សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 29, 2006

១១​ចំណុច​លុប​ស្នាម​របួស​ដួង​ចិត្ត​

ពេល​សេក្តី​ស្នេហា​របស់​អ្នក​ ធ្វើ​ដំណើរ​ដល់​ផ្លូវ​បមបែប​​ ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​មក​បញ្ហា​ដែល​នៅ​សេស​សល់​ជំពាក់​វាក់វិន​ក្នុង​អារម្មណ៍​ គឺ​សេចក្តី​ឈឺ​ចាប់​ ដែល​កប់​យ៉ាង​ជ្រៅ​ក្នុង​ក្រ​អៅ​បេះ​ដូង​ ពិបាក​នឹង​រក​អ្វី​មក​ប្រៀប​​ស្មើរ​បាន​។ ប៉ុន្តែ​រាល់​បញ្ហា​ដែល​កើត​ឡើង​ សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ​​របស់​វា​ជានិច្ច​។​

នៅ​ពេល​នេះ​ ‍«បង្អែម​ជីវិត»​ សូម​ណែនាំ​នូវ​វិធី​លុប​បំបាត់​ស្នាម​របួស​ដួង​ចិត្ត​ដើម្បី​បំភ្លេច​រូប​គេ​ពី​ក្នុង​បេះ​ដូង​អ្នក ប្រកប​ដោយ​ប្រសិទ្ធ​ភាព …។​

១​-​ទៅ​កម្សាន្ត​នៅ​ទី​កន្លែង​ណាមួយ​ ដែល​ពុំ​ធ្លាប់​ទៅសោះ​

ផ្ទះ​របស់​អ្នក​អាច​ជាកន្លែង​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ នៅតែ​នឹក​ឃើញ​ពី​អនុស្សាវរីយ៍​នាអតីតកាល​ជាមួយ​គេ។ ដូចនេះ​ អ្នក​គួរ​ឆ្លៀឪកាសទៅ​កម្សាន្ត​កាយ​នៅ​ទី​ឆ្ងាយ​ៗ​ ជា​កន្លែង​ដែល​អ្នក​ធ្លាប់​មាន​បំណង​ប៉ង​ថា​នឹង​ទៅ​ដែរ​ ប៉ុន្តែ​គ្មាន​ឪកាស​។ ការ​ធ្វើ​ដំណើរ​​កម្សាន្ត​នេះ​ក៏​អាច​ចាត់​ទុក​ជា​ដំណើរ​ស្វែង​រក​បទពីសោធន៍ល្អ​ៗ​ សម្រាប់​ដំណើរ​ជីវិតអ្នក​ផង​ដែរ​ ប៉ុន្តែ​សូម​ចៀស វាង​ កុំ​ទៅទី​កន្លែង​ចាស់​ ដែល​អ្នក​ និង​រូប​គេ​ធ្លាប់​សាង​អនុស្សាវរីយ៍​​ ជាមួយ​គ្នា​ ព្រោះ​វានឹង​នាំឲ្យ​ដំបៅ​ដួងចិត្ត​អ្នក​ រើឡើង​វិញ​បាន។​

២-ត្រូវ​បំភេ្លច​ចោល​នៅ​លេខទូរស័ព្ទរបស់​គេ​​

សូមធ្វើ​ចរិត​ឲ្យ​បាន​ល្អ​ សមជា​មនុស្ស​មាន​ការចេះដឹង​ ដែល​ទោះ​ជា​បែក​ពីគេហើយ​ក៏ដោយ​ ក៏នៅ​តែ​ចាត់​ទុកគ្នាជាមិត្ត​ដែល​ មិន​ត្រូវ​ចាត់​ទុក​គ្នាជា​សត្រូវ​ឡើយ​  ប៉ុន្តែ​អ្នក​គួរ​តែ​ព្យាបាល​​ស្លាកស្នាមដំបៅ​ដួង​ចិត្ត​ឲ្យ​ជាសះស្បើយ​ជាមុនសិន​។ អ្នក​គួរ​យល់ថា​ ការដែល​អ្នកទូរស័ព្ទ​ទៅរក​គេ ពុំមែន​ជា​ទង្វើដែល​អ្នក​ធ្វើ​នោះ​ឡើយ​ ព្រោះ​បើ​នៅតែ​ឮ​សម្លេង​របស់គេ លាន់​រងំ​ក្នុង​ត្រចៀក​របស់​អ្នក តើ​ពេល​ណាទៅ​ទើប​អ្នក​អាច​កាត់​ចិត្ត​ពី​គេ​បាន​ទៅ​? កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​កម្ចាត់​ចោល​ឲ្យ​អស់​ នូវ​រាល់​លេខ​ទូរស័ព្ទ​ នៃ​អតីត​គួស្នេហ៍​របស់អ្នក​។

ចូលកុំ​លេង​សើច​ ម្ង៉ិកម្ង៉ក់​ជាមួយ​គេ​ ដូច​កាល​ពី​ពេល​មុន​ឲ្យ​សោះ អ្នកគួរ​តែ​គិតដល់​កិត្តិយស កេរ្តិ៍ឈ្មោះ​របស់​អ្នក​ ក្នុង​នាម​ជា​នារី​ម្នាក់​ដែល​នៅ​តែ​​រឹង​ប៉ឹង​ជានិច្ច គ្រប់​កាលៈ​ទេសៈទាំងអស់​។

ក្រោយ​ពេលបែកពីរូបគេមក​ អ្នកអាច​សន្សំ​ថវិកាពីការចំណាយទៅលើ​ថ្លៃទូរស័ព្ទ​បាន​មិន​តិច។

៣​-​សម្រស់​ដ៏ស្រស់​សោភា​ ទទួលជ័យ​ជម្នះ​បាន​ជាង​ពាក់​កណ្តាល​រួច​ស្រេច​ទៅហើយ​

ចូល​កុំ​បណ្តែត​បណ្តោយ​ឲ្យ​សម្រស់​របស់អ្នក​ត្រូវ​វិនាស​ហិន​ហោច​ដោយ​សារ​តែ​មនុស្ស​ប្រុស​ម្នាក់​ដែល​ដើរចេញ​ពីបេះដូង​របស់​អ្នក​ឲ្យសោះ​ (​អាច​ជាប្រុស​ហេង​ស៊យ​ផង​ក៏ថាបាន​)​ ដែល​ពេលនេះ​ម៉ោង​នេះ​ អ្នកគួរ​តែថែទាំ​សម្រស់​របស់​អ្នក​ឲ្យ​បាន​ល្អ​ មិន​ត្រូវ​អង្គុយ​គក់ទ្រូង​ សម្រក់​ទឹក​ភ្នែក​នោះទេ​ ព្រោះវានាំឲ្យស្បែក​មុខ​របស់​អ្នក​ជ្រីវ​ជ្រួញ​។ ចូរ​បណ្តោយ​ឲ្យ​ប្រុសៗនោះ​ធ្វើ​ដំណើរ​ទៅ​រកកន្លែង​ដែល​គេពេញចិត្ត​ទៅ​ចុះ​  ហើយ​សូម​អ្នក​ក្រោកឈរ​ឡើង​ ងាកបែរ​មក​ថែទាំសុខភាព​ និង​សម្រស់​របស់អ្នក​ ឲ្យ​រឹតតែ​ស្រស់​ស្អាតថែមមួយ​កម្រិត​ទៀត​ វាប្រសើរ​ជាង​។

៤-​រកទីកន្លែង​ដើម្បី​រំសាយ​អារម្មណ៍​ក្រៀមក្រំ ទុក្ខសោក​

តាម​អ្នក​ចិត្តវិទ្យានិយាយ​ថា​ «​ការដែល​លាក់​ទុកនូវក្តី​ឈឺ​ចាប់​ នឹងនាំឲ្យ​វារឹត​តែ​គាប់​ជ្រៅ​ទៅៗ​នៅ​ក្នុង​ចិត្តជារៀង​រហូត​បាន​»​ ដូច​នេះ​ អ្នកគួរ​តែរំសាយ​វា​ចោល​ឲ្យអស់​ទៅ។  បញ្ហានេះអាច​ធ្វើទៅបាន​​ មាន​តែ​​មិត្តភក្តិទេ​ដែល​ជាជម្រើស​ដ៏​សម​គួរ​បំផុត​ ដើម្បី​អ្នក​ ឬ​សរ​សេរ​លិខិត​រ៉ាយ​រាប់​​ពី​រឿង​ហេតុ​ ដើម្បី​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​វិប​សាយ(​ប្រិយមិត្តអាច​ចុះ​ផ្សាយ​លើ​ទំព័រ​វិបសាយ​​បង្អែម​ជីវិត​ បាន​តាមរយៈ​ការ ការផ្តល់មតិយោបល់​រឺក៏​​ ផ្ញើរ​ទៅ​សារ cam_629@yahoo.com ) ទស្សនាវដ្តី​ ឫស្វែង​រកមិត្ត​​ ដែល​មាន​ចិត្ត​ និស្ស័យ​ប្រហាក់​ប្រហែល​អ្នក​បាន​ ហើយ​ក៏​អាច​ដើរ​ចេញ​ទៅ​វិញបាន​ដោយ​ងាយ​ដែរ​​ប៉ុន្តែ​គឺ​មិត្ត​ភក្តិ​ទៅ​វិញ​ទេ​ ដែល​ស្តិត​នៅ​ជាមួយ​អ្ន​ក​ជានិច្ច​និរន្តរ៍​នោះ​។

៥-កុំ​បោះបង់​ចោល​ទំនាក់​ទំនង​ជាមួយ​មិត្ត​របស់​អតីត​សង្សារ​

វិធី​នេះ​ មើល​ទៅ​អាច​ប្រាកដ​ជា​មានការ​បញ្ឈឺ​ចិត្ត​អតីត​សង្សា​រ​បន្តិច​មែន​ ព្រោះ​គេ​ប្រាកដ​ជាមានអារម្មណ៍​ដូច​ជាបាក់​មុខ​មាត់​បន្តិច​ ដោយ​គេគិត​ថា​ ការ​ដែល​គេដើរ​ចេញ​ពី​ជីវិត​របស់​អ្នក​ទៅ​នោះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់អ្នក​ ​ឫ​ក៏មានក្តី​រន្ធត់​ញប់ញ៍រ​ក្នុង​ចិត្ត​អ្នក​ អ្វី​បន្តិច​ឡើយ​ សូម្បី​តែ​មិត្ត​ភក្តិ​របស់​គេ​ ក៏​អ្នក​នៅ​តែ​ទាក់​ទង​សេពគប់បាន​ជាធម្មតាដែរ​ ប្រៀប​ដូចជា​គ្មានអ្វី​កើត​ឡើង​ក្នុង​ចិត្ត​អ្នក​បន្តិច​ណាទាល់​តែ​សោះ។ 

ប៉ុន្តែ​សូម​ដាស់​តឿន​ទុក​ជាមុន​ថា​ នៅ​ពេលនិយាយ​ជាមួយ​​មិត្តរបស់គេ​ អ្នក​ត្រូវ​បញ្ចេញ​ឬកពា​ ឲ្យ​សមជានារី​ដ៏​ស្រស់​សោភា​មួយរួប​ ពោរពេញ​ដោយ​ក្តីសោមនស្ស​រីករាយ​ផង​ មិនត្រូវ​ធ្វើ​មុខ​ជូរ​ ក្រញូវ​ឡើយ​ នាំ​ឲ្យ​មិត្ត​គេ​សើច​ចំអក​ ហើយ​រឿង​នេះ​នឹង​​ឭដល់​ត្រចៀក​អតីតគូ​រស្នេហ៍​របស់​អ្នក​ ជាក់ជាមិនខាន។​​ ហើយ​ពេល​និយាយ​ស្តី​ មិន​ត្រូវ​រំឭក​ដក់​រូប​គេឡើយ។ បើអ្នក​មិននិយាយ​ដល់​ឈ្មោះ​របស់ គេ​រឹត​តែ​ធ្វើ​ឲ្យ​គេ​បាក់មុខ​មាត់​កាន់តែ​ខ្លាំង​ឡើង​ឬធ្វើ​ឲ្យ​គេ​តឹង​ណែន​ក្នុង​ឪរ៉ា​ស្ទើរ​ធ្លុះធ្លាយ​ទៀត​ផង​។ (នៅមានត)

1 Comment »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/08/29/p136/trackback/

  1. hi .how a u ?
    i`m fine

    Comment by philips lee — April 23, 2008 @ 10:16 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.