ពេលសេក្តីស្នេហារបស់អ្នក ធ្វើដំណើរដល់ផ្លូវបមបែប ចែកផ្លូវគ្នាដើររៀងៗខ្លួនមកបញ្ហាដែលនៅសេសសល់ជំពាក់វាក់វិនក្នុងអារម្មណ៍ គឺសេចក្តីឈឺចាប់ ដែលកប់យ៉ាងជ្រៅក្នុងក្រអៅបេះដូង ពិបាកនឹងរកអ្វីមកប្រៀបស្មើរបាន។ ប៉ុន្តែរាល់បញ្ហាដែលកើតឡើង សុទ្ធតែមានដំណោះស្រាយរបស់វាជានិច្ច។
នៅពេលនេះ «បង្អែមជីវិត» សូមណែនាំនូវវិធីលុបបំបាត់ស្នាមរបួសដួងចិត្តដើម្បីបំភ្លេចរូបគេពីក្នុងបេះដូងអ្នក ប្រកបដោយប្រសិទ្ធភាព …។
១-ទៅកម្សាន្តនៅទីកន្លែងណាមួយ ដែលពុំធ្លាប់ទៅសោះ
ផ្ទះរបស់អ្នកអាចជាកន្លែងដែលធ្វើឲ្យអារម្មណ៍អ្នក នៅតែនឹកឃើញពីអនុស្សាវរីយ៍នាអតីតកាលជាមួយគេ។ ដូចនេះ អ្នកគួរឆ្លៀឪកាសទៅកម្សាន្តកាយនៅទីឆ្ងាយៗ ជាកន្លែងដែលអ្នកធ្លាប់មានបំណងប៉ងថានឹងទៅដែរ ប៉ុន្តែគ្មានឪកាស។ ការធ្វើដំណើរកម្សាន្តនេះក៏អាចចាត់ទុកជាដំណើរស្វែងរកបទពីសោធន៍ល្អៗ សម្រាប់ដំណើរជីវិតអ្នកផងដែរ ប៉ុន្តែសូមចៀស វាង កុំទៅទីកន្លែងចាស់ ដែលអ្នក និងរូបគេធ្លាប់សាងអនុស្សាវរីយ៍ ជាមួយគ្នា ព្រោះវានឹងនាំឲ្យដំបៅដួងចិត្តអ្នក រើឡើងវិញបាន។
២-ត្រូវបំភេ្លចចោលនៅលេខទូរស័ព្ទរបស់គេ
សូមធ្វើចរិតឲ្យបានល្អ សមជាមនុស្សមានការចេះដឹង ដែលទោះជាបែកពីគេហើយក៏ដោយ ក៏នៅតែចាត់ទុកគ្នាជាមិត្តដែល មិនត្រូវចាត់ទុកគ្នាជាសត្រូវឡើយ ប៉ុន្តែអ្នកគួរតែព្យាបាលស្លាកស្នាមដំបៅដួងចិត្តឲ្យជាសះស្បើយជាមុនសិន។ អ្នកគួរយល់ថា ការដែលអ្នកទូរស័ព្ទទៅរកគេ ពុំមែនជាទង្វើដែលអ្នកធ្វើនោះឡើយ ព្រោះបើនៅតែឮសម្លេងរបស់គេ លាន់រងំក្នុងត្រចៀករបស់អ្នក តើពេលណាទៅទើបអ្នកអាចកាត់ចិត្តពីគេបានទៅ? កិច្ចការដំបូងដែលអ្នកត្រូវធ្វើ គឺកម្ចាត់ចោលឲ្យអស់ នូវរាល់លេខទូរស័ព្ទ នៃអតីតគួស្នេហ៍របស់អ្នក។
ចូលកុំលេងសើច ម្ង៉ិកម្ង៉ក់ជាមួយគេ ដូចកាលពីពេលមុនឲ្យសោះ អ្នកគួរតែគិតដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់អ្នក ក្នុងនាមជានារីម្នាក់ដែលនៅតែរឹងប៉ឹងជានិច្ច គ្រប់កាលៈទេសៈទាំងអស់។
ក្រោយពេលបែកពីរូបគេមក អ្នកអាចសន្សំថវិកាពីការចំណាយទៅលើថ្លៃទូរស័ព្ទបានមិនតិច។
៣-សម្រស់ដ៏ស្រស់សោភា ទទួលជ័យជម្នះបានជាងពាក់កណ្តាលរួចស្រេចទៅហើយ
ចូលកុំបណ្តែតបណ្តោយឲ្យសម្រស់របស់អ្នកត្រូវវិនាសហិនហោចដោយសារតែមនុស្សប្រុសម្នាក់ដែលដើរចេញពីបេះដូងរបស់អ្នកឲ្យសោះ (អាចជាប្រុសហេងស៊យផងក៏ថាបាន) ដែលពេលនេះម៉ោងនេះ អ្នកគួរតែថែទាំសម្រស់របស់អ្នកឲ្យបានល្អ មិនត្រូវអង្គុយគក់ទ្រូង សម្រក់ទឹកភ្នែកនោះទេ ព្រោះវានាំឲ្យស្បែកមុខរបស់អ្នកជ្រីវជ្រួញ។ ចូរបណ្តោយឲ្យប្រុសៗនោះធ្វើដំណើរទៅរកកន្លែងដែលគេពេញចិត្តទៅចុះ ហើយសូមអ្នកក្រោកឈរឡើង ងាកបែរមកថែទាំសុខភាព និងសម្រស់របស់អ្នក ឲ្យរឹតតែស្រស់ស្អាតថែមមួយកម្រិតទៀត វាប្រសើរជាង។
៤-រកទីកន្លែងដើម្បីរំសាយអារម្មណ៍ក្រៀមក្រំ ទុក្ខសោក
តាមអ្នកចិត្តវិទ្យានិយាយថា «ការដែលលាក់ទុកនូវក្តីឈឺចាប់ នឹងនាំឲ្យវារឹតតែគាប់ជ្រៅទៅៗនៅក្នុងចិត្តជារៀងរហូតបាន» ដូចនេះ អ្នកគួរតែរំសាយវាចោលឲ្យអស់ទៅ។ បញ្ហានេះអាចធ្វើទៅបាន មានតែមិត្តភក្តិទេដែលជាជម្រើសដ៏សមគួរបំផុត ដើម្បីអ្នក ឬសរសេរលិខិតរ៉ាយរាប់ពីរឿងហេតុ ដើម្បីចុះផ្សាយក្នុងអត្ថបទវិបសាយ(ប្រិយមិត្តអាចចុះផ្សាយលើទំព័រវិបសាយបង្អែមជីវិត បានតាមរយៈការ ការផ្តល់មតិយោបល់រឺក៏ ផ្ញើរទៅសារ cam_629@yahoo.com ) ទស្សនាវដ្តី ឫស្វែងរកមិត្ត ដែលមានចិត្ត និស្ស័យប្រហាក់ប្រហែលអ្នកបាន ហើយក៏អាចដើរចេញទៅវិញបានដោយងាយដែរប៉ុន្តែគឺមិត្តភក្តិទៅវិញទេ ដែលស្តិតនៅជាមួយអ្នកជានិច្ចនិរន្តរ៍នោះ។
៥-កុំបោះបង់ចោលទំនាក់ទំនងជាមួយមិត្តរបស់អតីតសង្សារ
វិធីនេះ មើលទៅអាចប្រាកដជាមានការបញ្ឈឺចិត្តអតីតសង្សារបន្តិចមែន ព្រោះគេប្រាកដជាមានអារម្មណ៍ដូចជាបាក់មុខមាត់បន្តិច ដោយគេគិតថា ការដែលគេដើរចេញពីជីវិតរបស់អ្នកទៅនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក ឫក៏មានក្តីរន្ធត់ញប់ញ៍រក្នុងចិត្តអ្នក អ្វីបន្តិចឡើយ សូម្បីតែមិត្តភក្តិរបស់គេ ក៏អ្នកនៅតែទាក់ទងសេពគប់បានជាធម្មតាដែរ ប្រៀបដូចជាគ្មានអ្វីកើតឡើងក្នុងចិត្តអ្នកបន្តិចណាទាល់តែសោះ។
ប៉ុន្តែសូមដាស់តឿនទុកជាមុនថា នៅពេលនិយាយជាមួយមិត្តរបស់គេ អ្នកត្រូវបញ្ចេញឬកពា ឲ្យសមជានារីដ៏ស្រស់សោភាមួយរួប ពោរពេញដោយក្តីសោមនស្សរីករាយផង មិនត្រូវធ្វើមុខជូរ ក្រញូវឡើយ នាំឲ្យមិត្តគេសើចចំអក ហើយរឿងនេះនឹងឭដល់ត្រចៀកអតីតគូរស្នេហ៍របស់អ្នក ជាក់ជាមិនខាន។ ហើយពេលនិយាយស្តី មិនត្រូវរំឭកដក់រូបគេឡើយ។ បើអ្នកមិននិយាយដល់ឈ្មោះរបស់ គេរឹតតែធ្វើឲ្យគេបាក់មុខមាត់កាន់តែខ្លាំងឡើងឬធ្វើឲ្យគេតឹងណែនក្នុងឪរ៉ាស្ទើរធ្លុះធ្លាយទៀតផង។ (នៅមានត)