ថើបគ្នា១៥នាទីពេលព្រឹក
ភាពអស្ចារ្យសមទទួលយកបាន ដោយយោងតាមការស្រាវជ្រាវរបស់លោកសាស្ត្រចារ្យ អ៊ែលវ៉ារែល ឡាវរី នៅរដ្ឋឡូសអ៊ែនជឺឡេស របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រយៈពេលផ្អែមល្ហែម១៥នាទីនាពេលព្រឹកព្រលឹមនឹងមានឥទ្ធិពលស្មើនិងការហាត់ប្រាណនាពេលព្រឹកនោះដែរ ។
សារសំខាន់មានឥទ្ធិពលល្អបំផុតនៃការថើបគ្នានៅពេលព្រឹកព្រលឹមត្រូវបានគេបង្ហាញហេតុផលដូចខាងក្រោមនេះ ៖
- ការថើបគ្នាពេលព្រឹកឡើងស្រើបស្រាលប៉ះដៃប៉ះជើង ធ្វើឲ្យប្រព័ន្ធសរសៃប្រសាទកំរើកបន្តិចម្ដងៗ(មិនលឿនពេក) ដែលសម្របទៅនិងសម្ពាធក្រោយពេលទទួលទានដំណេករួច ។
- កាត់បន្ថយភាពតានតឹងស្មុគស្មាញនៅពេលភ្ញាក់ពីដំណេកនិងបំបាត់ភាពភ័យខ្លាចមុនថ្ងៃរះមកដល់ ។
- បម្រែបម្រួលគំនិត ចលនាសរសៃឈាមនៃជាតិរំអិល និងបានប្រឆាំងបាតុភូតទឹកពីសរសៃឈាមទៀតផង ។
- បន្ថយតួនាទីបេះដូងឲ្យមានកម្រិតធម្មតាមានស្ថេរភាពល្អ ។
- ដាស់រំញោចសមត្ថភាព បន្សាបជាតិពុលរបស់ថ្លើម ។
- បន្ថែមបរិមាណខ្យល់នៅក្នុងសួតនិងបង្កើតគម្រោងទប់ស្កាត់ធូលីនៅតាមបំពង់ខ្យល់ ។
- ធ្វើឲ្យអារម្មណ៍ជ្រះថ្លា និងរហ័សរហួន ហើយទទួលបានអារម្មណ៍ស្រើបស្រាលជាពិសេសបំផុត ។








