សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 1, 2006

អាថ៌កំបាំង​របស់​ស្ត្រី​ដែល​​​បុរស​គួរ​ស្វែង​យល់ (ត)

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv
…ត​ពី​អត្ថបទ​មុន

13- កុំ​ប្រញាប់​ឡើង​ឋាន​សួគ៌​ចោល​​នាង វា​ជា​កង្វល់​របស់​គ្រប់​រូប តែ​បើ​លោក​​បាន​ជា​ទៅ​ដល់​ឋាន​សួគ៌​ហើយ​ លោក​គួរ​ត្រៀម​ខ្លួន​រក​​​គម្រោង​ការ​ទី​ពីរ​របស់​លោក​មក​ប្រើ ដើម្បី​សេចក្តី​សុខ​របស់​នាង​ដែល​មិន​ទាន់​មក​ដល់​ មិន​មែន​ទៅ​ដល់​ត្រើយ​ហើយ​សើយ​គូទ​ដាក់​នាង ឬ​ក៏​ងើប​ចេញ​ពី​សមរភូមិ​ទុក​ឲ្យ​នាង​នៅ​តែ​ឯង​គ្មាន​គូ​ប្រយុទ្ធ​។

14- ទៅ​មិន​ចេះ​ដល់​សោះ ជា​ការ​យល់​ឃើញ​របស់​បុរស​ភាគ​ច្រើន​ដែល​ថា ការ​រួម​រ័ក​ប្រើ​ពេល​យូរៗ​រហូត​ពី​៣០នាទី ទៅ​៦០​នាទី ជា​អ្វី​ដែល​បង្ហាញ​ថា​ខ្លួន​កូន​ប្រុស​​ពិត​ៗ តែ​សំរាប់​ស្ត្រី​វិញ​នាងបែរ​ជា​មាន​អារម្មណ៍​ធុញ​ទ្រាន់​ ព្រោះ​នាង​កំពុង​ឈឺ​ស្រគាល់​យ៉ាង​ខ្លាំង​ ដែល​បណ្តាល​មក​ពី​ការ​ត្រដុស​រាប់​ម៉ោង​របស់​លោក​។

15- កុំ​សួរ​នាង​ថា​ "ទៅ​ដល់​ហើយ​មែន​ទេ?" ជា​សំណួរ​ដែល​មាន​ទំងន់​ស្មើ​នាង​សួរ​លោក​ថា៖ "លោក​ដាក់​វា​ចូល​ទៅ​​​ហើយ​ឬនៅ?"​ ។ ជា​ធម្មតា​បុរស​គួរ​តែ​ដឹង​ថា​ស្ត្រី​ទៅ​ដល់​ចំនុច​កំពូល​ឬ​នៅ ព្រោះ​ស្ត្រី​ភាគ​ច្រើន​តែង​ប្រាប់​តាម​រយៈសំលេង​របស់​នាង តែ​បើ​លោក​ពិត​ជា​មិន​ដឹង​មែន​ លោក​មិន​គួរ​សួរ​នាង​ក្នុង​ពេល​ហ្នឹង​ទេ គួរ​យក​រឿង​នេះ​មក​សួរ​នៅ​ពេល​ក្រោយ ធ្វើ​ឲ្យ​ដូច​ជា​រឿង​​ធម្មតា​ដែល​ ប្តី​ប្រពន្ធ​និយាយ​គ្នា។

16- កុំ​ប្រើ​ដៃ ឬ​កែង​ដៃ​សង្កត់​ក្បាល​នាង​ចុះ​ក្រោម បើ​លោក​ត្រូវ​ការ​​នាង​ជួយ​ធ្វើ​អូរ៉ាល់​សិច​ឲ្យ​លោក​ សូម​កុំ​ប្រើ​ដៃ​ ឬ​កែង​ដៃ​សង្កត់​ក្បាល​នាង​ចុះ​ក្រោម​ ព្រោះ​វា​មិន​សុភាព ហើយ​ស្ត្រី​អាច​ទទួល​អារម្មណ៍​ថា​នាង​ទទួល​រង​ការ​បង្ខិត​បង្ខំផ្លូវ​ភេទ​​ទៅ​វិញ។ គួរ​ប្រើ​ការ​ខ្សិប​ និង​ថើប​គុម្ព​ត្រ​ចៀក​នាង​ ប្រាប់​ ឬ​សំណូម​ពរ​នាង​វិញ​វា​ល្អ​ជាង។ បច្ចុប្បន្ន​ការ​ធ្វើ​អូរ៉ាល់​សិច​វា​ជា​រឿង​ធម្មតា​របស់​ស្វាមី​ភរិយា ក្នុង​សង្គម​​មនុស្ស​ទាន់​សម័យ បើ​លោក​អាច​រង់​ចាំ​ឲ្យ​នាង​ជា​ភាគី​ចាប់​ផ្តើម​​វិញ​វា​​ជា​ការ​ដែល​ល្អ​បំផុត ព្រោះ​នាង​ដឹង​ច្បាស់​ថា​លោក​ចង់​បានអ្វី​ ឬ​យ៉ាង​ណា​ តែ​បើ​នាង​មិន​ចង់​ក៏​មិន​គួ​រ​បង្ខំ​នាង​ដែរ។

17- គួរ​ផ្តល់សញ្ញា​ប្រាប់​នាង​ថា​លោក​ជិត​ចេញ​ហើយ រសជាតិ​វត្ថុ​រាវ​ដែល​បាញ់​ចេញ​ពេល​បុរស​ទៅ​ដល់​ចំនុច​កំពូល​ មាន​ជាតិ​​ដូច​ទឹក​សមុទ្រ​លាយស៊ុត​ ស ឬ ស៊ុត​ស្ងោរ​។​ មិន​មែន​គ្រប់​គ្នា​​ចូល​ចិត្ត​រសជាតិ​វាទេ ពេល​គូ​ស្នេហ៍​ធ្វើ​អូរ៉ាល់​សិចលោក​គួរ​ផ្តល់​សញ្ញា​តឿន​នាង​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ ដើម្បី​នាង​តាំង​ខ្លួន​ថា​នឹង​ទទួល​វា​តាម​វិធីណា​ដែល​នាង​ចូល​ចិត្ត​។

18- ស្អាត​ជា​និច្ច​ សំរាប់​ក្មេង​កំលោះ​គួរ​បាន​ទទួល​ការ​​ដាស់​តឿន​ឲ្យ​ធ្វើ​ការ​សំអាត​ស្បែក​គ្រប់​ចុង​លឹង្គ​ជា​ប្រចាំរាល់​ថ្ងៃ មិន​ដូច្នោះ​ទេ​អវៈ​យវៈ​ភេទ​អាច​ឆ្លង​ជំងឺ ឬ​មាន​ក្លិន​មិន​ល្អ ​។ តែ​សំរាប់​បុរស​ដែល​ឆ្លាប់​កាត់​សមរភូមិ​រាប់​ដង​មិន​អស់​ គួរ​ដឹង​ខ្លួន​ឯង​ហើយ​ថា​ត្រូវ​ធ្វើ​អនាម័យ​ខ្លួនឯង​យ៉ាង​ម៉េច​ខ្លះ បើ​ស្បែក​ចុង​លឹង្គ​របស់​លោក​វា​ក្រាស់​ ឬ​ច្រើន​ពេក​ពិ​បាក​នឹង​ធ្វើ​ការ​សំអាត​ លោក​គួរ​ទៅរក​ពេទ្យ​កាត់​វា​ចោល​ទៅ មួយ​សប្តាហ៍​ប៉ុណ្ណោះ​​វា​ជា​សះ ​ហើយមិន​ពិបាក​សំអាត​ដូច​មុន​ទេ។

 

អាន​ត…