មានអីៗ... ម៉ោងណាល្អបំផុតសំរាប់អ្នក?
ប្រភព៖ ឯកសារបរទេស
ម៉ោង ០6.00នាទី ពេលព្រឹក
ជាពេលវេលាដែលមិនល្អសំរាប់មនុស្សដែលមានអារម្មណ៍ឆេវឆាវច្រើន តែល្អសំរាប់អ្នកដែលត្រូវការដាស់អារម្មណ៍ឲ្យភ្លឺថ្លា ព្រោះរាងកាយរបស់យើងបានផលិតអ័រមូនភេទមុនពេលនេះ ២ម៉ោងរួចទៅហើយ។ បើសិនជាអ្នកមិនទាន់ភ្ញាក់ដឹងខ្លួនច្បាស់នៅឡើយក៏មិនអីដែរ ការរួមភេទពាក់កណ្តាលដេកពាក់កណ្តាលភ្ញាក់បែបនេះ វានឹងធ្វើឲ្យមានអារម្មណ៍រំភើបប្លែកមួយបែបទៀត។
ម៉ោង 08.00នាទី (ថ្ងៃសៅរ៏ អាទិត្យ)
ជាថ្ងៃដែលអ្នកទាំងពីរបានគេងយ៉ាងឆ្អែត ពេលភ្ញាក់ថ្ងៃបន្តិចបែបនេះ ជាពេលវេលាដ៏ល្អសំរាប់អ្នកទាំងពីរបន្ថែមរសជាតិស្នេហ៍ឲ្យគ្នាទៅវិញទៅមកជំនួសអាហារពេលព្រឹក។ ការមានសិចក្នុងម៉ោងពេលនេះ អាចជួយឲ្យដំណើរឈាមក្នុងរាងកាយរបស់អ្នកធ្វើការបានល្អជាងការទទួលទានអាហារពេលព្រឹកទៅទៀត។
បញ្ជាក់៖ គួរប្រើពេលវេលាធ្វើការបបោសអង្អែល ច្របាច់ស្ទាប និងសាកល្បងរសជាតិស្នេហ៍បែបថ្មីៗខ្លះ ព្រោះអ្នកមិនសូវមានពេលច្រើនសំរាប់ បន្ថែមរសជាតិស្នេហ៍ដូចនេះទេ ពេលអ្នកសាកល្បងវិធីថ្មីៗអ្នកនឹងមានអារម្មណ៍ដូចជាកាលពេលដែលអ្នកជួបគ្នាដំបូងអញ្ចឹង។
ម៉ោង 01.00នាទី រសៀល
អ្នកទើបទទួលទានអាហារថ្ងៃត្រង់រួចថ្មីៗ វាជារយៈពេលដែលរាងកាយអ្នកត្រូវការសំរាក(ពុលបាយ) ដើម្បីឲ្យក្រពះធ្វើការរំលាយអាហារ។ ដូច្នេះអ្នកមិនគួរមានសិចក្នុងពេលនេះទេ គ្រាន់តែគេងឱបគ្នាជជែកគ្នាលេង ឬមើលទូរទស្សន៍ទៅអ្នកនឹងមានសេចក្តីសុខហើយ។
ម៉ោង 03.00នាទី រសៀល
រ៉ូមែនទិចមិនចាញ់ពេលព្រឹកទេ ព្រោះរាងកាយបានបង្កើតអ័រមូន Endorphine ដែលជាអ័រមូនធ្វើឲ្យមានអារម្មណ៍សុខសប្បាយ ចេញមកយ៉ាងច្រើនជាពិសេស។ ពេលនេះហើយជាពេលដែល ល្អសំរាប់រាងកាយអ្នកក្នុងមានសិច គួរសាកល្បងវិធីសាស្ត្រថ្មីៗដើម្បីបន្ថែមរសជាតិស្នេហ៍ឲ្យដល់ជីវិតគូរបស់អ្នកឲ្យកាន់តែមានភាពស្រស់ថ្លាថែមទៀត។
ម៉ោង 05.00នាទី ល្ងាច
តាមរយៈការសង្កេតធ្វើឲ្យឃើញថា វាជាពេលវេលាដែលរាងកាយបុរសផលិតស្ពែមមកច្រើនបំផុត ទើបគេចាត់ទុកថាជាពេលដែលបុរសមានអនុភាពខ្លាំងក្លាបំផុត ដូច្នេះបើអ្នកចង់មានកូនឆាប់ៗ កុំនៅចាំយូរចាប់ផ្តើមប្រតិបត្តិការភ្លាមទៅ។
ម៉ោង 09.00នាទី យប់
ជាពេលដែលរាងកាយផលិតអ័រមូនមែនឡាថូនីន ជាអ័រមូននៃសេចក្តីសុខ ដែលត្រូវនិងអារម្មណ៍ភេទជាទីបំផុត។ អ្នកគួរចាប់ផ្តើមដោយបង្កឲ្យមានបរិកាសរ៉ូមែនទិច ជាមួយក្លិនក្រអូបប្រហើរ សំលេងតន្ត្រីស្រទន់ ក្រេបរសជាតិស្រាក្រហមបន្តិច បូករួមនិងការបបោសអង្អែលថ្នាក់ថ្នមពោរពេញដោយសេចក្តីស្រឡាញ់។ នេះជាពេលដែលល្អបំផុតសំរាប់ការរួមភេទរបស់គូរស្នេហ៍ដើម្បីឲ្យជីវិតគូស្រស់ថ្លា។








