"ឱប-ថើប" បែបណាស្រឡាញ់? បែបណាបោក?
ប្រភព៖ Xcite
ប្រែសំរួលដោយ៖ Kv
(គួរចាំ៖ ការឱបរិតណែនៗ មិនប្រាកដថាជាសញ្ញានៃក្តីស្រឡាញ់នោះទេ)
កាយវិការទី 1- ចាប់ស្មាហើយថើប
បើសិនជាគេចាប់ស្មាអ្នកទាំងសងខាងមុនចាប់ផ្តើមថើប ដូចគេព្យាយាមចាប់អ្នកដូចជារបស់គ្មានជីវិត ការចាប់ស្មាអ្នកក្នុងចន្លោះគម្លាតប្រហែល3-4តឹកដោយការតាំងចិត្ត មានន័យថាគេចាត់ទុកសម្ព័ន្ធភាពអ្នកត្រឹមជាមនុស្សស្និតស្នាលប៉ុណ្ណោះ ឬអាចនិយាយម្យ៉ាងទៀតថាគូស្នេហ៍របស់អ្នកមិនប្រាកដប្រជាជាមួយអ្នកទេ គេត្រៀមខ្លួនសំរាប់ការទាត់អ្នកចេញពីផ្លូវរបស់គេជានិច្ចនៅពេលណាដែលគេផ្លាស់ចិត្ត។ (ដូច្នេះបើអ្នកមិនអាចធ្វើឲ្យគេឱបថើបអ្នកក្នុងលក្ខណៈទន់ភ្លន់ទេនោះ នៅចាំអីទៀត…ទាត់គេចោលភ្លាមទៅមុនពេលដែលគេទាត់អ្នកចោល)។
កាយវិការទី 2- ទាញចូលមកថើប
អ្នកមានអារម្មណ៍ថាគូស្នេហ៍អ្នកដូចជាស្រែកឃ្លាន ស្រឡាញ់អ្នកខ្លាំងណាស់មែនទេ នៅពេលដែលគេយកដៃទាំងពីរចាប់ក្តោបមុខអ្នកទាញយកទៅថើប។ សូមអ្នកគិតជាថ្មីឡើងវិញ Dr. Willson បានធ្វើការដាស់តឿនថា៖ "នៅពេលដែលបុរសថើបអ្នកក្នុងលក្ខណៈនេះ គឺបានន័យថាគេមិនឲ្យអ្នកមានជំរើសផ្សេងក្រៅពីការថើបគេតែមួយមុខប៉ុណ្ណោះ លទ្ធផលនៃការថើបបែបនេះគឺ គេកំពុងចាត់ទុកអ្នកជាក្មេងម្នាក់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់គេ"។ បើអ្នកត្រូវការគូស្នេហ៍ជាអ្នកដឹកនាំឃុំគ្រងព្រោះក្តីស្រឡាញ់នោះប្រហែលជាគ្នានបញ្ហាទេ តែប្រយ័ត្នគេគ្រប់គ្រងរហូតដល់អ្នកមិនអាចធ្វើអ្វីផ្សេងបានណា!
កាយវិការទី 3- ឱបចង្កេះរួចថើប
បើគូរស្នេហ៍យកដៃទៅឱបចង្កេះអ្នកពេលកំពុងថើបអ្នក អ្នកអាចសប្បាយបាន Dr. Willson ប្រាប់ថា៖ "នេះជាវិធីថើបដែលរ៉ូមែនទិចណាស់ គឺវាសម្តែងចេញនូវភាពស្និតស្នាល និងផ្តល់នូវឥស្សរៈភាពដល់ភាគីស្ត្រីក្នុងការមានចលនាបាន ជាវិធីដែលបង្ហាញឲ្យឃើញនូវការពេញចិត្តពេញថ្លើមផងដែរ"។ ការភ្ញោចអារម្មណ៍តាមរយៈបបូរមាត់ និងចង្កេះគឺបង្ហាញពីការព្យាយាមរបស់គេ ក្នុងការដាស់អារម្មណ៍របស់អ្នកពោរពេញដោយភាពទន់ភ្លន់ វាក៏បានន័យថាគេកំពុងតែរកវិធីធ្វើឲ្យអ្នកស្លាប់ចិត្តសិន មុននឹងបណ្តើរអ្នកទៅរកគ្រែ (បើអ្នកមិនទាន់ព្រមសំរាប់ដំណាក់កាលលើគ្រែទេ គួរប្រយ័ត្នខ្លួនសំរាប់ការថើបបែបនេះ)។
ស្ត្រី ឆាប់នឹងទទួលបានការដាស់អារម្មណ៍ណាស់នៅពេលដែលមានការប៉ះពាល់ ចំនុចពិសេសខ្លះៗនៅលើរាងកាយនាង (Female’s erogenous zones)។ នេះជារឿងដែលបុរសភាគច្រើនភាគច្រើនគួរស្វែងយល់ បុរសតែងចង់ដុតរោលអារម្មណ៍ដៃគូររបស់ខ្លួនឲ្យឆេះដូចសាំងយន្ត ហោះ តែភាគច្រើនគេបែរជាមើលរំលង ចំនុចទាំងនោះទៅវិញ។ យើងសូមបង្ហាញពីចំនុចពិសេសនៅលើដងខ្លួនស្ត្រីដែលបុរសភាគច្រើន មើលរំលង តាមរយៈការរាប់ចំនុចទាំងនោះពីទី10 ទៅ ទី01 ដូចតទៅ៖
សំណួរ៖ នាងខ្ញុំធ្លាប់រួមភេទជាមួយស្វាមី ជាច្រើនបែបច្រើនយ៉ាងមកហើយ តែឥឡូវមានអារម្មណ៍ថាចាប់ផ្តើមធុញទ្រាន់និងការរួមភេទណាស់ សូម Sexperience ជួយណែនាំអ្វីដែលប្លែកថ្មី ហើយមានសុវត្ថិភាព និងជួយឲ្យនាងខ្ញុំទទួលបាននូវអារម្មណ៍ល្អៗឡើងវិញ ពេលរួមរ័កជាមួយស្វាមីនាងខ្ញុំផង។
ម៉ោង ០6.00នាទី ពេលព្រឹក
ជីវិត អាពាហ៍ពិពាហ៍ដែលល្អធ្វើឲ្យមនុស្សមានសុភាពល្អ លទ្ធផលនៃការធ្វើពិសោធន៍បង្ហាញយ៉ាងច្បាស់ថា មនុស្សនៅព្រៅភាគច្រើនមានអាយុខ្លីជាងមនុស្សរៀបការ ក៏ដូចជាអ្នកដែលជួបប្រទះបរាជ័យក្នុងជីវិតគូដែលឈានដល់ការលែង លះ ហើយត្រូវប្រើជីវិតកណ្តោចកណ្តែងម្នាក់ឯងក្នុងសង្គម ព្រមទាំងគ្នានកូនចៅមកចាំមើលថែផ្តល់នូវកំលាំងចិត្តផងដែរ។
ភាពអស្ចារ្យសមទទួលយកបាន ដោយយោងតាមការស្រាវជ្រាវរបស់លោកសាស្ត្រចារ្យ អ៊ែលវ៉ារែល ឡាវរី នៅរដ្ឋឡូសអ៊ែនជឺឡេស របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រយៈពេលផ្អែមល្ហែម១៥នាទីនាពេលព្រឹកព្រលឹមនឹងមានឥទ្ធិពលស្មើនិងការហាត់ប្រាណនាពេលព្រឹកនោះដែរ ។
អ្នក វិភាគផ្នែកវេជ្ជសាស្រ្តសង្ស័យថា អាយុរបស់ឪពុកអាចមានចំណែកធ្វើឲ្យកូនក្នុងផ្ទៃងាយនឹងរលូតបាន ក្នុងខណៈដែលអាយុរបស់ម្តាយ បែរជាគ្នានផលប៉ះពាល់ទៅវិញ។
យើង បានដឹងហើយថាផ្លែឈើជាអាហារពិសេស ស្ថាប័នអាហាររបស់សហរដ្ឋអាមេរិច បានណែនាំឲ្យទទួលទានបន្លែផ្លែឈើ រួមគ្នាក្នុងមួយថ្ងៃប្រហែលមួយគីឡូក្រាម ព្រោះបន្លែ និងផ្លែឈើជាប្រភពថាមពល ធ្វើឲ្យសុខភាពរឹងមាំ និងប្រាសចាករោគភ័យទាំងឡាយ។ មនុស្សយើងភាគច្រើនមិនសូវបានដឹងពីផលប្រយោជន៍ដ៏ពិតប្រាកដរបស់ ផ្លែឈើទេ ដូច្នេះយើងសូមលើកយកគុណតម្លៃដ៏ពិតប្រាកដរបស់ផ្លែឈើមកបង្ហាញជួន ដូចខាងក្រោម៖
ជា ជំនួយការក្នុងដំណើរការប្តូរពីស្ករទៅជាថាមពល បើខ្វះវីតាមីនរាងកាយនិងខ្វះថាមពល ទោះបីជាមានស្ករនៅក្នុងកោសិកាជាច្រើនដ៏ដោយ អ្នកនិងកើតមានអាការៈដូចជា ខ្វះជាតិស្ករក្នុងឈាម ហើយរាងកាយតម្រូវឲ្យទទួលទានអាហារបន្ថែម ទាំងដែលសារជាតិអាហារក្នុងកោសិកាប្រើមិនទាន់អស់ក៏ដោយ។
គឺ ជាស្ករគ្លូកូស, ហ្វ្រុតតូស, សូកូស ដែលផ្តល់បរិមាណថាមពលស្មើនិងស្ករស ឬស្ករប្រភេទផ្សេងៗទៀត (Simple Carbohydrate) គឺ 1ក្រាមផ្តល់ថាមពល 4គីឡូកាល់ឡូរី។ ទោះបីជាផ្លែឈើអាចមិនរសជាតិផ្អែម តែក្នុងផ្លែឈើមានជាតិទឹកពី 60 ដល់ 96% ធ្វើឲ្យជាតិស្ករដែលមានក្នុងនោះត្រូវថយចុះទៅវិញ។ ជាតិស្ករក្នុងផ្លែឈើជាកាបូហាយដ្រេតលាយជាមួយជាគ្នា នៅពេលត្រូវបានកិនរំលាយដើម្បីបំបែកជាតិស្ករចេញក្នុងក្រពះត្រូវ ចំណាយពេលយូរ តែជាតិសសៃក្នុងផ្លែឈើក៏បឺតយកជាតិស្ករមួយចំណែកថែមទៀត ដូច្នេះការទទួលទានផ្លែឈើធ្វើឲ្យកម្រិតស្ករក្នុងឈាមមានលំនឹង និងបង្កើតថាមពលបានជានិច្ច។
សម្រាប់ ស្ត្រីដែលត្រូវការ ស្បែកស្អាត ភ្លឺរលោង ម៉ត់ខៃ និងមានសំណើមគួរព្យាយាមទទួលទានបន្លែផ្លែឈើឲ្យបានច្រើន។ ការញាំម្ជូរ (ស្វាយខ្ចី, ត្របែក, កំពីងរាជ, ម្កាក់…) ជាទំលាប់មួយដ៏ល្អសម្រាប់ស្ត្រី តែគួរទំលាប់ញាំផ្លែឈើស្រស់ៗ មិនមែនជារបស់ជ្រក់ ឬត្រាំនោះទេ។ ការញាំរបស់ជ្រក់ ឬត្រាំច្រើនអាចធ្វើឲ្យស្ត្រីបានទទួលនូវអ្វីដែលផ្ទុយពីការ ផ្តល់ឲ្យរបស់ផ្លែឈើស្រស់ៗ ដូចជាមានបញ្ហារាករូស, រាងកាយខ្វះជាតិទឹក ស្បែកស្ងួតគ្នានសំណើម និងបង្កឲ្យទៅជាជាំមុខជាដើម។








