ប្រភព៖ ឯកសារបរទេស
ប្រែសំរួលដោយ៖ Kv
ភេទទីបី ឬខ្ទើយ ជាក្រុមមនុស្សដែលមានចិត្តប្រតិព័ទ្ធមនុស្សដែលមានភេទដូចគ្នា ទោះបីជាក្នុងខណៈពេលដែលគេកំពុងរួមភេទជាមួយមនុស្សដែលមានភេទផ្ទុយពីគេក៏ដោយ ក៏គេរមែងមានចិត្តគិតទៅដល់មនុស្សភេទមានភេទដូចជាគេ។ នេះជាមនុស្សស្ថិតនៅក្រុមដែលគ្មានគំនិតនិងធ្វើការវះកាត់ប្តួរភេទ គេពេញចិត្តនឹងភេទឬអ្វីដែលគេមាន សូមត្រឹមតែមានភេទសម្ព័ន្ធជាមនុស្សដែលមានភេទដូចគេនោះបានហើយ។ ប្រភេទមនុស្សស្រឡាញ់ភេទដូចគ្នាអាចកើតមានទាំងបុរស និងស្ត្រីដែលភាសាអង់គ្លេសបែងចែកដាច់ពីគ្នាថា Gay និង Lessbian។
ក្រុមមនុស្សដែលមានការរួមភេទដូចគ្នាម្តងម្កាល ដូចជា ស្ថិតក្នុងវ័យជំទង់អ្នកអាចធ្លាប់ជួយខ្លួនឯងជាមួយមិត្តដែលមានភេទដូចអ្នក ឬអាចជួយគ្នាទៅវិញទៅមក(តែអ្នកមិនបានជាប់ចិត្តនឹងទង្វើបែបនោះឡើយ) អាចចាត់ទុកថាអ្នកមិនមែនជាភេទទី៣ទេ។
Hermarphrodite: មានន័យថាខ្ទើយពិតប្រាកដ ប្រភេទដែលមានប្រព័ន្ធបន្តពូជទាំងពីរក្នុងរាងកាយតែមួយ បានន័យថាមានអវយវៈភេទខាងក្រៅជាមនុស្សស្រី តែមានពងស្វាសនៅក្នុងខ្លួនផងដែរ វាជាអវយវៈដែលមិនចាំបាច់។
Transexualism : ជាប្រភេទខ្ទើយដែលមិនពេញចិត្តភេទដែលគេមាន គេតែងចង់ប្តូរភេទទៅជាភេទផ្ទុយនឹងគេ ហើយតែងទទួលស្គាល់ខ្លួនឯងក្នុងថានៈជាភេទផ្ទុយនិងភេទដែលខ្លួនមានជានិច្ច។
Transvestism : ជាប្រភេទដែលយើងតែងបានជួបក្នុងខ្សែភាពយន្តសិចជាច្រើនរឿង ជាក្រុមមនុស្សដែលមានតម្រូវការផ្លួវភេទ ឬមានសេចក្តីសុខពេលដែលបានស្លៀកសម្លៀកបំពាក់របស់ភេទផ្ទុយខ្លួន។ គេមានចំណង់ចង់រួមភេទជាមួយភេទផ្ទុយខ្លួនគេ ជាក្រុមដែលមិនគិតថានិងរួមភេទជាមួយភេទដូចគ្នាឡើយ។ ឧទារហណ៍មានបុរសមួយចំនួនចូលចិត្តស្លៀកសម្លៀកបំពាក់ស្ត្រីដើម្បីជួយជំរុញឲ្យខ្លួនមានបំណង់ផ្លូវភេទកើនឡើង តែគេធ្វើដើម្បីការរួមភេទជាមួយស្ត្រី។
បច្ច័យដែលធ្វើឲ្យក្លាយខ្លួនជា Gay, Lessbian, ខ្ទើយ… នោះ មានការយល់ឃើញ និងបកស្រាយជាច្រើន ដូចជា៖ រឿងប្រព័ន្ធប្រសាទ ហ្សែន តំណពូជ ការចិញ្ចឹមកូន បរិស្ថានរស់នៅ ឬការសិក្សាពីសង្គម។ តែមកដល់ពេលនេះនៅមិនទាន់មានទ្រឹស្តីណាមួយហ៊ានធ្វើអំនះអំនាងពិតប្រាកដទេ តាមការប៉ាន់ស្មានវាកើតឡើយពីបច្ច័យជាច្រើន (រួមទាំងអ្នកខ្លះលើកឡើងថា មកពីសណ្តាន ឬជាបាបកម្មពីជាតិមុន)។
តាមរយៈការបកស្រាយរបស់អ្នកចិត្តសាស្រ្តចាត់ទុកថា បើសិនមានព្រឹត្តិកម្មលម្អៀងនៃភេទ ឬមានចំណាប់អារម្មណ៍ភេទដូចគ្នា សម្រាប់អ្នកដែលមានអាយុមិនទាន់គ្រប់ ១៨ឆ្នាំ ចាត់ទុកថាជារឿងធម្មតាតែគួរធ្វើការកែប្រែ (General Identify Disorder)។ តែបើកើតមានចំពោះមនុស្សដែលអាយុច្រើនជាង ១៨ឆ្នាំ មិនចាត់ទុកថាជាភាវៈខុសធម្មតាខាងភេទ តែចាត់ទុកថាក្រុមបុគ្គលធម្មតា (Normal Variation) ដែលមានរសនិយមខាងភេទដូចខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានភេទទីបីដែលមានទំនាក់ទនងជាមួយមនុស្សក្នុងសង្គមមានចំនួនច្រើនណាស់ តែពួកគេធ្វើការសម្រេចចិត្តបន្តដំណើរជីវិតខុសៗគ្នា មានអ្នកដែលទទួលស្គាល់អ្វីដែលខ្លួនមាន (Ego Syntonic) មានសេចក្តីសុខជាមួយជីវិតដែលសមរម្យ បានទទួលការទទួលស្គាល់ លើកតម្កើនពីអ្នកដទៃ។ អ្នកដែលមិនអាចទទួលស្គាល់ខ្លួនឯងបាន ឬមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន (Ego Dystonic) តែងបាត់បង់ក្តីស្រឡាញ់ពីខ្លួនឯង រួមទាំងអ្នកដទៃ ដែលចុងក្រោយគេអាចឈានទៅមានជម្ងឺផ្លូវចិត្តផ្សេងៗ ដូចជា សោកសៅ ឆេវឆាវ និងធ្វើបាបខ្លួនឯង។
បើសិនជាអ្នក ទើបដឹងខ្លួនថាជាមនុស្សភេទទី៣ ឬមនុស្សជិតស្និតរបស់អ្នកជាមនុស្សភេទទី៣ អ្នកគិតថាមនុស្សមានភេទទី៣ជាមនុស្សយ៉ាងណា?