សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 4, 2006

តើ​ស្ត្រី​ខ្វះ​ធាតុ​ដែក​មាន​ផល​ប៉ះ​ពាល់​ដែរ​ឬ​ទេ?​

ផ្នែក: សម្រស់

ដោយៈ​ សុធារិទ្ធិ​
ប្រភពៈ​ កាសែត​កម្ពុជា​ថ្មី

យើង ​បាន​ដឹង​ទាំង​អស់​គ្នា​រួច​មក​ហើយ​ថា​ ការ​ខ្វះ​ធាតុដែក​ដ៏​ចាំបាច់​ចំពោះ​រាង​កាយ​នោះ​ រមែង​មាន​ផល​ប៉ះពាល់​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​កើត​នូវ​ភាព​ខុស​ប្រក្រតី​ បាន​ ជា​ពិសេស​សុភាព​ស្ត្រី​តែ​ម្ដង។​ ធាតុ​ដែក​ គឺ​ជា​រ៉ែ​ធាតុ​ដ៏​សំខាន់​បំផុត​ប្រសិន​បើ​អ្នក​ខ្វះ​ធាតុដែក​ នឹង​មាន​អាការៈ​លេច​ចេញ​ប្រាប់​ឲ្យ​ដឹង​ដូច​ខាង​ក្រោម​នេះ។​

១-អាការៈ ​រោគ​ស្មារតី​ខ្សោយៈ​ ស្ត្រី​ជា​ច្រើន​នាក់​អាច​នឹង​មិន​ដឹង​ទេ​ថា​ រោគ​ស្មារតី​ខ្សោយ​៨៤​ភាគរយ​ ដែល​កើត​មាន​ចំពោះ​កុមារ​នោះ​អាច​កើត​ចេញ​ពី​អាការៈ​ខ្វះ​ធាតុ​ដែក​នោះ​ឯង។​ វា​បង្ក​ឲ្យ​កុមារ​ខ្សោយ​ស្មារតី​ និង​ការ​ចាប់​អារម្មណ៍​ប្រែប្រួល​ដោយ​ងាយ​ទៀត​ផង។​ នោះ​ក៏​ដោយសារ​ខួរក្បាល​ធ្វើ​ការ​ខុស​ប្រក្រតី។​

២-អាការៈ ​រោគ​សោកសៅៈ​ វា​កើត​ឡើង​ចំពោះ​ស្ត្រី​ជាង​៨៦​ភាគរយ​ក្នុង​ចន្លោះ​៣ខែ​ចុង​ក្រោយ​មុន​នឹង​ ឆ្លង​ទន្លេ។​ វា​បង្ក​ផល​ប៉ះពាល់​ចំពោះ​សារជាតិ​ Dopamine ឬ​ក៏​សារជាតិ​ភ្ញោច​អារម្មណ៍​ និង​ការ​ចាប់​បាន​នៅ​ក្នុង​ខួរ​ក្បាល​ធ្វី​ឲ្យ​មាន​អារម្មណ៍​សោកសៅ​កើត​ឡើង​ បាន។​

ហេតុ ​ដូច្នេះ​ គួរ​ទទួល​ទាន​អាហារ​ដែល​មាន​ធាតុដែក​ឲ្យ​បាន​ច្រើន​ ដូច​ជា​សាច់​សុទ្ធ​ បន្លែ​ពណ៌​បៃតង​ និង​អាហារ​បន្ថែម​ប្រភេទ​ខ្លះ​ទៀត​ នោះ​អាច​នឹង​ជួយ​ឲ្យ​អ្នក​មិន​ខ្វះ​ធាតុ​ដែក​បាន៕​

អាហារ​ជំនួយផ្លូវភេទ​

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ The New Englist School of Health Education រក​ឃើញថា​ ប្រសិន​បើ​មនុស្ស​យើង​ទទួល​ទាន​អាហារ​ខាង​ក្រោម​នេះ​ប្រ​មាណ​១​ម៉ោង មិន​ពេល​រួម​រ័ក​ ​នឹង​ជួយ​​ឲ្យ​រស់​ជាតិ​ផ្លូវ​ភេទ​ កាន់​តែ​ផ្អែម​ល្ហែម​ជាប់​ចិត្ត​មួយ​កំរិត​ទៀត​…។

-​ខ្ទឹម​បារាំង​​ ខ្ទឹម​ស ទំពាំង​បារាំង​ ជួយ​ជំរុញ​អ័រ​ម៉ូន​ភេទ​។

-គ្រឿង​ទេស គ្រឿង​ស្រវឹង​ ជាពិសេស​ស្រា​ក្រហម​ ឫសាំ​ប៉ាញ ជួយ​ជំរញ​អារម្មណ៍ភេទ​ (ពិសារក្នុងបរិមាណតិច​តួច)។

-ទទួល​ទានអាហារ​ដែល​មាន​ប្រូតេអ៊ីនច្រើន​ ប៉ុន្តែ​មាន​កាបូន​ហៃដ្រេតតិច។​ នៅ​ពេល​ទទួល​ទាន​ទៅ​មួយ​រយៈ​ រាង​កាយ​នឹង​ចាប់​ផ្តើម​ផលិត​សារធាតុ​ដែល​មាន​ផលចំពោះ​អវៈ​យវៈ​បន្តពូជ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ត្រេក​ត្រអាល​ ចង់​រួម​រ័ក​។​

-ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ស្រស់​ រសជាតិ​ផ្អែម​ និង​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ គ្មាន​ភាព​តាន​តឹង​ព្រម​ទាំង​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ពេញ​ទំហឹងទៀត​ផង​៕ 

-ដក​ស្រង់​ចេញពីៈ ទស្សនាវដ្តី​សម្រស់​ស្ត្រី​ ឆ្នាំទី​០៣​​១ ច្បាប់ទី​០៣