សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 24, 2006

"ឱប​-​ថើប​" បែប​ណា​ស្រឡាញ់? បែប​ណា​បោក​?

ប្រភព៖ Xcite
ប្រែ​សំរួល​ដោយ​៖ Kv 

(​​គួរ​ចាំ៖ ការ​ឱប​រិត​ណែន​ៗ មិន​ប្រាកដ​ថា​ជា​សញ្ញា​​នៃ​ក្តី​​ស្រឡាញ់​នោះ​ទេ)

កាយវិការទី​ 1- ចាប់​ស្មា​ហើយ​ថើប
បើ​សិន​ជា​គេ​ចាប់​ស្មា​អ្នក​ទាំង​សង​ខាង​មុន​ចាប់​ផ្តើម​ថើប ដូច​គេ​ព្យាយាម​ចាប់​អ្នក​ដូច​ជា​របស់​គ្មាន​ជីវិត ការ​ចាប់​ស្មា​អ្នក​ក្នុង​ចន្លោះ​គម្លាត​ប្រហែល​3-4តឹក​​ដោយ​ការ​តាំង​ចិត្ត​ មាន​ន័យ​ថា​គេ​ចាត់​ទុក​សម្ព័ន្ធភាព​អ្នក​ត្រឹម​ជា​មនុស្ស​ស្និត​ស្នាលប៉ុណ្ណោះ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​គូ​ស្នេហ៍​របស់​អ្នក​មិន​ប្រាកដ​ប្រជា​ជា​មួយ​អ្នក​ទេ គេ​ត្រៀម​ខ្លួន​សំរាប់​ការ​ទាត់​អ្នក​ចេញ​ពី​ផ្លូវ​របស់​គេ​ជា​និច្ច​នៅ​ពេល​ណា​ដែល​គេ​ផ្លាស់​ចិត្ត​។ (​ដូច្នេះ​បើ​អ្នក​មិន​អាច​ធ្វើ​ឲ្យ​គេ​ឱប​ថើប​អ្នក​ក្នុង​លក្ខណៈ​ទន់​ភ្លន់​ទេ​នោះ នៅ​ចាំ​អី​ទៀត…​ទាត់​គេ​ចោល​ភ្លាម​ទៅ​មុន​ពេល​ដែល​គេ​ទាត់​អ្នក​ចោល)​។

កាយវិការទី 2- ទាញ​ចូល​មក​ថើប
អ្នក​មាន​អារម្មណ៍​ថា​គូ​ស្នេហ៍​អ្នក​ដូច​ជា​ស្រែក​ឃ្លាន​ ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​មែន​ទេ​ នៅ​ពេល​ដែល​គេ​យក​ដៃ​ទាំង​ពីរ​ចាប់​ក្តោប​មុខ​អ្នក​ទាញ​យក​ទៅ​ថើប។ សូម​អ្នក​គិត​​ជា​ថ្មី​ឡើង​វិញ Dr. Willson បាន​ធ្វើ​ការ​ដាស់​តឿន​ថា៖ "នៅ​ពេល​​ដែល​បុរស​ថើប​អ្នកក្នុង​លក្ខណៈ​នេះ គឺ​បាន​ន័យ​ថា​គេ​មិន​ឲ្យ​អ្នក​មាន​ជំរើស​ផ្សេង​ក្រៅ​ពី​ការ​ថើប​គេ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ លទ្ធផល​នៃ​ការ​ថើប​បែប​នេះ​គឺ គេ​កំពុង​ចាត់​ទុក​អ្នក​ជា​ក្មេង​ម្នាក់​ ដែល​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​​គេ"។​ បើ​អ្នក​ត្រូវ​ការ​គូស្នេហ៍​ជា​អ្នក​ដឹក​នាំ​ឃុំ​គ្រង​ព្រោះ​ក្តី​ស្រឡាញ់​​​នោះ​ប្រហែល​ជា​គ្នាន​បញ្ហា​ទេ តែ​ប្រយ័ត្ន​គេ​គ្រប់​គ្រង​រហូត​ដល់​អ្នក​មិន​អាច​ធ្វើ​អ្វី​ផ្សេង​បាន​ណា!

កាយ​វិការ​ទី​ 3- ឱប​​ចង្កេះ​រួច​ថើប
បើ​គូរ​ស្នេហ៍​យក​ដៃ​ទៅ​ឱប​ចង្កេះ​អ្នក​ពេល​កំពុង​ថើប​អ្នក អ្នក​អាច​សប្បាយ​បាន Dr. Willson ប្រាប់​ថា៖ "នេះ​ជា​វិធីថើប​ដែល​រ៉ូមែន​ទិច​ណាស់ គឺ​វា​សម្តែង​ចេញ​នូវ​ភាព​ស្និត​ស្នាល និង​ផ្តល់​នូវ​ឥស្សរៈភាព​ដល់​ភាគី​ស្ត្រី​ក្នុង​ការ​មាន​ចលនា​បាន ជា​វិធី​ដែល​បង្ហាញ​ឲ្យ​ឃើញ​​នូវ​ការ​ពេញ​ចិត្តពេញ​ថ្លើម​ផង​ដែរ​"។ ការ​ភ្ញោច​អារម្មណ៍​តាម​រយៈ​បបូរមាត់​ និង​ចង្កេះ​គឺ​បង្ហាញ​ពីការ​ព្យា​យាម​របស់​គេ ក្នុង​ការ​ដាស់​អារម្មណ៍​របស់​អ្នក​​ពោរ​ពេញ​ដោយ​ភាព​ទន់​ភ្លន់ វា​ក៏​បាន​ន័យ​ថា​គេ​កំពុង​តែ​រក​វិធី​ធ្វើ​ឲ្យ​អ្នក​ស្លាប់​ចិត្ត​សិន​ មុន​នឹង​បណ្តើរ​អ្នក​ទៅ​រក​គ្រែ (បើ​អ្នក​មិន​ទាន់​ព្រម​​សំរាប់​ដំណាក់​កាល​លើ​គ្រែ​ទេ​ គួរ​ប្រយ័ត្ន​ខ្លួន​សំរាប់​ការ​ថើប​បែប​នេះ)។

 

នៅ​មាន​ត… 

3 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/08/24/p139/trackback/

  1. ចៅ​នឹង​យក​មេរៀន​នេះ​ទៅ​សង្កេត​មនុស្ស​ខ្លះ​ដែល​ឪបចៅ ;-)

    Comment by វណ្ណា — August 24, 2006 @ 7:07 pm

  2. ល្អ​ណាស់​ចៅ! តា​ក៏​យក​ទៅ​សង្កេត​ដែរ​ហ្នឹង​ណា! នៅ​មាន​ ៦​ចំនុច​នៃ​ការ​ឱប​ថើប​ទៀត​នឹង​ដាក់​ជូន​អាន​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ហើយ​ពេល​ដឹង​ដូច្នេះ​ហើយ ពេល​យើង​ឱប​ថើប​អ្នក​ណា​ម្នាក់​ក៏​គួរ​ប្រយ័ត្ន​ប្រយែង​កុំ​ឲ្យ​គេ​ចាប់​បាន​ឲ្យ​សោះ... ហេហេហេ​មែន​ទេ?

    Comment by តាខេម​ — August 25, 2006 @ 2:39 am

  3. ត្រូវ​ហើយ​លោកតា! ពេល​នោះ​យើង​នឹង​ក្លាយ​ទៅ​ជា​អ្នក​សំដែង​ដ៍​ប៉ិន​ប្រសព្វ​ម្នាក់ ហេហេ..!!

    Comment by វណ្ណា — August 25, 2006 @ 5:44 pm

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.