សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 31, 2006

"មាន​សិច​មួយ​ថ្ងៃ​លើស​ពី​​ម្តង​បាន​ទេ?"​

ប្រភព៖ Sexperience

សំណួរ៖ នាង​ខ្ញុំ​សូម​សួរ​ Sexperience ថា​ប្រសិន​បើ​នាង​ខ្ញុំ​អាច​មាន​សិខ​ច្រើន​ជាង ១​ដង ក្នុង​មួយ​ថ្ងៃ​? ការ​មាន​សិច​ម្តង​ៗ​ប្រើ​ពេល​យូរ​ប៉ុណ្ណាដែរ?​

ចម្លើយ៖ សំរាប់​ការ​រួម​ភេទ​អាច​ធ្វើ​ឡើង​បាន​ច្រើន​ដង​ក្នុង ១ថ្ងៃ អ្វី​ដែល​សំខាន់​គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ព្រម​ព្រៀង​គ្នា និង​កម្លាំង​កាយ​របស់​គូ​ស្នេហ៍​និមួយៗ​តើ​អាច​បាន​ប៉ុន្មាន​ដង។ ចំពោះ​រយៈ​ពេល​យូរ​ឬ​ឆាប់​នោះ​វា​អាស្រ័យ​លើ​ភាគី​បុរស​ ជា​ទូទៅ​បុរស​​ឈាន​ដល់​ចំនុច​កំពូល​របស់​ខ្លួន​ (​បាញ់​ទឹក​កាម​) យ៉ាង​ឆាប់​សំរាប់​តឹក​ទី​មួយ​។ ប្រសិន​បើ​ធ្វើ​ការ​រួម​រ័ក​ច្រើន​ជាង​ម្តង​ក្នុង​មួយ​ថ្ងៃ រយៈ​ពេល​របស់​ប្រតិបត្តិ​ការ​លើ​គ្រែ​​តែ​ម្តង​ៗ​នោះ​ នឹង​ត្រូវ​ប្រើ​ពេល ​ច្រើន​ឡើង​ៗ​តាម​​ចំនួន​ដង​នៃ​ការ​រួម​ភេទ​។​

សំរាប់​គូ​ស្នេហ៍​ដែល​ទើប​ធ្វើ​ការ​រួម​ភេទ​ដំបូង អាច​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់​ ​គួរ​កុំ​ប្រញាប់​ប្រញាល​ធ្វើ​ការ​រួម​ភេទ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ ​សូម​ណែ​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ប្រើ​ពេល​វេលា​​ដែល​នៅ​ជា​មួយ​គ្នា​នោះ​ស្វែង​យល់​ពី​គ្នា​ឲ្យ​កាន់​តែ​ច្បាស់​វិញ​ល្អ​ជាង ព្រោះ​វា​មិន​យឺត​ពេល​ទេ​សំរាប់​ការ​រួម​ភេទ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ​នៅ​ពេល​អ្នក​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ នៅ​ពេល​នោះ​រស​ជាតិ​ស្នេហ៍​របស់​អ្នក​ក៏​រិត​តែ​មាន​ជាតិ​ថែម​ទៀត​។

6 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/08/31/p145/trackback/

  1. លោកតា តើ​ស៊ិច​មួយ​ថ្ងៃ​ម្តង​ជា​ប្រការ​គប្បី​ដែរ​ឬទេ? តើ​វា​អាច​ធ្វើ​ឲ្យ​ឆាប់​ចាស់​ដែរ​ឬអត់?

    Comment by វណ្ណា — August 31, 2006 @ 8:39 am

  2. វាមិនមាន​បញ្ហាអ្វី​ទេ​ ប្រសិន​បើចៅ​មានកំលាំង​អាច​ធ្វើ​ទៅ​បាន​។ វាមិន​ប៉ះពាល់​​ធ្វើឲ្យ​ឆាប់​ចាស់នោះ​ទេ​ គ្រាន់​តែ​ពីរ​ដង​​តែ​ប្រសិន​ជា​លើស​នេះ​វា​ជា​ការដែល​ បញ្ហា​ កាលណា​យើង​ពុំ​មានកំលាំង​​គ្រប់​គ្រាន់​ នឹងខ្វះ​សារធាតុ​បំរុង​នោះ​។ ​ចៅ​ត្រូវ​ចាំ​ថា​កាល​ណា​ម៉ូតូ​ជិះ​ច្រើន​ក៏អស់​សាំងដែរ​ ដូចនេះ​ចៅគួរ​រក​ចំណី​អាហារ​មួយ​ចំនួន​ដើម្បី​បំពេញ​បន្ថែប​ផង​។​ អំពីអាហារជំនួយ​ បង្អែម​ជីវិត ធ្លាប់​បាន​លើក​យក​បង្ហាញ​ដែរ ចៅ​អាច​អាន​បាន​៖
    ​​​​ – អាហារ​ជំនួយផ្លូវភេទ​

    Comment by cam629 — August 31, 2006 @ 9:43 am

  3. ជំរាបសួលោកតា​​ CAM​​ !​ ចៅមានសំនួរមួយចង់សួរថា តើការរួមភេទច្រើនដងពេក(មួយថ្ងៃម្តងរឹច្រើនជាងនេះ)អាចធ្វើអោយបបូរមាត់ស្លេកស្លាងទេ?​​ តាមការសំគាល់របស់​ចៅ បុរស់ភាគច្រើ(​កំលោះ​ៗ)មានបបូរមាត់ខ្មៅ​​៕

    Comment by Vincent — September 1, 2006 @ 2:48 am

  4. សួស្តី​ចៅ Vincent! បបូរមាត់​ស្លេក​ស្លាំង​ និង​បបូរមាត់​ខ្មៅ​វា​ខុស​គ្នា​ណា​ចៅ។
    ការ​​ដែល​​មនុស្ស​យើង​មាន​បបូរ​មាត់​ស្លេក​ស្លាំង​ វា​បណ្តាល​មក​ពី​សុខភាព​សូវ​មិន​ល្អ ខ្វះ​មីតាមីន​​ ទាំង​នេះ​វា​អាច​បណ្តា​ល​មក​ពី​ការ​នឿយ​ហត់​ខ្លាំង​ពេក​ ធ្វើ​ការ​ច្រើន​​ហួស​កំលាំង ឬ​អាច​មក​ពី​រួម​ភេទ​ច្រើន​ដង​ពេកក្នុង​មួយ​ថ្ងៃ​ ចៅ​ធ្លាប់​ឮ​គេ​ថា​​”ផឹក​ទឹក​សុទ្ធ​​ល្វីង”ទេ? អាការៈ​បែប​នេះ​កើត​ឡើង​នៅ​ពេល​​បុរស​ធ្វើ​ការ​រួម​​រ័ក​ច្រើន​ដង​ជាប់ៗ​គ្នា​ក្នុង​មួយ​យប់​។ ដូច​តា​បាន​ឆ្លើយ​ខាង​លើ​ដែរ​ ម៉ូតូ​ប្រើ​អស់​សាំង​ទាល់​តែ​ចាក់​សាំង​ថែម​ ហើយ​បើ​មនុស្ស​អស់​កំលាំង​ទាល់​តែ​​រក​អាហារ​ជំនួយ​បន្ថែម​ដែរ។ គួរ​ចាំ​ទុក​ថា​​រាង​កាយ​មនុស្ស​យើង​មិន​ខុស​អី​ពីគ្រឿង​ម៉ាស៊ីន​ទេ ប្រើ​ថែ​បន្តិច​ទៅ​ថ្នម​បន្តិច​ទៅ​ វា​ប្រើ​បាន​យូរ តែ​បើ​យើង​មិន​​ចេះ​មើល​ថែ ​អាយុ​កាល​នៃ​ការ​ប្រើ​ប្រាស់​វា​ក៏​ឆាប់​តាម​ហ្នឹង​ដែរ។​
    សំរាប់​បបួរមាត់​ខ្មៅ​ច្រើន​សង្កេត​ឃើញ​កើត​ឡើង​ចំពោះ​អ្នក​ជក់​បារី​ច្រើន​។

    Comment by Tacam — September 1, 2006 @ 3:54 am

  5. ខ្ញុំចង់ សួរថា តើការរួមភេទដោយដៃមានគ្រោះថ្នាក់ដែលរឺទេ សម្រាប់បុរស?

    Comment by សុភាព — January 8, 2009 @ 3:14 pm

  6. ការរួមភេទដោយដៃច្រើនដងក្នុងមួយថ្ងៃ នៅពេលចូលបន្ទប់ទឹកម្តងមានអាការះដូចជាឈឺនៅត្រង់លិង្គ? ជួនកាលមានចេញឈាមលាយជាមួយទឹកនោមទៀតផង? តើវិធីអ្វីអាចដោះស្រាយបានទេ លោកតា?

    Comment by សុភាព — January 8, 2009 @ 3:26 pm

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.