មនុស្សព្រៅអាចមានអាយុខ្លីមែនឬ?
ប្រភព៖ X-cite
ប្រែសំរួលដោយ៖ Kv
ជីវិត អាពាហ៍ពិពាហ៍ដែលល្អធ្វើឲ្យមនុស្សមានសុភាពល្អ លទ្ធផលនៃការធ្វើពិសោធន៍បង្ហាញយ៉ាងច្បាស់ថា មនុស្សនៅព្រៅភាគច្រើនមានអាយុខ្លីជាងមនុស្សរៀបការ ក៏ដូចជាអ្នកដែលជួបប្រទះបរាជ័យក្នុងជីវិតគូដែលឈានដល់ការលែង លះ ហើយត្រូវប្រើជីវិតកណ្តោចកណ្តែងម្នាក់ឯងក្នុងសង្គម ព្រមទាំងគ្នានកូនចៅមកចាំមើលថែផ្តល់នូវកំលាំងចិត្តផងដែរ។
អ្នកជំនាញមកពីមហាវិទ្យាល័យកាលីហ្វ័រញ៉ា ក្នុងក្រុងឡូសអាន់ជែលឡេស (UCLA) បានធ្វើការសិក្សាលើទិន្នន័យប្រជាជន និងសំបុត្រមរណៈ ដែលពាក់ព័ន្ធទៅនឹងជនជាតិអាមេរិចពេញវ័យប្រហែល 67000នាក់ នៅចន្លោះឆ្នាំ 1989-1997 អ្វីដែលគេសំគាល់ឃើញគឺ ក្នុងឆ្នាំ1989 ប្រហែល ៥០% របស់ប្រជាជនក្រុមនេះបានរៀបការ, ប្រហែល 10%ជាពោះម៉ាយឬមេមាយ, ប្រហែល 12,5% លែងលះគ្នា និងប្រមាណជា 3% រស់នៅផ្សេងពីគ្នា ចំណែក 5% ដែលនៅសល់រស់នៅជាមួយសង្សារដោយមិនបាច់រៀបការ និង 20% មិនធ្លាប់បានរៀបការទេ។ មកទល់ឆ្នាំ 1997 អាយុរបស់មនុស្សក្រុមខាងលើបានកើនឡើង ហើយបញ្ហាសុខភាពជាមូលហេតុចម្បងនៃការស្លាប់របស់ពួកគេ អ្នកវិភាគគិតថា ទំនាក់ទំនងយ៉ាងខ្លាំងរវាងជីវិតគូអាចធ្វើឲ្យមនុស្សក្រុមខាងលើ មានអាយុវែងបាន។
ក្រោយពេលធ្វើការពិចារណារឿងអាយុ និងសុភាពជាអង្គប្រកបឃើញថា ក្រុមមនុស្សដែលប្រឈមមុខអាចច្រើនឡើងដល់ 40% និង 27% សំរាប់ក្រុមដែលលែងលះ ឬបែកផ្លូវគ្នា ដែលស្លាប់ក្នុងរវាងឆ្នាំ 1989-1997 ប្រៀបជាមួយក្រុមដែលប្រើជីវិតគូ។ មនុស្សដែលមិនបានរៀបការបានស្លាប់នៅចន្លោះពេលខាងលើរហូតដល់ទៅ 58%។ ការប្រឈមមុខដែលខ្លាំងជាងគឺក្រុមបុរសដែលនៅកំលោះ ដែលមានអាយុរវាង 19-44ឆ្នាំ ហើយមិនធ្លាប់រៀបការ មានអត្រាមរណៈច្រើនជាងក្នុងបុរសដែលមានអាយុដូចគ្នាតែមានរស់នៅ ជាមួយភរិយា និងគ្រួសាររហូតដល់ទៅ 2ដង។ មានសៀវភៅរបស់ក្រុមគ្រូពេទ្យស្រាវជ្រាវនៃប្រទេសអង់គ្លេស បង្ហាញប្រាប់ថា មនុស្សដែលមិនធ្លាប់រៀបការ អាចប្រឈមមុខទៅនឹងសភាវៈកណ្តោចកណ្តែងក្នុងសង្គម និងខ្វះកំលាំងចិត្តជំរុញគាំទ្រពីសំណាក់កូនចៅ ឬញាតិមិត្តថែលទៀតផង។
លោកសាស្រ្តាចារ្យ Robert Cablen ប្រធានក្រុមស្រាវជ្រាវបានធ្វើការវិភាគលំអិតថា មូលហេតុនៃការស្លាប់មុនវ័យរបស់ក្រុមយុវវ័យមិនធ្លាប់រៀបការគឺ ការឆ្លងជំងឺដូចជា អេដស៍ពីការមានភេទសម្ព័ន្ធមិនមានសុវត្ថិភាព។ មូលហេតុចម្បងនៃការស្លាប់របស់មនុស្សវ័យកណ្តាលនិងវ័យចំណាស់ ដែលមិនធ្លាប់ឆ្លងកាត់ជីវិតរៀបការគឺ រោគបេះដូង និងជំងឺរ៉ាំរ៉ៃ។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាយើងមើលរំលងព្រឹត្តិកម្មក្រុមដែលប្រឈមមុខបញ្ហាផ្លូវភេទ ក្រុមមនុស្សព្រៅបែរជាមើលថែសុខភាពខ្លួនល្អជាងដូចជា៖ ផឹកគ្រឿងស្រវឹងតិចជាង ហាត់ប្រាណច្រើនជាង និងធាត់តិចជាងក្រុមមនុស្សដែលមានគ្រួសារ។








