គុណតម្លៃផ្លែឈើសំរាប់សុខភាព
ប្រភព៖ ឯកសារបរទេស
យើង បានដឹងហើយថាផ្លែឈើជាអាហារពិសេស ស្ថាប័នអាហាររបស់សហរដ្ឋអាមេរិច បានណែនាំឲ្យទទួលទានបន្លែផ្លែឈើ រួមគ្នាក្នុងមួយថ្ងៃប្រហែលមួយគីឡូក្រាម ព្រោះបន្លែ និងផ្លែឈើជាប្រភពថាមពល ធ្វើឲ្យសុខភាពរឹងមាំ និងប្រាសចាករោគភ័យទាំងឡាយ។ មនុស្សយើងភាគច្រើនមិនសូវបានដឹងពីផលប្រយោជន៍ដ៏ពិតប្រាកដរបស់ ផ្លែឈើទេ ដូច្នេះយើងសូមលើកយកគុណតម្លៃដ៏ពិតប្រាកដរបស់ផ្លែឈើមកបង្ហាញជួន ដូចខាងក្រោម៖
គុណតម្លៃពិតពីផ្លែឈើ
ផ្លែឈើជាប្រភព នៃ កាបូហាយដ្រេត ដែលប្រកបទៅដោយសារជាតិអាហារ ដែលរាងកាយត្រូវការជាច្រើនយ៉ាង មានដូចជា៖ ម្សៅ និងស្ករ ដែលផ្តល់ថាមពល, វីតាមីន, និងរ៉ែ ដែលជួយសំរួលក្នុងដំណើរការរំលាយអាហាររបស់រាងកាយ(Metabolism)។ សសៃអាហារ (សសៃផ្លែឈើ) ជួយសំរួលក្នុងការបន្ទោបង់ បញ្ចុះកូឡេស្តេរ៉ូល និងសារធាតុការពារជំងឺមហារីក។ ផ្លែឈើភាគច្រើនមានជាតិខ្លាញ់ទាប ឬគ្នានតែម្តង ប្រភេទខ្លះផ្តល់ប្រូតេអ៊ីនតិចតួចប៉ុណ្ណោះ ដូច្នេះការទទួលទានផ្លែឈើទើបទទួលបាននួវគុណតម្លៃដូចជា៖
ស្វាយ ខ្ចី 200ក្រាម ផ្តល់ថាមពល 62 គីឡូកាល់ឡូរី, សសៃអាហារ ៦ក្រាម, ប៉ូតាស្យូម, ផូស្វរ, កាល់ស្យូម, វីតាមីន C, ប្រូតេអ៊ីន និងជាខ្លាញ់បន្តិចបន្តួច បូករួមនិងធាតុរ៉ែមួយចំនួនផ្សេងៗទៀត។
វីតាមីនក្នុងផ្លែឈើ
ជា ជំនួយការក្នុងដំណើរការប្តូរពីស្ករទៅជាថាមពល បើខ្វះវីតាមីនរាងកាយនិងខ្វះថាមពល ទោះបីជាមានស្ករនៅក្នុងកោសិកាជាច្រើនដ៏ដោយ អ្នកនិងកើតមានអាការៈដូចជា ខ្វះជាតិស្ករក្នុងឈាម ហើយរាងកាយតម្រូវឲ្យទទួលទានអាហារបន្ថែម ទាំងដែលសារជាតិអាហារក្នុងកោសិកាប្រើមិនទាន់អស់ក៏ដោយ។
ស្ករក្នុងផ្លែឈើ
គឺ ជាស្ករគ្លូកូស, ហ្វ្រុតតូស, សូកូស ដែលផ្តល់បរិមាណថាមពលស្មើនិងស្ករស ឬស្ករប្រភេទផ្សេងៗទៀត (Simple Carbohydrate) គឺ 1ក្រាមផ្តល់ថាមពល 4គីឡូកាល់ឡូរី។ ទោះបីជាផ្លែឈើអាចមិនរសជាតិផ្អែម តែក្នុងផ្លែឈើមានជាតិទឹកពី 60 ដល់ 96% ធ្វើឲ្យជាតិស្ករដែលមានក្នុងនោះត្រូវថយចុះទៅវិញ។ ជាតិស្ករក្នុងផ្លែឈើជាកាបូហាយដ្រេតលាយជាមួយជាគ្នា នៅពេលត្រូវបានកិនរំលាយដើម្បីបំបែកជាតិស្ករចេញក្នុងក្រពះត្រូវ ចំណាយពេលយូរ តែជាតិសសៃក្នុងផ្លែឈើក៏បឺតយកជាតិស្ករមួយចំណែកថែមទៀត ដូច្នេះការទទួលទានផ្លែឈើធ្វើឲ្យកម្រិតស្ករក្នុងឈាមមានលំនឹង និងបង្កើតថាមពលបានជានិច្ច។
ជ្រើសរើសផ្លែឈើយ៉ាងណាសំរាប់ទទួលទាន?
ការ ទទួលទានផ្លែឈើដែលផ្អែមខ្លាំងអាចឲ្យអ្នកធាត់បាន គួរញាំផ្លែឈើណាដែលមិនផ្អែមខ្លាំងដូចជា៖ ចេក, ទំពាំងបាយជូរ, ប៉ោម, ក្រូច, សាវម៉ាវ, សារី, ត្របែក, ស្វាយខ្ចី, ឪឡឹក, និងម្នាស់ជាដើម។ ក្រៅពីនេះអ្នកគួរជ្រើសយកផ្លែឈើស្រស់ៗ ស្អាត ដើម្បីភាពស្រស់ថ្លា និងកម្លាំងរឹងមាំ ឃ្លាតឆ្ងាយពីរោគភ័យទាំងឡាយ ហើយអ្វីដែលសំខាន់វាអាចជួយការពារអ្នកពីជំងឺមហារីកបានទៀតផង។
សម្រាប់ ស្ត្រីដែលត្រូវការ ស្បែកស្អាត ភ្លឺរលោង ម៉ត់ខៃ និងមានសំណើមគួរព្យាយាមទទួលទានបន្លែផ្លែឈើឲ្យបានច្រើន។ ការញាំម្ជូរ (ស្វាយខ្ចី, ត្របែក, កំពីងរាជ, ម្កាក់…) ជាទំលាប់មួយដ៏ល្អសម្រាប់ស្ត្រី តែគួរទំលាប់ញាំផ្លែឈើស្រស់ៗ មិនមែនជារបស់ជ្រក់ ឬត្រាំនោះទេ។ ការញាំរបស់ជ្រក់ ឬត្រាំច្រើនអាចធ្វើឲ្យស្ត្រីបានទទួលនូវអ្វីដែលផ្ទុយពីការ ផ្តល់ឲ្យរបស់ផ្លែឈើស្រស់ៗ ដូចជាមានបញ្ហារាករូស, រាងកាយខ្វះជាតិទឹក ស្បែកស្ងួតគ្នានសំណើម និងបង្កឲ្យទៅជាជាំមុខជាដើម។








