សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 18, 2006

ស្វាមី​មាន​អាយុ​ច្រើន​ ប្រពន្ធ​មាន​ឱកាស​រលូត​កូន​ច្រើន​

ប្រភព៖ ឯក​សារ​​បរទេស​
ប្រែសំរួល​ដោយ​៖ Kv

អ្នក ​វិភាគ​ផ្នែក​វេជ្ជសាស្រ្ត​សង្ស័យ​ថា អាយុ​របស់​ឪពុក​អាច​មាន​ចំណែក​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ងាយ​នឹង​រលូត​បាន ក្នុង​ខណៈ​ដែល​អាយុ​របស់​ម្តាយ​ បែរ​ជាគ្នាន​​ផល​ប៉ះ​ពាល់​ទៅ​វិញ។

ក្រុម​អ្នក​វិភាគ​របស់​មហាវិទ្យា​ល័យ​កូឡំបៀរ​ ផ្នែក​វិទ្យាសាស្ត្រ​សុខភាព​សាធារណៈ នៅ​សហរដ្ឋអាមេរិច​ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ស្តីពី​លទ្ធ​ផល​នៃ​ការ​សិក្សា​លើ​ស្ត្រី​ដែល​ មាន​ផ្ទៃពោះ​ចំនួន​ ១៤០០០​នាក់ ​ថា៖ ក្រុម​ស្ត្រី​ដែល​មាន​ស្វាមី​អាយុ​ច្រើន​ជាង​ ៤០ឆ្នាំ មាន​ឱកាស​រលូត​កូន​ខ្ពស់​ជាង​ក្រុម​ស្ត្រី​ដែល​មាន​ស្វាមី​អាយុ​ពី ២៥ ទៅ​ ២៩ឆ្នាំ រហូត​ដល់​ ៦០%។

ទន្ទឹម​គ្នានេះ​ដែរ​មាន​របាយការណ៍​មួយ​ទៀត​បានបញ្ហាញ​ថា ទោះ​បីជា​បុរស​អាច​ផលិត​មេ​ជីវិត​ឈ្មោល​(អសុចិ) បាន​រហូត​ដល់​ថ្ងៃ​ស្លាប់​ ឬ​មាន​ន័យ​ថា​បុរស​អាច​មាន​កូន​បាន​រហូត​​ដល់​វ័យ​ចំណាស់​ក៏ដោយ​ តែ​លទ្ធ​ផល​របស់​ការ​សិក្យា​បាន​បញ្ហាញ​ថា ភាព​ពេញ​លក្ខណៈ​នៃ​ការ​បន្ត​ពូជ​តែង​តែ​ស្រុត​ចុះតាំង​ពី​ពេល​ដែល​បុរស​មាន​ អាយុ​ច្រើន​បន្តិច។ បុរសជា​ឪពុក​ដែល​មាន​អាយុ​ច្រើន​ ប្រឈម​មុខ​នឹង​ការ​មាន​កូន​ដែល​មិន​គ្រប់​លក្ខណៈ ព្រោះ​តាម​រយៈ​ការ​សិក្សា​ថ្មី​ៗនេះ​រក​ឃើញ​ថា សមត្ថភាព​ក្នុង​ការ​បន្ត​ពូជ​របស់​បុរស​ ចាប់​ផ្តើម​ស្រុត​ចុះ​នៅ​ពេល​បុរស​ឈាន​ចូល​អាយុ​ ៤០ឆ្នាំឡើង​ទៅ ដូចគ្នា​ទៅ​ហ្នឹង​ភាព​ពេញ​លក្ខណៈ​ក្នុង​ការ​បន្ត​ពូជ​របស់​ស្ត្រី​ដែល​ចាប់​ ផ្តើម​ស្រុត​ចុះ​នៅ​ពេល​ស្ត្រី​ឈាន​​ចូល​អាយុ​ ៣៥​ឆ្នាំ​ ឡើង​ទៅ។