សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 21, 2006

ស្វែង​យល់​ពី​ការ​គ្រៀវ​សំរាប់​បុរស (តចប់)

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ​៖ Kv
…ត​ពីអត្ថ​បទ​មុន

លទ្ធ​ផល​ដែល​ទទួល​បាន​ក្រោយ​ពេល​ការ​គ្រៀវ​សំរាប់​បុរស
​បុរស​ដែល​សំរេច​ចិត្ត​ធ្វើ​ការ​គ្រៀវ​ច្រើន​នៅ​ក្នុង​អាយុ 30-40 ឆ្នាំ ផល​ដែល​ផ្តល់​ឲ្យ​ក្រោយ​ពេល​គ្រៀវ​អាច​ចាត់​ទុក​ថា​​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ ក្រោយ​ពេល​ធ្វើ​ការ​សិក្សា​រយៈ​ពេល​វែង​ដល់​ទៅ​ 25​ឆ្នាំ ទៅ​លើ​បុរស​ 10,000​នាក់ ដែល​បាន​គ្រៀវ​ ឃើញ​ថា​មិន​មាន​អ្វី​ខុស​ធម្មតា​សំរាប់​ប្រព័ន្ធ​ការងារផ្សេង​​ក្នុង​រាង​កាយ​ លើក​លែង​តែ៖

1. ប្រព័ន្ធ​បន្ត​ពូជ
ដោយ​សារ​មាន​ការ​កើន​ឡើង​នៃ​សំពាធ​​ក្នុង​ពង​ស្វាស​ក្រោយ​ពេល​គ្រៀវ​ ធ្វើ​ឲ្យ​សសៃ​ ឬ​បំពង់​ទឹក​អសុចិ​រីក​ធំ​ជាង​មុន មាន​ស្នាម​ប្រេះ​តិចៗ ព្រម​ជាមួយ​ការ​​ប្រមូល​ផ្តុំ​គ្នា​របស់​ទឹក​អសុចិ ឃើញ​ថា​មាន​ការ​ភាព​តឹង​រឹង​នៃក្នុង​សសៃ​នោះបើ​យើង​យក​ម្រាម​ដៃ​ទៅ​ចុច​ស្ទាប់​ខាង​ផ្នែក​ខាង​ក្រៅ។

ទាំង​នេះ​វា​អាច​បណ្តាល​ឲ្យ​ បំពង់​ទឹក​អសុចិ​មាន​ងាយ​និង​តឹង​រឹង​ ទោះ​ជា​នៅ​ពេល​ធម្មតា​(​​មិន​មាន​អារម្មណ៍​ភេទ) អាការៈ​នេះ​អាច​កើត​ឡើង​ក្រោយ​ពេល​គ្រៀវ​ 10ឆ្នាំ។ តែ​វា​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​​កោសិការ​ដែល​មាន​តួ​នាទី​ផលិត​ អ័រមូន​ភេទ​ក្នុង​ពង​ស្វាស​ទេ កម្រិត​អ័រមូន​ភេទ​ក្នុង​ឈាម​មាន​ដំណើរ​ការ​ជា​ធម្មតា និង​មិន​មាន​ប៉ះ​ពាល់​ដល់​សមត្ថភាព​ផ្លូវ​ភេទ​នោះ​ឡើយ។

ក្រៅ​ពី​នោះ​បរិមាណ​ទឹក​កាម​ដែល​បាញ់​ចេញ​មក​មាន​លក្ខណៈ​ធម្មតាទាំង​ពណ៌ និង​ក្លិន ព្រោះ​ទឹក​កាម​ប្រហែល​ពី 90-95%ដែល​បាញ់​ចេញ​មក​នោះ​មាន​ប្រភព​មក​ពី​ទឹករំអិល​នៃ​ក្រពេញ​ពង​ស្វាស និង​ក្រពេញ​អសុចិ​ដែល​នៅ​ខាង​ក្រោយ​ផ្លោក​នោម។

2. ប្រព័ន្ធ​ការ​ពារ​រាង​កាយ
ជា​ធម្មតា​ទឹក​អសុចិ​នឹង​ត្រូវ​ញែក​ចេញ​ពី​ប្រព័ន្ធ​លំហូរ​របស់​ឈាម​នៃ​រាង​កាយ​ខាង​ក្នុង​ពង​ស្វាស សំពាធ​ក្នុង​បំពង​អសុចិ​ដែល​កើន​ឡើង​ក្រោយ​ការ​គ្រៀវ​សំរាប់​បុរស​ នឹង​បំផ្លាញ​​ដំណើរ​ការ​ញែក​នោះ​ចោល ទឹក​អសុចិ​ និង​ជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​លំហូរ​នៃ​ឈាម​ នឹង​ក្លាយ​ជា​វត្ថុ​ចំលែក​ក្នុង​រាង​កាយ​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​រាង​ការ​សាងប្រព័ន្ធ​​ការ​ពារ​ថ្មីបបន្ថែម​ ដើម្បី​ប្រមូល​ទឹក​អសុចិ​ទាំង​នោះ​រួច​បំផ្លាញ​ចោល។ ប្រព័ន្ធ​ការពារ​ថ្មី​បន្ថែម​នេះ​​ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល 2-4​ឆ្នាំ ក្រោយ​ពេល​គ្រៀវ មាន​ករណី​តិច​តួច​ណាស់​ដែល​​វា​នៅ​មាន​សេស​សស់​ក្នុង​រយៈ​ពេល​ក្រោយ​មក ដែល​មាន​បំណែក​ខ្លះ​ត្រូវ​បាន​ជ្រាត​ចូល​មក​ក្នុង​ទឹក​កាម​ដែល​ហូរ​ចេញ​មក តែ​វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​រាង​កាយទេ។

ការ​គ្រៀវ​សំរាប់​បុរស​ និង​មហារីក​នៃ​អវយវៈ​បន្ត​ពូជ

ជំនឿ​ដែល​ថា​សំពាធ​ដែល​កើន​ឡើង​ក្នុង​ចំពង់​អសុចិ​ក្រោយ​ពេល​ធ្វើ​ការ​គ្រៀវ​ គួរ​តែ​មាន​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ប្រព័ន្ធ​បន្ត​ពូជ ជា​ពិសេស​ពង​ស្វាស និង​ក្រពេញ​អសុចិ ដែល​មាន​កម្រិត​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ខ្ពស់ តែ​ការ​សិក្សា​មួយ​បាន​លើក​បង្ហាញ​ថា ជំនឿ​ខាង​លើ​មិន​​ត្រឹម​ត្រូវ​ទេ ព្រោះ​គ្មាន​អ្វី​ទាក់​ទង​គ្នា​ក្នុង​រឿង​នេះ​ទៅ​និង​ជំងឺ​មហារីក។

1. ក្នុង​​ក្រពេញ​ទឹក​កាម
មាន​ការ​យល់​ខុស​មួយ​បាន​លើក​ឡើង​ថា ក្រពេញ​ទឹក​កាម​នឹង​ធ្វើ​ការ​ផលិត​និង​បញ្ចេញ​ទឹក​រំអិល​តិច​ជាង​មុន កោសិការ​រីក​ធំជាង​មុន ព្រម​ជា​មួយ​ការ​បន្ថែម​កម្រិត​អ័រមូន​ភេទ​ក្នុង​សសៃ​ឈាម​ច្រើនជាង​មុន ដែល​​ជា​កត្តា​ជំរុញ​ឲ្យ​ប្រ​ឈម​នឹង​ការ​កើត​មហារីក​​ក្រពេញទឹក​កាម​រឹត​តែ​ខ្ពស់។ តែ​តាម​​ការ​សិក្សា​ស្រាវ​​​ជ្រាវ​ មក​ដល់​ពេល​បច្ចុប្បន្ន​ឃើញ​ថា ការ​គ្រៀវ​សំរាប់​បុរស​នឹង​មិន​មាន​ផល​ប៉ះ​ពាល់​ក្នុង​មិន​បណ្តាល​ឲ្យ​មាន​ការ​ផ្លាង​ប្តូរ​ដំណើរ​ការ​របស់​ក្រពេញ​ទឹក​កាម​ និង​ក្រពេញ​ផ្សេងៗ​ក្នុង​រាង​កាយទេ។

មូល​ហេតុ​ដែល​ពិនិត្យ​ឃើញ​មាន​កើត​មហារីក​ក្នុង​ក្រពេញ​ទឹក​កាម​នៃ​បុរស​​ដែល​បាន​គ្រៀវ​រួច​ហើយ​ច្រើន​ជា​ង​បុរស​ធម្មតា​ បុរស​ដែល​បាន​គ្រៀវ​តែង​មក​មន្ទីពេទ្យ​ពិនិត្យ​សុខភាព​ច្រើន​ជាង​បុរស​ដែល​មិន​បាន​ធ្វើ​ការ​គ្រៀវ​ និង​ពួក​គេ​តែង​តែ​ធ្វើ​ការ​ពិនិត្យ​ក្រពេញ​ទឹក​កាម​តាម​រន្ធ​គូទ​ច្រើន​ជាង​បុរស​ដែល​មិន​បាន​​គ្រៀវ ដូចនេះ​ទើប​គេ​ឃើញ​ថា​បុរស​ដែល​កើត​មហារីក​ក្រពេញ​ទឹក​កាម​កើត​មហារីក​ច្រើន​ជាង​បុរស​ធម្មតា។

2. មហារីក​ពង​ស្វាស
គេ​ជឿ​ថា​សំពាធ​ដែល​កើន​ឡើង​ក្នុង​ពង​ស្វាស​ក្រោយ​ពេល​គ្រៀវ​ និង​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​ផលិត​អសុចិ​ក្នុង​ពង​​ស្វាស និង​ធ្វើ​ឲ្យ​ប្រឈម​មុខ​ក្នុង​ការ​កើត​មហារីក​ពង​ស្វាសច្រើន​។​ តាម​រយៈ​ការ​សិក្សារ​រយៈពេល​វែង​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​បាន​គ្រៀវ​​​រមែង​ឋិត​ក្នុង​វ័យ​ដែល​ប្រឈម​មុខ​និង​ការ​កើត​មហារីកពង​ស្វាស​ និង​ក្នុង​របាយ​ការណ៍​ពេទ្យ​មួយ​បាន​ប្រទះ​ឃើញ​ថា មហារីក​ពង​ស្វាស​​ក្រោយ​ពេល​គ្រៀវ​​ ច្រើន​ពិនិត្យ​ឃើញ​ក្រោយ​ពេល​គ្រៀវ​បាន​​ 3ខែ បន្ទាប់​ពី​មាន​ការ​ ឈឺ​ហួរ​ពង​ស្វាស​គ្រប់​ពេល ដែល​នាំ​ឲ្យ​មាន​កា​រ​ពិនិត្យ​យ៉ាង​លំអិត ទើប​គេ​ឃើញ​មាន​មហារីក​។

សរុប​សេចក្តី
ការ​គ្រៀវ​សំរាប់​បុរស​ដើម្បី​ពន្យា​ ឬ​បញ្ឈប់​ការ​ផ្តល់​កំណើត​ គឺ​ជា​ការ​វះកាត់​ដែល​ងាយ​ស្រួល​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ពន្យា​ ឬ​បញ្ឈប់​កំណើតជា​ស្ថាពរ។ បច្ចេក​ទេស​វះកាត់​ការ​គ្រៀវ​សំរាប់​បុរស​ថ្មី ក្នុង​ពេល​បច្ចុប្បន្ន​ ជួយ​ឲ្យ​ផល​ប៉ះ​ពាល់​​ផ្សេងៗ​​ដែល​អាច​កើត​ក្រោយ​ពេល​គ្រៀវ​ថយ​ចុះ ដែល​ជា​កត្តា​ឲ្យ​ការ​ជ្រើស​រើស​វិធី​ពន្យា​កំណើត​របៀប​នេះ​មាន​ការ​ពេញ​និយម​ច្រើន​ឡើង​នា​ថ្ងៃ​អនាគត។

បុរស​ភាគ​ច្រើន​មាន​ក្តី​កង្វល់​ និង​យល់​ច្រឡំ​ថា ការ​គ្រៀវ​សំរាប់​បុរស​ជា​ការ​កាត់​ចោល​នូវ​ពង​ស្វាស ដែល​គេ​មិន​អាច​ធ្វើ​ការ​ងារ​ធ្ងន់​បាន និង​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​ទៀត​ផង

ទទួល​ការ​ពន្យល់ និង​ពិភាក្សា​ជា​មួយ​ពេទ្យ និង​ជួយ​​​កាត់​បន្ថយ​ការ​យល់​ខុស​ និង​ក្តី​កង្វល់​ចិត្ត​របស់​ពួក​គេ​បាន​យ៉ាង​ល្អ។ តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ពី​អតិតកាល​រហូត​មក​ទល់​និង​បច្ចុប្បន្ន​កាល​បង្ហាញ​ថា ការ​គ្រៀវ​សំរាប់​បុរស​ជា​វិធី​ដែល​​មាន​សុវត្ថិភាព និង​មិន​មាន​ផល​ប៉ះ​ពាល់​ក្នុង​ការដំណើរ​ការ​ផ្សេង​ៗ​ក្នុង​រាង​កាយ​​បុរស​ឡើយ។

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/07/21/p101/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.