សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 31, 2006

មាន​ប្រតិកម្ម​ជា​មួយ​ស្រោម​អនាម័យគួរ​ធ្វើ​យ៉ាង​ណា?

មាន​បុរស​​ និង​ស្ត្រី​មួយ​ចំនួន​តូច​​មាន​ប្រតិកម្ម​ជា​មួយ​ជាតិ​ជ័រកៅស៊ូ​​ដែល​គេ​យក​មក​ផលិត​ជា​ស្រោម​អនា​ម័យ រាល់​ពេល​ដែល​គាត់​ពាក់​ស្រោម​អនាម័យ​គាត់​នឹង​កើត​មាន​អាការៈ​រមាស់​អវៈយវៈ​ភេទ​យ៉ាង​ខ្លាំង​រហូត​មិន​អាច​ធ្វើ​ការ​រួម​រ័ក​បាន។ ​លោក​អ្នក​មិន​ចាំ​បាច់​បារម្មណ៍​ទេ ​ព្រោះ​ឥឡូវ​នេះ​មាន​ស្រោម​អនាម័យ​ប្រភេទ​ថ្មី​ដែល​ធ្វើ​ពីជ័រ​កៅ​ស៊ូ​ Polyurethane​ ដែល​ស្តើង​ទន់ និង​រស់​រវើក។ គុណ​សម្បត្តិ​របស់​ ជ័រ​កៅ​ស៊ូ​ polyurethane​ នេះគឺ​មិន​ធ្វើ​ឲ្យ​កើត​មាន​អាការៈ​រមាស់​ទៀត​ឡើយ​សំរាប់​​ក្រុម​មនុស្ស​ដែល​មាន​ប្រតិកម្ម​ជាមួយ​ជ័រ​កៅ​ស៊ូ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​មាន​លក្ខណៈ​ស្វិត​ធន់ និង​អាច​ការ​ពារ​លោក​អ្នក​ពី​ជំងឺ​កាមរោគ​បាន​ដូច​ស្រោម​អនាម័យ​ប្រភេទ​មុន​ដែរ។ នៅ​តាម​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​​ឥឡូវ​នេះ​មាន ដាក់​លក់​ហើយគ្រាន់​តែ​វា​នៅ​មាន​តម្លៃ​ខ្ពស់​បន្តិច តែ​យ៉ាង​ណា​ក៏​ប្រសើរ​ជាង​ការ​រួម​ភេទ​ដែល​មិន​ប្រើ​ស្រោម​អនាម័យដែរ​។​ នៅ​ពេល​ដែល​អ្នក​ទៅ​ទិញ​សូម​អ្នកពិនិត្យ​មើល​លើ​ប្រអប់​ដែល​មាន​សសេរ​អក្សរ Polyurethane​។

ស្ត្រី​ និង​ការ​ជួយ​ខ្លួន​ឯង

មាន​ស្ត្រី​មួយ​ចំនួន​តែង​មាន​ចម្ងល់​និង​ខ្លួន​ឯង​ថា​ ហេតុ​អ្វី​បាន​ជា​ខ្លួន​ចូលចិត្ត​ជួយ​សម្រេច​ចំណង់​ផ្លូវ​ភេទ​ឲ្យ​ខ្លួន​ឯង​ជា​ញឹក​ញាប់? តើ​នាង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ​ទេ​នៅ​ថ្ងៃ​ក្រោយ?

លោក​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​​ភេទ​សិក្សារ​បាន​​​ម្នាក់​បាន​​ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ​ថា៖ ​ការ​ជួយ​សម្រេច​ចំណង់​ផ្លូវ​ភេទ​ឲ្យ​ខ្លួន​ឯង​របស់​ស្ត្រី​ (Female Masturbation) ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​របស់​ស្ត្រី​នៅ​ពេល​នាង​ឈាន​ចូល​វ័យ​ក្រមុំ។ ការ​ជួយ​ខ្លួន​ឯង​នេះ​អាច​​ធ្វើ​ឡើង​ដោយការ​ប្រើ​ម្រាម​ដៃ ឬ​ឧបករណ៍ជំនួយ​​ផ្សេង​ៗ មក​លូក​ត្រដុស​ចេញ​ចូល​ក្នុង​ទ្វារ​មាស​​ ការ​ស្ទាប​ច្របាច់​សុដន់​របស់​ស្ត្រី​ខ្លួន​ឯង ទាំង​នេះ​ដើម្បី​ឲ្យ​កើត​មាន​អារម្មណ៍​រហូត​ឈាន​ដល់​ចំនុច​កំពូល​ ដោយ​មិន​បាច់​​​មាន​ភេទ​សម្ព័ន្ធ​ជា​មួយ​បុរសឡើយ។ ការ​ជួយ​ខ្លួន​ឯង​សំរាប់​ស្ត្រី​ជា​តម្រូវ​ការ​របស់​​ធម្មជាតិ​ ​មិន​មាន​អ្វី​ខុស​ពីប្រក្រតី និង​មិន​មាន​អន្តរាយអ្វី​ឡើយ តែ​សូម​កុំ​ងប់​ងុល​ និង​​បណ្តោយ​ខ្លួន​​ខ្លាំង​ពេក គួរ​ប្រើ​ពេល​ទំនេរ និង​កម្លាំង​​ថាមពល​​ដែល​អ្នក​មាន​ទៅ​ធ្វើ​អ្វី​ផ្សេង​ៗខ្លះ​ដូច​ជា​ ការ​លេង​កីឡា, អាន​សៀវ​ភៅ ។ល។