សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 9, 2006

៦​ប្រការ​ដើម្បី​ស្នេហា​គង់​វង្ស

ប្រភព៖ CléO Mag.
ដោយ៖ LOVE GURU

… សំរាប់​អ្នក​មាន​ស្នេហ៍​ក្នុង​បេះ​ដូង​ ហើយ​ចង់​រក្សា​ស្នេហ៍​ឲ្យ​បាន​គង់​វង្ស…

1- សភាវគតិ និង​​ខួរ​ក្បាល
នៅ​ពេល​ដែល​ស្នេហា​កើត​មាន​ឡើង​ក្នុង​ខ្លួន​អ្នក វា​កើត​ឡើង​ព្រោះ​បេះ​ដូង​​​ប្រើ​ខួរ​ក្បាល ឲ្យ​បញ្ចេញ​សារធាតុ​ម្យ៉ាង​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ ឲ្យ​ច្របូក​ច្របល់​ជ្រួល​ច្រាល​នៅ​ពេល​ជួប​ជា​លើក​ទី​មួយ នេះ​គេ​ហៅ​ថា​សភាវគតិ។ ​ស្នេហ៍​អាច​ឈាន​​ដល់​ចំណុច​ណា​មួយទៅ​បាន ព្រោះ​ខួរ​ក្បាល​របស់​អ្នក​មាន​តួនាទី​ក្នុង​ការ​សម្រេច​អនុញ្ញាត ទោះ​​ស្នេហា​ឈាន​ដល់​ផ្លួវ​នៃ​ហេតុ​ផល អារម្មណ៍ ក៏​មិន​អាច​បំបែក​សភាវគតិ​ និង​ខួរក្បាល​របស់​អ្នកពី​គ្នា​​បាន​ឡើយ។ ដូច្នេះ​អ្នក​ត្រូវប្រើ​ខួរក្បាល​​ត្រិរិះ​ពិចារណា​​តាម​សេចក្តី​ត្រូវ​ការ​របស់​បេះ​ដូង​អ្នក មិន​មែន​ប្រើ​​អារម្មណ៍ ឬស្តាប់​តាម​ពាក្យ​អ្នក​ដ៏​ទៃ​ទេ។

2- ទ្រឹស្តី​សាសនា
ត្រូវ​យក​ទ្រឹស្តី​របស់​សាសនា​​របស់​អ្នក​ជា​គោលសំរាប់​​​​​សេចក្តី​ស្នេហា។ ឧទាហរណ៍​​៖ សំរាប់​ព្រះ​ពុទ្ធសាសនា ព្រហ្មវិហ៊ារ​ធ៌ម នៃ​ស្នេហា​មាន​៖

- មេត្តា គឺ ស្នេហា​ដែល​មិន​សង្ឃឹម​ផល​តប​ស្នង មាន​តែ​ក្តី​ប្រណី និង​ការឲ្យ​និង​ឲ្យ នៅ​ពេក​ម្នាក់ៗចេះ​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ស្នេហ៍​អ្នក​នឹង​មិន​មាន​ពាក្យ​ថា​អត្មា​និយម។

– ករុណា មាន​ចិត្ត​អាណិត យល់​ចិត្ត​យល់​ថ្លើម​ និង​​ជួយ​ទុក​ធុរៈ​​មនុស្ស​ដែល​អ្នក​ស្រឡាញ់។

- មុតិតា មាន​ក្តី​​សប្បាយ​រីក​រាយ​នៅ​ពេល​ដែល​ឃើញ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​មាន​ក្តី​សុខ។

- ឧបេខា គឺ​ជឿ​ជាក់​ថា​គ្មាន​អ្នក​ណា​ម្នាក់​ឥត​ខ្ចោះ សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់ ដូច្នេះ​ការ​បណ្តោយ ឬ​មើល​រំលង​ចំនុច​ខុស​ឆ្គង​ខ្លះៗ​ អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ក្លាយ​ជា​ឥត​ខ្ចោះ​ក្នុង​ក្រ​សែ​ភ្នែក​របស់​អ្នក។

3- គំរួស្នេហ៍
អ្នក​មិន​អាច​គូសប្លង់​ដើម្បី​​សាង​សង់​ស្នេហា​បាន​ទេ​ តែ​អ្នក​អាច​ជ្រើស​យក​គំរូ​សំរាប់​ស្នេហ៍​របស់​អ្នក​បាន។ រក​វីរៈ​បុរស​ ឬវីរៈ​នារី​ក្នុង​ចិត្ត​របស់​អ្នក​ ដូច​ជា​គំរូ​ស្នេហា​របស់​មនុស្ស​ក្នុង​ក្រុម​គ្រួសារ គ្រូ​បា​អាចារ្យ ឬ​បុគ្គល​សំខាន់​ក្នុង​លោក​មក​ធ្វើ​ជា​គំរូ​បាន​ ដើរ​តាម​ដាន​នៃ​ភាព​ស្នោះ​ត្រង់ ជឿជាក់ និង​ពិត​ប្រាកដ​​សំរាប់​ផ្លូវ​ស្នេហ៍​ដែល​​អ្នក​កំពុង​ធ្វើ​ទៅ​មុខ ពុះ​ពារ​តាំង​ចិត្ត​ និង​មិន​រាថយ​ នោះ​ស្នេហា​របស់​អ្នក​នឹង​ទៅ​ដល់​ត្រើយ​សុភមង្គល​មិន​ខាន។

4- ចិត្ត​យើង​ និង ចិត្ត​គេ
សេចក្តី​ត្រូវ​ការ​របស់​អ្នក​ពាក់​កណ្តាល និង​របស់​គូរ​ស្នេហ៍​អ្នក​ពាក់​កណ្តាល ឬ​ម្នាក់​កន្លះ​រង្វង់នៅ​ពេល​ផ្គុំ​ចូល​គ្នា​នឹង​បាន​ជា​រង្វង់​មូល​មួយ​ពេញ​លក្ខណៈ​ ដែល​​ព្រម​សំរាប់​វិល​ទៅ​មុខ​​ជានិច្ច​ គ្រាន់​តែ​អ្នក​ទាំង​ពីរ​​ចាប់​ដៃ​គ្នា​ផ្គុំ​កង់​រង្វង់​នោះ​ឲ្យ​ជាប់​ប៉ុណ្ណោះ អ្នក​នឹង​អាច​ឆ្លង​កាត់​ឧបសគ្គ​ទាំង​ឡាយបាន​។ បើ​អ្នក​យក​តែ​ចិត្ត​ខ្លួន​ឯង​ជា​ធំ ហើយ​គេ​យក​​តែ​ចិត្ត​គេ ម្នាក់ៗ​គិត​តែ​ពី​ខ្លួន​ឯង នោះ​អ្នក​ទាំង​ពីរ​មិន​អាច​ជួយ​គ្នា​ធ្វើ​ឲ្យកង់​រង្វង់​​ស្នេហ៍​អ្នក​បរ​ទៅ​មុខ​បាន​ទេ គឺ​រង់​ចាំ​តែ​ពេល​បែក​បាក់​ពី​គ្នា​ប៉ុណ្ណោះ។

5- សៀវ​ភៅ
ការ​អាន​សៀវ​ភៅ​បើក​ភ្នែក​របស់​អ្នក​ឲ្យ​កាន់​តែ​ភ្លឺ ស្នេហា​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ និង​ព្យាយាម​រើ​បំរាស់ នេះ​ជា​គុណវិបត្តិ​របស់​ស្នេហ៍ ដែល​វា​​ធ្វើ​ឲ្យ​អ្នក​នឿយ​ហត់​ បើ​អ្នក​ត្រូវ​រត់​តាម​រក​ចម្លើយ​ដែល​​កប់​ជ្រៅ​​ក្នុង​​​ក្តី​ស្នេហ៍​របស់​អ្នក។ បើ​ហត់​ត្រូវ​សំរាក​ខ្លះ អង្គុយ​ស្ងៀម​ស្ងាត់​ បើក​ចិត្ត​ស្នេហ៍​របស់​អ្នក​ឲ្យ​ទូលាយ​ដោយ​ការ​អាន ដូច​ជា​ការ​ធ្វើ​សមាធិ កែ​លំអរ​​ឲ្យ​ល្អ​ និង​យល់​ពី​ចិត្ត​ខ្លួន​ឯង​ជា​មុន​សិន​ សឹម​ទៅ​យល់​ពី​ចិត្ត​មនុស្ស​ដែល​អ្នក​ស្រឡាញ់។ រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​ដ​ទៃ ជា​មេរៀន​ដ៏​មាន​តម្លៃ​​ដែល​អាច​បំភ្លឺ​​ផ្លូវ​អ្នក​​ឲ្យ​កាន់​តែ​ច្បាស់។ ជី​វិត​របស់​មនុស្ស​មិន​ដូច​គ្នា​ទេ ថ្ងៃ​នេះ​​សើច​ព្រោះ​ស្នេហ៍ តែ​ថ្ងៃ​ខាង​មុខ​ក៏​អាច​យំ​ព្រោះ​ស្នេហ៍ ថ្ងៃ​នេះ​អ្នក​កើត​ទុក​ព្រោះ​ស្នេហ៍​តែ​ក៏​នៅ​មាន​មនុស្ស​ដែល​មាន​ទុក​ជាង​អ្នក​ទៀត អ្នក​គ្រាន់​តែ​យល់​ពី​ស្នេហ៍​ឲ្យ​កាន់​តែ​ច្រើន​អ្នក​នឹង​មិន​ចាំ​បាច់​បញ្ចេញ​កំលាំង​រត់​តាម​រក​វា។

6- តន្ត្រី
តន្ត្រី​លួង​លោម​ចិត្ត​មនុស្ស​អស់​រយៈ​ពេល​យូរ​លង់​ណាស់​មក​ហើយ សំលេង​តន្ត្រី​​ព្យាបាល​ស្នេហ៍ និង​អាច​ត​ភ្ជាប់​បេះ​ដូង​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​លោក​នេះ។ មុន​នឹង​បាន​មក​ជា​​ចម្រៀង​មួយ​បទ​ អ្នក​និពន្ធ​ត្រូវ​បាន​តាក់​តែង​ចេញ​ពី​បេះ​ដូង​ ដែល​ស្រង់​ចេញ​ពី​បទ​ពិសោធ​ក្នុង​ជីវិត​ មក​ចង​ក្រង​ជា​ពាក្យ​ពេចន៍ ឲ្យ​ស៊ី​និង​ភ្លេង (​ក្នុង​ករណី​​ចម្រៀង​ស្នេហា​ប៉ុណ្ណោះ) មក​បំពេរ​អារម្មណ៍​អ្នក​ស្តាប់។ បទ​ចម្រៀង​មានន័យ​ ប្រដូច​នឹង​ស្នេហ៍​របស់​អ្នក​ ពេល​ខ្លះ​អត្ថន័យ​ស្នេហា​ដែល​អ្នក​ចង់​ដឹង អាច​មាន​​ឆ្លើយ​ក្នុង​បទ​ចម្រៀង​​ណាមួយ​។

អ្នក​អាច​ពិបាក​រក​ស្នេហ៍​ពិត​​ តែ​បើ​​​ព្យាយាម​ពិនិត្យ​នោះ​អ្នក​នឹង​ឃើញ…