សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 6, 2006

វិធី​ពន្យា​កំណើត​ “​៧​ថ្ងៃ​មុន និង ៧​ថ្ងៃ​ក្រោយ​”

ការ​រាប់​​ប្រចាំ​ខែ​(​រដូវ)​​របស់​ស្ត្រី​​​គឺ​ចាប់​ផ្តើម​រាប់​​ពី​ថ្ងៃ​ដំបូង​ដែល​មាន​ឈាម​រដូវ​ធ្លាក់ រហូត​​ដល់​ថ្ងៃ​មុន​ឈាម​រដូវ​ធ្លាក់​មក​លើក​ក្រោយ។ ​ប្រ​ចាំ​ខែ​(រដូវ​)​របស់​ស្ត្រី​ជា​ទូទៅ​មាន​រយៈ​ពេល​​២៨ ថ្ងៃ​​ តែ​មាន​ស្ត្រី​ខ្លះ​អាច​ឆាប់​ជាង ឬ​ក៏​យូរ​ជាង​២៨ថ្ងៃ​ ​ដែល​ក្នុង​កំឡុង​មួយ​រដូវ​របស់​ស្ត្រី​ជាទូទៅ​​មាន​ការ​ធ្លាក់​ឈាម​រដូវ​រយៈ​ពេល​​​៥​ថ្ងៃ។

វា​ជា​ការ​ល្អ​ដែល​បុរស​គួរ​តែ​សិក្សា​ស្វែង​យល់​ខ្លះៗ​​ពី​​រដូវ​កាល​របស់​ស្ត្រី ព្រោះ​​​លោក​អាច​យល់ពី​​ទុក​​ធុរៈភរិយា​លោក​បាន​​​។ ការ​រាប់​​រយៈ​ពេល​សុវត្ថិ​ភាព(​រួម​រ័ក​មិន​មាន​ផ្ទៃ​ពោះ)​ដើម្បី​ពន្យា​កំណើត​ មាន​ប្រសិទ្ធិ​ភាព​​ចំពោះ​ស្ត្រី​ដែល​មាន​​​រដូវ​ទៀង​ទាត់ប៉ុណ្ណោះ។

វិធី​រាប់៖

-​ ៧ថ្ងៃ​មុន រាប់​មុន​៧ថ្ងៃ មុន​ថ្ងៃ​ដែល​គិត​ឈាម​រដូវ​នឹង​ធ្លាក់​

- ៧​ថ្ងៃ​ក្រោយ រាប់​​​ចាប់​ពី​ថ្ងៃ​ដំបូង​ដែល​មាន​ឈាម​រដូវ​ធ្លាក់​ជា​ថ្ងៃ​ទី​មួយ និង​រាប់​ត​ទៅ​មុខ​ទៀត​ ៦​ថ្ងៃ​ (បូក​ទាំង​ថ្ងៃ​ដំបូង​ = ៧​ថ្ងៃ)

ប្រយ័ត្ន! ការ​រាប់ ៧​​ក្រោយ​ថ្ងៃ​ក្រោយ​ដែល​មិន​ត្រូវ​គឺ​ ចាប់​រាប់​ពី​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្លាក់​ឈាម​រដូវ។

ខាង​ក្រោម​នេះ​ជា​តួយ៉ាង​ការ​រាប់​​រយៈ​ពេល​សុវត្ថិភាព​ "​៧​ថ្ងៃ​មុន និង ៧​ថ្ងៃ​ក្រោយ​"

ឧ​ទាហរណ៍៖ ប្រសិន​បើ​ឈាម​រដូវ​ធ្លាក់​ចន្លោះ​ថ្ងៃ​ទី 7 – 11 នោះ​រយៈ​ពេល​សុវត្ថិភាព​ ៧​ថ្ងៃ​មុន គឺ​នៅ​ចន្លោះ​ថ្ងៃ​ទី 1 – 7 ចំណែក​រយៈ​ពេល​សុវត្ថិភាព​ ៧​ថ្ងៃ​ក្រោយ គឺ​នៅ​ចន្លោះ​ថ្ងៃ​ទី 7 – 13 (​មិន​មែន​ចន្លោះ​ថ្ងៃ​ទី 11 – 17 ​ដែល​មនុស្ស​ភាគ​ច្រើន​យល់​ខុស)

សូម​បញ្ជាក់​ថា៖ វិធី​នេះ​អាច​ជួយ​ការ​ពារ​មិន​ឲ្យ​មាន​​ផ្ទៃ​ពោះ តែ​​ក៏អាច​មាន​ឱ​កាស​​មាន​ផ្ទៃ​ពោះ​បាន​ ប្រសិន​បើ​​រដូវ​របស់​ស្ត្រី​មក​មិន​ទៀង​ទាត់ ហើយ​អ្វី​​ដែល​សំខាន់​គឺ ​វីធី​នេះ​មិន​អាច​ការ​ពារ​ការ​ឆ្លង​ជំងឺ​​អេដស៍បាន​​ទេ។

គន្លឹះ​សំងាត់​បែប​ងាយ​ដែល​ឲ្យ​បុរសៗ​ចាប់​អារម្មណ៍​

ផ្នែក: សម្រស់

ដោយៈ​ សុធារិទ្ធិ​
ប្រភពៈ​ កម្ពុជា​ថ្មី​

វា ​មិន​មែន​ជារឿង​ពិបាក​ទាល់​តែ​សោះ​ ដែល​ធ្វើ​ឲ្យ​បណ្តា​បុរសៗ​ទាក់​ចិត្ត​មក​លើ​នោះ​ ដោយ​គ្រាន់​តែ​សាកល្បង​ធ្វើ​តាម​ដំណាក់​ងាយៗ​ដែល​យើង​លើក​យក​មក​ណែនាំ​នៅ​ ខាង​ក្រោម​នេះ​ ហើយ​ហ៊ាន​ធានា​ថា​ បណ្តា​បុរស​អស់​ទាំង​នេះ​ពិត​ជា​ភ្ញាក់​ផ្អើល​ក្នុង​ការ​ប្រែប្រួល​របស់​ អ្នក​ជា​មិន​ខាន។​

១-ថែទាំ​រក្សា​ស្បែក​ឲ្យ​បាន​ល្អ​

ឧស្សាហ័ ​លាប​ក្រែម​បំប៉ន​ដែល​សម​ទៅ​នឹង​ស្ថានភាព​ស្បែក​របស់​អ្នក​ឲ្យ​បាន​ជា​ ប្រចាំ​ ព្រោះ​មុខមាត់​ល្អ​តែង​តែ​មានជ័យ​ជម្នះ​ជាង​ពាក់​កណ្តាល។​

២​-តុបតែង​មុខ​ឲ្យ​ស្អាត​របៀប​អ្នក​អាជីព​

អ្នក ​គួរ​ជ្រើស​រើស​ម្សៅ​តុបតែង​មុខ​ដែល​សម​ទៅ​នឹង​ស្ថានភាព​ស្បែក​របស់​អ្នក​ ហើយ​ចំណុច​ដែល​សំខាន់​ពេល​ដែល​តុបតែង​រួច​ហើយ​ គួរ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់​ដោយ​មិន​ឲ្យ​ស៊ីវីល័យ​ហួស​ហេតុ​ពេក​នោះ ​ដែរ។​

៣-បិទ​បាំង​ស្នាម​ជ្រីវ​ជ្រួញ​

បិទ ​បាំង​ស្នាម​មុន​មុខ​ ឬ​ក៏​ស្នាម​ជាំ​ជុំវិញ​កែវ​ភ្នែក​ ដោយ​ប្រើ​វិធី​ងាយៗ​ដោយ​ការ​បំពេញ​នូវ​ខនស៊ីល​លឺរ​ត្រង់​បរិវេណ​ ដើម្បី​ឲ្យ​មុខ​ស្រស់​ថ្លា​ពុំ​មាន​ស្នាម​អាចម៍​រុយ។​

៤​​​-ថែទាំ​ស្ថានភាព​ស្បែក​បបូរ​មាត់​ឲ្យ​មាន​សំណើម​

បបូរ​មាត់​មាន​សំណើម​ដោយ​លីប​លីនឺរ​ រួម​ទាំង​ប្រអប់​មាត់​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។​

៥-ពត់​រោម​ភ្នែក​ឲ្យ​ង​

តើ ​អ្នក​ជឿ​ឬ​ទេ​ថា​ ការ​ពត់​រោម​ភ្នែក​ឲ្យ​ង​នោះ​ វា​ជួយ​ឲ្យ​កែវ​ភ្នែក​របស់​អ្នក​មើល​ទៅ​ឃើញ​ស្រស់​ស្អាត​ និង​មាន​មន្ត​ស្នេហ៍​កាន់​តែ​ខ្លាំង​ឡើង។​

៦-​ជ្រើស​រើស​ភាព​សក្តិសម​

ប្រសិន ​បើ​អ្នក​ចង់​ស្រស់​ស្អាត​ អ្នក​គួរ​តែ​ជ្រើស​រើស​ពណ៌​ឲ្យ​បាន​សម​ទៅ​នឹង​ផ្ទៃ​មុខ​របស់​ខ្លួន​ឯង​ ព្រោះ​បើ​ពុំ​ដូច្នេះ​ទេ​ជំនួស​ឲ្យ​ការ​ស្អាត​វា​ក្លាយ​ទៅ​ជា​តួ​កំប្លែង​ បាន​ដោយ​ងាយ។​

៧-សក់​ស្រស់​ស្អាត​បាន​ដូច​ចិត្ត​

សក់ ​ក៏​ជា​ចំណែក​រួម​ផ្សំ​មួយ​ដ៏​សំខាន់​ ហេតុ​ដូច្នេះ​គួរ​ព្យាយាម​ថែ​ទាំ​សរសៃ​សក់​ឲ្យ​ស្រស់​ស្អាត​ក្លាយ​ទៅ​ជា​ សរសៃ​សក់​ដែល​មាន​ស្រមោល​រលើប​រលោង​ដោយ​ការ​ផ្អាប់​សក់​ ឬ​ចំហុយ​ចំហាយ​ទឹក​ក៏​ល្អ​ម្យ៉ាង​ដែរ។​

៨-ក្រចក​

បុរស ​ខ្លះ​អ្វី​ដែល​គេ​សំលឹង​មើល​ស្រ្តី​ជា​ដំបូង​នោះ​ គឺ​ក្រចក​ ព្រោះ​ប្រសិន​បើ​អ្នក​ថែទាំ​រក្សា​បាន​ល្អ​ វា​ស្មើ​នឹង​ការ​ទាក់ទាញ​ចិត្ត​គេ​បាន​ដូច​គ្នា។​

៩-ផ្លាស់​ប្តូរ​កាលៈទេសៈ​ខ្លះ​

កុំ ​ញៀន​ ឬ​ក៏​ប្រកាន់​ខ្ជាប់​ទៅ​នឹង​អ្វី​ៗ​ដែល​ចាស់​គំរិល​ដូច​ជា​ការ​កាត់សក់​ ធ្វើ​សក់​ ប្រែ​ពណ៌​សក់​ ឬ​ក៏​ស្ទីល​នៃ​ការ​លេង​ខ្លួន​ចូរ​ជឿ​ជាក់​ចំពោះ​ខ្លួន​ឯង​ នោះ​អ្នក​នឹង​ដឹង​ថា​ អ្នក​ក៏​ស្អាត​បាន​ដូច​គ្នា។​

១០-សំលៀក​បំពាក់​

ផ្លាស់ប្តូរ ​ពី​ការ​តុបតែង​ខ្លួន​របៀប​ចាស់​មក​ក្លាយ​ជា​ស្រ្តី​ទាន់​សម័យ​ ក៏​ប៉ុន្តែ​កុំ​តាម​ទាន់​សម័យ​ហួស​ហេតុ​ពេក​ ហើយ​ចំណុច​ដែល​សំខាន់​ ត្រូវ​មាន​ភាព​សក្តិសម​ជាមួយ​នឹង​ខ្លួន​ឯង​ផង​ដែរ។​

១១-ក្លិន​ក្រអូប​ដែល​ទាក់ទាញ​ឲ្យ​ឈ្លក់​វង្វេង​

ក្លិន ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​បំផុត​ ហេតុដូច្នេះ​អ្នក​គួរ​តែ​ជ្រើស​រើស​ក្លិន​ដែល​សម​ជា​មួយ​នឹង​ខ្លួន​ឯង​ ដើម្បី​បង្ហាញ​ពី​ភាព​ជឿជាក់​លើ​ខ្លួន​ឲ្យ​បាន​ខ្លាំង​បំផុត​ ព្រោះ​វា​ជា​វត្ថុ​មួយ​ដែល​អាច​ទាញ​យក​មន្ត​ស្នេហ៌​បាន​យ៉ាង​មាន​ប្រសិទ្ធ​ ភាព​បំផុត៕​