វិធីពន្យាកំណើត "៧ថ្ងៃមុន និង ៧ថ្ងៃក្រោយ"
ការរាប់ប្រចាំខែ(រដូវ)របស់ស្ត្រីគឺចាប់ផ្តើមរាប់ពីថ្ងៃដំបូងដែលមានឈាមរដូវធ្លាក់ រហូតដល់ថ្ងៃមុនឈាមរដូវធ្លាក់មកលើកក្រោយ។ ប្រចាំខែ(រដូវ)របស់ស្ត្រីជាទូទៅមានរយៈពេល២៨ ថ្ងៃ តែមានស្ត្រីខ្លះអាចឆាប់ជាង ឬក៏យូរជាង២៨ថ្ងៃ ដែលក្នុងកំឡុងមួយរដូវរបស់ស្ត្រីជាទូទៅមានការធ្លាក់ឈាមរដូវរយៈពេល៥ថ្ងៃ។
វាជាការល្អដែលបុរសគួរតែសិក្សាស្វែងយល់ខ្លះៗពីរដូវកាលរបស់ស្ត្រី ព្រោះលោកអាចយល់ពីទុកធុរៈភរិយាលោកបាន។ ការរាប់រយៈពេលសុវត្ថិភាព(រួមរ័កមិនមានផ្ទៃពោះ)ដើម្បីពន្យាកំណើត មានប្រសិទ្ធិភាពចំពោះស្ត្រីដែលមានរដូវទៀងទាត់ប៉ុណ្ណោះ។
វិធីរាប់៖
- ៧ថ្ងៃមុន រាប់មុន៧ថ្ងៃ មុនថ្ងៃដែលគិតឈាមរដូវនឹងធ្លាក់
- ៧ថ្ងៃក្រោយ រាប់ចាប់ពីថ្ងៃដំបូងដែលមានឈាមរដូវធ្លាក់ជាថ្ងៃទីមួយ និងរាប់តទៅមុខទៀត ៦ថ្ងៃ (បូកទាំងថ្ងៃដំបូង = ៧ថ្ងៃ)
ខាងក្រោមនេះជាតួយ៉ាងការរាប់រយៈពេលសុវត្ថិភាព "៧ថ្ងៃមុន និង ៧ថ្ងៃក្រោយ"
ឧទាហរណ៍៖ ប្រសិនបើឈាមរដូវធ្លាក់ចន្លោះថ្ងៃទី 7 – 11 នោះរយៈពេលសុវត្ថិភាព ៧ថ្ងៃមុន គឺនៅចន្លោះថ្ងៃទី 1 – 7 ចំណែករយៈពេលសុវត្ថិភាព ៧ថ្ងៃក្រោយ គឺនៅចន្លោះថ្ងៃទី 7 – 13 (មិនមែនចន្លោះថ្ងៃទី 11 – 17 ដែលមនុស្សភាគច្រើនយល់ខុស)
សូមបញ្ជាក់ថា៖ វិធីនេះអាចជួយការពារមិនឲ្យមានផ្ទៃពោះ តែក៏អាចមានឱកាសមានផ្ទៃពោះបាន ប្រសិនបើរដូវរបស់ស្ត្រីមកមិនទៀងទាត់ ហើយអ្វីដែលសំខាន់គឺ វីធីនេះមិនអាចការពារការឆ្លងជំងឺអេដស៍បានទេ។









ខ្ញុំមានសំនួរពីរ ទៅលើប្រធានបទ “វិធីពន្យាកំណើត “៧ថ្ងៃមុន និង ៧ថ្ងៃក្រោយ””
សង្សាររបស់ខ្ញុំ នាងមានរដូវរហូតដល់ទៅ៧ថ្ងៃ ប៉ុន្តែទៀងទាត់។ ហើយរាល់លើកពេលនាងមានរដូវម្តងៗ នាងមានអាការៈឈឺចុកពោះទ្រាំមិនបានស្រែកយំរាល់ដង ខ្ញុំអាណិតនាងមែនទែន ប៉ុន្តែមិនដឹងជាត្រូវជួយនាងយ៉ាងម៉េចបានទេ ក្រៅពីបបោសអង្អែល គក់ខ្នង និង ច្របាច់ពោះអោយនាងប៉ុណ្ណោះ។
Comment by KounKhmer — August 26, 2006 @ 9:30 pm
សំនួរទី១ ឧទាហរណ៍ៈ នាងចាប់មានរដូវនៅថ្ងៃទី ៧ ហើយចប់នៅថ្ងៃ ១៣ អញ្ចឹង៧ថ្ងៃក្រោយ គឺនៅចន្លោះថ្ងៃទី ៧ដល់១៣ ឬ?
សំនួរទី២ តើមានវិធីណាជួយសម្រាល កុំអោយនាងមានការឈឺចុកចាប់ខ្លាំងពេក នៅពេលនាងកំពុងមានរដូវដែរឬទេ?
សូមអរគុណ
Comment by KounKhmer — August 26, 2006 @ 9:34 pm
សួស្តី KounKhmer តាសូមអរគុណច្រើនសំរាប់ការតាមដានរបស់ចៅ និងសំនួររបស់ចៅ...
សំនួរទី១៖ នាងចាប់មានរដូវនៅថ្ងៃទី៧ ហើយចប់នៅថ្ងៃទី១៣ អញ្ចឹង៧ថ្ងៃក្រោយ គឺនៅចន្លោះថ្ងៃទី ៧ដល់១៣ ឬ?
ចម្លើយ៖ ត្រីមត្រូវណាស់ ៧ថ្ងៃក្រោយ(ពេលវេលាសុវត្ថិភាព) គឺចាប់ពីថ្ងៃទី ៧-១៣។ សំរាប់ ៧ថ្ងែមុន គឺចាប់ពីថ្ងៃទី ១-៧។
សំនួរទី២៖ តើមានវិធីណាជួយសម្រាល កុំអោយនាងមានការឈឺចុកចាប់ខ្លាំងពេក នៅពេលនាងកំពុងមានរដូវដែរឬទេ?
ចម្លើយ៖ មាន ចៅអាចទៅរកទិញថ្នាំពេទ្យនៅតាមឱសថស្ថាន ហើយប្រាប់អ្នកលក់តាមហ្នឹងទៅ អ្នកលក់ថ្នាំគាត់ដឹងច្បាស់ណាស់ព្រោះវាជាបញ្ហាធម្មតាសំរាប់ស្ត្រី។ តែបើប្រើថ្នាំហើយនាងមិនបាត់ចុកទេ តាសូមណែនាំចៅនាំនាងទៅរកគ្រូពេទ្យផ្នែករោគស្ត្រីវិញវាប្រសើរជាង។
ដើម្បីបកស្រាយឲ្យអស់ចម្ងល់ ពីមូលហេតុនៃការធ្លាក់ឈាមរដូវ ហេតុអ្វីបានជាចុក រយៈពេលនៃការធ្លាក់រដូវ និងពិធីសម្រាលការឈឺពេលមានរដូវ តានឹងដាក់ជូនអាននូវអត្ថបទមួយដែលទាក់ទងបញ្ហាខាងលើក្នុងពេលឆាប់ៗនេះ។
Comment by តាខេម — August 28, 2006 @ 2:54 am
ចៅសូមអរគុណលោកតាធំៗ,
ចៅស្មានតែរយៈពេល៧ គឺចាប់ពីថ្ងៃ ១៣ដល់ ថ្ងៃ២០ រស់នៅជាមួយគ្នាជាងកន្លះឆ្នាំហើយ ចេះអត់អីដែរ ពិតជាបានប្រថុយមែន។ តែចៅមិនប្រើស្រោម តែ ៣ទៅ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងចប់រដូវ គឺដល់ថ្ងៃ ១៦ ឬ ១៧។
ក្រៅពីថ្នាំពេទ្យ តើមានរុក្ខជាតិ ឬ ផ្លែឈើណា ដែលអាចយកមកជំនួសបានទេ?
ព្រោះនាងមិនចូលចិត្តពាក្យថាពេទ្យ ឬ ថ្នាំពេទ្យផង។
Comment by KounKhmer — August 28, 2006 @ 11:02 am
តាមការពិតការឈឺចុកចាប់ពេលមានរដូវវាមិនមែនជាជំងឺអ្វីធ្ងន់ ធ្ងរទេ! ហើយថ្នាំដែលត្រូវលេបនោះក៏មិនមានអ្វីច្រើនធ្វើឲ្យពិបាកលេប ដែរ គ្រាន់តែនជាថ្នាំផ្សះ និងសំរាប់បំបាត់ការឈឺចាប់ប៉ុណ្ណោះ។ វីធីផ្សេងដែលមិនចាំបាប់ប្រើថ្នាំក៏មានតែវាមិនងាយស្រួលដូច ផឹកថ្នាំទេ វិធីដែលតានិយាយដល់នោះគឺនៅពេលនាងឈឺចុកចាប់ពេលមានរដូវ ចៅដាំទឹកក្តៅច្រកដាក់ដបយកទៅស្អំឲ្យនាងទៅ តែត្រូវប្រយ័ត្នកុំឲ្យក្តៅខ្លាំងពេក អ៊ុនៗបានហើយ។
Comment by តាខេម — August 31, 2006 @ 2:43 am
លោកតា!
តាមគំនូសបង្ហាញរបស់លោកតា បានន័យថារយះពេលសុវត្តិភាព៧ថ្ងៃក្រោយក៍ជារយះពេលដែលនាងកំពុងធ្លាក់រដូវ(៥ថ្ងៃ)ដែរមែនទេ?
ម្យ៉ាងវិញទៀត ឧបមានារីនោះធ្លាក់រដូវយ៉ាងទៀងទាត់ ហើយការគណនារបស់យើងក៍ត្រឹមត្រូវទៀត សួរថាយើងអាចធានាការមិនមានគត៌បាន១០០%ដែរឬទេ លោកតា?
វណ្ណា
Comment by វណ្ណា — September 5, 2006 @ 10:45 am
អ្វីដែលចៅនិយាយពិតជាត្រឹមត្រូវ ៧ថ្ងៃក្រោយគឺបូករួមកំឡុងពេលដែលស្ត្រីកំពុងធ្លាក់រដូវ។ ហើយចំពោះការធានាមិនមានផ្ទៃពោះ១០០% នោះគឺមិនមានធានាទេ តែវាជាវិធីដែលគិតតាមរយៈនៃមេជីវិតញីទុំធ្លាក់ ជួនកាលរដូវរបស់នាងទៀងទាត់ តែការទុំរបស់មេជីវិត (អូវុល) អាចមិនទៀតទាត់ តែការដែលពងទុំមិនទៀងទាត់នោះជាករណីមិនសូវជាសម្បូរទេ។ បើចង់ឲ្យប្រាកដថាមិនមានគ៌ភនោះមានតែស្រោមអនាម័យ និងថ្នាំពន្យាកំណើតទេចៅអើយ
Comment by Cam629 — September 6, 2006 @ 3:18 am