សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 22, 2006

សំរាប់​ស្ត្រី​ធុញទ្រាន់​សិច​ស្ទីល​ចាស់​ៗ​ជាមួយ​ស្វាមី​...​

ប្រភព​៖  Sexperience

សំណួរ៖ នាង​ខ្ញុំ​ធ្លាប់​រួម​ភេទ​ជា​មួយ​ស្វាមី​ ជា​ច្រើន​បែប​ច្រើន​យ៉ាង​មក​ហើយ តែ​ឥឡូវ​​មាន​អារម្មណ៍​ថា​ចាប់​ផ្តើម​ធុញទ្រាន់​និង​ការ​រួម​ភេទ​ណាស់ សូម​ Sexperience ជួយ​ណែនាំ​អ្វី​ដែល​ប្លែក​ថ្មី ហើយ​​មាន​សុវត្ថិភាព​ និង​ជួយ​ឲ្យ​នាង​ខ្ញុំ​​ទទួល​បាន​នូវ​អារម្មណ៍​ល្អៗ​ឡើង​វិញ ពេល​រួម​រ័ក​ជាមួយ​ស្វាមី​នាង​ខ្ញុំ​ផង​។

ចម្លើយ៖ តាម​រយៈ​​​ការ​សិក្សា​ទៅ​លើ​ព្រឹត្តិកម្ម​ផ្លូវ​ភេទ​របស់​ក្រុម​ហ៊ុន​ស្រោម​អនាម័យ​ Durex Global Survey សំរាប់​ឆ្នាំ​​២០០៥ បង្ហាញ​ថា៖ កន្លែង​ដែល​មនុស្ស​ទូទាំង​ពិភព​លោក​និយម​ចូល​ចិត្ត​រួម​រ័ក​បែប​ប្លែក​ៗ ថ្មីៗ មាន​ដូច​ជា​នៅ​ក្នុង​ឡាន, បន្ទប់​ទឹក, សួន​សាធារណៈ ។ល។ ទាំង​នេះ​ចាត់​ទុក​ថា​ជា​ជំនួយ​ការ​សំរាប់​ឆ្លើយ​តប​នឹង​សំនួរ​ខាង​លើ, ​៥០%​នៃ​ប្រជា​ជន​អាស៊ី​អាគ្នេហ៍​ចូល​ចិត្ត​រួម​រ័ក​ក្នុង​បន្ទប់​ទឹក​, វា​ល្អ​ម្យ៉ាង​ដែរ​ តែ​អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​​មាន​អនាម័យ​ល្អ។ បើ​មាន​អាង​ងូត​ទឹក​ក្នុង​បន្ទប់​ទៀត​នោះ​រឹត​តែ​ល្អ លាង​សំអាត​រាង​កាយ​ឲ្យ​ស្អាត​មុន​ចុះ​ទៅ ប្រើ​ស្ទីល Woman On Top នោះ​អ្នក​ហ្នឹង​ទទួល​បាន​អារម្មណ៍​ផ្លូវ​ភេទ​ដែល​រំភើប​ មួយ​បែប​ថ្មី​ទៀត​ជាក់​ជា​មិន​ខាន។

ការ​រួម​រ័ក​ក្នុង​រថយន្ត​ក៏​ជា​វិធី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​មួយ​ដែល​ប្លែក​ម្យ៉ាង​ដែរ អ្នក​ហ្នឹង​ទទួល​បាន​នូវ​អារម្មណ៍​រំភើប ភ័យ​អរជា​ដើម។ តែ​អ្នក​ត្រូវ​ចាក់​សោរ​ឡាន​ឲ្យ​ជាប់​ល្អ បើ​ឡានមាន​វាំង​នន​នោះ​រិត​តែ​ល្អ​ថែម​ទៀត តែ​ស្ត្រី​ទាំង​ឡាយ​គួរ​ចាំ​ថា​ មិន​ត្រូវ​ទៅ​កេះ​កៀវ​ស្វាមី​ពេល​គេ​កំពុង​បើក​ប​រ​ជា​ដាច់​ខាត ព្រោះ​វា​អាច​កើត​ឧបទ្ទេវ​​ហេតុអន្តរាយ​ដល់​អ្នក​បាន។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ជ្រើស​កន្លែង​ចត​ឡាន​ ដូច​ជា​ក្នុង​ផ្ទះខ្លួន​ឯង ឬ​ចំណត​ឡាន​ដែល​ស្ងាត់​មិន​សូវ​មាន​មនុស្ស​ទៅ​ដល់ ​ឬ​កន្លែង​ដែល​អ្នក​គិត​ថា​មិន​មាន​អ្នក​មក​រំខាន​អារម្មណ៍​អ្នក​ទាំង​ពីរ។

បច្ចុប្បន្ន​នេះ​គេ​មាន​ Gel រំអិល​រូប​មន្ត​ធ្វើ​មក​ពី​ទឹកប្រភេទ Warm Gel ដែល​ផ្តល់​កំដៅ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់​ក្តៅ ក៏​ដូច​ជា​ការ​ដុត​រោល​កំដៅ​​តណ្ហា​អ្នក​ក្នុង​ពេល​កំពុង​ប្រត្តិ​បត្ត​ការ​ Gel ប្រភេទ​នេះ​កំពុង​មាន​ការ​ពេញ​និយម​ណាស់​​ក្នុង​ចំណោម​យុវវ័យ​នៅ​អឺ​រ៉ុប អ្នក​អាច​សាក​ល្ប​ង​រក​ទិញយក​មក​សាក​មើល។ សំរាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​កំដៅ​នៅ​ក្នុង​ពេល​រួម​រ័ក​ នៅ​មាន​ Gel មួយ​ប្រភេទ​ទៀត​គឺ Cool Gel វា​ជា​ជម្រើស​មួយ​ដ៏​ល្អ​សំរាប់​អ្នក​ក្នុង​ការ​សាង​អារម្មណ៍​ប្លែក​ ហើយ​សំខាន់​វា​ជា​ជម្រើស​ដែល​មាន​សុវត្ថិភាព​សំរាប់​អ្នក។ សាក​ល្បង​វិធី​ខាង​លើ​ទៅ​មិត្ត​ស្ត្រី​ទាំង​ឡាយ​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ៗថ្មី​ៗក្នុង​ការ​រួម​រ័ក​ជា​មួយ​ស្វាមី ហើយ​នៅ​ពេល​ណា​ធុញ​ទ្រាន់​នឹង​​វិធី​ខាង​លើ​ពេល​ណា​អាច​សសេរ​មក​សួរ Sexperience ម្តង​ទៀត​ណា!