សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 8, 2006

គួរ​ប្រាប់​ស្វាមី​ ថា​ខ្លួន​ធ្លាប់​រួម​ភេទជា​មួយ​ស្ត្រី​ ឬទេ?

ប្រភព៖ ឯក​សារ​បរទេស

សំរាប់​ស្ត្រី​ដែល​ធ្លាប់​មាន​ការ​រួម​ភេទ​ជា​មួយ​ស្ត្រី​ភេទ​ដូច​គ្នា​ ហើយ​ក៏​ធ្លាប់​មាន​ការ​រួម​ភេទ​ជាមួយ​បុរស​ ជា​ក្រុម​ស្ត្រី​ដែលចាត់​ថា​មាន​ជីវិត​ប្រក្រតី​ធម្មតា។ ពួក​នាង​មាន​ស្វាមី​ជា​បុរស​ពេញ​លក្ខណៈ តែ​នាង​ឆ្លៀត​មាន​មិត្ត​ភ័ក្រ​ជិត​ស្និត​ជា​ស្ត្រី​ ហើយ​លើស​ពី​នោះ​ទៅ​ទៀត​​ ម្តង​ម្កាល​នាង​បាន​ធ្វើ​ការ​រួម​ភេទ​ជា​មួយ​មិត្ត​ស្រី​នាង​ទៀត​ផង។ ជា​ទូ​ទៅ​ពូក​នាង​មិន​មាន​ចិត្ត​គិត​ថា​ឈប់​ស្រឡាញ់ ឬ​បោះ​បង់​ចោល​​ស្វាមី​ជា​បុរស​របស់​នាង​ ទៅរួម​រស់​ជាមួយ​មិត្ត​នាង​​ស្ត្រី​ឡើយ ហើយ​ក្រុម​មនុស្ស​ប្រ​ភេទ​នេះ​តែង​មាន​កង្វល់​ក្នុង​ចិត្ត​ថា​ បើ​ថ្ងៃ​ណា​មួយ​​បើ​ស្វាមី​នាង​ដឹង​ តើ​គេ​អាច​ធ្វើ​ចិត្ត​ទទួល​យក​បាន​ឬ​ទេ? តើ​នាង​គួរ​ប្រាប់​ស្វាមី​នាង​ឬ​ទេ? គ្រូ​ពេទ្យ​នៃ​មហា​វិទ្យា​ល័យ​មួយ​ក្នុង​ក្រុង​បាង​កក​ បាន​ចូល​ខ្លួន​មក​បក​ស្រាយ​នូវ​ចម្ងល់​ខាង​លើ​ថា៖

នាង​គួរ​សាក​សួរ​មិត្ត​ភ័ក្រ​របស់​នាង​ដែល​ជា​បុរស​ពេញ​លក្ខណៈ​​គ្រប់​វ័យ​ថា នៅ​សុខ​ៗ​ស្រាប់​តែ​ប្រពន្ធ​របស់​ខ្លួន​មក​ប្រាប់​ថា​ នាង​​ធ្លាប់​រួម​ភេទ​ជា​មួយ​ស្ត្រី​ដូច​គ្នា​​តើ​លោក​គិត​យ៉ាង​ណា​ដែរ។ ចម្លើយ​ដែល​មិន​មែន​ជា​ផ្លូវ​ការគឺ ភាគ​ច្រើន​យល់​ព្រម​ទទួល​ស្គាល់​ ដែល​អ្នក​ខ្លះ​តប​ថា​មិន​ឃើញ​មាន​ខាត​បង់​អ្វី​ផង​ហ្នឹង តែ​បើ​បែរ​ទៅ​មាន​សាហាយ​ជា​បុរស​វិញ​ គឺ​មិន​បាន​ជា​ដាច់​ខាត។ បន្ថែម​ពី​លើ​នោះ​ទៀត​ចម្លើយ​ដែល​ទទួល​បាន​គឺ បើ​សិន​ជា​នាង​លួច​លាក់​ធ្វើ​អញ្ចឹង​មិន​ល្អទេ ស៊ូ​នាង​ប្រាប់​គេ​តាម​ត្រង់​ៗ​វិញ​វា​ល្អ​ជាង ព្រោះ​វា​​ជា​រស​និយម​​ផ្ទាល់​ខ្លួន​របស់​នាង។​ លើស​ពី​នោះ​ទៀត​មាន​អ្នក​ខ្លះ​អាច​នឹង​តប​ថា បើ​សិន​ជា​ខ្លួន​គេ​ជា​បុរស​បាន​ចូល​រួម​ក្នុង​ការ​រួ​​ម​ភេទ​ជា​មួយ​ពួក​នាង​ទៀត​នោះ​វា​រិត​តែ​ល្អ។ តើ​នាង​គិត​យ៉ាង​ណា​បើ​សិន​នាង​ទទួល​បាន​ចម្លើយ​ខាង​ក្រោយ​គេ​នេះ? នាង​គិត​ថា​មិត្ត​ស្រី​របស់​នាង​យល់​ព្រម​ឬ​ទេ? ឧ​ទាហរណ៍​ថា​មិត្ត​ស្រី​នាង​ព្រម តើ​នាង​គិត​យ៉ាង​ណា?

ដូច្នេះ​ចម្លើយ​ដែល​ចាត់ទុក​ថា​ត្រឹម​ត្រូវ​នោះ​វា​ប្រហែល​ជា​គ្មាន​ទេ ហើ​យ​ចម្លើយ​ដែល​សមរម្យ​នោះ​ក៏ប្រ​ហែល​ជា​រក​មិន​បាន​ដែរ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ដឹង​ថា​សកម្មភាព​ ឬ​ទង្វើ​ផ្សេងៗ​ក្នុង​ជិវិត​មនុស្ស​យើង​​មាន​ ជិវិត​ការ​ងារ គ្រួសារ ជិវិត​ផ្ទាល់​ខ្លួន និង​សង្គម។ យើង​គួរ​ធ្វើ​រឿង​ផ្ទាល់​ខ្លួន​របស់​យើង​ ឲ្យ​ក្លាយ​ជា​រឿង​ដែល​សង្គម​អាច​ទទួល​យក​បាន​ ហើយ​សង្គម​ក៏​មិន​គួរ​ជ្រៀត​ជ្រែក​ចូល​​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​ណា​ម្នាក់​ដែរ​ បើ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​​ដែល​ប៉ះ​ពាល់​ដល់​សង្គម​ បើ​ដូច្នោះ​មែន​មនុស្ស​លោក​យើង​ប្រហែល​ជា​របស់​នៅ​ក្នុង​សង្គមដោយ​ក្តី​​​សុខ​ដុម ​មិន​ចាំ​បាច់​ព្រួយ​បារម្មណ៍ និង​ធ្វើ​ខ្លួន​តាម​ការ​និយម​របស់​សង្គម​ដែល​ ផ្ទុយ​ពី​ការ​និយម​របស់​គេឡើយ។

គួរ​ចាំ​ទុក​ថា អ្វី​ដែល​មិន​គួរ​នឹង​ឃើញ​ ក៏​កុំ​ឲ្យ​ឃើញខ្លះ​ក៏ល្អ អ្វី​ដែល​មិន​គួរ​ឲ្យ​ឮ ក៏​កុំឲ្យ​ឮខ្លះក៏​ល្អ អ្វី​ដែល​មិន​គួរ​និយាយ​ យក​ល្អ​កុំ​និយាយ​ បើ​និយាយ​ទៅ​វា​មិន​ចំណេញ​ ហើយ​បែរ​ជា​ខាត​បង់​ទៅ​វិញ​នោះ។ មនុស្ស​យើង​មាន​សិទ្ធិ​រក្សា​ការ​សំងាត់​ផ្ទាល់​ខ្លួន​ឲ្យ​ដល់​ទី​បំផុតតាម​​ដែល​អាច​រក្សា​បាន ទោះ​ជា​មាន​​មតិ​ខ្លះ​យល់​ថា​អាថ៌កំបាំង​គ្នា​ទេ​លើ​លោក​នេះ​ក៏​ដោយ។