សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 20, 2006

តើ​ការ​កំចាត់​រោមនៅ​ត្រង់​ចំនុច​អាថ៌​កំបាំង​មាន​ផល​បែប​ណា?

ផ្នែក: សម្រស់

ជា​ការពិត​រោម​ដែល​ដុះ​នៅ​ត្រង់​ចំនុច​អាថ៌​កំបាំង​របស់​ស្រ្តី​​នោះ​ ក្រៅពី​វា​អាច​ជួយ​ធ្វើ​ឲ្យ​កើត​នៅ​ភាព​ស្រស់​ស្អាត​ហើយ​នោះ​ វា​ថែម​ទាំង​មាន​ប្រយោជន៍​ទៅ​ក្នុង​រឿង​នៃ​ការ​ជួយ​ការពារ​មិន​ឲ្យ​មាន​ក្លិន​ជះ​ចេញ​មក​ក្រៅ​បាន​ទៀតផង​។

ការ​កោររោម​ វានឹង​ធ្វើ​ឲ្យ​រោម​ដែលដុះមក​សារជា​ថ្មី​​នោះ​ មិន​ស្រស់​ស្អាត​ ហើយ​នឹង​មាន​សសៃធំ​ហើយ​​រឹង​ អាច​ធ្វើ​ឲ្យ​កើត​មាន​អាការៈ​ឈឺចាប់​បាន​។ អ្នក​អាច​និង​ប្រើ​វិធី​វែក​រោម​ក៏​បាន​ ក៏​ប៉ុន្តែ​វិធី​នេះ​វា​មាន​ចំនុច​អាក្រក់​គឺ​ នឹង​ធ្វើ​ឲ្យ​កើត​រោម​វៀចបាន​។​

វិធី​ដែល​ល្អ​បំផុត​គឺ​ការ​ប្រើ​ឡាហ្សែរ​ដែល​នឹង​ត្រូវ​ប្រើ​ទៅ​ចំរន្ធ​រោម​តែ​តំលៃ​តាម​វិធីនេះ​វា​​ហាក់​ដូច​ជា​មាន​កំរិត​ខ្ពស់​ល្មមសម​គួរ​ដែរ​។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ គួរ​តែ​គិត​បាន​ល្អ​ថា​ អ្ន​ក​គួរ​តែ​ជ្រើស​រើស​យក​វិធីមួយ​ដែល​បាន​ផល​ទាំង​ផល​ល្អ និង​ការ​សន្សំ​សំចៃ៕​

July 19, 2006

ស្វែង​យល់​ពី​ការ​គ្រៀវ​សំរាប់​បុរស (ត)

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv
…​​តពី​អត្ថបទ​មុន

ការ ​គ្រៀវ​សំរាប់​បុរស​ដើម្បី​ពន្យា​កំណើត​ទទួល​បរាជ័យ​តិច​​ជាង​1% វា​អា​ស្រ័យ​បច្ចេក​ទេស​វះកាត់​ និងការ​ចង​បំពង់​អសុចិ​រួម​ជា​មួយ​បទ​​ពិសោធន៍​របស់​គ្រូ​ពេទ្យ​ផង​ដែរ។

បញ្ហា​ខ្លះ​ៗ​​ដែល​អាច​កើត​មាន​ឡើង​ក្រោយ​ការ​គ្រៀវ​សំរាប់​បុរស
គេ ​ជួប​ករណី​នេះ​ប្រហែល​ 1% នៃ​​បុរស​ដែល​បាន​ធ្វើ​ការ​គ្រៀវ​ ជា​ទូទៅ​វា​ជា​បញ្ហា​បន្តិច​បន្តួច​ដែល​អាច​ព្យា​បាល​​បាន​។ មាន​ករណី​ខ្លះ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ត្រឡប់​មក​​សំរាក​នៅ​មន្ទី​ពេទ្យ​ ដើម្បី​ធ្វើ​ការ​ព្យាបាល។ បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​នេះ​ជា​ទូទៅ​​កើត​មាន​ឡើង​តិច​តួច​ណាស់ ហើយ​វា​ក៏​អាស្រ័យ​ទៅ​និង​បទ​ពិសោធន៍​របស់​គ្រូ​ពេទ្យ​ដែល​ធ្វើ​ការ​វះកាត់​ ផង​ដែរ​ បញ្ហា​ទាំង​នោះ​មាន​ដូច​ជា៖

ស្ទះ​កកសសៃ​ឈាម​
មាន​ ប្រហែល​ជា​1%​នៃ​អ្នក​ជំងឺ មូល​ហេតុ​បណ្តាល​មក​ពី​​ការ​​ធ្វើ​ឲ្យ​​ដាច់​សសៃ​ឈាម​ដែល​នៅ​ជុំ​វិញ​បំពង់​ អសុចិ ក្នុង​ពេល​ដែល​កំពុង​ចាក់​ថ្នាំ​ស្ពឹក​ ឬ​កំឡុង​ពេល​ដែល​ធ្វើ​ការ​វះ​កាត់​ញែក​បំពង់​ទឹក​អសុចិ​ និង​ការ​ចង​ភ្ជាប់​សសៃឈាម​មិន​បាន​ជាប់​។ បើ​សិន​សសៃ​ឈាម​ដែល​ស្ទះ​មាន​ទំហំ​តូច​ វា​នឹង​ជ្រាប​​និង​ហូរ​វិញ​ជា​ធម្មតា​ក្នុង​រយៈ​ពេល​ 1​-2 សប្តាហ៍ តែ​បើ​មាន​ទំហំ​ធំ និង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ គួរ​ត្រឡប់​មក​ជួប​ពេទ្យ​​ ដែល​អាច​នឹង​ធ្វើ​ការ​វះ​កាត់​យក​សសៃ​ឈាម​ដែល​ស្ទះ​ចេញ និង​ធ្វើ​ការ​ភ្ជាប់​សសៃឈាម​នោះ​សារ​ឡើង​វិញ។

ស្នាម​របួស​ក្លាយ
កម្រ ​ជួប​ប្រទះ​ករណី​នេះ​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​ តែ​បើ​មាន​តែង​តែ​កើត​ឡើង​ជា​មួយ​ការ​ស្ទះ​កក​សសៃ​​ឈាម​។ ស្នាម​របួស​ដែល​ក្លាយ​នឹង​ហើយ​ឡើង​ក្រហម និង​មាន​ការ​ឈឺ​ចាប់​ពេល​ប៉ះ​ពាល់​ ឬ​ស្លៀក​ខោ​ ករណី​ដែល​ដំបៅ​ក្លាយ​ខ្លាំង​ច្រើន​មាន​ខ្ទុះ​ហូរ​ចេញ​មក​ បើ​សិន​ជា​ជួប​ករណី​ដូច​ខាង​លើ​គួរ​ត្រឡប់​មក​ជួប​ពេទ្យ​ដើម្បី​ធ្វើ​ការ​ ព្យា​បាល​​ជា​បន្ទាន់។

ការ​រលាក​បំពង់​​អសុចិ​ដែល​​នៅ​ជាប់​ពង​ស្វាស​
ករណី ​នេះ​កើត​ឡើង​ប្រហែល 1-3នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​ 500នាក់​ដែល​ធ្វើការ​គ្រៀវ​សំរាប់​បុរស។ មូលហេតុ​ចម្បង​កើត​មក​ពី​ការ​ហើម បណ្តាល​មក​ពីសំពាធ​ក្នុង​បំពង់​នោះ​ឡើង​ខ្ពស់​ក្រោយ​ពេល​ធ្វើ​ការ​វះកាត់​ នឹង​ចង​ភ្ជាប់។ វីធី​ព្យាល​គឺ គួរ​អង្គុយ​ត្រាំ​ទឹក​ក្តៅមួយ​ថ្ងៃ​2ដង ព្រឹក​និង​ល្ងាច ស្លៀក​ខោ​ស្លីប​​រឹង​ដែល​អ្នក​ប្រដាល់​ស្លៀក​ដើម្បី​ទ្រ​ពង​ស្វាស​កុំ​ឲ្យ​ យាក​ធ្លាក់​ និង​​ញ៉ាំ​ថ្នាំ​ផ្សះ​ប្រភេទ NSIADs។ អាការៈ​ខាង​លើ​និង​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ 6-12​សប្តាហ៍។

ដុំ​ក្នុង​ថង​ពង​ស្វាស
ជា ​ដុំ​មេជីវិត​ឈ្មោល(អសុចិ) ដែល​តោង​នៅ​ចុង​បំពង់អសុចិដែល​បាន​កាត់​និង​ចង​រួច។ បណ្តាល​មក​ពី​អសុចិ​ជ្រាប​ចេញ​មក​​ និង​កើត​ទៅ​ជា​ការ​រលាកនៅ​ជុំ​វិញ រហូត​ប្រមូល​ផ្តុំ​ជា​ដុំរុំ​ជុំ​វិ​ញ​ចុង​បំពង់នោះ។ ករណី​នេះ​កើត​មាន​ឡើង​ប្រមាណ 2នាក់ ក្នុង​ចំណោម​ ៣​នាក់​នៃ​អ្នក​ជំងឺ។ ដុំ​ក្នុង​ថង់​ពង​ស្វាស​នេះ​មិន​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ទេ តែ​វា​មូល​ហេតុ​នៃ​ការ​តភ្ជាប់​គ្នា​ឡើង​វិញ​នៃ​បំពង់​ទឹក​អសុចិ ដែល​បណ្តាលឲ្យ​ការ​គ្រៀវ​បរាជ័យ វា​តែង​កើត​ឡើង​ 12សប្តាហ៍​ក្រោយ​ការ​គ្រៀវ។

ឈឺ​ហួរ​ពង​ស្វាស
​ករណី​នេះអាច ​​កើត​មាន​ឡើង​ 1 ក្នុង​ចំណោម 2000​នៃ​អ្នក​ជំងឺ។ មូល​ហេតុ​បណ្តាល​មក​ពី​សំពាធ​ក្នុង​ពង​ស្វាស​កើន​ឡើង​ អាការៈ​នេះ​មិន​សូវ​កើត​មាន​ទេ តែ​បើ​មាន​ត្រូវ​ព្យា​បាល​តាម​អាការៈឈឺខ្លាំង​ ឬ​តិច។ ក្នុង​ករណី​ដែល​ឈឺខ្លាំង​អាច​ត្រូវ​ទៅ​ធ្វើ​ការ​វះ​កាត់​​ដោះ​ចំណង​នោះ​ចេញ ឬ​ក៏​កាត់​បំពង់​អសុចិ​ដែល​នៅ​សល់​នោះ​ចោល​តែ​ម្តង។

នៅមាន​ត… 

July 18, 2006

ស្វែង​យល់​ពី​ការ​គ្រៀវ​សំរាប់​បុរស (ត)

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ KV
…​តពី​អត្ថ​បទ​មុន

ត្រូវ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​មុន​ធ្វើ​ការ​គ្រៀវ​សំរាប់​បុរស?

* គូ​ស្វាមី​ភរិយា​ដែល​ជ្រើស​យក​វិធិនេះ​សំរាប់​ពន្យា​កំណើត​គួរ​មាន​​បុត្រ​ រួច​ហើយ​មិន​តិច​ជាង​ 02នាក់​ ព្រោះ​ការ​វះ​កាត់​ដោះ​ចំណង​ដែល​បាន​​គ្រៀវ​ហើយ​ចេញ​ដើម្បី​មាន​បុត្រ​ជា​ ថ្មី​​ ​មិន​ទទួល​បាន​ផល​100% ទេ​។ កូន​ពៅ​របស់​អ្នក​គួរ​មាន​អាយុ​​ជាង​1ខួប​ឡើង​ទៅ ព្រោះ​ក្មេង​ដែល​មានអាយុ​តិច​ជាង​​1ខួប​ងាយ​នឹង​ឈឺអត្រា​ប្រឈមមុខ​នឹង​គ្រោះ ​ថ្នាក់​ដល់​ជីវិត​មាន​ខ្ពស់។

* រោគប្រចាំ​កាយ​ដែល​មាន​ ហើយ​គួរ​ប្រាប់​គ្រូ​ពេទ្យ​មុន​ការ​វះ​កាត់មាន​ដូចជា៖
ឈាម ​ហូរ​ខុស​ប្រក្រតី, ឈាម​​ក្រ​កក,​ មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​ស្ពឹក​ជា​ដើម​ ទាំង​នេះ​ប្រយោជន៍​សំរាប់​គ្រូ​ពេទ្យ​ធ្វើ​ការ​ជ្រើស​រើស​វិធី​វះកាត់​ផ្សេង ​ដែល​មិន​ប៉ះ​ពាល់​ដល់​សុខភាព។

* ជំងឺ​ឆ្លង​ផ្សេង​ៗ​ដែល​លោក​កំពុង​មាន​ ជា​ពិសេស​រោគ​ឆ្លង​ត្រង់​បរិវេណ​អវយវៈ​ភេទ​ខាង​ក្រៅ មានដូច​ជា​ ពង​បែក​នៅ​លើ​ពង​ស្វាស រមាស់​លើ​តួ​អង្គជាតិជា​ដើម​។ លោក​គួរ​ធ្វើ​ការ​ព្យា​បាល​ឲ្យ​ជា​សះ​ស្បើយ​ជា​មុន​សិន​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆ្លង​ដល់​ស្នាម​​វះ​ក្រោយ​ពេល​ធ្វើ​ការ​វះ​កាត់។

* ត្រូវ​កោរ​រោម​ដែល​ដុះ​បរិវេញ​លឹង្គ​ចោល ដើម្បី​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​សំអាត​នៅ​ពេល​វះ​កាត់​ក៏​ដូចជា​ពេល​ សំអាត​ដើម្បី​ផ្សះ​មុខ​របួសក្រោយ​ពេល​គ្រៀវ​។

ក្រោយ​ពេល​ការ​ គ្រៀវ​សំរាប់​បុរស​ លោក​អាច​ត្រឡប់​ទៅ​ផ្ទះ​ ឬ​ប្រកប​ការ​ងារ​បាន​ជា​ធម្មតា​ ការ​ថែ​រក្សា​មើល​ថែ​ខ្លួន​ឯង​ជា​ចំនុច​សំខាន់​ដើម្បី​ការ​ពារ​មិន​ឲ្យ​​មុខ ​របួស​បណ្តាល​មាន​បញ្ហា​ មាន​ដូច​ជា៖

* ស្អំ​ទឹក​កក​ត្រង់​ពង​ស្វាស​នៅ​ថ្ងៃ​ដំបូង​ក្រោយ​ពេល​វះ​កាត់ ដើម្បី​កុំឲ្យ​ហើម ឈឺ​ចាប់ និង​ការ​ពារ​ការ​ហូរ​ឈាម​ ចៀស​វាង​ការ​ហាត់​ប្រាណខ្លាំង​ ឬលើក​របស់​ធ្ងន់​រយៈ​ពេល​03ថ្ងៃ។

* ផ្អាក​ការ​រួម​ភេទ​មួយ​សប្តាហ៍ ព្រោះ​ការ​រួម​ភេទ​ក្រោយ​ពេល​ធ្វើ​ការ​គ្រៀវ​ វា​​ងាយ​ធ្វើ​ឲ្យ​បំពង់​ទឹក​អសុចិ​ដែល​បាន​ចង​រួច​​(ធ្លាយ)​តភ្ជាប់​គ្នា​ វិញ ធ្វើ​ឲ្យ​ការ​ពន្យារកំណើត​ទទួល​បរាជ័យ។

* គួរ​ប្រើ​ប្រាស់​វិធិ​ពន្យា​កំណើត​បែប​ផ្សេង​​(ប្រើ​ស្រោម​អនាម័យ, ថ្នាំ​ពន្យាកំណើត)​មួយ​រយៈ​សិន​បើ​លោក​ត្រូវ​ការ​រួម​ភេទ។ នៅ​ពេល​ដែល​ពិនិត្យ​ឃើញ​ថា​មិន​មាន​អសុចិ​លាយ​ក្នុង​ទឹក​កាម​ទេ​នោះ​បាន​ន័យ ​ថា​ការ​គ្រៀវ​របស់​លោក​បានទទួល​ជោគជ័យ នៅ​ពេល​រួម​រ័ក​លើក​ក្រោយ​មិន​ចាំបាច់​ពន្យា​កំណើត​បែប​ផ្សេង​ទេ។

* គួរ​ធ្វើ​ការ​ពិនិត្យ​មើល​ទឹក​កាម​ដែល​ហូរ​ចេញ​មក​ក្រោយ​ពេល​គ្រៀវពី​ 4-6អាទិត្យ​ ថា​មិន​មាន​អសុចិ​លាយ​មក​ជា​មួយ​ទឹក​កាម​គួរធ្វើ​ការ​ពិនិត្យ​​ 2ដង​ជាប់​ៗ​គ្នា ដើម្បី​ឲ្យ​​ប្រកដ​ក្នុង​ចិត្ត​ថា​លោក​បាន​គ្រៀវ​ជា​និរន្ត៍ ។

រយៈ​​ពេល​ការ​ក្លាយ​ជា​ អារ ជា​រៀង​រហូត​ក្រោយ​ពេល​គ្រៀវ
ការ ​ក្លាយ​ខ្លួន​ជា​មនុស្ស​ អារ ជា​រៀង​រហូត​ក្រោយ​ពេល​គ្រៀវមាន​ន័យ​ថា ការ​ពិនិត្យ​មិន​ឃើញ​មានទឹក​អសុចិក្នុង​ទឹក​កាម​ដែល​ហូរ​ចេញ​មក​ក្រៅ ទាំង​នេះ​វា​អាស្រ័យ​លើ​ចំនួន​ដង​របស់​ការ​ចេញ​ទឹក​កាម​មក​ក្រៅ ច្រើន​ជាង​រយៈ​ពេល​ធ្វើ​ការ​គ្រៀវ​ដោយ៖

*​ ក្នុង​ចំណោម​អ្នក​ធ្វើ​ការ​គ្រៀវ​សំរាប់​បុរស​ 80​ – 90% ពិនិត្យ​មិន​ឃើញ​មេជីវិត​ឈ្មោល(អសុចិ)ហូរ​ចេញ​មក ក្រោយ​ពេល​មាន​ការ​បាញ់ទឹក​កាម​ពី​ 12-15ដង

* ក្នុង​ចំណោមអ្នក​ធ្វើ​ការ​គ្រៀវ​សំរាប់​បុរស​ 80% ពិនិត្យ​មិន​ឃើញ​មាន​មេជីវិតិឈ្មោល​(អសុចិ)​ហូរ​ចេញ​មក​ជាមួយទឹក​កាម​​ ក្រោយពេលធ្វើ​ការ​​គ្រៀវ​បាន​ 6​សប្តាហ៍ ដែល​មិន​មាន​សិច​ញឹក​ញាប់​ ឬ​ការ​ហូរ​ទឹក​កាម​ញឹក

* ទឹក​អសុចិ​ដែល​នៅ​សល់​ក្នុង​បំពង់​ និង​មិនអាច​ធ្វើ​ដំណើរ​ផ្លាស់​ទី​ក្នុង​រយៈ​ពេល​ 3​សប្តាហ៍ក្រោយ​ពេល​ធ្វើ​ការ​គ្រៀវ

* មិន​នៅ​ឃើញ​មាន​ទឹក​អសុចិ​លាយឡំ​ជា​មួយ​ទឹក​កាម​ពេល​បាញ់​ចេញ​មក​ក្រៅ ក្រោយ​ពេល​ការ​គ្រៀវ​បាន​ 3​ខែ បើ​ពិនិត្យ​ឃើញ​មាន​និង​មាន​អាច​ធ្វើ​ការ​ផ្លាស់​ទី​បាន​ នោះបាន​ន័យ​ថាលោក​ទទួល​បរាជ័យ​ក្នុង​ការ​គ្រៀវ។

 

នៅមាន​ត… 

តើ​ដឹង​ឬ​ទេ​ថា​ ស្បែក​របស់​អ្នក​មាន​ប្រភេទ​ដូចម្តេច​ខ្លះ?​

ផ្នែក: សម្រស់

ដោយៈ​ ប៊ីស៊ី​ វិកតូរីយ៉ា​
ប្រភពៈ​ កាសែត​រស្មី​កម្ពុជា​
ស្បែក ​ដណ្តប់​រូបកាយ​របស់​មនុស្ស​យើង​មាន​ច្រើន​ប្រភេទ​ណាស់។​ ប៉ុន្តែ​ម្ចាស់​ខ្លួន​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ​ថា​ តើ​គេ​មាន​ស្បែក​ប្រភេទ​ណា​ទៅ?​ ចំពោះ​មុខ​វិញ​ ប្រសិន​បើ​គេ​បាន​ដឹង​អំពី​ស្បែក​ដណ្តប់​រូបកាយ​ខ្លួន​ឯង​ជា​ស្បែក​ប្រភេទ​ ណា​ហើយ​នោះ​ ទើប​គេ​អាច​ជ្រើស​រើស​រក​ផលិត​ផល​ថែ​រក្សា​ស្បែក​បែប​ណា​ដើម្បី​តំរូវ​ជា​ មួយ​នឹង​ស្បែក​របស់​ខ្លួន​ឯង​នោះ។​

ខាង​ក្រោម​នេះ​ ជា​ប្រភេទ​ស្បែក​របស់​មនុស្ស​ម្នាក់ៗ​នៅ​ទូទាំង​ពិភព​លោក​ មិន​ថា​សាសន៍​ណា​ឬ​ជនជាតិ​ណា​នោះ​ទេៈ​

ប្រភេទ​ស្បែក​ស្ងួត​

ស្បែក ​ដណ្តប់​រូបកាយ​ប្រភេទ​នេះ​តឹង​ ប៉ុន្តែ​យឺត​គេ​អាច​សម្លឹង​មើល​ឃើញ​ពី​លក្ខណៈ​របស់​ស្បែក​ប្រភេទ​នេះ​ បើ​គ្រាន់​តែ​ងូត​ទឹក​ជំរះ​កាយ​ ឬ​លុប​លាង​ខ្លួន​បាន​ស្អាត​រួច​រាល់​អស់​ហើយ​នោះ។​ ស្បែក​បែប​នេះ​ មាន​ស្នាម​ក្រឡា​សំប៉ែត​ស្តើងៗ​ រីឯ​រន្ធ​ញើស​ទៀត​សោត​ក៏​តូចៗ​ស្ទើរ​តែ​មើល​ដោយ​ភ្នែក​ទទេ​មិន​ចង់​ឃើញ​ទៀត​ ផង។​

ប្រភេទ​ស្បែក​ធម្មតា​

ស្បែក ​ប្រភេទ​នេះ​មាន​សភាព​រលោង​ មាន​សុខភាព​ល្អ​ហើយ​ពុំ​មាន​អ្វី​ដែល​នាំ​ឲ្យ​កើត​មន្ទិល​នោះ​ដែរ។​ នោះ​ក៏​ដោយសារ​តែ​ស្បែក​មាន​ជាតិ​សំណើម​ និង​ជាតិ​ប្រេង​យ៉ាង​គ្រប់គ្រាន់​តាម​ជីវសាស្ត្រ​ដែល​រូប​កាយ​បាន​បញ្ចេញ​មក ​សំរាប់​ជួយ​ការពារ​ស្បែក​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង។​ មនុស្ស​ម្នាក់​ដែល​មាន​ស្បែក​ដណ្ដប់​រូបកាយ​ប្រភេទ​បែប​នេះ​ ត្រូវ​បាន​ចាត់ទុក​ថា​ មាន​វាសនា​ប្រសើរ​បំផុត​ដូច​ដែល​គេ​និយាយ​ថា​ មាន​សំរស់​ និង​សោភ័ណភាព​ដោយ​ទេវតា​ប្រទាន​ឲ្យ។​

ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​ផ្សើម​ជាប់​ជានិច្ច​
ស្បែក​ប្រភេទ​នេះ​តែង​តែ​មើល​ទៅ​ឃើញ​រលើប​រលោង។​ រីឯ​រន្ធ​ញើស​វិញ​ក៏​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ដោយសារ​តែ​ធំៗ។​ប្រការ ​ដែល​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​ ដោយសារ​តែ​មនុស្ស​ណា​ដែល​មាន​ស្បែក​ស្ងួត​ ពុំមាន​សំណើម​សោះ​នោះ​ ងាយ​ទទួល​រង​ប្រតិកម្ម​ពី​អាសែរហ្ស៊ីណាស់​ ពិសេស​រមាស់​ ចេញ​កន្ទួល​ដុំៗ​ឆាប់​រលាក​ស្បែក​ កើត​អាការៈ​ស្កៀប​ រសិប​រសាប់​ស្ទើរ​តែ​ពេញ​ខ្លួន។​ ស្បែក​ប្រភេទ​នេះ​ ក៏​នឹង​ងាយ​ចម្លង​មេរោគ​ផង​ទៅ​ទៀត​ ដោយសារ​តែ​ខ្វះ​ភាព​ធន់ទ្រាំ​ជា​មួយ​នឹង​មេរោគ​មិន​សូវ​បាន៕​

July 17, 2006

ស្វែង​យល់​ពី​ការ​គ្រៀវ​សំរាប់​បុរស

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv

 ការ​គ្រៀវ​សំរាប់​បុរស​ ជា​វិធិ​ពន្យារ​កំណើត​​ជា​និរន្ត៍ដែល​ងាយ​ស្រួល​ធ្វើ​និង​ផ្តល់​ផល​ល្អ​សំរាប់​បុរស​។ វា​ជា​ការ​កាត់​ និងបិត​បំពង់​ទឺក​អសុចិពី​ពង​ស្វាស​ទាំង​ពីរ​មក​កាន់​អង្គជាតិ​បុរស(តួ​លឹង្គ)។ គេ​ចាប់​ផ្តើម​ធ្វើ​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិច​នា​ដើម​សតវត្សទី​20។

បច្ចុប្បន្ន​នេះ​គូ​ស្វាមី​ភរិយា​ 7 – 15គូ ក្នុង​ចំណោម​ 100គូ​ និង​ធ្វើ​ការ​​ជ្រើស​រើស​​ការ​គ្រៀវ​​​ភាគី​ស្វាមី​​ដើម្បី​​​ពន្យា​(បញ្ឈប់​)​កំណើត ទោះ​ជា​វា​ងាយ មាន​សុវត្ថិភាព​ខ្អស់​​ និង​មាន​ផល​ប៉ះ​ពាល់​តិច​តួចយ៉ាង​ណា​ក៏​ដោយ ក៏​វា​ជា​វិធី​ពន្យា​រ(បញ្ឈប់​)​កំណើត​ដែល​មិន​ត្រូវ​បាន​គេ​ពេញ​និយម​ ដែលមាន​ទាប​ជាង​​១ភាគ៣​នៃ​ការ​ពន្យារ​កំណើត​បែប​គ្រៀវ​សំរាប់​ស្រ្តី(ចង​ដៃ​ស្បូន)។ ដោយ​មាន​ជំនឿ​ និង​ការ​យល់​ខុស​ផ្សេងៗ​ដែល​ថា​ ការ​គ្រៀវ​បុរស​​អាច​បណ្តាល​ឲ្យ​ចុះ​ខ្យោយ​កម្លាំងរហូត​មិន​អាច​ធ្វើការ​ងារ​ធម្មតា​បាន​ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​គេ​គិត​ថា​វា​ធ្វើ​ឲ្យ​សមត្ថាព​ផ្លូវ​ភេទ​របស់​គេ​ចុះ​ខ្សោយ​ថែម​ទៀត​ផង។

ការ​គ្រៀវ​​សំរាប់​បុរស​​​ជា​ការ​វះ​កាត់​​ដែល​មិន​ចាំ​បាច់​ប្រើ​ថ្នាំ​សន្លប់​ក្នុង​ពេល​វះ​កាត់​ គ្រូពេទ្យ​គ្រាន់​តែ​ប្រើ​​ថ្នាំ​ស្ពឹកនៅ​កន្លែង​ដែល​ត្រូវ​វះ​កាត់​​ប៉ុណ្ណោះ ក្រោយ​ពេល​ធ្វើ​ការ​វះកាត់​​អ្នក​ជំងឺ​អាច​ត្រឡប់​មក​ផ្ទះ​ ឬ​អាច​ទៅ​ធ្វើ​ការ​បាន​ជា​ធម្មតា​ មិន​ចាំ​បាច់​សំរាក​នៅ​មន្ទីពេទ្យ​

ការ​ពន្យល់​ដែល​ត្រឹម​ត្រូវ​ទាក់​ទង​និង​ការ​គ្រៀវ​សំរាប់​បុរស៖

សំរាប់​គូ​ស្វាមី​ភរិយា​​ដែល​ភាគី​ស្វា​មី​ជ្រើស​រើស​ការ​ពន្យា​កំណើត​តាម​វិធី​គ្រៀវ​ គួរ​​ស្វែង​យល់ឲ្យ​បាន​ច្បាស់​លាស់​ពី​អ្វី​ដែល​ទៅ​ដែល​ហៅ​ថា​ការ​គ្រៀវ​បុរស​មុន​នឹង​ធ្វើ​ការ​សំរេច​ចិត្ត​។ ការ​ស្វែង​យល់​នេះ​អាច​ជួយ​ឲ្យ​លោក​បំបាត់​ភាព​កង្វល់​ចិត្ត​ទាំង​ឡាយ​បាន​ ទាំង​ពេល​ដែល​កពុង​ និង​ក្រោយ​ការ​គ្រៀវ​ ការ​ពិត​នៃ​ការ​គ្រៀវ​បុរស​មាន​ដូច​ខាង​ក្រោម៖

1- ការ​គ្រៀវ​សំរាប់​បុរស​ជា​ការ​វះ​កាត់​ និង​ចង​បំពង់​អសុចិ ដើម្បី​ការ​ពារ​ការ​ហូរ​ចេញ​នូវអសុចិ(មេជីវិត) ​​លាយ​មក​ក្នុង​ទឹក​កាម​ នៅ​ពេល​បុរស​ឈាន​ដល់​ចំនុច​កំពូល
2- ការ​គ្រៀវ​សំរាប់​បុរស​មិន​មាន​ផល​ប៉ះ​ពាល់អ្វី​ ដែល​ធ្វើ​ឲ្យ​កម្លាំង​ពលំ​ចុះ​ខ្សោយ​ទេ
3- ការ​គ្រៀវ​សំរាប់​បុរស​មិន​មាន​ផល​ប៉ះ​ពាល់អ្វី​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​សមត្ថភាព​ផ្លួវ​ភេទ​នោះ​ទេ។​ អារម្មណ៍, ចំណង់, ​ការ​ស្រើប​ស្រាល,​ ​ការ​ឡើង​រឹង​របស់​អង្គជាតិ និង​ការ​ឈាន​ដល់​ចំនុចកំពូល​រហូត​មាន​ទឹក​កាម​ហូរ​ចេញមក​​ក្រៅ​នៅ​មាន​ជាធម្មតា​។
4- ការ​គ្រៀវ​សំរាប់​បុរស​​ជា​ការ​ពន្យារ​កំណើត​ជា​និរន្ត៍​ ការ​វះកាត់ដោះ​យក​ចំណងដែល​ចង​នោះ​ចេញបាន​ទទួល​ផល​​​ការ​ពពោះ​របស់​ស្រ្តី​​​មិន​បាន​100%​ទេ​។​ ប្រសិន​បើ​នៅ​ចង់​មាន​បុត្រ​ទៀត​គួរ​ជ្រើស​រើស​វិធី​ផ្សេង​ក្នុង​ការ​ពន្យារ​កំណើត​ ដូច​ជា​ការ​ប្រើ​ស្រោម​អនាម័យ ការ​លេប​ថ្នាំ​ពន្យារ​កំណើត​សំរាប់​ស្រ្តី​ជាដើម​។
5- ការ​គ្រៀវ​សំរាប់​បុរស​មាន​អត្រា​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ឈប់​ការ​បង្ក​កំណើត​មិន​បាន​100%ទេ។ តែ​អត្រា​នៃ​ការ​បរា​ជ័យ​មាន​ទាប​បំផុត​បើ​ប្រៀប​ជា​មួយ​ការ​ពន្យារ​កំណើត​បែប​ផ្សេង។

នៅមាន​ត… 

ធ្វើ​ឱរ៉ាល​សិចឲ្យ​សង្សារ​ប្រសិន​បើ​ប្រដាប់​ភេទ​មាន​ក្លិន​គួរ​ធ្វើ​បែប​ណា​?​

សំរាប់​ការ​ធ្វើ​ឱរ៉ាល​សិច​នោះ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ថែ​រក្សា​ភាព​ស្អាត​បាត​នៅ​ក្នុង​ប្រ​អប់​មាត់​របស់​អ្នក​ឲ្យ​បាន​ល្អ​ ខ្ពល់​មាត់​ ដុស​ធ្មេញ​ឲ្យ​បាន​រួច​រាល់​ និង​ត្រូវ​​សំអាត​ចំណែក​របស់​អ្នក​ទាំង​ពី​រ​ដូច​គ្នា​។​ងូត​ទឹក​ជំរះ​កាយ​លាង​សំអាត​​នូវ​ភាព​ស្មោគ​គ្រោក​ទាំង​អស់​ ដោយ​អ្នក​នឹង​អាច​រក​សាប៊ូអនាម័យ​ដែល​​មានក្លិន​ក្រ​អូប​ហាម​​ស្រ​ទន់​មក​ប្រើ​ជា​ជំនួយ​ក៏​បាន​។ ចំណែក​ឯ​រឿង​ក្លិន​នាពេល​ខ្លះ​​នោះ​ ក៏​មិន​អាច​ហាម​បាន​ ព្រោះ​អវៈយវៈ​ភេទ​ជា​ចំណុច​ដែល​ស្ថិត​នៅ​ក្នុង​ទី​កន្លែង​ហប់​ហើយ​សើម​​ជាធម្មជាតិ​ដែល​ត្រូវ​មានក្លិន​ខ្លះ​បើ​មិន​តិច​ក៏​ច្រើន​។ អ្នក​កុំ​ភ្លេច​សំអាត​ម្តងទៀត​ក្រោយ​ពី​រាល់កិច្ចការ​ស្េនហា​ហើយ​នោះ។

July 14, 2006

ខ្វះ​ទំនុក​ចិត្ត​ព្រោះ​ដើម​ទ្រូង​តូច

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ​៖ Kv
រឿង​កង្វល់​ចិត្ត​របស់​ស្រ្តី​ចំពោះ​រូប​រាង​កាយ​របស់​នាង​មាន​ច្រើន​រាប់​មិន​អស់ តែ​រឿង​ទំហំដើម​ទ្រូង​ចាត់​ទុក​ថា​ជា​រឿង​​ដែល​នាង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ជា​ពិសេស​ស្រ្តី​ដែល​ទើប​ពេញ​វ័យ​ និង​ស្រ្តី​ដែល​នឹង​រៀប​ការ​ ពួក​នាង​តែង​​មិន​មាន​ទំនុក​ចិត្ត​ចំពោះ​ដើម​ទ្រូង​ដែល​តូច​ទាំងគូ​​របស់​នាង​ នាង​ខ្លាច​អនាគត​ស្វាមី​របស់​នាង​មិន​ពេញ​ចិត្ត​នឹង​ពួក​វា។

​បុរស​ភាគ​ច្រើន​​ផ្តោត​ចំណាប់​​អារម្មណ៍​របស់​គេ​ចំពោះ​ស្រ្តី​មាន​ដើម​ទ្រូងប៉ោង​ មូល​ក្បំ និង​មាន​ខ្នាត​ធំៗ។ តាម​ការ​ពិត​វា​មិន​ដូច្នោះ​ទាំង​អស់​នោះ​ទេ មាន​បុរស​មិន​តិច​ទេ​ដែល​​មិន​ចូល​ចិត្ត​ស្រ្តី​មាន​ដើម​ទ្រូង​ធំ ព្រោះ​ខ្នាត​ដើម​ទ្រូង​ដែល​ធំ​នោះ​ អាច​ធ្វើ​ឲ្យ​មើល​ទៅ​មាន​ភាព​រយីក​រយាក មិន​គួរ​ជា​ទី​ចាប់​អារម្មណ៍។ ការ​ឡើង​រឹង​របស់​ដើម​ទ្រូង​ស្រ្តី​ដែល​មាន​ទំហំ​​តូចត្រូវ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់ ​នៅ​ពេល​ដែល​នាង​បាន​ទទួល​ការ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ពីដៃ​គូ។ ដូច្នោះ​ហើយ​​មាន​បុរស​ជា​ច្រើន​​ចូល​ចិត្ត​ស្រ្តី​ដែល​មាន​ទំហំ​ដើម​ទ្រូង​តូច ព្រោះ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ និងគួរ​ឲ្យ​​​គយគន់​មិន​ចេះ​ជិនណាយ។

ទំហំ​របស់​ដើម​ទ្រូង​អាច​មាន​ការ​ប្រែ​ប្រួល​បាន​ក្រោយ​ពេល​រៀប​ការ​ រួម​ផ្សំ​ជា​មួយ​ការ​ច្របាច់​លញ់ពី​​​គូ​ស្នេហ៍​ផង​នោះ​ ក៏​នឹង​ធ្វើ​ឲ្យ​ដើម​ទ្រូង​ស្រ្តី​​ដែល​មាន​ទំហំ​តូច​​រីក​ធំ​ជាង​មុន​​បាន​។ ស្រ្តី​ដែល​មាន​ទំហំ​ទ្រូង​​តូច​អាច​ជួយ​ខ្លួន​ឯង​ឲ្យ​មាន​ទំហំ​ធំ​ជាង​មុន​បាន​តាម​រយៈ​ការ​ម៉ាស្សា​ដោយ​ខ្លួន​ឯង។ ត្រូវ​ចាំទុក​ថាសំរាប់​​ការ​មាន​ភេទ​សម្ព័ន្ធ​ វិធិដាស់​អារម្មណ៍​ផ្លូវ​ភេទ​ សំរាប់​ស្រ្តី​​មិន​មែន​ពឹង​​​​តែ​ដើម​ទ្រូងមួយ​មុខ​នោះ​ទេ ​អ្វី​ដែល​សំខាន់​គឺ​​អ្នក​ទាំង​ពីរ​​ស្រឡាញ់​គ្នា​ ចេះ​​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ អ្នក​និង​មាន​សេចក្តី​សុខ​ក្នុង​ជីវិត​ស្នេហ៍​ជាក់​ជា​មិន​ខាន​។

July 13, 2006

ស្រា​អាចជួយ​ឲ្យ​សិច​ប្រសើរ​ឡើង​បាន​ឬ​ទេ?

ប្រភព​៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ​៖ Kv
ធ្លាប់​ឮគេ​និយាយ​តៗ​គ្នា​ថា ការ​ផឹក​ស្រា​មុន​ពេល​រួម​ភេទ​​ធ្វើ​ឲ្យ​​សកម្មភាព​ការ​រួម​ភេទ​របស់​អ្នក​ដំណើរ​ការ​ដោយ​រលូន​និង​រហ័ស​រហួន តើ​នេះ​វា​ជា​ការ​ពិត​មែន​ ឬ​យ៉ាង​ណា?
លោក​គ្រូ​ពេទ្យ​ម្នាក់​មាន​ប្រសាស​ថា​គាត់​ក៏​ធ្លាប់​ឮ​ចាស់ៗ​និយាយ​ដូច​​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ​ដែរ។ តែ​គ្រូ​​បាន​បដិសេធ​ថា៖ ការ​ពិត​វា​ផ្ទុយ​ពី​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ ព្រោះ​សារជាតិ​អាល់​កុល​ដែល​មាន​នៅ​ក្នុង​ស្រា​ដែល​យើង​ផឹក​ចូល​ទៅ​​នោះ​​ ​នឹង​ទៅ​ធ្វើ​ឲ្យ​ចំនុច​កណ្តាល​នៃ​​ខួរ​ក្បាល​​ដែល​ជា​កន្លែង​គ្រប់​គ្រង​រាល់​សកម្ម​ភាព​ក្នុង​រាង​កាយ​ធ្វើ​ការ​ខុស​ធម្មតា ដូច​ជា​ការ​​ទប់​លំនឹង​ខ្លួន​, ការ​ខ្វះ​ភាព​ទទួល​ខុស​ត្រូវ​ មិនដឹង​​ខុស​ត្រូវ។ អ្នក​ដែល​ផឹក​ស្រា​ចូល​ទៅ​អាច​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្ពស់ ព្រោះ​គេ​បាត់​បង់​សតិ​​សម្បជញ្ញៈដែល​នឹង​គ្រប់​គ្រង​អារម្មណ៍​ខ្លួនឯង​ តែ​គេ​ក៏មិន​អាច​គ្រប់​គ្រង​ការ​ធ្វើ​ការ​របស់​អវយវៈ​ភេទ​គេតាម​ចិត្ត​ប្រាថ្នា​ដែរ។ សរុប​មក​គេ​មិន​អាច​ធ្វើ​ការ​រួម​ភេទយ៉ាង​​មាន​សេចក្តី​សុខ​​បាន​ឡើយ គេ​អាចនិយាយ​យ៉ាង​ខ្លី​ថា​ស្រា​មិន​បាន​ជួយ​ឲ្យ​សិច​របស់អ្នក​ប្រសើរ​បាន​ឡើយ។

«« អត្ថបទចាស់ •  អត្ថបទថ្មី »»