សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 16, 2006

លឹង្គ​មិន​ងើប​រឹង...សញ្ញាណ​រោគ​បេះ​ដូង​

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv

គ្រូ​​ពេទ្យ​ជំនាញ​​រោគ​បេះ​ដូង​បាន​ធ្វើ​ការ​ដាស់​តឿន​ដល់​បុរស​ដែល​មាន​ជំងឺ​ចុះ​ខ្សោយ​ ឬបាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​ ឬ ​(Erectile dysfunction, ED) គួរ​ប្រញាប់​ទៅ​រក​ពេទ្យ​ពិនិត្យ​សុភាព​ជា​បន្ទាន់ ព្រោះ​តាម​របាយ​ការណ៍​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​​ថ្មីៗ​នេះ​ របស់​សមាគមន៍​ពេទ្យ​រោគ​បេះ​ដូង​​​នៅ​សហរដ្ឋអាមេរិច​បាន​រក​ឃើញ​ថា៖ រោគ​ចុះ​ខ្សោយ​សមត្ថភាព​ផ្លួវ​ភេទ​ អាច​ជា​សញ្ញាណ​​ប្រាប់​មុន​ពី​ការ​កើត​​នូវ​ជំងឺ​បេះ​ដូង​បាន។

បច្ចុប្បន្ន​​អត្រា​នៃ​ជំងឺ​ស្ទះ​សសៃ​ឈាម​ក្នុង​បេះ​ដូង​ ឬ​គាំង​បេះ​ដូង(​Heart Attack) និង​ជំងឺ​បែក​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ (Stroke) មាន​ការ​កើន​ឡើង​ជា​រាង​រាល់​ឆ្នាំ។ រោគ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ ​​ត្រូវ​បាន​គេ​រក​ឃើញ​ថា​កើត​ជា​មួយ​អ្នក​ជំងឺ​បេះ​ដូង​ក្នុង​កម្រិត​ខ្ពស់រហូត​ដល់​ទៅ ៣៩% តែ​សម្រាប់​ក្រុម​មនុស្ស​ទូទៅ​មាន​ត្រឹម​តែ​ ៩,៦%​ប៉ុណ្ណោះ ទាំង​នេះ​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ជំងឺ​​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​ មាន​ទំនាក់​ទំនង​យ៉ាង​ពិត​ប្រាដក​ជាមួយ​ជំងឺ​បេះ​ដូង។

របាយការណ៍​ខាង​លើ​ត្រូវ​បានរក​ឃើញ​ដោយ​សមាគមន៍​ពេទ្យ​ជំងឺ​បេះ​ដូង​នៅ​សហរដ្ឋអាមេរិច​ថ្មី​នេះ។ លោក​វេជ្ជបណ្ឌិត Mark Art Fritzker រក​ឃើញ​ថា​នៅ​ពេល​ដែល​ភាវៈបំពង់​​ឈាម​​រឹង​ខ្លួន​(Arteriosclerosis)កើត​ឡើង ក្នុង​សសៃ​ឈាម​មួយ​ចំនួន ​កម្រិត​ដែល​សសៃឈាម​កក​ស្ទះ​​អាច​កើត​មាន​ឡើង​ខ្ពស់ ដោយ​សារ​តែ​សសៃ​ដែល​ហូរ​នាំ​ឈាម​ទៅ​កាន់​អវៈ​យវៈ​ភេទ​មាន​ទំហំ​តូច​ជាង​សសៃ​ឈាម​ដទៃ​ ដូច្នោះ​ហើយ​​​ភាវះ​នៃ​បំពង់​ឈាម​រឹង​អាច​កើត​មាន​ឡើង​នៅ​បរិវេញ​នោះ​មុនគេ ហើយ​វា​ធ្វើ​ឲ្យ​លឹង្គ​មិន​អាច​ងើប​រឹង​បាន។ ការ​រក​ឃើញ​នេះ​​មាន​ប្រយោជន៍​យ៉ាង​​ច្រើន​ ដែល​អាច​នាំ​យើង​ឈាន​ទៅ​រក​ការ​ទប់​ស្តាត់​ការ​កើត​ជំងឺ​បេះ​ដូង​បាន។

បុរស​ទាំង​ឡាយ​ដែល​ដឹង​ខ្លួន​ថា​​ ផ្តើម​មាន​អាការៈ​ចុះ​ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ (ក្នុង​ករណី​ដូច​ជា៖ ​មិន​សូវ​ជា​រវល់​ការ​ងារ​, មិន​សូវ​ស្មុគស្មាញ​អារម្មណ៍ ឬ​មិន​មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ សង្កេត​មុន​ពេល​រួម​រ័ក​លោក​មាន​អារម្មណ៍​​ផ្លូវ​ភេទ​ជា​ធម្មតា តែ​លឹង្គ​របស់​លោក​បែរ​ជា​មិន​សូវ​ឡើង​រឹង​ដូច​ពី​មុន ​មិន​ឡើង​តែ​ម្តង​ក៏​មាន​) លោក​គួរ​ទៅ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ជំនាញជា​ប្រញាប់​ ព្រោះ​លោក​​ប្រហែល​ជាកំពុង​​ប្រឈម​មុខ​ជា​មួយ​ជំងឺ​​ខ្លាំង​ក្លាមួយ​ចំនួន​ដូច​ជា ទឹក​នោម​ផ្អែម, បេះ​ដូង និង​លើស​ឈាម​ជាដើម។

ការ​សិក្សា​ខាង​លើ​អាច​ជា​ការ​ដាស់​តឿន​បុរស​ដែល​មាន​ជំងឺ​ចុះខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ​ថា កុំ​រវល់​តែ​កង្វល់​ពី​ការ​ដែល​លឹង្គ​មិន​ងើប​​រឹង​តែ​មួយ​មុខ​ខ្លាំង​ពេក គួរ​ទៅ​ពិនិត្យ​សុខភាព​រាង​កាយ​ផ្នែក​ផ្សេងៗ​ផង​ ព្រោះ​ជំងឺ​ដែល​តាម​មក​ពី​ក្រោយ​ជំងឺនេះ​អាច​ជាបង្ក​គ្រោះថ្នាក់​ដល់​ជិវិត​លោក​បាន​ ​បើធ្វើ​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា​​។

អាថ៌​កំបាំង​ដើម្បី​អោយ​ជើង​រលោង​ស្អាត​ និង​សិចស៊ី​

ផ្នែក: សម្រស់

ដោយៈ​ រាជ​សីហ៍​
ប្រភពៈ​ Hot Page

សម័យ​ នេះ​ជា​សម័យ​ស្លៀក​ខ្លី​ សំពត់​ខ្លី​ ខោ​ខ្លី​ (គូឡុត)​ ឬ​សំពត់​ឆែក​ជាដើម។​ គ្មាន​បុរស​ណា​ទ្រាំ​មិន​ក្រឡេក​ភ្នែក​មើល​នារី​ស្លៀក​ខ្លី​នោះ​ទេ។​ តែ​សុភាព​នារី​ខ្លះ​មិន​ហ៊ាន​បញ្ចេញ​ជើង​របស់​ខ្លួន​ឡើយ​ ដោយសារ​អ្នក​ខ្លះ​ថា​ ពណ៌​សម្បុរ​ជើង​មិន​ស​ ហើយ​ខ្មាស់​គេ​តែ​តាម​ពិត​ពណ៌​សម្បុរ​មិនមែន​ជា​ចំណុច​សំខាន់​ទេ។​ ជឿ​ទេ?​ ចំណុច​សំខាន់​គឺ​ភាព​រលោង​ស្អាត​ និង​រាង​សិចស៊ី​របស់​ជើង​ឯណោះ​វិញ​ទេ។​ សូមអាន​អត្ថបទ​ខាង​ក្រោម​ដែល​ជួយ​ណែនាំ​អ្នក​នាង​កញ្ញា​ឲ្យ​មាន​ជើង​ស្អាត​ និង​សិចស៊ី។​

ពេល​កោរ​ កុំ​ប្រញាប់​ប្រញាល់​

នារី ​ខ្មែរ​ភាគ​ច្រើន​មិន​មាន​ទំលាប់​កោរ​រោម​ជើង​ និង​ដៃ​ទេ។​ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ថា​ បុរស​ចូលចិត្ត​មើល​ដៃ​ជើង​ស្រឡូន​ដោយ​គ្មាន​រោម​ជា​ជាង។​ ប្រសិន​បើ​អ្នក​កោរ​រោម​ជើង​ សូម​កុំ​ធ្វើ​ដោយ​ប្រញាប់​ប្រញាល់​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ស្នាម​ដាច់​ ជា​ពិសេស​នៅ​ត្រង់​ក្បាល​ជង្គង់​ ភ្នែក​គោ​ និង​ស្មង​ជើង។​ ប្រសិន​បើ​មាន​ដាច់​ស្បែក​ចូរលាង​ជំរះ​ឈាមឲ្យ​ស្អាត​ ហើយ​យក​ក្រដាស់​ជូត​ដៃ​ (ក្រដាស​បង្គន់​ក៏​បាន​ឲ្យ​តែ​ស្អាត)​ ផ្តិត​ពី​លើ​របួស​ រួច​យក​មួយ​បន្ទះ​ទៀត​មក​គ្រប​រហូត​ទាល់​តែ​ឈាម​​កក​ ហើយ​ពិនិត្យ​មើល​ថា​ ចាំបាច់​ប្រើ​បង់​រុំ​របួស​ឬ​អត់?​

បន្សើម​ស្បែក​

ភាព​ភ្លឺ​រលោង​នៃ​ជើង​របស់​អ្នក​ គឺ​បន្ថែម​សម្រស់​ជើង​របស់​អ្នក​នាង។​ ឡូសិន​ (Lotion) ក្រអូប​អាច​ធ្វើ​ឲ្យ​ស្បែក​ជើង​អ្នក​នាង​ទន់​ និង​ផ្តល់​ពន្លឺ​ចាំង​យ៉ាង​ស្អាត​ដែល​នាំ​ឲ្យ​ទាក់​ភ្នែក​អ្នក​ដទៃ​ឲ្យ​ក្រឡេក​មើល។​

ដុស​ និង​ខាត់ស្បែក​

ប្រើ ​ប៉ុង​ដុស​ខ្លួន​ ដើម្បី​មក​ដុស​ខាត់​ស្បែក​របស់​ជើង។​ ភាព​ស្រអាប់​ពេល​ខ្លះ​ គឺ​ដោយសារ​រោម​ទើប​ដុះ​ចេញ​ពី​ក្នុង​ ឬ​ដោយសារ​ស្បែក​មាន​បញ្ហា​បន្តិច​បន្តួច​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​ជើង​មិន​ រលោង។​ ចូរ​ដុស​ខាត់​ដោយ​ថ្នមៗ​ ម្តង​ឬ​ពីរ​ដង​មួយ​សប្តាហ៌​ស្បែក​របស់ជើង​អ្នក​នឹង​មាន​សុខភាព​ល្អ​ទន់​ និង​គ្មាន​ភាព​ស្រអាប់។​

លាប​ក្រែម​សំបូរ​វីតាមីន​

លាប ​ក្រែម​សំបូរ​ដោយ​វីតាមីន​នឹង​ជួយ​បណ្តុះ​ស្បែក​ និង​បង្កើត​កោសិកា​ថ្មី​មក​ជំនួស​កោសិកា​ចាស់​ដែល​ត្រូវ​ខាត់​ដោយ​ប៉ុង​ដុស​ ខ្លួន។​

ហាត់​ប្រាណ​

ការ ​អនុវត្ត​រៀបរាប់​ខាង​លើ​ គឺ​ជួយ​ឲ្យ​ស្បែក​របស់​ជើង​មាន​សោភ័ណ​ភាព​តែ​មិន​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​ ទំហំ​សាច់ដុំ​ប្រែប្រួល​ឡើយ។​ ដើម្បី​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ស្រឡូន​ គឺ​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ញឹកញាប់​ក្នុង​មួយ​សប្តាហ៍​ ដូច​ជា​រត់​លេងៗ​ ដើរ​ ជិះ​កង់​ ឬ​ឡើង​ជណ្តើរ។​ សូម្បី​តែ​ការ​លើក​ជើង​បែប​សាមញ្ញ​ ក៏​ជួយ​ដែរ​ ហើយ​សូម​បង្កើត​ការ​ហាត់​ប្រាណ​ជា​ទម្លាប់​តែ​ម្តង​ទៅ។​
ពេល ​ខ្លះ​ ជើង​របស់​អ្នក​មិន​មែន​ធាត់​ទេ​ តែ​មើល​ទៅ​ដូច​ជា​ធ្ងន់​ ពីព្រោះ​ឈាម​ធ្វើ​ចលនា​មិន​ល្អ។​ ចូរ​ជៀស​វាង​ការ​ឈរ​ក្នុង​រយៈ​ពេល​យូរ​ដែល​ធ្វើ​ឲ្យ​ជើង​ចេញ​សរសៃ។​ សូម​មានជើង​សិចស៊ី​ ដើម្បី​បង្ហាញ​អ្នក​ដទៃ៕​