សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 3, 2006

អាថ៌កំបាំង​របស់​ស្ត្រី​ដែល​​​បុរស​គួរ​ស្វែង​យល់ (តចប់)

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv
…ត​ពី​អត្ថបទ​មុន

19- កុំ​ធ្វើ​តាមកុន​សិច​ នៅ​ក្នុង​រឿង​សិច​ស្ត្រី​ដូច​ជាមាន​អារម្មណ៍​​ពុះ​​កញ្ជ្រោល​ស្រែក​ឃ្លាន​យ៉ាង​ខ្លាំង​​នៅ​ពេល​ដែល​បុរស​​បាញ់​ទឹក​កាម​ដាក់​មុខ​ ឬ​រាង​កាយ​របស់​នាង។ តែ​ក្នុង​ជីវិត​ពិត វា​មិន​ដូច​អ្វី​ដែល​លោក​ឃើញ​ក្នុង​កុនទេ បើ​នាង​មិន​ទាម​ទារ​ឲ្យ​លោក​ធ្វើ​សូម​កុំ​ធ្វើ​អី ព្រោះ​នាង​អាច​យល់​ថា​លោក​កុំ​ពុង​រួម​រ័ក​ជា​មួយ​នាង​តែ​អារម្មណ៍​របស់​លោក​គិត​តែ​​ស្ត្រី​ក្នុង​កុន​សិច​នោះទៅ​វិញ។

20- កុំ​ឲ្យ​នាង​នៅ​ខាង​លើ​យូរ​ពេក ការ​សុំ​ឲ្យ​នាង​នៅ​ខាង​លើ​ខ្លះ​ជា​ការ​ល្អ តែ​ពេល​ដែល​នាង​នៅ​ខាង​លើ​ហើយ​លោក​បែរ​ជា​ដេក​ស្ងៀម​ទៅ​វិញ លោក​មិន​គួរ​ធ្វើ​ខ្លួន​ទំនេរ​គ្មាន​ការ​ងារ​អី​ធ្វើ​នោះទេ ដៃ​ទាំង​ពីរ​របស់​​លោក​ទុក​ធ្វើ​អី ម៉េច​ក៏​មិន​ស្ទាប​អង្អែល​នាង ច្របាច់​សុដន់​នាង​ថ្នម​ៗ ឬ​ក៏ងើយ​ឡើង​បន្តិច​ថើប​ប៊ឺត​មាត់​នាង​ជាទៅ។ ធ្វើ​យ៉ាង​នេះ​កុំ​ឲ្យ​នាង​មាន​អារម្មណ៍​កណ្តោច​កណ្តែង ហើយ​ពេល​ឃើញ​នាង​ហត់​គួរ​ឲ្យ​នាង​សំរាកចុះ​មក​ក្រោម​ខ្លះ​ផង។

21- កុំ​ទទូច​សុំ​នាង​ថត​រូប បើ​លោក​ពិត​ជា​ចង់​ថត​មែន​លោក​អាច​សាក​សុំ​នាង​បាន​ តែ​បើ​នាង​មិន​យល់​ព្រម ​លោក​មិន​គួរ​ទទូច​សុំ​នាង​ទេ​ នាង​អាច​គិត​ថា​លោក​ប្រហែល​ជា​ចង់​យក​រូប​នាង​ទៅ​បង្អួត​មិត្ត​ភ័ក្រ​លោក​មិន​ខាន។ គួរ​ថត​រូប​នាង​ទុក​ក្នុង​ការ​ចង​ចាំ​ ក្នុង​ប្រអប់​បេះ​ដូច​លោក​វិញ​ល្អ​ជាង ជា​វិធី​ដែល​មាន​សុវត្ថិភាព​បំផុត។

22- បង្កើន​ភាព​រ៉ូមែន​ទិក​ពោរ​ពេញ​ដោយ​សិល្បះ ពេល​ដែល​លោក​ថើប​ខ្នង​នាង​ លោក​អាច​យក​ម្រាម​ដៃ​របស់​លោក​សសេរ​ជា​តួ​អក្សរ​ផ្សេងៗ ឬ​លោក​អាច​យក​ទឹក​ឃ្មុំមក​ស្រក់​លើ​រាង​កាយ​នាង​ហើយ​លិឍ​សំអាត ឬ​អ្វី​ក៏​បាន​ដែល​នៅ​ក្បែរ​ខ្លួន​​ងាយ​រក ដូច​ជា៖ ផ្លែ​ឈើ,​ ទឹក​កក, ស្រា​ទំពាំង​បាយ​ជូរ ។ល។ ម្យ៉ាង​វិញ​ទៀត​លោក​អាច​ប្តូរ​បរិយាកាស​ពី​លើ​គ្រែ​មក​នៅ​ក្នុង​អាង​ងូត​ទឹក​ ដែល​មាន​ទឹក​ពេញ​ហូរហ៊ា​ និង​ពោរ​ពេញ​ទៅ​ដោយ​ពពុះ​សាប៊ូ​ជាមួយ​​ទាំង​មាន​ក្រិន​ក្រអូប​ស្រាល​ស្រទន់ជាដើម​។តែ​កុំ​យក​សិល្បះ​បែប​កាច​សាហាវ​មក​ប្រើ​ជាមួយ​នាង​ដូច​ជា៖ សំរក់​ទៀន​លើ​ខ្លួន​នាង, ចង​ដៃ​ចង​ជើង​នាងនិង​គ្រែ, ឬចង​វាយ​និង​ខ្សែ​តី​មុន​​រួម​ភេទ យើង​សូម​ហាម​ដាច់​ខាត ​បើ​លោក​​មិន​ចង់​បាត់​បង់​រូប​នាងទេ ព្រោះ​មាន​ស្ត្រី​តិច​ណាស់​ដែល​កើត​ជំងឺ​ផ្លូវ​ចិត្ត​ទៅ​ចូល​ចិត្ត​អ្វី​ដែល​កាច​សាហាវ​។

23- កុំ​បន្ថែម​ល្បឿន​លឿន​ពេក ពេល​ដែល​ផ្នែក​ខ្លះ​នៃ​រាង​កាយ​លោក​​កំពុង​​នៅ​ក្នុង​រាង​កាយ​របស់​នាង អ្វី​ដែល​យ៉ាប់​បំផុត​ហើយ​បុរស​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​គឺ ជាន់​បន្ថែម​ល្បឿន​ដូចរូប​​គេ​កំពុង​ស្ថិត​ក្នុង​លាន​ប្រណាំង​ឡាន​ មិន​យូរ​មិន​ឆាប់​ស្ត្រី​នឹង​មាន​អារម្មណ៍​ថា​ ខ្លួន​នាង​ដូច​ជា​ឡាន​ប្រណាំង​មួយ​គ្រឿង​ដែល​អ្នក​បើក​ត្រូវ​តែ​ជាន់​ឲ្យ​ខ្លាំង​ ឲ្យ​បាន​លឿន​ឆាប់​ទៅ​ដល់​គោល​ដៅ។ លោក​គួរ​បណ្តោយ​តាម​ធម្មជាតិ​វិញ​ល្អ​ជាង មាន​លឿន​មាន​យឺត ពេល​ហត់​បន្ថត​ល្បឿន​បន្តិច​ទៅ គួរ​ចាំ​ថា​លោក​កំពុង​រួម​រ័ក​ស្នេហា​ មិន​មែន​កំពុង​ប្រណាំង​រថយន្ត​ទេ​​។

24- មុន​តឹក​ទី​២​ចាប់​ផ្តើម កុំ​អនុម័តធ្វើ​ឡើង​ដោយ​អត្ត​នោម័ត មើល​កាយ​វិការ​ទឹក​មុខ​របស់​នាង​ផង ពេល​ខ្លះ​ម៉ាស៊ីន​របស់​នាង​នៅ​ក្តៅ​នៅ​ឡើយ ទុក​ពេល​ឲ្យ​វា​ត្រជាក់​បន្តិច​ទៅ​ចាំ​ទៅ​មុខ​ទៀត ប្រយ័ត្ន​ឡោក​ម៉ាស៊ីន​ណា។​ តែ​បើ​ឃើញ​ថា​នាង​ផ្តល់​សញ្ញា​ភ្លើង​ខៀវហើយ​​ ​ខ្លួន​លោក​ផ្ទាល់​ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នោះ​ លោក​គួរ​ចាប់​ផ្តើម​ភ្លាម​ទៅ កុំ​បង្អង់​យូរ​ប្រយ័ត្ន​ភ្លើង​លោត​ទៅ​ជា​ក្រហម​វិញ​​តិច​ថា​មិន​បាន​ប្រាប់​។

បន្ទាប់​ពី​អាន​ហើយ​អស់​លោក​បុរស​ប្រហែល​​គិត​ថា​ស្ត្រី​ដូច​ជា​ពិបាក​យល់​ចិត្ត​ណាស់​មែន​ទេ? មិន​ខុស​ទេ​​ តែ​វា​មិន​ពិបាក​ដូច​រាវ​ម្ជុល​ក្នុង​បាត​ទន្លេ​ដែរ​ ​សំរាប់​ស្ត្រី​​​ក៏​គិត​ថា​បុរស​ក៏​មិន​ជា​ស្រួល​យល់​ដូច​តែ​គ្នា​ហ្នឹង។ ធម្មជាតិ​របស់​ស្ត្រី​នៅ​ពេល​ណា​ដែល​លោក​យល់​ចិត្ត​ ដឹង​ថា​នាង​ចង់​បាន​យ៉ាង​ណា ឬ​ចង់​បាន​អ្វី ​​ហើយលោក​ពួ​កែ​យក​ចិត្ត​នាង​បន្តិច​​ នោះ​យើង​សូម​ចូល​រួម​រីក​រាយ​ជាមួយ​លោក​ផង ព្រោះ​លោក​​នឹង​ក្លាយ​ជា​អ្វីៗ​ទាំង​អស់​របស់​នាង នាង​នឹង​ស្រឡាញ់​លោក​ហើយ​ហ៊ាន​បូជា​អ្វីៗ​គ្រប់​យ៉ាង​សំរាប់​លោក​តែ​ម្នាក់​គត់ លោក​ក៏នឹង​ក្លាយ​ជា​បុរស​ដែល​ស្ត្រី​គ្រប់​រូប​លើ​លោក​នេះ​ប្រាថ្នា​ចង់​បានផង​ដែរ។  

សូម​ជូន​ពរ​​​ដល់​​​គូ​ស្នេហ៍ទាំង​អស់មាន​សេចក្តី​សុខទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ បង្អែម​ជីវិត​​ ស្ថាបនា​សេចក្តី​សុខ​ គូ​ស្នេហ៍​អ្នក…