​សិន​ជា​ជួប​ករណី​ដូច​ខាង​លើ​គួរ​ត្រឡប់​មក​ជួប​ពេទ្យ​ដើម្បី​ធ្វើ​ការ​ ព្យា​បាល​​ជា​បន្ទាន់។

ការ​រលាក​បំពង់​​អសុចិ​ដែល​​នៅ​ជាប់​ពង​ស្វាស​
ករណី ​នេះ​កើត​ឡើង​ប្រហែល 1-3នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​ 500នាក់​ដែល​ធ្វើការ​គ្រៀវ​សំរាប់​បុរស។ មូលហេតុ​ចម្បង​កើត​មក​ពី​ការ​ហើម បណ្តាល​មក​ពីសំពាធ​ក្នុង​បំពង់​នោះ​ឡើង​ខ្ពស់​ក្រោយ​ពេល​ធ្វើ​ការ​វះកាត់​ នឹង​ចង​ភ្ជាប់។ វីធី​ព្យាល​គឺ គួរ​អង្គុយ​ត្រាំ​ទឹក​ក្តៅមួយ​ថ្ងៃ​2ដង ព្រឹក​និង​ល្ងាច ស្លៀក​ខោ​ស្លីប​​រឹង​ដែល​អ្នក​ប្រដាល់​ស្លៀក​ដើម្បី​ទ្រ​ពង​ស្វាស​កុំ​ឲ្យ​ យាក​ធ្លាក់​ និង​​ញ៉ាំ​ថ្នាំ​ផ្សះ​ប្រភេទ NSIADs។ អាការៈ​ខាង​លើ​និង​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ 6-12​សប្តាហ៍។

ដុំ​ក្នុង​ថង​ពង​ស្វាស
ជា ​ដុំ​មេជីវិត​ឈ្មោល(អសុចិ) ដែល​តោង​នៅ​ចុង​បំពង់អសុចិដែល​បាន​កាត់​និង​ចង​រួច។ បណ្តាល​មក​ពី​អសុចិ​ជ្រាប​ចេញ​មក​​ និង​កើត​ទៅ​ជា​ការ​រលាកនៅ​ជុំ​វិញ រហូត​ប្រមូល​ផ្តុំ​ជា​ដុំរុំ​ជុំ​វិ​ញ​ចុង​បំពង់នោះ។ ករណី​នេះ​កើត​មាន​ឡើង​ប្រមាណ 2នាក់ ក្នុង​ចំណោម​ ៣​នាក់​នៃ​អ្នក​ជំងឺ។ ដុំ​ក្នុង​ថង់​ពង​ស្វាស​នេះ​មិន​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ទេ តែ​វា​មូល​ហេតុ​នៃ​ការ​តភ្ជាប់​គ្នា​ឡើង​វិញ​នៃ​បំពង់​ទឹក​អសុចិ ដែល​បណ្តាលឲ្យ​ការ​គ្រៀវ​បរាជ័យ វា​តែង​កើត​ឡើង​ 12សប្តាហ៍​ក្រោយ​ការ​គ្រៀវ។

ឈឺ​ហួរ​ពង​ស្វាស
​ករណី​នេះអាច ​​កើត​មាន​ឡើង​ 1 ក្នុង​ចំណោម 2000​នៃ​អ្នក​ជំងឺ។ មូល​ហេតុ​បណ្តាល​មក​ពី​សំពាធ​ក្នុង​ពង​ស្វាស​កើន​ឡើង​ អាការៈ​នេះ​មិន​សូវ​កើត​មាន​ទេ តែ​បើ​មាន​ត្រូវ​ព្យា​បាល​តាម​អាការៈឈឺខ្លាំង​ ឬ​តិច។ ក្នុង​ករណី​ដែល​ឈឺខ្លាំង​អាច​ត្រូវ​ទៅ​ធ្វើ​ការ​វះ​កាត់​​ដោះ​ចំណង​នោះ​ចេញ ឬ​ក៏​កាត់​បំពង់​អសុចិ​ដែល​នៅ​សល់​នោះ​ចោល​តែ​ម្តង។

នៅមាន​ត… 

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/07/19/p100/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.