មានប្រតិកម្មជាមួយស្រោមអនាម័យគួរធ្វើយ៉ាងណា?
មានបុរស និងស្ត្រីមួយចំនួនតូចមានប្រតិកម្មជាមួយជាតិជ័រកៅស៊ូដែលគេយកមកផលិតជាស្រោមអនាម័យ រាល់ពេលដែលគាត់ពាក់ស្រោមអនាម័យគាត់នឹងកើតមានអាការៈរមាស់អវៈយវៈភេទយ៉ាងខ្លាំងរហូតមិនអាចធ្វើការរួមរ័កបាន។ លោកអ្នកមិនចាំបាច់បារម្មណ៍ទេ ព្រោះឥឡូវនេះមានស្រោមអនាម័យប្រភេទថ្មីដែលធ្វើពីជ័រកៅស៊ូ Polyurethane ដែលស្តើងទន់ និងរស់រវើក។ គុណសម្បត្តិរបស់ ជ័រកៅស៊ូ polyurethane នេះគឺមិនធ្វើឲ្យកើតមានអាការៈរមាស់ទៀតឡើយសំរាប់ក្រុមមនុស្សដែលមានប្រតិកម្មជាមួយជ័រកៅស៊ូ មិនត្រឹមតែប៉ុណ្ណោះវាមានលក្ខណៈស្វិតធន់ និងអាចការពារលោកអ្នកពីជំងឺកាមរោគបានដូចស្រោមអនាម័យប្រភេទមុនដែរ។ នៅតាមទីផ្សារប្រទេសកម្ពុជាយើងឥឡូវនេះមាន ដាក់លក់ហើយគ្រាន់តែវានៅមានតម្លៃខ្ពស់បន្តិច តែយ៉ាងណាក៏ប្រសើរជាងការរួមភេទដែលមិនប្រើស្រោមអនាម័យដែរ។ នៅពេលដែលអ្នកទៅទិញសូមអ្នកពិនិត្យមើលលើប្រអប់ដែលមានសសេរអក្សរ Polyurethane។









នារីម្នាក់បានប្រាប់ចៅថា៖ ប្រើស្រោមពេលរួមរ័ក្សធ្វើឲ្យពុំសូវមានភាពស្និតស្នាល និងពុំសូវស្រណុកស្រួល ។ ហើយនាងនិយាយថា បើពេលរួមភេទមុនតំបូង(បើកព្រហ្មចារិយ)គឺនាងនឹងមិនប្រើស្រោមដាច់ខាត ។ ដល់នារីនិយាយអញ្ចឹងទៅ ចៅរៀងទាល់ដែរ??!!
Comment by Wanna — August 2, 2006 @ 7:05 pm
សួស្តីតាខេម, វណ្ណា, និងមិត្តអ្នកអាន Blog បង្អែមជីវិត... ខ្ញុំសូមចូលរួមជាមតិផ្ទាល់ខ្លួនសំរាប់អ្វីដែល លោកវណ្ណា បានលើកឡើងខាងលើ...
នាងនិយាយត្រូវម្យ៉ាងការប្រើស្រោមអនាម័យវាពុំសូវមានភាពស្និតស្នាល តែនោះវាសំរាប់ការប្រើប្រាស់លើកដំបូង ឬនាងមិនទាន់ទំលាប់នឹងវា, វាមិនខុសអ្វីពីការផ្លាស់ប្តូរទំលាប់ទេ ដូចជាយើងដែលធ្លាប់តែញាំបាយរាល់ថ្ងៃ នៅសុខៗក៏ប្តូរទៅជាញាំនំបុ័ង ដំបូងវាមិនទាន់ទំលាប់ទេ តែយូរៗទៅច្បាស់ជាទំលាប់ហើយ ថាមិនបានបែរជាជាប់ចិត្តនិងការប្រើស្រោមថែមទៀតផង ព្រោះស្រោមអនាម័យសម័យនេះវាមិនត្រឹមផលិតមកសំរាប់ការពារកុំឲ្យឆ្លងជំងឺផ្សេងៗ ឬសំរាប់ពន្យាកំណើតនោះទេ តែគេមានបន្ថែមលក្ខណៈសម្បត្តិពិសេសសំរាប់បន្ថែមរសជាតិស្នេហ៍ថែមទៀតផង។
សំរាប់ចំនុចទីពីរដែលនាងនិយាយក៏ត្រូវ ព្រោះការរួមរ័កលើកដំបូងរបស់ស្ត្រីគួរតែធ្វើឡើងជាមួយគូអនាគត ឬជាស្វាមីរបស់នាងក្នុងរាត្រីក្រេបច័ន្ទទឹកឃ្មុំ ដូចនេះនាងមិនគួរប្រើស្រោមអនាម័យសំរាប់ពន្យាកំណើតទេ ព្រោះវាជាពេលដែលសំខាន់បំផុតសំរាប់ស្ត្រីគ្រប់រូប ដើម្បីចងចាំវាទុករហូតថ្ងៃស្លាប់។ តែបើសិនវាជាការរួមភេទជាមួយសង្សារដែលនាងមិនទាន់ជឿទុកចិត្តបាន ១០០% ទេនោះ ការដែលមិនប្រើស្រោមអនាម័យវាប្រថុយពេកហើយ ប្រៀបដូចជានាងស្អប់ខ្លួនឯង ធ្វើបាបខ្លួនឯង, ឬគេថាយក ក ទៅល អន្ទាក់អញ្ចឹង ហើយបើសិនមានការថ្លោះថ្លូយកើតឡើងនាងនឹងមានវិប្បត្តិសារីអស់មួយជីវិត។ គួរចាំទុកថា៖ “ការពារប្រសើរជាងព្យាបាល”...
ពី Mr. V
Comment by Mr. V — August 3, 2006 @ 2:47 am
បើដូចជាវណ្ណានិយាយមែន ដែលថាលើកដំបូងមិនប្រើស្រោមនោះ នាងប្រថុយពេកហើយ តែនេះគឺជាគំនិតតូចៗរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំពិតជាមិនចង់ឲ្យនារីខ្មែរយើង ដូចពួកលោកខាងលិចឡើយ តែបើទ្រាំមិនបានគួរតែប្រើ ស្រោមអនាម័យទៅ វាសុវត្ថិភាព និង មិនសូវមានអារម្មណ៍ស្ដាយក្រោយ។ និយាយដូចនេះ ប្រហែលជាខ្ញុំដើរមិនទាន់សង្គមទេដឹង?...
ពី ឆេហ្គីវីរៈ
Comment by rak3k — August 3, 2006 @ 6:17 am
វិរៈនិយាយអញ្ចឹងត្រឹមត្រូវណាស់ខ្ញុំសូមគាំទ្រ កុំឲ្យការសប្បាយមួយភ្លេតបំផ្លាញអនាគតរបស់អ្នកណា
! បំណងល្អពី khmerlegend
Comment by តាណាក់ — August 7, 2006 @ 10:47 am
សូមអរគុណ!នូវយោបល់ទាំង៤ខាង ជាការពិតណាស់គឺសំរាប់ពួកខ្ញុំផ្ទាល់ជាឧទាហរណ៍ ពួកយើងមិនដែលឆ្លងកាត់ការភេទទេ ទើបតែឥឡូវនេះពួកយើងស្គាល់អ្វីជារសឋានសួគ៌ ពួកជាពិសេសណាស់ ពួកយើងបានសាកល្បងជាច្រើនសារនូវការប្រើស្រោមអនាម័យ ប៉ុន្តែមិនបានយូរនោះទេ គឺពួកយើងដោះវាចោលពាក់កណ្តាលទី ព្រោះមិនស្រួលសោះ ដូចជាទើសៗ ម្យ៉ាងទៀតគ្មានភាពស្និទ្ធស្នាលសោះ។ រយះពេលជាកន្លះឆ្នាំក្រោយមក គឺពួកយើងមានកូន គួរឲ្យស្ដាយណាស់ពួកយើងមិន អាចទុកជីវិតមួយនេះបានទេ ដោយពួកយើងមិនទាន់មានលទ្ធលភាពចិញ្ចឹមវាបាន។ ពួកយើងមានការសោកស្តាយនូវជីវិតមួយនេះណាស់ សង្ឃឹមថាលើកក្រោយពួកយើង ទាំងពីរព្រមទទួលនូវការប្រើស្រោមនេះឲ្យបាន។ អរគុណណាស់! ពីខ្ញុំសុធី.
Comment by sothy — January 26, 2007 @ 9:27 am