សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 10, 2006

អាច​មាន​ផ្ទៃ​ពោះ​ទេ​ ... បើ​បាញ់​ទឹក​កាម​ខាង​ក្រៅ​?

មាន​ស្ត្រី​​មួយ​ចំនួន​មាន​ចម្ងល់​ថា​ បើ​​នាងធ្វើ​ការ​រួម​រ័ក​ជាមួយ​បុរស​ដោយ​មិន​ប្រើ​ស្រោម អនាម័យ​​ តែ​មុន​ពេល​​​បុរស​ឈាន​ដល់​ចំនុច​កំពូល​(បាញ់​ទឹក​កាម) បុរស​បាន​ដក​មក​បាញ់​ទឹក​កាម​នៅ​ខាង​ក្រៅ តើ​នាង​អាចមាន​ផ្ទៃ​ពោះ​ដែរ​ឬ​ទេ?

​ស្ត្រី និង​បុរស​គួរ​យល់​ថា​ សំរាប់​រួម​រ័ក​ដែល​​​មាន​ការ​ស៊ក​បញ្ចូល​អវៈ​យវៈ​ភេទ​បុរស​ចូ​ល​ក្នុង​ទ្វារ​មាស​ស្ត្រី​ ទោះ​បី​ជា​ភាគី​បុរស​បាន​ដក​យក​មក​បញ្ចេញ​ទឹក​កាម​នៅ​ខាង​ក្រៅ​ក៏​ដោយ​ ក៏​ស្ត្រី​មាន​ឱកាស​អាចមាន​ផ្ទៃ​ពោះ​បាន​ដែរ​។ តាម​ការ​ពិនិត្យ​លើ​ទឹក​រំអិល​របស់​បុរស​ ដែល​ហូរ​ចេញ​មក​ក្នុង​ខណៈ​ពេល​រួម​រ័ក​ ឃើញ​មាន​លាយ​ឡំ​មក​នូវ​ជាមួយ​នូវ​មេជីវិត​ឈ្មោល​(អសុចិ)​ នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ស្ត្រី​អាច​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​មាន​ទំងន់​ បើ​ទោះ​ជា​បុរស​មិន​បាន​បញ្ចេញ​ទឹក​កាម​ក្នុង​​យោនី​នាង​ក៏​ដោយ។ ដូច្នេះ​បើ​អ្នក​​មិន​ទាន់​ចង់​មាន​ផ្ទៃ​ពោះ​ទេ ស្រោម​អនា​ម័យ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សំរាប់​អ្នក​។