សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 24, 2006

អាថ៌កំបាំង​របស់​ស្ត្រី​ដែល​​​បុរស​គួរ​ស្វែង​យល់

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv

ដើម្បី​ក្លាយ​ជា​សុភាព​បុរស​ពិត​ប្រាកដ​ទាំង​ពេល​​ធម្មតា​ និង​ពេល​កំពុង​​ធ្វើ​កិច្ច​ការ​លើ​គ្រែ​នោះ​​ បង្អែម​ជីវិត​​សូម​លើក​បង្ហាញ​ពី​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់​ស្ត្រី​ដែល​បុរស​គួរ​ដឹង ហើយ​បើ​អស់​លោក​អនុវត្ត​បាន​​នោះ​ លោក​នឹង​ក្លាយ​ជា​សុភាព​បុរស​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​​ចេះ​យល់​ចិត្ត​គូរ​ស្នេហ៍​​ និង​ជា​បុរស​ដែល​ជា​ទី​ប្រាថ្នា​របស់​នារី​ទាំង​ឡាយ​លើ​លោក​។

1- បញ្ឆេះ​រួច​ពន្លត់ វា​មិន​មែន​ជា​ការ​ល្អ​ទេ​ដែល​លោក​ដាស់​អារម្មណ៍​នាង​​តាម​រយៈ​ការ​ថើប​នាង​តាំង​ពី​ផ្ទៃ​មុខ​ រួច​ខិត​ចុះ​ទៅ​ក្រោម​ទៅៗ តែ​ដល់​ចំនុច​សំខាន់​លោក​បែរ​ជា​បញ្ឈប់​​​ការ​​ថើប​របស់​លោក​ហើយ​បែរ​ជា​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៅ​វិញ។ ទង្វើ​របស់​លោក​យ៉ាង​នេះ​អាច​ធ្វើឲ្យ​នាង​គិត​ថា​លោក​មិន​បាន​ស្រឡាញ់​នាង​ពិតប្រាកដ​ទេ ឬ​ក៏​នាង​អាច​គិត​ថា​លោក​ប្រហែល​ជា​ស្អប់​ខ្ពើម​នាង ​ព្រោះ​​លោក​ប្រ​ហែល​ជា​ដឹង​រឿង​អ្វី​ៗ​មិន​ល្អ​ពី​នាង​ច្រើន​(រឿង​អតីត)។​ នាង​នឹង​បាត់​បង់​អារម្មណ៍​ភ្លាម​មួយ​រំពេច​​ ហើយ​ច្បាស់​ជា​អន់​ចិត្ត​និង​លោក រួម​ទាំង​ខ្លួន​ឯង​ផង​ដែរ។ បើ​លោក​ជ្រុល​ខ្លួន​ធ្វើ​ដូច្នេះ​ហើយ​វិធី​កែ​​ងាយ​ទេ គឺ​លោក​គួរ​បន្ត​​​ថើប​នាង​ឲ្យ​រឹត​តែ​ខ្លាំង​ជាង​មុន ដើម្បីបញ្ឆេះ​ភ្លើង​តណ្ហារបស់​នាង​ម្តង​ទៀត​។

2- កុំ​សម្រាត​នាង​ឲ្យ​ននល​គក​ពេក​ ស្រ្តី​មិនចូល​​ចិត្ត​ឲ្យបុរស​​​ដោះ​សម្លៀក​បំពាក់​នាង​ឲ្យ​ខ្លួន​នាង​នៅននល​គក​ពេក​នោះ​ទេព្រោះ​នាង​មាន​ការ​អៀន​ខ្មាស់​ជាង​​បុរស​ លោក​គួរ​មាន​ទុក​ខ្លះ​សំរាប់​នាង​​។ អ្វី​ដែល​នាង​ត្រូវ​ការ​គឺ លោក​ដោះ​សម្លៀក​បំពាក់​ឲ្យ​ដូច​ជា​​លោក​កំពុង​បើក​កញ្ចប់​កាដូ​ដ៏​សែន​មាន​តំលៃ​និង​មាន​ន័យ​សំរាប់​លោក​ ហាម​ដាច់​ខាត​កុំ​សម្រាត​នាង​ដូច​កូន​ក្មេង​ហែក​កញ្ចប់​កា​ដូ​ព្រោះ​ស្រេក​ឃ្លាន​ចង់​ដឹង​ថា​មាន​អ្វី​នៅ​ខាង​ក្នុង​… ។ លោក​គួរ​សម្តែង​នូវ​អារម្មណ៍​ដែល​ទទូច​ចង់​បាន​ខ្លួន​នាង​យ៉ាង​ខ្លាំង ឬ​ប្រើ​សំលេង​ខ្សិប​ស្រាលៗ​ដាក់​ត្រចៀក​នាង​ថា រាង​កាយ​អូន​ពិត​ជា​ស្អាត​ណាស់…។ល។

3- កុំ​ផ្លុំ​ខ្យល់​ចូល​ត្រចៀក​នាង​ខ្លាំង​ៗ​ពេក ព្រោះ​ការ​ប្រើ​ខ្យល់​ដង្ហើម​ដើម្បី​សាង​ភាព​សម្រើប​ និង​ការ​ផ្លុំ​ពន្លត់​ភ្លើង​ទៀន​ខួប​កំណើត​វា​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ណាស់ ការ​ផ្លុំ​ខ្យល់​ចូល​ក្នុង​ប្រចៀក​ខ្លាំង​ៗ​អាច​ឲ្យ​នាង​ឈឺ​បាន​។ គួរ​ប្តូរ​ពី​កម្លាំង​ខ្យល់​ផ្លុំ​នោះ​មក​ជា​កម្លាំង​ខ្យល់​​ខ្សឹប​ ព្រម​ជាមួយ​ការ​ប្រើ​ប្រាស់​បបូរ​មាត់ ត្រដុស​ស្លឹក​ និង​ទង​ត្រ​ចៀក​នាង​បន្ថែម​ផង​នោះ មាន​ន័យ​ថា​លោក​កំពុង​​ប្រើ​ខ្យល់​ផ្លុំ​​បង្កាត់​ភ្លើង​តណ្ហា​របស់​នាង​ឲ្យ​ឆាប​ឆេះ​រឹត​តែ​ខ្លាំង។

4- កោរពុក​មាត់ឲ្យ​ស្អាត​បាត បុរសភាគ​ច្រើន​តែង​តែ​ភ្លេច​ជា​និច្ចថា​ក្រោម​បបូរ​មាត់​និង​ចង្កា​របស់​ខ្លួន​ពោរ​ពេញទៅ​ដោយ​វត្ថុដែល​ស្រដៀង​បន្លា​មុតស្រួច ហើយ​ពួក​គាត់​តែង​តែ​ប្រើ​ប្រាស់​រាង​កាយ​របស់​គាត់​ត្រង់​ហ្នឺង​ទៅ ត្រដុស​ឈ្មុស​ឈ្មុល​សាច់​ដ៏​ខ្ចី​ នៃ​ផែន​ថ្ពាល់ កញ្ចឹងក និង​ដើម​ទ្រូង​គូ​ស្នេហ៍​គាត់​។ ពេល​ដែល​នាង​ផ្អៀង​ក្បាល​ម្តងទៅ​​ឆ្វេង​ម្តង​ទៅ​​ស្តាំ​មិន​មែន​​បាន​ន័យ​ថា​នាង​កំពុង​ទទួល​អារម្មណ៍​ស្រើប​ស្រាល​ទាំង​ស្រុង​ទេ តែ​នាង​ប្រហែល​ជា​កំពុង​គេចពី​ការ​ចាក់​ និងការ​​កោស​នៃ​ពុក​មាត់​របស់​លោក​ហ្នឹង​ណា។ ដូច្នេះ​បើ​ដឹង​ខ្លួន​ថា​មាន​ពុក​មាត់​និង​ពុក​ចង្កា​​​រឹង គួរ​លោក​កោរ​វា​ចេញ​ឲ្យ​ស្អាត​ជានិច្ច​ដើម្បី​អនាម័យ​ផ្ទាល់​ខ្លួន​ក៏​ដូចជា​ការ​មិន​ទៅ​រំខាន​ដៃ​គូរួម​ដំណេក​លោក​ផង​ដែរ។

5- ការ​ខាំកកេរ​​ចុង​សុដន់ បុរសភាគ​ច្រើន​ចូល​ចិត្ត​ខាំញិញ​ចុង​សុដន់​របស់​ស្ត្រី​ ដូច​ជា​កំពុ​ង​ខាំ​ចុង​ប៉ោង​ប៉ោង​ដើម្បី​ផ្លុំ​ខ្យល់​បញ្ចូល​អញ្ចឹង។ លោក​គួរ​ដឹង​ថា​ ចុង​សុដន់(ក្បាល​ដោះ) របស់​ស្ត្រី​ជា​ចំនុច​ដែល​ងាយ​និង​ទទួល​អារម្មណ៍​បំផុត នាង​មិន​អាច​ទ្រាំ​ទ្រ​និង​ការ​ខាំ​កកេរ​ញិញ​របស់​លោក​បាន​នោះ​ទេ។ លោក​គួរ​ប្រើ​ត្រឹម​តែ​ចុង​អណ្តាត​ដ៏​ទន់​ និង​របស់​រវើក​របស់​លោក​លឹឍ​ចុះ​ឡើង និង​បបូរមាត់​បិច​លេង​ថ្មម​ៗ​ នាង​ក៏​ស្រើប​ស្រាល​ណាស់​ទៅ​ហើយ។ ចូរ​កុំ​គិត​ថា​សុដន​របស់​នាង​ជា​ប្រដាប់​លេង​របស់​កូន​ឆ្កែ​ដែល​កំពុង​រមាស់​ធ្មេញ បើ​អាច​ចៀស​បាន​លោក​មិន​គួរ​ប្រើ​ធ្មេញ​នៅ​ចំនុច​ត្រង់​នេះ​ទេ ប្រើ​តែ​អណ្តាត និង​បបូរ​មាត់​បាន​ហើយ។

6- កុំ​បន្សល់​ទុក​អ្វី​ដែល​​លោក​ប្រើ​រួច​ឲ្យ​នាង​សំអាត ការ​កំចាត់​ចោល​ស្រោម​អនាម័យ​ដែល​ប្រើ​រួច​ជា​តួនាទី​របស់​បុរស លោក​ជា​អ្នក​ពាក់ រួច​ក៏​ត្រូវ​ជា​អ្នក​យក​វា​ទៅ​បោះ​ចោល​ដែរ។ មិនថា​មួយ​យប់​លោក​ប្រើ​ស្រោម​អស់​ប៉ុន្មាន​ក៏ដោយ មិន​ត្រូវ​ភ្លេច​វា​នៅ​ក្បាល​ដំណេក ចុង​ជើង ឬ​កំរាល​ឥដ្ឋ​ឡើយ​។ គួរ​ចាំ​ថា​ មុន​ពេល​យក​ស្រោម​អនាម័យ​ទៅ​បោះ​ចោល​លោក​គួរ​រក​​ក្រដាស់​មក​ខ្ចប់​វា​ឲ្យ​ជិត​ផង ព្រោះ​នៅ​ក្នុង​ទឹក​កាម​របស់​បុរស​មាន​សារជាតិ​ស្ករ​ហ្វ្រុតតូស ជា​​អ្វី​ដែល​សត្វ​ស្រមោច​ត្រូវ​ការ​ជា​ទី​បំផុត។

អានត… 

ប្រសិនបើមិនមាន​អារម្មផ្លូ​វភេទ​តើ​គួរ​ធ្វើ​បែប​ណាល្្អ​?

ក្នុង​ករណី​ដែល​គ្មាន​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ ប្រសិន​បើ​មិន​បណ្តាល​មក​ពី​សុខភាព​រាង​កាយ​មិនល្អ​នោះ​ វា​អាច​នឹង​កើត​ចេញពី​ការ​មាន​បទពិសោធន៍​ខាង​ផ្លូវ​ភេទ​ដែល​មិនគួរឲ្យ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត។ ដូច​ជា​ឈឹ​ចាប់​ឫ​មិន​សូវ​ឈាន​ដល់​ចំនុច​កំពូល​ ធ្វើ​ឲ្យ​កើត​ភាព​តប់​ប្រមល់​បាត់​បង់​អារម្មណ៍។

វិធី​ដោះស្រាយ​គឺ​

-​អ្នក​គួរ​រំលឹក​ឡើង​វិញ​មើល​ថា​ ហេតុដូច​ម្តេច​បាន​ជា​មិន​សូវ​មាន​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ ដែល​អាច​សន្សឹម​ៗ​​ជជែក​ឲ្យ​ស្វាមី​ស្តាប់​ ហើយ​​រួមគ្នា​ដោះ​ស្រាយ​ថា​ តើ​យើង​ចូល​ចិត្ត​អ្វី​ ហើយ​មិនចូល​ចិត្ត​អ្វី​ ព្រោះ​ជា​ការពិត​បញ្ហា​ខាង​ផ្លូវ​ភេទ ជា​បញ្ហា​រួម​រវាង​គូស្វាមី​ និង​ភរិយា​ ជូន​កាល​អាច​គ្រាន់​តែ​ប្រឹង​ប៉ុន​សរសៃ​សក់​ក៏​អាច​បាំង​ភ្នំ​បាន​ដែរ​។

ព្រោះ​ប្រសិន​បើ​​ស្រ្តី​យើង​បានទទួល​ការប្រ​លោម​ចំនុច​ទាក់​ទាញ​ដែល​ល្អ​ក៏​​ហ៊ាន​ធានាថាមាន​អារម្មណ៏​ស្រៀវ​ស្រើប​យ៉ាង​ពិត​ប្រាកដ៕​