សំណួរមិត្តអ្នកអាន (ការឈឺចុកចាប់ពេលមានរដូវ)
សំនួររបស់ KounKhmer
"ខ្ញុំមានសំនួរពីរ ទៅលើប្រធានបទ “វិធីពន្យាកំណើត “៧ថ្ងៃមុន និង ៧ថ្ងៃក្រោយ” សង្សាររបស់ខ្ញុំ នាងមានរដូវរហូតដល់ទៅ៧ថ្ងៃ ប៉ុន្តែទៀងទាត់។ ហើយរាល់លើកពេលនាងមានរដូវម្តងៗ នាងមានអាការៈឈឺចុកពោះទ្រាំមិនបានស្រែកយំរាល់ដង ខ្ញុំអាណិតនាងមែនទែន ប៉ុន្តែមិនដឹងជាត្រូវជួយនាងយ៉ាងម៉េចបានទេ ក្រៅពីបបោសអង្អែល គក់ខ្នង និង ច្របាច់ពោះអោយនាងប៉ុណ្ណោះ។"
"សំនួរទី១៖ ឧទាហរណ៍នាងចាប់មានរដូវនៅថ្ងៃទី ៧ ហើយចប់នៅថ្ងៃ ១៣ អញ្ចឹង៧ថ្ងៃក្រោយ គឺនៅចន្លោះថ្ងៃទី ៧ដល់១៣ ឬ?
សំនួរទី២៖ តើមានវិធីណាជួយសម្រាល កុំអោយនាងមានការឈឺចុកចាប់ខ្លាំងពេក នៅពេលនាងកំពុងមានរដូវដែរឬទេ?
សូមអរគុណ"
យោបល់របស់តាខេម៖
សួស្តី KounKhmer តាសូមអរគុណច្រើនសំរាប់ការតាមដានរបស់ចៅ និងសំនួររបស់ចៅ…
សំនួរទី១៖ នាងចាប់មានរដូវនៅថ្ងៃទី៧ ហើយចប់នៅថ្ងៃទី១៣ អញ្ចឹង៧ថ្ងៃក្រោយ គឺនៅចន្លោះថ្ងៃទី ៧ដល់១៣ ឬ?
ចម្លើយ៖ ត្រីមត្រូវណាស់ ៧ថ្ងៃក្រោយ(ពេលវេលាសុវត្ថិភាព) គឺចាប់ពីថ្ងៃទី ៧-១៣។ សំរាប់ ៧ថ្ងែមុន គឺចាប់ពីថ្ងៃទី ១-៧។
សំនួរទី២៖ តើមានវិធីណាជួយសម្រាល កុំអោយនាងមានការឈឺចុកចាប់ខ្លាំងពេក នៅពេលនាងកំពុងមានរដូវដែរឬទេ?
ចម្លើយ៖ មាន ចៅអាចទៅរកទិញថ្នាំពេទ្យនៅតាមឱសថស្ថាន ហើយប្រាប់អ្នកលក់តាមហ្នឹងទៅ អ្នកលក់ថ្នាំគាត់ដឹងច្បាស់ណាស់ព្រោះវាជាបញ្ហាធម្មតាសំរាប់ ស្ត្រី។ តែបើប្រើថ្នាំហើយនាងមិនបាត់ចុកទេ តាសូមណែនាំចៅនាំនាងទៅរកគ្រូពេទ្យផ្នែករោគស្ត្រីវិញវាប្រសើ រជាង។
ដើម្បីបកស្រាយឲ្យអស់ចម្ងល់ ពីមូលហេតុនៃការធ្លាក់ឈាមរដូវ ហេតុអ្វីបានជាចុក រយៈពេលនៃការធ្លាក់រដូវ និងពិធីសម្រាលការឈឺពេលមានរដូវ តានឹងដាក់ជូនអាននូវអត្ថបទមួយដែលទាក់ទងបញ្ហាខាងលើក្នុងពេល ឆាប់ៗនេះ។









ចៅសូមអរគុណលោកតាធំៗ,
ចៅស្មានតែរយៈពេល៧ គឺចាប់ពីថ្ងៃ ១៣ដល់ ថ្ងៃ២០ រស់នៅជាមួយគ្នាជាងកន្លះឆ្នាំហើយ ចេះអត់អីដែរ ពិតជាបានប្រថុយមែន។ តែចៅមិនប្រើស្រោម តែ ៣ទៅ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងចប់រដូវ គឺដល់ថ្ងៃ ១៦ ឬ ១៧។
ក្រៅពីថ្នាំពេទ្យ តើមានរុក្ខជាតិ ឬ ផ្លែឈើណា ដែលអាចយកមកជំនួសបានទេ?
ព្រោះនាងមិនចូលចិត្តពាក្យថាពេទ្យ ឬ ថ្នាំពេទ្យផង។
Comment by KounKhmer — August 31, 2006 @ 2:32 am
តាមការពិតការឈឺចុកចាប់ពេលមានរដូវវាមិនមែនជាជំងឺអ្វីធ្ងន់ធ្ងរទេ! ហើយថ្នាំដែលត្រូវលេបនោះក៏មិនមានអ្វីច្រើនធ្វើឲ្យពិបាកលេបដែរ គ្រាន់តែនជាថ្នាំផ្សះ និងសំរាប់បំបាត់ការឈឺចាប់ប៉ុណ្ណោះ។ វីធីផ្សេងដែលមិនចាំបាប់ប្រើថ្នាំក៏មានតែវាមិនងាយស្រួលដូចផឹកថ្នាំទេ វិធីដែលតានិយាយដល់នោះគឺនៅពេលនាងឈឺចុកចាប់ពេលមានរដូវ ចៅដាំទឹកក្តៅច្រកដាក់ដបយកទៅស្អំឲ្យនាងទៅ តែត្រូវប្រយ័ត្នកុំឲ្យក្តៅខ្លាំងពេក អ៊ុនៗបានហើយ។
Comment by តាខេម — August 31, 2006 @ 2:38 am
តើការរូមភេទនៅពេលសង្សាមានរដូវ តើមានផលល្អអ្វីខ្លះ និងផលអាក្រក់អី្វខ្លះ?
Comment by sophy — February 28, 2007 @ 1:14 am
វាគ្មានផលល្អនោះទេក្នុងការដែលរួមភេទពេលមានរដូវនោះ វាមានតែផលវិបាកប៉ុណ្ណោះ ទីមួយវាងាយហ្នឹងឆ្លងជំងឺផេ្សងៗ ទីពីរវាប៉ះពាស់យ៉ាងខ្លាំងទៅលើសុខភាពនារី។
Comment by cam629 — March 13, 2007 @ 4:44 am