អាថ៌កំបាំងរបស់ស្ត្រីដែលបុរសគួរស្វែងយល់
ប្រភព៖ ឯកសារបរទេស
ប្រែសំរួលដោយ៖ Kv
ដើម្បីក្លាយជាសុភាពបុរសពិតប្រាកដទាំងពេលធម្មតា និងពេលកំពុងធ្វើកិច្ចការលើគ្រែនោះ បង្អែមជីវិតសូមលើកបង្ហាញពីអាថ៌កំបាំងក្នុងចិត្តរបស់ស្ត្រីដែលបុរសគួរដឹង ហើយបើអស់លោកអនុវត្តបាននោះ លោកនឹងក្លាយជាសុភាពបុរសដែលពោរពេញទៅដោយភាពកក់ក្តៅចេះយល់ចិត្តគូរស្នេហ៍ និងជាបុរសដែលជាទីប្រាថ្នារបស់នារីទាំងឡាយលើលោក។
1- បញ្ឆេះរួចពន្លត់ វាមិនមែនជាការល្អទេដែលលោកដាស់អារម្មណ៍នាងតាមរយៈការថើបនាងតាំងពីផ្ទៃមុខ រួចខិតចុះទៅក្រោមទៅៗ តែដល់ចំនុចសំខាន់លោកបែរជាបញ្ឈប់ការថើបរបស់លោកហើយបែរជាទៅធ្វើអ្វីផ្សេងទៅវិញ។ ទង្វើរបស់លោកយ៉ាងនេះអាចធ្វើឲ្យនាងគិតថាលោកមិនបានស្រឡាញ់នាងពិតប្រាកដទេ ឬក៏នាងអាចគិតថាលោកប្រហែលជាស្អប់ខ្ពើមនាង ព្រោះលោកប្រហែលជាដឹងរឿងអ្វីៗមិនល្អពីនាងច្រើន(រឿងអតីត)។ នាងនឹងបាត់បង់អារម្មណ៍ភ្លាមមួយរំពេច ហើយច្បាស់ជាអន់ចិត្តនិងលោក រួមទាំងខ្លួនឯងផងដែរ។ បើលោកជ្រុលខ្លួនធ្វើដូច្នេះហើយវិធីកែងាយទេ គឺលោកគួរបន្តថើបនាងឲ្យរឹតតែខ្លាំងជាងមុន ដើម្បីបញ្ឆេះភ្លើងតណ្ហារបស់នាងម្តងទៀត។
2- កុំសម្រាតនាងឲ្យននលគកពេក ស្រ្តីមិនចូលចិត្តឲ្យបុរសដោះសម្លៀកបំពាក់នាងឲ្យខ្លួននាងនៅននលគកពេកនោះទេព្រោះនាងមានការអៀនខ្មាស់ជាងបុរស លោកគួរមានទុកខ្លះសំរាប់នាង។ អ្វីដែលនាងត្រូវការគឺ លោកដោះសម្លៀកបំពាក់ឲ្យដូចជាលោកកំពុងបើកកញ្ចប់កាដូដ៏សែនមានតំលៃនិងមានន័យសំរាប់លោក ហាមដាច់ខាតកុំសម្រាតនាងដូចកូនក្មេងហែកកញ្ចប់កាដូព្រោះស្រេកឃ្លានចង់ដឹងថាមានអ្វីនៅខាងក្នុង… ។ លោកគួរសម្តែងនូវអារម្មណ៍ដែលទទូចចង់បានខ្លួននាងយ៉ាងខ្លាំង ឬប្រើសំលេងខ្សិបស្រាលៗដាក់ត្រចៀកនាងថា រាងកាយអូនពិតជាស្អាតណាស់…។ល។
3- កុំផ្លុំខ្យល់ចូលត្រចៀកនាងខ្លាំងៗពេក ព្រោះការប្រើខ្យល់ដង្ហើមដើម្បីសាងភាពសម្រើប និងការផ្លុំពន្លត់ភ្លើងទៀនខួបកំណើតវាមានលក្ខណៈខុសគ្នាឆ្ងាយណាស់ ការផ្លុំខ្យល់ចូលក្នុងប្រចៀកខ្លាំងៗអាចឲ្យនាងឈឺបាន។ គួរប្តូរពីកម្លាំងខ្យល់ផ្លុំនោះមកជាកម្លាំងខ្យល់ខ្សឹប ព្រមជាមួយការប្រើប្រាស់បបូរមាត់ ត្រដុសស្លឹក និងទងត្រចៀកនាងបន្ថែមផងនោះ មានន័យថាលោកកំពុងប្រើខ្យល់ផ្លុំបង្កាត់ភ្លើងតណ្ហារបស់នាងឲ្យឆាបឆេះរឹតតែខ្លាំង។
4- កោរពុកមាត់ឲ្យស្អាតបាត បុរសភាគច្រើនតែងតែភ្លេចជានិច្ចថាក្រោមបបូរមាត់និងចង្ការបស់ខ្លួនពោរពេញទៅដោយវត្ថុដែលស្រដៀងបន្លាមុតស្រួច ហើយពួកគាត់តែងតែប្រើប្រាស់រាងកាយរបស់គាត់ត្រង់ហ្នឺងទៅ ត្រដុសឈ្មុសឈ្មុលសាច់ដ៏ខ្ចី នៃផែនថ្ពាល់ កញ្ចឹងក និងដើមទ្រូងគូស្នេហ៍គាត់។ ពេលដែលនាងផ្អៀងក្បាលម្តងទៅឆ្វេងម្តងទៅស្តាំមិនមែនបានន័យថានាងកំពុងទទួលអារម្មណ៍ស្រើបស្រាលទាំងស្រុងទេ តែនាងប្រហែលជាកំពុងគេចពីការចាក់ និងការកោសនៃពុកមាត់របស់លោកហ្នឹងណា។ ដូច្នេះបើដឹងខ្លួនថាមានពុកមាត់និងពុកចង្ការឹង គួរលោកកោរវាចេញឲ្យស្អាតជានិច្ចដើម្បីអនាម័យផ្ទាល់ខ្លួនក៏ដូចជាការមិនទៅរំខានដៃគូរួមដំណេកលោកផងដែរ។
5- ការខាំកកេរចុងសុដន់ បុរសភាគច្រើនចូលចិត្តខាំញិញចុងសុដន់របស់ស្ត្រី ដូចជាកំពុងខាំចុងប៉ោងប៉ោងដើម្បីផ្លុំខ្យល់បញ្ចូលអញ្ចឹង។ លោកគួរដឹងថា ចុងសុដន់(ក្បាលដោះ) របស់ស្ត្រីជាចំនុចដែលងាយនិងទទួលអារម្មណ៍បំផុត នាងមិនអាចទ្រាំទ្រនិងការខាំកកេរញិញរបស់លោកបាននោះទេ។ លោកគួរប្រើត្រឹមតែចុងអណ្តាតដ៏ទន់ និងរបស់រវើករបស់លោកលឹឍចុះឡើង និងបបូរមាត់បិចលេងថ្មមៗ នាងក៏ស្រើបស្រាលណាស់ទៅហើយ។ ចូរកុំគិតថាសុដនរបស់នាងជាប្រដាប់លេងរបស់កូនឆ្កែដែលកំពុងរមាស់ធ្មេញ បើអាចចៀសបានលោកមិនគួរប្រើធ្មេញនៅចំនុចត្រង់នេះទេ ប្រើតែអណ្តាត និងបបូរមាត់បានហើយ។
6- កុំបន្សល់ទុកអ្វីដែលលោកប្រើរួចឲ្យនាងសំអាត ការកំចាត់ចោលស្រោមអនាម័យដែលប្រើរួចជាតួនាទីរបស់បុរស លោកជាអ្នកពាក់ រួចក៏ត្រូវជាអ្នកយកវាទៅបោះចោលដែរ។ មិនថាមួយយប់លោកប្រើស្រោមអស់ប៉ុន្មានក៏ដោយ មិនត្រូវភ្លេចវានៅក្បាលដំណេក ចុងជើង ឬកំរាលឥដ្ឋឡើយ។ គួរចាំថា មុនពេលយកស្រោមអនាម័យទៅបោះចោលលោកគួររកក្រដាស់មកខ្ចប់វាឲ្យជិតផង ព្រោះនៅក្នុងទឹកកាមរបស់បុរសមានសារជាតិស្ករហ្វ្រុតតូស ជាអ្វីដែលសត្វស្រមោចត្រូវការជាទីបំផុត។









ពីបញ្ហាទុកពុកមាត់នោះ ចៅខំកោរចេញមុនពេលជួយនាងម្តងៗ តែនាងបែជាថាចូលចិត្តវាទៅវិញ ។ តែចៅគិតថា ពេលចៅទុកពុកមាត់(បន្តិចល្មម)មើលទៅកាន់តែគួរឲ្យស្រឡាញ់សំរាប់នាងទៅវិញទេ គឺមិនមែនបានន័យថាមានវាធ្វើឲ្យកាន់តែស្រណុកសុខស្រួលនោះឡើយ ៕
Comment by Wanna — July 26, 2006 @ 5:04 pm
សួស្តីតាខេម, លោកវណ្ណា និងមិត្តអ្នកអាន Blog នេះ...
ចំពោះបញ្ហាពុកមាត់នេះ អត្ថបទខាងលើគេនិយាយពីបុរសដែលមានពុកមាត់រឹងដែលអាចធ្វើឲ្យនាងឈឺបានទេតើ។ ពុកមាត់លោកវណ្ណាឯងប្រហែលជាទន់ ឬមិនរឹងខ្លាំងហើយមើលទៅបានជានាងចង់ឲ្យលោកទុកវាអញ្ចឹង....លោកនិយាយក៏ត្រូវម្យ៉ាង មានពុកមាត់តិចល្មមមើលទៅគួរឲ្យស្រឡាញ់ តែបើទុកដល់ស្រម៉ូមពេកមើលទៅគួរឲ្យខ្លាចទៅវិញមែនទេ?
ពី Mr V.
Comment by Mr. V — July 27, 2006 @ 2:04 am