សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 26, 2006

សិច​ដែល​បុរស​ត្រូវ​ការ​

ប្រភព៖ Sexperience​
ប្រែ​សំរួល​ដោយ៖ Kv

បុរស​គ្រប់​រូប​មាន​ចំណង់​ចំណូល​ចិត្តក្នុង​រឿង​សិច​ខុស​ៗ​គ្នា អ្នក​ខ្លះ​ចូល​ចិត្ត​ភាព​រ៉ូ​មែន​ទិច អ្នក​ខ្លះ​ចូល​ចិត្ត​បែប​សាមញ្ញធម្មតា អ្នក​ខ្លះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ អ្នក​ខ្លះ​ចូល​ចិត្ត​ភាព​ខ្លាំង​ក្លា​​ អ្នក​ខ្លះ​ចូល​ចិត្ត​ផ្លាស់​ប្តូរ​​ និង​សាក​ល្បង​រស​ជាតិ​ថ្មីៗ ឬ​ចូល​ចិត្ត​ស្រមើល​ស្រម៉ៃ​ដល់​ស្រី​ក្រមុំ​ដែល​​សិច​ស៊ី​។ ទោះ​ជា​ខ្លួន​ស្ត្រី​ផ្ទាល់​ក៏​មិន​ចូល​ចិត្ត​អ្វី​​ដដែលៗ​ដែរ​មែន​ទេ? ការ​សាកល្បង​អ្វី​ថ្មីៗ ក៏​មិន​មែន​មាន​ន័យ​ថា​ អ្នក​ត្រូវ​​​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នោះ​ទេ។ ការ​ធ្វើ​ឲ្យ​បុរស​ដែល​ជា​គូ​ស្នេហ៍​របស់​អ្នក​រំភើប​ភ្ញាក់​ផ្អើលបាន​ មាន​វិធី​ច្រើន​យ៉ាង​ណាស់ រាប់​តាំង​ពី​វិធី​ដែល​សាមញ្ញ​រហូត​ដល់​វិធី​ដែល​រ៉ូមែន​ទិច ទាំង​នេះ​វា​អាស្រ័យ​លើ​រស​និយម​របស់​មនុស្ស​​ផ្សេងៗ​គ្នា តែ​សូម​អះ​អាង​ថា​បុរស​យល់​ព្រម​បើក​ដៃ​ឲ្យ​ស្ត្រី​​​ដាស់​អារម្មណ៍​ភេទគេ​ជា​និច្ច​ ហើយ​សំខាន់​ស្ត្រី​ត្រូវ​ព្យាយាម​ស្វែង​យល់​ផង​ដែរ​ថា​តើ​បុរស​ដែល​នៅ​ក្បែរ​កាយ​អ្នក​ម្នាក់​នេះ​​មាន​រស​និយម​របៀប​ណា​។​

បន្ទុះ​អារម្មណ៍​របស់​បុរស
អ្នក​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ភេទ​របស់​ប្រុស​ស្នេហ៍​អ្នក​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​បាន​តាម​រយៈ​ការ​ស្ទាប់​ប៉ះ​ចំនុច​ផ្សេងៗ​លើ​រាង​កាយ​គេ ចាប់​ផ្តើម​ពី​ចំនុច​ដែល​មាន​កម្រិត​​ភ្ញោច​ទាប​ ទៅ​ចំនុច​មាន​រំញោច​ខ្លាំង មាន​ដូច​ជា៖ ដើម​ក ស្លឹក​ត្រចៀក ក្បាល​ដោះ បរិវេញ​ជុំវិញ​រន្ធ​គូទ និង​ចុង​លឹង្គជា​ដើម។

គេ​ក៏​ចង់​ធ្វើ​ឲ្យ​អ្នក​​ដែរ
ស្ត្រី​តែង​គិត​ថា​វត្ថុ​បំណង​ក្នុង​ការរួម​ភេទ​របស់​បុរស​គឺ ជា​អ្វីក៏​ដោយ​ឲ្យ​តែ​ខ្លួន​បុរស​ផ្ទាល់​បាន​ឈាន​ទៅ​ដល់​ចំនុច​កំពូល​របស់​ខ្លួន​​ប៉ុណ្ណោះ។ តែ​តាម​ការ​ពិត​វា​មិន​មែន​ដូច​អ្វី​ដែល​ស្ត្រី​គិត​ទាំង​ស្រុង​នោះ​ទេ បុរស​ក៏​ប្រាថ្នា​ចង់​នាំ​នារី​ដែល​ខ្លួន​ស្រឡាញ់​​ហើយ​កំពុង​រួម​ភេទជា​មួយ​ទៅ​ដល់​គោល​ដៅ​នៃ​សេចក្តី​សុខ​ដូច​ខ្លួន​ដែរ បុរស​ទាំង​នោះ​យល់​ថា សិច​ដែល​ល្អ​ និង​មាន​សេចក្តី​សុខ​បាន​គឺ​នៅ​ពេល​ដែល​គូ​ស្នេហ៍​របស់​ខ្លួន​មាន​អារម្មណ៍​រំភើប​ស្រៀវ​ស្រើប​ក្នុង​កាម​ជាមួយ​គេ​ដែរ។  ដូច្នេះ​ការ​ដែល​គេ​ធ្វើ​អូរាល់​សិច​ឲ្យ​អ្នក​ចាត់​ទុក​ថា​គេ​ពេញ​ចិត្ត​​និង​ទង្វើ​របស់​គេ សូម​ឲ្យ​ស្ត្រី​មើល​ថែរ​រឿង​អនាម័យ​រាង​កាយ​របស់​ខ្លួន​ឲ្យ​បាន​ស្អាតប៉ុណ្ណោះ។ ចាំទុក​ថា​អារម្មណ៍​ភេទ​របស់​​បុរស​អាច​នឹង​ស្រក​ចុះ​ភ្លាមៗ​នៅ​ពេល​ដែល​អ្នក​ជា​ភាគី​ដែល​ទទួល​សេចក្តីសុខ​​តែ​ម្ខាង នឹង​មិន​ព្រម​ធ្វើ​ខ្លួន​ជា​អ្នក​ផ្តល់​សេចក្តី​សុខ​ឲ្យ​គេ​ខ្លះ។ នារី​មិន​គួរ​ធ្វើ​ខ្លួន​រឹង​ដូច​គល់​ឈើ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​មិន​ត្រូវ​ឲ្យ​គេ​ដឹង​ថា​នាង​បាន​ធ្វើ​ពុត​ជា​ទៅ​ដល់​ចំនុច​កំពូល​ឲ្យ​សោះ បើ​ដឹង​គេ​នឹង​បាក់​ទឹក​ចិត្ត​ភ្លាម។

ឥរិយាបថ​ស្នេហ៍
ស្ត្រី​អាច​គិត​ត្រឹម​ថា​ មិន​មាន​អ្វី​អាច​ធ្វើ​ឲ្យ​បុរស​ឈាន​ដល់​ចំនុច​កំពូល​បាន​ក្រៅ​ពី​​ប្រើ​ប្រាស់​ក្បាច់​រួម​ភេទ​ថ្មីៗ ប្លែក​ៗ​​ប៉ុណ្ណោះ។ សូម​ប្រាប់​ថា​នាង​គិតខុស​ហើយ ការពិត បុរស​ចូល​ចិត្ត​ក្បាច់​រួម​ភេទ​ដែល​គេ​ថ្និត បែប​សប្បាយៗ​ច្រើន​ជាង​បែប​ថ្មីៗ​ប្លែក​ៗ​នោះ។ ក្បាច់​បែប​សប្បាយ​​ដែល​យើង​និយាយដល់​នោះ​មាន​ដូច​ជា​ Missionary (បុរស​នៅ​ពី​លើ), Woman on top (ស្រ្តី​នៅ​ពីលើ), Doggie style (ក្បាច់​បុរស​នៅ​ពី​ក្រោយ)។

Sex Spirit
បុរស​ភាគច្រើន​​និយម​ចូល​ចិត្ត​ការ​មាន​សិច​បែប​សាមញ្ញគឺ ក្នុង​បន្ទប់​គេង​ ឬ​កន្លែង​កំបាំង​ពី​ភ្នែក​អ្នក​ដ៏​ទៃ​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន។ តែ​ម្តង​ម្កាល​​គេ​ក៏​ចង់​បន្ថែម​រសជាតិ​ស្នេហ៍​​ដោយ​ការធ្វើ​អ្វី​ដែល​ប្លែក​ៗ​ខ្លះ វា​ពិត​ណាស់ថា នេះ​ជា​បង្អែម​ជីវិត​រស​ជាតិ​ប្លែក ដែល​តប​ស្នង​ទៅ​នឹង​អារម្មណ៍​រវើ​រវាយ​ផ្ទាល់​​ខ្លួន​ខ្លះ​ និង​ដុត​រោល​អារម្មណ៍​ផ្លូវ​ភេទ​បាន​យ៉ាង​ល្អ។ គ្រូពេទ្យ​ផ្នែក​​ភេទ​បាន​ប្រើ​វិធី​នេះ​សំរាប់​ព្យាបាល​ និង​រក្សា​ជីវិត​គូ​​ជា​ច្រើន​ដែល​ចាប់​ផ្តើម​រង្គោះ​រង្គើ មាន​ជា​អាទិ​ដូច​ជា៖ ប្តូរ​វិមាន​ស្នេហ៍​ពី បន្ទប់​គេង​​មក​ជា​បន្ទប់​ទឹក, ក្នុង​រថយន្ត, លើ​ឆ្នេរ​ខ្សាច់ ឬ​ក៏​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​បន្ថែម​​ដូចជា ឧបករណ៍​រំញ័រ(Vibrator), លឹង្គ​សប្បនិម្មិត (Sex Toy), គ្រឿង​តែង​កាយ​ Sexy ដែល​ខុស​ប្លែក​ពី​មុន​ ។ល។ ខាង​លើ​នេះ​សូម​ឲ្យ​ស្ត្រី​យល់​ពី​អារម្មណ៍​បុរស មិន​មែន​គេ​​ចេះ​តែ​ចង់ប្លែក​គ្រប់​ពេល​នោះ​ទេ។

ខ្លួន​ចាស់​ចរិក​ក្មេង
បុរស​ស្ទើរ​គ្រប់​គ្នា​តែង​មាន​ភាព​ជា​កូន​ក្មេង​បង្កប់​ក្នុង​ចរិក​របស់​គេ​​ មិន​តិច​ក៏​ច្រើន​ដែរ មាន​ពេល​ខ្លះ​គេ​អាច​ ងង៉ក់, យក​តែ​ចិត្ត​ខ្លួនឯង​ ។ល។ បើ​អ្នក​យល់​​ថា​ពិបាក​សូម​ព្យាយាម​គិត​ថា អ្នក​កំពុង​មើល​ថែរ​កូន​ប្រុស​ធំ​ម្នាក់ តាម​ចិត្ត​គេ​ខ្លះ ឲ្យ​គេ​ដឹង​ថា​អ្នក​នៅ​ត្រូវ​ការ​រូប​គេ​ ចុង​ក្រោយ​អ្នក​ប្រើ​ភាព​រ៉ូមែន​ទិច​ចូល​ទៅ​ក្នុង​រឿង​ផ្សេងៗ​រវាង​អ្នក​ និង​គេនោះ​គេ​ក៏​ស្ថិត​ក្នុ​ង​កណ្តាប់​ដៃ​អ្នក​យ៉ាង​សប្បាយ​បាត់​ទៅ​ហើយ។

ភរិយា​ទាំង​ឡាយ​គួរ​សាក​ល្បង​តាម​វិធិ​សាស្ត្រ​ខាង​លើ ព្រោះ​វា​គ្មាន​អ្វី​ដែល​ពិបាក​ហួស​ពី​សមត្ថភាព​​របស់​អ្នក​ទេ អ្នក​អាច​ធ្វើ​វា​បាន​ដើម្បី​ជីវិត​គូ​ដ៏​ផូរផង់​របស់​អ្នក​!

2 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/08/26/p141/trackback/

  1. 9.សូមជំរាបសួអ្នកទាំងអស់គ្នា! ខ្ញុំចង់សួថា នៅពេលមនុស្សប្រុសរូមភេទជាមួយនារី ហើយបានយកទឹកកាមរបស់ខ្លួនមកបញ្ចេញចោលខាងក្រៅ ដោយពុំបានបណ្ដោយអោយទឹកកាមរបស់ខ្លួនចូលក្នុងស្បូននារីនោះទេ តើការរួមភេទរបៀបនេះអាចបណ្ដាលឲ្យមានកូនដែរឫទេ? សូមអរគុណ….!

    Comment by នីម — June 22, 2009 @ 9:30 pm

  2. សួស្តី​​!​នីម​​ សំនួរ​មួយនេះធ្លាប់មាននៅក្នុង​​​បង្អែមជីវិត​ម្តងហើយ​ !​​ តាម​ការពិតទៅ​ ការរួមភេទ​​បែប​ នេះក៏បណ្តាលឲ្យមានកូនដែរ​ ព្រោះក្នុងពេលរួមរ័កក៏មានទឹកកាម​លាយ​ជាមួយទឹករំអិលមួយ​ចំនួន​ ដែលក្នុងនោះ​វាអាចមានមេជីវិត​ ហូរចូលទ្វាមាស​ហើយ​ក៏អាចបង្ករកំណើតក្នុងនោះបានដែរ​។​​ ប្រសិនជាអ្នកចង់ពន្យាកំណើត​ជាវិធីងាយ​ស្រួលគឺគួរប្រើប្រាស់ស្រោមអនាម័យ​ ជាការល្អ។

    Comment by cam629 — July 17, 2009 @ 5:59 pm

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.