សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 14, 2006

អំពី​កាមរោគ​

ផ្នែក: កាមរោគ

ត្រូវ​យល់​ដឹង​អ្វី​ខ្លះ​អំពី​កាមរោគ​

អារម្ភ​កថា

 កាមរោគ ​គឺ​ជា​ជម្ងឺមួយ​ដែល​កើត​មាន​ញឹក​ញាប់​ ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ដ៏​ធ្ងន់​ធ្ងរ។ ជំងឺ​កាមរោគ​បាន​បង្កើន​ការ​ប្រ​ឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដូច​ជា​អសម្ថភាព​​ ក្នុង​ការបង្ក​កំណើត​កូន​ទាំង​​បុរស​ និង​ស្ត្រី​ ការ​រលាក​ក្នុង​អាង​​ត្រគាក​ ការ​ស្លាប់​នៃ​ទារក​នៅ​ពេល​កើត​ និង​ក្រោយ​ពេល​កើត​ ឫ​ទារក​កើត​មក​មានលក្ខណៈ​មិន​ធម្មតា​ដូច​ជា​ខ្វាក់​ភ្នែក​ ឫ​ឆែប​មាត់​…។ល។ ​ ជា​ពិសេស​​ជំងឺ​កាមរោគ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ ឆ្លង​មេរោគ​អេដស៍​ច្រើន​ជាង​មនុស្ស​ដែល​មាន​សុខ​ភាព​ធម្មតា។​​

យើង ​បាន​​ដឹង​ហើយ​ថា​សព្វ​ថ្ងៃ​នេះ ​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​នូវ​ការ​រាលដាល​ជំងឺ​អេដស៍​យ៉ាង​ខ្លាំង​ក្លា ​បើ​ប្រៀប​ធៀប​ទៅ​ប្រទេស​នានា​លើ​សកលលោក​​ រីឯ​​អត្រា​នៃ​ការ​រីករាល​ដាល​ជំងឺ​កាមរោគ​វិញ​ក៏​មាន​កំរិត​ខ្ពស់​ជាង​គេ​ បំផុត​ដែរ​។ ទាំង​នេះ​បណ្តាល​មក​ពី​កង្វះ​ខាតការយល់​ដឹង​ស្តីពី​ជំងឺ​កាមរោគ​ និង​ជំងឺ​អេដស៍​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ប្រជា​ជន​ទូទៅ​ពុំ​ប្រកាន់​យក​ចិត្ត​ ទុក​ដាក់​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​មធ្យោបាយ​បង្ការ​ និង​ថែ​ទាំជំងឺ​ ហើយ​ប្រកាន់​យក​នូវ​ការ​ប្រព្រឹត្ត​ទាំង​ឡាយ​ដែល​ប្រកប​គ្រោះ​ថ្នាក់​ ក្នុង​ការ​ចំលង​ដោយ​មិន​ដឹង​ខ្លួន​។ 

ទំព័រ ​នេះ​នឹង​ផ្តល់​ជូន​ប្រ​ជាជន​ទូទៅ​ឲ្យ​បាន​យល់​ច្បាស់​អំពី​របៀប​ចំលង​ ​រោគ​សញ្ញា​នៃ​កាមរោគ​ ផលវិបាក​ និង​ការ​ប្រព្រឹត្ត​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាមមរោគ​ ដែល​នាំទៅ​ដល់​ការ​អនុវត្តន៍​នូវ​របៀប​បង្ការ​និង​ថែ​ទាំ​ជំងឺ​កាមរោគ​ប្រកប ​ដោយ​ប្រសិទ្ធភាព​។

យើង ​សង្ឃឹម​និង​ជឿ​ជាក់​ថា​​ទំព័រ​នេះ​ នឹង​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​បង្កើន​ការ​យល់​ដឹង​របស់​ខ្លួន​អំពី​​ជំងឺ​ កាមរោគ​ហើយ​ជៀស​ផុត​ពី​​ការ​ឆ្លង​ជំងឺ​កាមរោគ និង​ជំងឺ​អេដស៍បាន៕

តើកាមរោគ​គឺ​ជាអ្វី?​

​កាមរោគ​​ គឺជា​​ជំងឺ​ដែល​ឆ្លង​ពីមនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាមរយៈ​ការរួម​ភេទ។

​កាមរោគ​ គឺ ​ជាជំងឺ​ដែល​អាច​ព្យាបាល​ជា​ បើ​ព្យាបាល​ទាន់ពេល​វេលា​ និង​ឆាប់​រហ័ស​​។ បើ​មិន​ព្យាបាល ឫ​ព្យាបាល​ដែរ តែ​មិន​ត្រឹម​ត្រូវ​នឹង​អាចបណ្តាលឲ្យ​មាន​ផលវិបាក​ធ្ងន់​ធ្ងរទៅ​ថ្ងៃ​ក្រោយ។

ជំងឺ​កាមរោគ​ដែល​គេ​ច្រើន​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ​មានៈ​

            ​ជំងឺ​ប្រមេះ​ទឹក​បាយ​

            *​ជំងឺ​ប្រមេះ​ទឹក​ថ្លា​

            *ជំងឺ​ស្វាយ​

            *​ជំងឺ​សង់​មូ​

            *ជំងឺ​សិរមាន់​

តើ​ជំងឺ​កាមរោគ​ធ្លង​តាម​របៀប​ណា?

១​-ឆ្លង​តាម​ការរួម​ភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​

២-​ឆ្លង​ពី​ម្តាយ​ទៅ​កូន​

            -ក្នុង​ពេល​មានគភ៌​ ឫ​

            -ពេល​សំរាលកូន​

៣-​ឆ្លង​តាម​ការ​បញ្ចូល​ឈាម​ ឫ​ប៉ះ​ពាល់​ឈាម​ ផលិតផលឈាម​។​

 

តើ​រោគ​សញ្ញា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ចាប់​អារម្មណ៍​ពី​ការ​ធ្លង​ជំងឹ​កាម​រោគ?​

 

កាមរោគ​ភាគ​ច្រើន​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​ពេល​ដំបូង​ បន្ទាប់​មក​អាចមាន​រោគ​សញ្្ាផ្សេងៗ​ទៅតាម​ប្រភេទ​ជំងឺ​ដូចជា​៖

ប្រមេះ​ទឹក​បាយ​

រោគសញ្ញា​៖

ចំពោះ​បុរសៈប្រមេះទឹកបាយ

-​ពិបាក​នោម​ នោម​ឈឺ​និង​

-មានហូរ​ខ្ទុះ​ពី​បង្ហួរ​នោម​

 

 

ចំពោះ​ស្រ្តី​៖

ប្រមេះទឹកបាយ

 

-ធ្លាក់​ស ឫ​ហូរ​ខ្ទុះ​តាម​ទ្វារមាស​

-​ពិបាក​នោម​ នោម​ឈឺ​ និង​

-ឈឺ​តាម​បង្ហួរនោម​ ម​ាត់​ស្បូន​ និង​រន្ធគូថ​

 

* ​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ហើយ​មាន​ជំងឺ​នេះ​នៅ​ពេល​សំរាល​កូន​​អាច បណ្តាល​ឲ្យ​ទារក​កើតជំជឺ​រលាក​ភ្នែក​ដែល​បណ្តាល​ឲ្យ​ខ្វាក់​បាន​។​

ប្រមេះ​ទឹក​ថ្លា​

រោគ​សញ្ញា​៖

ចំពោះ​បុរសៈ

 -ឈឺចាប់ ក្រហាយ​ពេល​នោម នោម​ញឹក​ញាប់​

-មានចេញ​វត្ថុរាវ​​ថ្លា​ដូច​ទឹក​បង្ហួរនោម​

-ជួន​កាល​អាច​មានហូរ​ខ្ទុះ​ចេញ​ផង​ដែរ។​

 ប្រមេះទឹកថ្លាប្រមេះទឹក​ថ្លា​​​

 

ចំពោះ​ស្ត្រីៈ

ភាគច្រើន​​គ្មានរោគសញ្ញាអ្វីទាំង​អស់​ បើ​ទុក​យូ​រ​អាច​បណ្តាល​ឲ្យ​រលាក​តួ​ស្បូន និង​ដៃ​ស្បូន​។​

ជម្ងឺ​ស្វាយ​

រោគ​សញ្ញាៈ បំណាក់​កាល​ដំបូង

-មានដំបៅលើ​ប្រដាប់​បន្តពូជ មិន​ឈឺ និង​អាច​បាត់ទៅវិញ​។​

-ហើយ​កូន​កណ្តុល​នៅ​ក្រលៀន​មិន​ឈឺ​មិនរមាស់​ហើយ​បាត់​វិញ​ឯកឯង។

**បើ​មិន​ព្យាបាល​វានឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​បេះ​ដូង​ សរសៃ​ឈាម​ខួរ​ក្បាល​ហើយ អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។​

 រោគសញ្ញាជម្ងឺស្វាយរោគសញ្ញាជម្ងឺស្វាយ

ជំងឺ​សង់​មូ

រោគ​សញ្ញាៈ នៅ​លើ​ប្រដាប់​បន្តពូជ​មានពង​តូច​ៗ​ ជួន​កាល​មាន​ទឹក​ថ្លា ឫ​ខ្ទុះ​នៅ​ខាង​ក្នុង​។ ពេល​ពង​ទាំង ​នោះ​បែក​ ក្លាយ​ជា​ដំបៅ​ដែល​មាន​សភាព​ទន់​ តែ​ឈឺ​ខ្លាំង​​ និង​ងាយ​ចេញ​ឈាម​ ហើយ​ដំបៅ​នេះ​អាច​ជា​ដោយ​ឯកឯង​ បន្ទាប់​មក​ហើម​កូន​កណ្តុរ​ ត្រង់​ក្រលៀន​ហើយ​អាប់​សែ។

 

ជម្ងឺ​សិរមាន់​

រោគ​សញ្ញាៈ

ដុះ ​សាច់​ពក​ដែល​មាន​ទំហំ​ប៉ុន​ជើង​ធូប​​ឫ​ម្រាម​ដៃ​មាន​រាង​មូល​ឫ​រាង​ដូច​ ផ្កា​ស្ពៃ​​នៅ​លើ​ប្រ​ដាប់​បន្ត​ពូជ​ និង​នៅ​កបន្លែង​​ក្បែរ​ៗ​ដូច​ជា ក្រលៀន​ ឫ​ជុំ​វិញ​រន្ធ​គូថ​ជា​ដើម​។

រោគសញ្ញាជម្ងឺ​សិរមាន់​ រោគសញ្ញាជម្ងឺ​សិរមាន់​

តើ​ជម្ងឺ​កាមរោគ​បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាង​ណាខ្លះ​?

  • គ្មាន​សម្ថ​ភាព​បន្តពូជ​​(​អារ)
  • កូន​ក្រៅ​ស្បូន
  • រលាកដៃ​ស្បូន និង​តួ​ស្បូន​
  • កូន​ស្លាប់​ក្នុង​ពោះ​​​ ឫ​កើត​មក​មិន​ធម្មតា​ដូច​ជា​ ខ្វាក់​ភ្នែក​ ឫ​ឆែបមាត់​…​
  • ​បង្ហូរ​នោម​រួម​ត្បៀត​
  • ​មហារីក​ប្រដាប់​ន្ត​ពូជ​

 

តើ​ការយល់​ដឹង​អំពី​កាមរោគ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ខ្លះ​?

  • ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​
  • មិន​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់​ធ្ងរ​
  • ចំណេញ​ពេល​វេលា​ និង​ថវិកា​
  • ​អាច​បង្ការ​ខ្លួន​កុំ​ឲ្យ​ធ្លង​ជម្ងឺ​កាមរោគ និង​អេដស៍។
តើ​ការ​ប្រព្រឹត្ត​បែប​ណាខ្លះ​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​ជម្ងឺ​កាមរោគ​?

 

  • រួម​រ័ក​ជាមួយ​ដែគូក្រៅពីប្តី​ប្រពន្ធ​ដោយ​មិនប្រើស្រោម​អនាម័យ​
  • ​រួម​ភេទ​ពេល​មានជម្ងឺ​កាមរោគ​
  • ប្រើគ្រឿង​ស្រវឹង​មុន​ពេល​រួម​ភេទ​
  • ប៉ះ​ពាល់​ឈាម​ ផលិតផល​ឈាម​ ទឹក​កាម​និង​ សារធាតុ​រាវ​មួយ​ចំនួន​ដែល​ចេញពី​ប្រដាប់​បន្តពូជ​នៃ​អ្នក​ជម្ងឺ​កាមរោគ​
  • ​បញ្ចូល​ឈាម​ដែល​មិន​បាន​ពិនិត្យ​រក​មេរោគកាមរោគ។​

 តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ការ​​ខ្លួន​កុំឲ្យ​ឆ្លង​ជម្ងឺ​កាមរោគ?

  • ស្មោះស្ម័គ្រ​រួម​ភេទ​ជាមួយ​ដៃគូតែម្នាក់​គត់​
  • ​ប្រើស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​​ ន​ិង​ទៀង​ទាត់​គ្រប់​ពេល​រួម​ភេទ​ជាមួយ​ដៃគូ​ក្រៅ​
  • មិនត្រូវ​ប្រើ​គ្រឿង​ស្រវឹង​មុន​ពេល​រួម​រ័ក​ជាមួយ​ដៃគូក្រៅឡើយ​។​

 ប្រសិនបើ​អ្នក​សង្ស័យ​ថាមានជម្ងឺ​កាមរោគ​ តើ​ត្រូវ​ធ្វើយ៉ាង​ដូច​ម្តេច​?​

ត្រូវ ​ប្រញាប់​ស្វែង​រក​ការ​ពិនិត្យ​ និង​ព្យាបាល​ជាបន្ទាន់​ នៅ​តាម​គ្លីនិក​​កាមរោគ​ ឫ​គ្លីនិក​​ពិនិត្យ​សុខភាព​គ្រួសារ​​ណា​ដែល​នៅជិត​បំផុត។

  • នាំ​ដៃគូរ​រួមភេទ​មក​ទទួល​ការ​ព្យាបាល​​និង​ព្យាបាល​ជាមួយ​ផង​។
  • គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​នៃ​ការ​ព្យាបាល​របស់​គ្រូពេទ្យ​។

ប្រការ​ដែល​ត្រូវ​ជ្រៀសវាងៈ

  • មិនត្រូវ​រួម​ភេទនៅពេល​មានជម្ងឺ​ ឫជម្ងឺ​មិនទាន់​ជាសះ​ស្បើយ​ឡើយ។​
  • មិនត្រូវ​ស្វែង​រក​ការព្យាបាល​ដោយខ្លួន​ឯង​តាមរយៈ​ការលេប​ថ្លាំ​ ឫចាក់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជាឡើយ ដូច​ជា​៖
  •  ស្វែង​រក​ការព្យាបាល​ពី​គ្រូឪសថបូរាណ
  • ព្យាបាលដោយ​ប្រើ​ឪសថបុរាណ
  • ព្យាបាល​ដោយការទិញថ្នាំដែល​ឪសថស្ថាន​​ផ្សំឲ្យ​ ឫនៅតាមទីកន្លែង​ផេ្សងៗ

 

ពីព្រោះ​ថាការព្យាល​ទាំង​នេះ​​ពុំ​អាច​ឲ្យ​អ្នក​ឮជម្ងឺ​បាន​ជា​សះ​ស្បើយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ​

 ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​

មុន​ពេល​ប្រើ​ស្រោម​អនាម័យ​​ត្រូវ​ពិនិត្យទៅលើ​គុណភាព​(​ថ្ងែខែឆ្នាំផលិត​ ក្លិន​ និង​​សភាពស្រោម​)​​ឲ្យបាន​ត្រឹមត្រូវ​

  1. ហែក​កញ្ចាប់​ស្រោម​អនាម័យ​ដោយ​ប្រុង​ប្រយ័ត្ន​ជៀស​វាង​ក្រចកមុតស្រោម។
  2. ​មុន​នឹង​កាន់​ស្រោម​អនាម័យ​ដៃ​អ្នក​ត្រូវ​ស្អាត​គ្មាន​ប្រឡាក់​ទឹក​រំអិល​ដៃ​គូ​ឡើយ​។
  3. មុន ​នឹង​ពាក់​ត្រូវ​ច្រ​បាច់​ចុង​ស្រោម​អនាម័យ​ដើម្បី​ឲ្យ​ខ្យល់​ចេញ​អស់​េហីយ​ ​ ត្រូវ​​ពាក់ដល់​គល់​សឹង្គពេល​ដែល​លឹង្គ​កំពុង​តែរឹង​ខ្លាំង។
  4. ​ក្រោយ​ពេលចេញ​​ទឹក​កាម​ហើយ ត្រូវ​ប្រញាប់​ដក​លឹង្គចេញ​ភ្លាម​ដោយ​កាន់​គល់​ស្រោម​ដើម្បី​កុំ​ឲ្យ​វារបូត​ចេញ​ពី​លឹង្គ ។​
  5. ​ត្រូវ​ដោះ​ស្រោម​អនាម័យ​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បីកុំ​​ឲ្យ​ទឹក​កាមហូរចេញ​ពីស្រោម​ និង​​ប្រលាក់​ដៃ។
  6. ​ត្រូវ​បោះ​ចោល​ស្រោម​អនាម័យ​ដែល​ប្រើ​រួច​ក្នុង​ធុង​សំរាម។
  7. ​ត្រូវ​លាង​ដែ​ជាមួយ​ទឹក​​ និងសាប៊ូ​ឲ្យស្អាត​ រួចទើបលាង​សំអាត​លឹង្គ​ជាក្រោយ​។​

 

សំរាប់​ព័ត៌មាន​បន្ថែម៖

នៅភ្នំពេញ៖

គ្លីនិច​ជាតិ​ជម្ងឺ​សើស្បែក​ និង​កាមរោគ​

អាស័យ​ដ្ឋានៈ​​ ផ្ទះ​េលខ​ ១៣៨ ផ្លូវ​លេខ​ ២១៥​ មហាវិថីនេរុ​ សង្កាត់​វាល​វង់ ខ័ណ្ឌ​៧​មករា​ រាជធានី​ភ្នំពេញ។​

ទូរស័ព្ទលេខៈ ០២៣​ ៨៨២ ៩៤២

 

គូ​ស្នេហ៍​ចាស់​...​"សិច​មិន​​​ដូច​បំណង​​​"

ប្រភព៖ CléO Mag.
ប្រែ​សំរួល​ដោយ៖ Kv

គូ​ស្វាមី​ភរិយា​​ដែល​​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ ចាត់​ទុក​ថា​ជា​ពេល​វេលា​យូរ​គួរសម​សំរាប់​ការ​ប្រើ​ប្រាស់​ជីវិត​គូ ដែល​ល្មម​អាច​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន តែ​ក្នុង​ករណី​បញ្ហា​លើ​គេ​គ្រែ​វិញ​គេ​សង្កេត​ឃើញ​ថា​ មាន​គូ​ជា​ច្រើន​ដែល​មិនសូវ​បាន​​ស្វែង​យល់​ពី​គ្នា​ឡើយ។ ស្វាមី​ច្រើន​ស្វែង​រក​វីធីសាស្រ្ត​ថ្មី​​មក​ប្រើ​ជា​មួយ​ភរិយា​ ដើម្បី​បន្ថែម​រសជាតិ​ជិវិត​គូ​ឲ្យ​កាន់​តែ​មាន​ន័យ​ថែម​ទៀត ​តែ​ភរិយា​បែរ​ជាមិន​សូវ​ចាប់​អារម្មណ៍​សំរាប់​រឿង​នេះ​ទៅ​វិញ។ នាង​តែង​ធ្វើ​ការ​បរិសេធ​មិន​ព្រម​ធ្វើ​ការ​រួម​ភេទ​បែប​ថ្មី​ៗ​ដែល​ស្វាមី​នាង​ចង់​បាន ស្វាមី​តែង​សង្កេត​ឃើញ​ថា ​ក្រោយ​ពេល​​រួម​រ័ក​នាង​ហាក់​ដូច​ជា​មិន​បាន​ទទួល​នូវ​សេចក្តី​សុខ​ ដូច​ដែល​គេ​បាន​ព្យាយាម​ផ្តល់​ឲ្យ​នាង​ឡើយ។

បើ​សិន​អស់​លោក​បុរស​ជា​ស្វាមី​កំពុង​ជួប​ប្រទះ​បញ្ហា​ខាង​លើ​ លោក​អាច​មាន​ផ្លូវ​២​សំរាប់​ដោះ​ស្រាយគឺ៖ 1- ព្យាយាម​និយាយ​​ជាមួយ​ភរិយា​ត្រង់​ទៅ​ត្រង់​មក ឬទី2- ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​ការ​ពិភាក្សា​រក​ដំណោះ​ស្រាយ អំពី​បញ្ហា​សម្ព័ន្ធ​ភាព​ជីវិត​គូ​ សំរាប់​ជម្រើស​ទី 2 សូម​ជ្រើស​យក​ជាជម្រើស​ចុង​ក្រោយ​ ព្រោះ​​ទាំង​ស្វាមី និង​ភរិយា​ត្រូវ​ទៅ​ពិភាក្សាជាមួយ​ពេទ្យ​ទាំង​ពីរ​នាក់ ហើយ​អ្វី​ដែល​ពិ​បាក​គឺ​ស្វាមី​ត្រូវ​មក​មូល​ហេតុ​ដែល​សមរម្យ​បំផុត​សំរាប់​ឲ្យ​ភរិយា​យលព្រម​ក្នុង​រឿង​នេះ។​

អ្វី​ដែល​គួរ​ធ្វើ​​ជា​ចំបង​លោក​គួរ​សម្តែង​ឲ្យ​ភរិយា​ឃើញ​ថា លោក​ពិត​ជា​ចង់​ជួស​ជុល​ និង​បន្ថែម​រសជាតិ​ស្នេហា​សំរាប់​ជីវិត​គូ​របស់​លោក​ឲ្យ​ល្អ​ជាង​មុន តាម​រយៈ​ការ​លើក​យក​ហេតុ​ផល​ ឬ​ក្តី​មន្ទិល​ក្នុង​ចិត្ត​ដែល​លោក​មាន​មក​ប្រាប់​នាង និង​សូម​ឲ្យ​ភរិយា​​បាន​បញ្ចេញ​នូវ​អ្វី​ដែល​នាង​កំពុង​គិត​សំរាប់​រឿង​នេះ​ផង​ដែរ។

​បញ្ហា​គ្រប់​យ៉ាង​និង​ត្រូវ​បាន​ដោះ​ស្រាយ​បើ​អ្នក​ទាំង​ពីរ​បើក​ចិត្ត​និយាយ​គ្នា​ ដើម្បី​រក​​ដំណោះ​ស្រាយ​មែន​នោះ។ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ រសជាតិ​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​នឹង​ល្អ​ជាង​មុន​មិន​ខាន​ ហើយ​អ្នក​កាន់​តែ​ស្រឡាញ់​គ្នា​ជាង​មុន​ទៅ​ទៀត។​