តើការកំចាត់រោមនៅត្រង់ចំនុចអាថ៌កំបាំងមានផលបែបណា?
ជាការពិតរោមដែលដុះនៅត្រង់ចំនុចអាថ៌កំបាំងរបស់ស្រ្តីនោះ ក្រៅពីវាអាចជួយធ្វើឲ្យកើតនៅភាពស្រស់ស្អាតហើយនោះ វាថែមទាំងមានប្រយោជន៍ទៅក្នុងរឿងនៃការជួយការពារមិនឲ្យមានក្លិនជះចេញមកក្រៅបានទៀតផង។
ការកោររោម វានឹងធ្វើឲ្យរោមដែលដុះមកសារជាថ្មីនោះ មិនស្រស់ស្អាត ហើយនឹងមានសសៃធំហើយរឹង អាចធ្វើឲ្យកើតមានអាការៈឈឺចាប់បាន។ អ្នកអាចនិងប្រើវិធីវែករោមក៏បាន ក៏ប៉ុន្តែវិធីនេះវាមានចំនុចអាក្រក់គឺ នឹងធ្វើឲ្យកើតរោមវៀចបាន។
វិធីដែលល្អបំផុតគឺការប្រើឡាហ្សែរដែលនឹងត្រូវប្រើទៅចំរន្ធរោមតែតំលៃតាមវិធីនេះវាហាក់ដូចជាមានកំរិតខ្ពស់ល្មមសមគួរដែរ។ ទោះបីយ៉ាងណាក៏ដោយ គួរតែគិតបានល្អថា អ្នកគួរតែជ្រើសរើសយកវិធីមួយដែលបានផលទាំងផលល្អ និងការសន្សំសំចៃ៕








