អាថ៌កំបាំងរបស់ស្ត្រីដែលបុរសគួរស្វែងយល់ (ត)
ប្រភព៖ ឯកសារបរទេស
ប្រែសំរួលដោយ៖ Kv
…តពីអត្ថបទមុន
13- កុំប្រញាប់ឡើងឋានសួគ៌ចោលនាង វាជាកង្វល់របស់គ្រប់រូប តែបើលោកបានជាទៅដល់ឋានសួគ៌ហើយ លោកគួរត្រៀមខ្លួនរកគម្រោងការទីពីររបស់លោកមកប្រើ ដើម្បីសេចក្តីសុខរបស់នាងដែលមិនទាន់មកដល់ មិនមែនទៅដល់ត្រើយហើយសើយគូទដាក់នាង ឬក៏ងើបចេញពីសមរភូមិទុកឲ្យនាងនៅតែឯងគ្មានគូប្រយុទ្ធ។
14- ទៅមិនចេះដល់សោះ ជាការយល់ឃើញរបស់បុរសភាគច្រើនដែលថា ការរួមរ័កប្រើពេលយូរៗរហូតពី៣០នាទី ទៅ៦០នាទី ជាអ្វីដែលបង្ហាញថាខ្លួនកូនប្រុសពិតៗ តែសំរាប់ស្ត្រីវិញនាងបែរជាមានអារម្មណ៍ធុញទ្រាន់ ព្រោះនាងកំពុងឈឺស្រគាល់យ៉ាងខ្លាំង ដែលបណ្តាលមកពីការត្រដុសរាប់ម៉ោងរបស់លោក។
15- កុំសួរនាងថា "ទៅដល់ហើយមែនទេ?" ជាសំណួរដែលមានទំងន់ស្មើនាងសួរលោកថា៖ "លោកដាក់វាចូលទៅហើយឬនៅ?" ។ ជាធម្មតាបុរសគួរតែដឹងថាស្ត្រីទៅដល់ចំនុចកំពូលឬនៅ ព្រោះស្ត្រីភាគច្រើនតែងប្រាប់តាមរយៈសំលេងរបស់នាង តែបើលោកពិតជាមិនដឹងមែន លោកមិនគួរសួរនាងក្នុងពេលហ្នឹងទេ គួរយករឿងនេះមកសួរនៅពេលក្រោយ ធ្វើឲ្យដូចជារឿងធម្មតាដែល ប្តីប្រពន្ធនិយាយគ្នា។
16- កុំប្រើដៃ ឬកែងដៃសង្កត់ក្បាលនាងចុះក្រោម បើលោកត្រូវការនាងជួយធ្វើអូរ៉ាល់សិចឲ្យលោក សូមកុំប្រើដៃ ឬកែងដៃសង្កត់ក្បាលនាងចុះក្រោម ព្រោះវាមិនសុភាព ហើយស្ត្រីអាចទទួលអារម្មណ៍ថានាងទទួលរងការបង្ខិតបង្ខំផ្លូវភេទទៅវិញ។ គួរប្រើការខ្សិប និងថើបគុម្ពត្រចៀកនាង ប្រាប់ ឬសំណូមពរនាងវិញវាល្អជាង។ បច្ចុប្បន្នការធ្វើអូរ៉ាល់សិចវាជារឿងធម្មតារបស់ស្វាមីភរិយា ក្នុងសង្គមមនុស្សទាន់សម័យ បើលោកអាចរង់ចាំឲ្យនាងជាភាគីចាប់ផ្តើមវិញវាជាការដែលល្អបំផុត ព្រោះនាងដឹងច្បាស់ថាលោកចង់បានអ្វី ឬយ៉ាងណា តែបើនាងមិនចង់ក៏មិនគួរបង្ខំនាងដែរ។
17- គួរផ្តល់សញ្ញាប្រាប់នាងថាលោកជិតចេញហើយ រសជាតិវត្ថុរាវដែលបាញ់ចេញពេលបុរសទៅដល់ចំនុចកំពូល មានជាតិដូចទឹកសមុទ្រលាយស៊ុត ស ឬ ស៊ុតស្ងោរ។ មិនមែនគ្រប់គ្នាចូលចិត្តរសជាតិវាទេ ពេលគូស្នេហ៍ធ្វើអូរ៉ាល់សិចលោកគួរផ្តល់សញ្ញាតឿននាងឲ្យដឹងខ្លួនជាមុន ដើម្បីនាងតាំងខ្លួនថានឹងទទួលវាតាមវិធីណាដែលនាងចូលចិត្ត។
18- ស្អាតជានិច្ច សំរាប់ក្មេងកំលោះគួរបានទទួលការដាស់តឿនឲ្យធ្វើការសំអាតស្បែកគ្រប់ចុងលឹង្គជាប្រចាំរាល់ថ្ងៃ មិនដូច្នោះទេអវៈយវៈភេទអាចឆ្លងជំងឺ ឬមានក្លិនមិនល្អ ។ តែសំរាប់បុរសដែលឆ្លាប់កាត់សមរភូមិរាប់ដងមិនអស់ គួរដឹងខ្លួនឯងហើយថាត្រូវធ្វើអនាម័យខ្លួនឯងយ៉ាងម៉េចខ្លះ បើស្បែកចុងលឹង្គរបស់លោកវាក្រាស់ ឬច្រើនពេកពិបាកនឹងធ្វើការសំអាត លោកគួរទៅរកពេទ្យកាត់វាចោលទៅ មួយសប្តាហ៍ប៉ុណ្ណោះវាជាសះ ហើយមិនពិបាកសំអាតដូចមុនទេ។








