សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 11, 2006

ក្បាច់​រួម​ភេទ​​សំរាប់​​ស្ត្រី​មាន​ផ្ទៃ​ពោះ​

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv

បច្ចុប្បន្ន​​នេះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ធ្វើ​ការ​រួម​ភេទ​ជា​មួយ​ស្វាមី​បាន​គ្រប់​ដំណាក់​កាល​នៃ​ការ​ពរ​ពោះ ដែល​វា​អាស្រ័យ​ទៅ​លើ​ការ​យល់​ស្រប​ និង​តម្រូវ​ការ​របស់​គូ​ស្វាមី​ភរិយា។ សូម​បញ្ជាក់​ថា​ដំណាក់​កាល​ដែល​គួរ​​ប្រយ័ត្ន​ក្នុង​ការ​រួម​ភេទ គឺ​៣ខែ​ដំបូង និង​៣​ខែ​ចុង​ក្រោយ​មុន​សំរាល​កូន​។​

សូម​លើក​យក​ក្បាច់​រួម​ភេទ​ ដែល​មាន​សុវត្ថិភាព​​និង​សមស្រប​សំរាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​៖

1- Spoon ជា​​ក្បាច់​ដេក​ផ្អៀង​ទាំង​បុរស​និង​ស្ត្រី ហើយ​បុរស​ស៊ក​បញ្ចូល​លឹង្គ​ពី​ផ្នែក​ខាង​ក្រោយ។​

2- Side by Side ជា​ក្បាច់​ដែល​ល្អ​សំរាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​(ពោះ​ធំខ្លាំង) វា​ស្រដៀង​ក្បាច់​ Spoon ដែរ​ គឺ​ត្រូវ​ដេក​ផ្អៀង​បែរ​មុខ​រក​គ្នា​ បុរស​អាច​ប្រឹង​​សណ្តូក​ជើង​ត្រង់​ ឬ​កោង​បន្តិច​ដើម្បី​កុំ​ឲ្យ​មាន​ការ​សង្កត់​ ឬ​ប៉ះ​ពាល់​ខ្លាំងទៅ​​ផ្ទៃ​ពោះ​ស្ត្រី។

3- Woman on top ​​ក្បាច់​ដែរ​ស្ត្រី​ជា​អ្នក​គ្រប់​ស្ថាន​ការ​ដោយ​ខ្លួន​ឯង​ពោល​នាង​អាច​គ្រប់​គ្រង​មិន​ឲ្យ​លឹង្គ​ស៊ក​ចូល​ជ្រៅ​ទៅ​ខាង​​​ក្នុង​ពេក។ ក្បាច់​នេះ​អាច​ប្រើ​បាន​គ្រប់​ដំណាក់​កាល​នៃ​ការ​ពរ​ពោះ​ វា​ជា​ក្បាច់​ដែល​ទទួល​ការ​ពេញ​និយម​បំផុត​ផង​ដែរ ព្រោះ​ស្ត្រី​នៅ​ខាង​លើ​មិន​ទទួល​រងនូវ​​ទំងន់​សង្កត់​ពី​បុរស។

4- Edge of bed ជា​ក្បាច់​ គែម​គ្រែ​ ស្ត្រី​ដេក​ផ្ងារ​ឲ្យ​គូទ​ទប់​ទៅ​ហ្នឹង​គែម​គ្រែ និង​ញែក​ជើង​ទាំង​ពីរ​ល្ម​ម​ដាក់កែង​​ជើង​លើ​ឥដ្ឋបាន​​ ចំណែក​បុរស​ ឈរ​ឱន​ខ្លួន​​ទៅ​លើ​ស្ត្រី​ដោយ​ប្រើ​ដៃ​ទប់​ខ្លួន​ទៅនឹង​គ្រែ ដើម្បី​កុំ​ឲ្យ​សង្កត់​ខ្លាំង​ទៅ​លើ​ស្ត្រី។