ស្ត្រី និងការជួយខ្លួនឯង
មានស្ត្រីមួយចំនួនតែងមានចម្ងល់និងខ្លួនឯងថា ហេតុអ្វីបានជាខ្លួនចូលចិត្តជួយសម្រេចចំណង់ផ្លូវភេទឲ្យខ្លួនឯងជាញឹកញាប់? តើនាងត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះទេនៅថ្ងៃក្រោយ?
លោកគ្រូពេទ្យជំនាញផ្នែកភេទសិក្សារបានម្នាក់បានឆ្លើយតបនឹងសំណួរខាងលើថា៖ ការជួយសម្រេចចំណង់ផ្លូវភេទឲ្យខ្លួនឯងរបស់ស្ត្រី (Female Masturbation) ចាត់ទុកថាជារឿងធម្មតារបស់ស្ត្រីនៅពេលនាងឈានចូលវ័យក្រមុំ។ ការជួយខ្លួនឯងនេះអាចធ្វើឡើងដោយការប្រើម្រាមដៃ ឬឧបករណ៍ជំនួយផ្សេងៗ មកលូកត្រដុសចេញចូលក្នុងទ្វារមាស ការស្ទាបច្របាច់សុដន់របស់ស្ត្រីខ្លួនឯង ទាំងនេះដើម្បីឲ្យកើតមានអារម្មណ៍រហូតឈានដល់ចំនុចកំពូល ដោយមិនបាច់មានភេទសម្ព័ន្ធជាមួយបុរសឡើយ។ ការជួយខ្លួនឯងសំរាប់ស្ត្រីជាតម្រូវការរបស់ធម្មជាតិ មិនមានអ្វីខុសពីប្រក្រតី និងមិនមានអន្តរាយអ្វីឡើយ តែសូមកុំងប់ងុល និងបណ្តោយខ្លួនខ្លាំងពេក គួរប្រើពេលទំនេរ និងកម្លាំងថាមពលដែលអ្នកមានទៅធ្វើអ្វីផ្សេងៗខ្លះដូចជា ការលេងកីឡា, អានសៀវភៅ ។ល។








