GAYនៅអាស៊ី ចម្លងអេដស៍ច្រើនបំផុត!
ប្រភព៖ Post Today
ប្រែសំរួលដោយ៖ Kv
ជំងឺ អេដស៍ ជាជំងឺដ៏កាចសាហាវដែលពិភពលោកបានចំណាយប្រាក់ជាច្រើនមហាសាល ដើម្បីរិះរកវិធីព្យាបាល និងផ្សព្វផ្សាយក្នុងការទប់ស្កាត់មិនឲ្យរីលរាលដាលថែមទៀត ទាំងនេះធ្វើឲ្យចំនួនអ្នកមានឆ្លងជំងឺនេះបានថយចុះយ៉ាងច្រើនជា រៀងរាល់ឆ្នាំ។ ថ្មីៗនេះស្ថាប័នស្រាវជ្រាវ American Foundation for AIDS Research ឬ AMFAR និងក្រុមស្រាវជ្រាវ អាស៊ី បានបង្ហាញពីរបាយការណ៍ក្នុងពេលប្រជុំ AIDS Internation Summit នៅទីក្រុង Toronto ប្រទេសកាណាដា កន្លងមកនេះថា៖
ស្ថានភាពរីករាលដាលរបស់មេរោគ HIV ជាច្រើនកន្លែងនៅអាស៊ីមានការរីករាលដាលយ៉ាងខ្លាំង និងគ្មានវិធានការគ្រប់គ្រង។ ទោះបីជារដ្ឋាភិបាល អង្កការនានាក្នុង និងក្រៅប្រទេសបានព្យាយាមបង្ហាញឲ្យឃើញពីប្រឈមមុខនឹងគ្រោះ ថ្នាក់របស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ក្នុងការចម្លងជំងឺអេដស៍ក៏ដោយ ក៏ការចម្លងមេរោគរបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានៅអាស៊ីនៅ មានកម្រិតខ្ពស់នៅឡើយ។
ជោគជ័យក្នុងការការពារការឆ្លងរាលដាលជំងឺអេដស៍របស់ក្រុមប្រទេស លោកខាងលិច មិនអាចនាំមកប្រើប្រាស់នៅអាស៊ីបានទេ ព្រោះក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានៅអាស៊ីមិនត្រូវបានទទួល ស្គាល់ពីសង្គម របស់ក្រុមប្រទេសនៅអាស៊ី ថែមទាំងជួបការលំបាកក្នុងការកត់សំគាល់ថាអ្នកណាម្នាក់ជាមនុស្ស ក្រុមនេះ ដូច្នេះគេត្រូវការប្រើពេលវេលា សំរាប់រិះរកវិធីសាស្ត្រថ្មីទប់ស្កាត់ ក្រុមមនុស្សខាងលើពីការឆ្លងជំងឺអេដស៍។ របាយការណ៍ខាងលើបានលើបង្ហាញពីឧទាហរណ៍ករណីការស្រាវជ្រាវនៅប្រទេស នេប៉ាល់ ថា៖ ក្រុមបុរសស្រឡាញ់ភេទដូចគ្នា 65% មានការរួមរ័កជាធម្មតាជាមួយស្ត្រី, រីឯនៅក្រុងហូជីមិញ ប្រទេសវៀតណាម ក្រុមបុរសស្រឡាញ់ភេទដូចគ្នា 22% មានសម្ព័ន្ធភាពផ្លូវភេទជាមួយស្ត្រីបានជាធម្មតាដូចគ្នាដែរ។








