សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 27, 2006

តើអ្នកស្គាល់អ្វីទៅហៅថាការរួមភេទ ច្បាស់ហើយឬនៅ?

សម័យកាលវិទ្យាសាស្ត្រជឿនលឿននេះ ការ​យល់ខុសមួយចំនួនចំពោះការមានភេទសម្ព័ន្ធ នៅតែ កើតមានឡើងខ្លះដែរ បន្ថែម​ពី​នោះ​ទៀត​ព័ត៌មាន​ស្តីពីសិចជាច្រើន​ក្នុង​សង្គម​ត្រូវ​បាន​បើកបង្ហាញ នេះ​អាច​បណ្តាល​មក​ពី​មនុស្ស​​ចាប់​អារម្មណ៍​រឿងភេទ​សិក្សា ថា​មាន​សារៈ​ប្រយោជន៍​ជាង​មុនក៏អាចថា បាន។ តែ​ក្នុង​សង្គម​ភាគច្រើន វប្បធម៌ ច្រើន​តែង​ចាត់​ទុកថា រឿង​សិច​ជារឿងមិនល្អ គួរ​ឱ្យ​ខ្មាស់​អៀន នៅ​មានសេសសល់ច្រើន ទើប​ធ្វើ​ឱ្យ​រឿង​រ៉ាវផ្សេងៗ ដែលបាន​ធ្លាយ​ចេញមក​មិន​មែន​ជាការពិត។

ការរួមភេទ ពិតជាអាចជួយក្នុងការសំរកទំងន់បានមែនឬ?
មិនពិតទេ ព្រោះ​ថាមពល​ដែល​មនុស្ស​បាន​ដុត​ពេល​ធ្វើ​ការ​រួម​ភេទ​ម្តងៗ មានបរិមាណតិចណាស់ មិន អាចប្រៀបធៀប​ជា​មួយការហាត់ប្រាណបានទេ។ ដូច្នេះ​សូម​អ្នក​កុំ​ទៅ​សង្ឃឹម​រឿង​សំរកទំងន់តាមរយៈ ការរួមភេទឱ្យសោះ យកល្អ​ធ្វើការ​តម​ចំណីអាហារ និងហាត់ប្រាណវិញប្រសើរជាង។

ប្រសិនបើ​មនុស្ស​យើងមិនបានបញ្ចេញអារម្មណ៍តាមផ្លូវភេទ នឹងធ្វើឱ្យផ្លូវចិត្តខុសប្រក្រតី?

ការតបស្នងអារម្មណ៍ភេទ និង​តម្រូវ​ការ​ផ្លូវ​ភេទ អាចជាវត្ថុចាំបាច់សំរាប់មនុស្សមួយចំនួន ដែលមិន អាចខ្វះបាន​ពេលណា​មាន​អារម្មណ៍ទាល់តែបានទទួលការតបស្នង (វាជាលក្ខណៈសភាវគតិ) ទើប អស់ចិត្ត ទោះក្នុងលក្ខណៈជួយខ្លួនឯងឬ មាន​ដៃគូរួមភេទក៏ដោយ។ តែវាមិនមានផលប៉ះពាល់អ្វីដល់ ផ្នែកផ្លូវចិត្តអ្នកទេ រួម​ទាំង​មិន​មាន​ផល​ប៉ះពាល់​ខាង​រាង​កាយ​ផង​ដែរ។

លើកទីមួយតែងតែ ឈឺជានិច្ច?

វាជាការយល់ខុសដែលកើតមានឡើងទាំងបុរស និង ស្ត្រី ជា​រឿង​ដែល​តែង​ប្រឌិត​បន្ថែមតាំងពីបុរាណកាលមក ជា​ពិសេស​កើតឡើងចំពោះស្ត្រីសំរាប់រាត្រីទឹកឃ្មុំរបស់នាង ទាំង​នេះ​តែង​ធ្វើ​ឱ្យ​នាង​បាត់​បង់ មិន​បាន​ស្គាល់​រសជាតិ​ស្នេហ៍​នៃ​រាត្រី​ទឹក​ឃ្មុំរបស់នាង គិតតែពីប្រឹងឡើងរឹងខ្លួនរហូតទទួលការឈឺចាប់ ​ពិត​មែន​ពេល​រួមភេទ ព្រោះសាច់ដុំប្រឹងខ្លាំងពេក បើ​ទៅ​ជួបបុរសដែលមិនមាន បទពិសោធន៍ ទៀតនោះរិតតែយ៉ាប់ខ្លាំងហើយ។ ករណីនេះបុរសមានតួនាទីសំខាន់ណាស់ លោក​គួរលេងភ្លេង ហោមរោងជាមួយនាងឱ្យបានយូរបន្តិច និងលួងលោមនាងឱ្យបានច្រើន កុំឱ្យនាងភ័យ។

ការរួមភេទជាមួយស្រីក្រមុំព្រហ្មចារីយ៍(ស៊ីពងក្រហម)ធ្វើឱ្យមានអាយុវែង? ជាការយល់ខុសតាំងពីយុគសម័យបុរាណមកម្លេះ ហើយកែយ៉ាងណាក៏មិនបាត់ ឬឈប់ជឿរឿងបែបនេះ ព្រោះ​វា​ជា​សភាវ​គតិ​មូលដ្ឋានរបស់បុរសដែលជួបប្រទះជ័យជំនះក្នុងជីវិត ដែលតែងចង់ទៅដល់ កន្លែង​ដែល​មិន​ធ្លាប់​មាន​អ្នក​ទៅ​ដល់​ពី​មុន​។ តាមពិតជាគ្រាន់តែជាការផ្លាស់ប្តូរទំលាប់របស់ខ្លួនបុរស ផ្ទាល់ ព្រោះ​នៅ​ពេល​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​មាន​អាយុតិចជាង គេតែងព្យាយាមធ្វើ ខ្លួន និងផ្លាស់ប្តូរវិធីការគិតរបៀបក្មេង ដើម្បីឱ្យការរស់នៅមានការចុះសម្រុងគ្នា ដូច្នេះ​ធ្វើ​ឱ្យ​គេមើល ទៅក្មេងជាងមុនបន្តិច។

ស្ត្រីដែលមិនមានគូស្នេហ៍ និងបាត់បង់អារម្មណ៍ផ្លូវភេទ?
អាចកើតឡើងបាន តែមិនមែនជាករណីទូទៅទេ តែមានការសិក្សាបានបង្ហាញថា ស្ត្រីដែលមិនមាន គូស្នេហ៍ ឬ គូ​ជិវិត​អាច​មានឱកាសខ្ពស់ក្នុងការថយចុះអារម្មណ៍ភេទ។ វាជារឿងធម្មតាសម្រាប់ស្ត្រី ភាគច្រើន មិនសូវចូលចិត្ត​ធ្វើការជួយ​បំពេញ​ចំណង់ភេទខ្លួនឯងទេ ព្រោះការស្រមើលស្រម៉ៃរបស់ស្ត្រី ពេលជួយខ្លួនឯងមិនសូវជាងាយដូចបុរស ម្យ៉ាងស្ត្រីមានអ័រមូន​អេស្ត្រូជេន​ច្រើន ជាអ័រមូននៃក្តី ស្រឡាញ់ គ្រប់គ្រងហាមចិត្តនាងមិនឱ្យធ្វើបាន។

September 26, 2006

ចិញ្ចឹម​កូ​ន​យ៉ាង​ណា​មិន​ឲ្យ​ខុស​ភេទ

ក្នុង​យុគសម័យ​នេះ​គ្រួ​សារ​ជា​ច្រើន​ហាក់​ដូច​ជា​មាន​កង្វល់​ក្នុង​ចិត្ត​​រឿង​ព្រឹត្តិកម្ម​របស់​កូន​ខ្លួន​ ដែល​តែង​តែ​សង្ស័យ​ថា​មាន​ទំនោរ​ខុស​ពី​ភេទ​របស់​ពួក​គេ​ មាន​ជា​អាទិ​ដូច​ជា កូនប្រុស​ចូល​ចិត្ត​តែង​​ខ្លួន​ជា​មនុស្ស​ស្រី ឬ​ក្មេង​ស្រី​មាន​ចរិក​កាយ​វិ​ការ​ដូច​មនុស្ស​ប្រុស​។ ព្រឹត្តិ​កម្ម​ទាំង​នេះ​ជា​ព្រឹត្តិកម្ម​​វៀច​វេរ​​ផ្លូវ​ភេទ ទើស​ភ្នែក​ទើស​ត្រចៀក​​ឪពុក​ម្តាយ​ ឬ​អ្នក​ដ៏​ទៃ​ដែល​បាន​មក​ឃើញ​ជាក់​ជា​មិន​ខាន​។

បច្ច័យ​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្មេង​ទាំង​នេះ​មាន​ព្រឹត្តិកម្ម​ដូច​បាន​លើក​ខាង​លើ​មាន​ជា​ច្រើន​ប្រការ​ ដូច​ជា​៖

1- ការ​ចិញ្ចឹម​កូន​បែប​ខុស​ភេទ  ប្រហែល​ជា​ត្រូវ​ចាប់​ផ្តើម​ពី​ឪពុក​ម្តាយ​ដែល​សង្ឃឹម​ចង់​បាន​កូន​មាន​ដែល​មាន​ភេទ​ដូច​ខ្លួន​ប្រាថ្នា តែ​ចៃដន្យ​ពេល​កូន​កើត​មក​​បែរ​ជា​មាន​ភេទ​ដែលផ្ទុយ​ពី​អ្វី​ដែល​គាត់​ចង់​បាន​ ដូច​ជា​ចង់​បាន​កូន​ប្រុស​ តែ​បែរ​ជា​បាន​កូន​ស្រី​ ​នេះ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មាន​ការ​ខក​ចិត្ត ទើប​ដក់​ជាប់​ក្នុង​ចិត្ត​ ហើយ​ធ្វើ​វិធីសាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​កូន​​ប្រុស​​ជា​មួយ​កូន​ស្រី​ខ្លួន​ទៅ​វិញ ទាំង​នេះ​ជាមូល​ហេតុ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​វិវត្តន៍​ខុស​ផ្លូវ​ភេទ​។

2- ចាប់​អារម្មណ៍​ភេទ​ណា​មួយ​ជ្រុល​ពេក គ្រួសារ​ដែល​មាន​កូន​ច្រើន​នាក់​​ មានទាំង​កូន​ស្រី​ និង​ កូន​ប្រុស អាច​មាន​កូន​ប្រុស​ច្រើនជាង​កូន​ស្រី ឬ កូន​ស្រី​ច្រើន​ជាង​ក្ូន​ប្រុស នេះ​ក៏​អាច​ជា​មូល​ហេតុ​មួយ​ធ្វើឲ្យ​កើត​បញ្ហា​ប្រែ​ប្រួល​ផ្លូវ​ភេទ​​របស់​កូន​​បាន​ដែរ​ គឺ​ប្រែ​ប្រួល​ទៅ​រក​ភេទ​ដែល​មាន​ចំនួន​ច្រើន​ក្នុង​គ្រួសារ​។

3- កង្វះ​គំរូឪពុក ឬ​គំរូ​ម្តាយ គឺ​ អ្នក​ដែល​ជា​ឪពុក​ជា​ម្តាយ គួរ​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ដល់​កូន ព្រោះ​ឪពុក​ម្តាយ​ប្រៀប​ដូច​ជា​គ្រូ​ដំបូង​របស់​កូន។​ តែ​ប្រសិន​បើ​កូន​​ៗ មាន​គំរូ​ឪពុក​ម្តាយ​មិន​ត្រឹម​ត្រូវ មិន​សមរម្យ ក៏​អាច​ផ្តល់​ផល​ប៉ះ​ពាល់​មិន​ល្អ ឬ​អាច​ឲ្យ​កូន​មាន​ព្រឹត្តិ​កម្ម​វៀច​វេរ​ខាង​ផ្លូវ​​ភេទ​។

4- បរិស្ថាន​ ជា​បច្ច័យ​សំខាន់​ដែល​មាន​កម្លាំង​អូស​ទាញ​ឲ្យ​ក្មេង​មាន​បញ្ហា​វៀច​វេរ​ខាង​ផ្លូវ​ភេទ ដូច​ជា ជា​Gay ឡេស​បៀន ខ្ទើយ ក៏​​ព្រោះ​តែ​បរិស្ថាន​ជុំ​វិញ​ខ្លួន​ដែល​ក្មេង​ទៅ​រស់​នៅ​ជា​មួយ ក្នុង​​រយៈ​យូរ​នោះ​អាច​បណ្តាល​ឲ្យ​​ក្មេង​មាន​ការ​ប្រែ​ប្រួល​ព្រឹត្តិកម្ម​ផ្លូវ​ភេទរបស់​គេ​បាន​។

ដូច្នេះ​អ្នក​ជា​អាណាព្យាបាល​ក្មេង​គួរ​ចិញ្ចឹម​​ និង​ អបរំ កូនរបស់​អ្នក​ឲ្យ​ត្រូវ​វិធី ឬ​យ៉ាង​ហោច​ណាស់​មិន​គួរ​ដាក់​ចិត្ត​ចង់​បាន​កូន​ប្រុស​ ឬ​កូន​ស្រី​ខ្លាំង​ពេក កូន​របស់​អ្នក​ទោះ​ប្រុស​ ឬ​ ស្រី​ ក៏​ជា​កូន​របស់​អ្នក ហើយ​អ្វី ដែល​សំខាន់​គឺ​ពួក​គេ​ នឹង​ត្រូវ​ទទួល​រង​សម្ពាធ​ពី​ខាង​ក្រៅ​នា​ថ្ងៃ​អនាគត បើ​ពូក​គេ​មាន​បញ្ហា​​ដូច​បាន​លើក​ឡើង​ខាង​លើ​។

September 25, 2006

ឥរិយាបថ​ប្រលោម​ស្នេហ៍​(ក្បាច់)​ពេញ​និយម​! (តចប់)

ប្រភព៖ Exite
ប្រែ​សំរួល​ដោយ​៖​ Kv
…តពីអត្ថបទ​មុន​

9- ក្បាច់​លើក​ដៃ​លើក​ជើង (The V-formation) ស្ត្រី​ដេក​ផ្ងារ ហើយ​បុរស​យក​ដៃ​ចាប់​ក​ជើង​នាង​ឡើង​ ញែក​ឲ្យ​ចេញ​រាងដូច​អក្សរ V ហើយហត់ ឬ​រួយជើងអាច​ដាក់​ជើងនាង​ចុះ​មក​លើ​ស្មារ និង​អាច​បន្ត​ការ​រួម​ភេទ​បាន។

បញ្ជាក់​៖ ស្ត្រី​ដែល​ចូល​ចិត្ត​ក្បាច់ The Missionary ច្រើន​ចូល​ចិត្ត​ក្បាច់​ លើក​ដៃ​លើក​ជើង​នេះ​ដែរ​ ព្រោះ​ក្បាច់​នេះ​វា​វិវត្តន៍​ចេញ​ពី The Missionay ។​ ជា​ពិសេស​បុរស​មាន​លឹង្គ ខ្លី​ ឬ​វែង​ក្បាច់​នេះ​មិន​មាន​បញ្ហា​ទេ។ ស្ត្រី​អាច​គយ​គន់​កាយ​វិការ​ស្នេហ៍​របស់​បុរស​បាន​យ៉ាង​ច្បាស់ ហើយ​អាច​ធ្វើ​ឲ្យ​នាង​អាច​ដុត​រោល​អារម្មណ៍​បាន​តាម​រយៈ​ខ្សែរ​ភ្នែក​ទៀត​ផង។  

បន្ថែម​រស​ជាតិ​៖
បែប​ទី១៖ យក​ខ្នើយ​កល់​ត្រគៀក​ឲ្យ​ខ្ពស់​បន្តិច​ ដើម្បី​ឲ្យ​ផ្នែក​នោះ​របស់​អ្នកទាំង​ពីរ​ប៉ះ​គ្នា​លាន់​ជា​សំលេង​។
បែប​ទី២៖ ពេល​ជើង​របស់​ស្ត្រី​នៅ​លើ​ស្មារ​ ដៃ​ទាំង​ពីរ​របស់​បុរស​ទំនេរ អាច​ប្រើ​ជា​ប្រយោជន៍​ផ្សេង​ទៀត​បាន​។

បំរាម៖ ស្ត្រី​ដែល​ខ្វះ​ទំនុក​ចិត្ត​និង​កំភួន​ជើង​របស់​ខ្លួន​មិន​គួរ​សាក​ល្បងក្បាច់​នេះ​ទេ វា អាច​ធ្វើ​ឲ្យ​នាង​មិន​សូវ​មាន​អារម្មណ៍​រំភើប​។

10- The Reverse Cowgirl បុរស​​ដេក​ផ្ងារ ស្ត្រី​អង្គុយ​ពីលើ​បែរ​ខ្នង​ដាក់​បុរស នាង​អាច​គ្រប់​គ្រង​ជំរៅ​​របស់​ប្រដាប់​ភេទ​បុរស​ក្នុង​ល្អាង​ស្នេហ៍​នាង​បាន​តាម​ចិត្ត។

បន្ថែម​រសជាតិ៖
បែបទី១៖ បុរស​អាច​ជួយ​ទាញ​ដៃ​ស្ត្រី​ពី​ក្រោយ​ដើម្បី​បន្ថែម​កំលាំង​ឲ្យ​នាងឲ្យ​កាន់​តែ​ខ្លាំង​អុក​ពី​លើ​បុរស។
បែប​ទី២៖ បើ​បុរស​មាន​ប្រដាប់​ភេទ វែង ស្ត្រី​គួរ​ផ្តេក​ខ្លួន​លើ​បុរស​ ពេល​នេះ​បុរស​មាន​ឱ​កាស​ប្រើ​ដៃ​ទាំង​ពីរ​របស់គេ មក​ចាត់ការ​ដើមទ្រូង​របស់​នាង​បាន៊ តែ​ត្រូវ​ប្រកដ​ក្នុង​ចិត្ត​ថា​គេ​អាច​ទទួល​រង​ទំងន់ខ្លួន​របស់​នាង​បាន​។
 
បំរាម៖ បុរស​ដែល​មិន​ចូល​ចិត្ត​ឲ្យ​ស្ត្រី​ជិះពីលើ លោក​កំបង្ខំចិត្ត​សាក​ល្បង​អី។

September 22, 2006

ឥរិយាបថ​ប្រលោម​ស្នេហ៍​(ក្បាច់)​ពេញ​និយម​! (ត)

ប្រភព៖ Exite
ប្រែ​សំរួល​ដោយ​៖​ Kv
…តពីអត្ថបទ​មុន

7- ក្បាច់​កៀប​ទឹក​អំពៅ (The Breast Pusher) បុរស​ឡើង​អង្គុយ​ពី​លើ​ស្ត្រី​ត្រង់​បរិវេញ​ផ្ចិត ស្ត្រី​ដេក​សណ្តូក​ខ្លួន ប្រើ​សុដន់​ដ៏ទ្រលុក​ទ្រលុន​របស់​នាង​កៀប​ប្រដាប់​ភេទ​បុរស​ ដៃ​ទាំង​ពី​របស់​បុរស​ត្រូវ​ជួយ​ចាប់​សុដន​របស់​ស្ត្រី​ឲ្យ​កៀប​របស់​ខ្លួន និង​អាចជួយ​ឲ្យស្ត្រី​ទទួល​អារម្មណ៍​បាន​មួយ​កម្រិត​ទៀត​ បុរស​ក៏​ចាប់​ផ្តើម​រុញ​ចេញ​ចូល​ប្រដាប់​ភេទ​ខ្លួន​ចន្លោះ​សុដន់​ទៅ​មក​។

បញ្ជាក់៖ ជា​ក្បាច់​ដែល​បុរស​ចូល​ចិត្ត​ជា​ខ្លាំង ជា​ពិសេស​តារា​សម្តែង​ក្នុងភាពយន្ត​សិច ជា​ល្អ​សំរាប់​ស្ត្រី​ដែល​ចូល​ចិត្ត​ការ​ភ្ញាក់​ផ្អើល ចង់​ឃើញ​ចង់​ដឹង​ប្រដាប់​ភេទ​បុរស​។​ បើ​ស្ត្រី​គិត​ថា​ខ្លួន​មាន​ដើម​ទ្រូង​ធំ និង​ចូល​ចិត្ត​អ្វី​ដែល​អស្ចារ្យ​ (ដូច​ក្នុង​រឿង​សិច) និង​ចូល​ចិត្ត​ការដាស់​ភ្ញោច​សុដន គួរ​សាក​ល្ប​ងក្បាច់​នេះ​​​កុំខាន។

បន្ថែម​រស​ជាតិ៖
បែប​ទី១​៖ បើ​បុរស​មាន​ទំងន់​ធ្ងន់​ពេក គួរ​ប្តូរ​ពី​ការ​អង្គុយ​លើ​ស្ត្រី​មក​អង្គុយ​នៅ​ចុង​គ្រែ ឬ​សាឡុង រួច​ស្ត្រី​យក់​ដើម​ទ្រូង​របស់​ខ្លួន​ទៅ​កៀប​បុរស​វិញ។
បែប​ទី២៖ បើ​គូ​ស្នេហ៍​អ្នក​និយម​ការ​ធ្វើ​អូរ៉ាល់សិច ស្ត្រី​គួរ​ប្រើ​ចុង​អណ្តាត​របស់​នាង​លិឍ​ចុង​លឹង្គ​បុរស​បន្ថែម​ទៀត​។

បំរាម៖ ជា​ក្បាច់​ដែល​មើល​ទៅ​មាន​ការ​ជិះជាន់​បន្តិច បើអ្នកមិន​ចូល​ចិត្ត​ការ​ជិះ​ជាន់​ ឬ​ឲ្យ​បុរស​មាន​អំណាច​លើ​ខ្លួន​ខ្លាំង​ពេក ឬ​ក៏​គ្មាន​ចំណង​សំរាប់​ក្បាច់​នេះ អ្នក​មិន​គួរ​លេង​វា​ទេ។

8- ក្បាច់​បែរ​មុខ​រក​គ្នា (The Opposite) ជា​ក្បាច់​ត្រឡប់​បញ្ចាស់​ពី​ The Missionary គឺ​ស្ត្រី​ត្រូវ​ប្តូរ​មក​នៅ​ពី​លើ​បុរស ទាំង​ពីរ​អ្នក​បែរ​មុខ​រក​គ្នា ដៃ​ទាំង​ពីរ​ឱប​រឹត​គ្នា ជើង​ទាំង​ពី​កៀវ​គ្នា​ឲ្យ​ជាប់ ជា​ទូទៅ​បុរស​គួរ​អង្គុយ​ផ្តេក​ខ្លួន​បន្តិច​ ហើយ​ស្ត្រី​ឡើង​អង្គុយ​​ពី​លើ និង​នាង​អាច​​ធ្វើ​ការ​អ្នក​បញ្ជារ​ប្រត្តិបត្តិការណ៍​ស្នេហ៍​ទាំង​មូល ។

បញ្ជាក់៖ គូរ​ស្នេហ៍​ដែល​ចូល​ចិត្ត​ឱប​ថើប​គ្នា​ តែង​ចូល​ចិត្ត​បែរ​មុខ​រក​គ្នា​ពេល​កំពុង​រួម​ភេទ ហើយ​រាង​កាយ​អ្នក​ទាំង​ពីរ​បាន​នេបនិត្យ​គ្នា​យ៉ាង​ស្អិត​រមួត ហើយ​ភាគី​ម្ខាង​អាច​បញ្ជូន​ក្រសែ​ភ្នែក​ដុត​រោល​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត​ផង​ ឬ​អាច​រួម​ភេទ​ផង​ថើប​គ្នា​ផង នេះ​ជា​ក្បាច់​ដែល​រ៉ូមែន​ទិច​ណាស់​ក្នុង​ការ​រួម​ភេទ។

បន្ថែម​រសជាតិ៖
បែប​ទី១៖ បើ​អ្នក​នៅ​មាន​ភាព​ខ្មាស់​អៀង​ក្នុង​ការ​ឃើញ​អវៈយវៈ​ភេទ​គ្នា​ អ្នក អាច​ប្រើ​ភួយ​គ្រប​ដណ្តប់​ក៏​បាន ឬ​ក៏​យក​ដៃ​របស់​ស្ត្រី​មក​ដាក់​ពី​លើ​ទ្រូង​បុរស​ ដើម្បី​ឲ្យ​មើល​ឃើញ​​មាន់​កំពុង​ចឹក​ស្រូវ​ភ្លែតៗ​បាន​ហើយ។
បែបទី២៖ នៅ​ពេល​អ្នក​ថ្និត​និង​ក្បាច់​នេះ​ហើយ​ សូម​សាក​យក​ដៃ​ទៅ​លុញ​អង្អែល​ផ្ទៃ​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​​បន្ថែម​អារម្មណ៍​មួយ​កម្រិត​ទៀត​ និង​បង្អូស​ចុះ​មក​ទាប​ទៅ​រហូត​ដល់​ចំណុច​ពិសេស​ផ្សេង…។​

បំរាម៖ ស្ត្រី​ដែល​ចូល​ចិត្ត​ការ​រួម​រ័ក​មាន​ពេល​ខ្លី មិន​គួរ​ប្រើ​ក្បាច់​នេះ​ទេ ព្រោះ​វា​ត្រូវ​ការ​ពេល​វេលា​ មិន​បង្ខំ និង​ពោរ​ពេញ​ដោយ​មនោសញ្ចេតនា។

    នៅ​មាន​ត…

September 21, 2006

ហាត់​ប្រាណ​​​ឲ្យ​បាត់​រួយ​ កញ្ចឹង​”ក”

អាការ​រួយ​កញ្ចឹង​ក​ ងាយ​នឹង​កើត​ឡើង​ខ្លាំង​ណាស់​សំរាប់​អ្នក​ដែល​ប្រើ​ ក ក្នុង​ឥរិយាបថ​ខុស​ឆ្គងដូច​ជា៖ គ្រូ​បង្រៀន​ដែល​ត្រូវ​ងើយ​មុខ​សសេរ​អក្សរ​លើ​ក្តា​ឃៀន​​ច្រើន អ្នក​ធ្វើ​បញ្ជី​ដែល​ឈ្ងោក​មុខ​សសេរ​ ឬ​អាន​ច្រើន ។ល។ ឬ​ការ​ប្រើ​ខ្នើយ​ខ្ពស់​​កើយ​ពេល​គេង​ក៏​អាច​រួយ​កញ្ចឹងក​ បាន​ដែរ សំរាប់​អ្នក​ដែល​ឧស្សាហ៍​រួយ​កញ្ចឹង​ក​ គួរ​សាកល្បង​សំរួល​សាច់​ដុំ​កញ្ចឹងក​របស់​ខ្លួន​ឲ្យ​រឹងមាំ​ជាង​មុន។

1- ឈ្ងោក​
ធ្វើ​ ក ឲ្យ​ត្រង់​ ​ប្រឹង​ឱន​ឈ្ងោក​តែ​យក​ដៃ​មក​ទប់​ថ្ងាស់ឲ្យ​ជាប់​ ពេល​នោះ​សាច់​ដុំ​នឹង​ប្រឹង​ឡើង​រឹង តែ​ ក​ មិន​ឱន​ចុះ​មក​ទេ​ព្រោះ​ដៃ​ទប់​ ទើប​ធ្វើ​ឲ្យ​ឆ្អឹង​កងក​មិន​មាន​ចលនា ប្រឹង​ទប់​បែប​នេះ​ប្រហែល​ ៥​ ទៅ​ ១០​ វិនាទីរួច​សំរាក​ ក្រោយ​មក​ធ្វើ​ម្តង​ទៀតតែ​រាង​ឱន​ក្បាល​ចុះ​បន្តិច​ប្រហែល​ ៥​ទៅ១០ អង្សារ ធ្វើ​រហូត​ឱន​ក្បាល​ចុះ​ទាប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

2- ងើយ​​ ក
តាំង​ ក​​ ឲ្យ​ត្រង់ ដៃ​ទាំង​សង​ខាង​ទប់​បរិវេណ​ក្បាល​ខាង​ក្រោយ​​ការពារ​មិន​ឲ្យ​ក្បាល​ងើយ​​ទៅ​ក្រោយ​បាន​ ព្រម​ជា​មួយគ្នា​នោះ​ឲ្យ​ប្រឹង​ងើយ​ទៅ​លើ​ឲ្យ​ខ្លាំង​តាម​កម្លាំង​ដែល​អាច​ធ្វើ​ទៅ​បាន​ រយៈ​ពេល ៥​ ទៅ  ១០​វិនាទី ងើយ​ឡើង​ម្តង​ពី ៥​ ទៅ  ១០​ អង្សារ​ រួច​ធ្វើ​តាម​វិធី​ខាង​លើ រហូត​អ្នក​អាច​ងើយ​ក្បាល​បាន​​តាម​អាច​ធ្វើ​ទៅ​បាន​។

3- ផ្អៀង​ ក
ធ្វើ​ការ​វិធីទាំង​ពីរ​ខាង​លើ​ ដោយ​ប្រើ​ដៃ​ទប់​ត្រង់​ត្រចៀក​មិន​ឲ្យ​ ក​ ផ្អៀង​​បាន​ ការ​ផ្អៀង​​ត្រូវ​ធ្វើ​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ និង​ផ្អៀង​​បន្តិច​ៗ ពី ៥ ទៅ ១០​ អង្សារ។

4- បង្វិល​ ក
ប្រើ​ដៃ​ទប់​ចងចង្កា​ មិន​ឲ្យ​ក​បង្វិល​ទៅ​ក្រោយ​បាន​ ធ្វើ​ដូច​ចំណុច​ទាំង​៣​ខាង​លើ តាំង​វិល​ទៅ​ឆ្វេង​ និង​ស្តាំ។​

September 19, 2006

គ្រឿង​​ញៀន​ និង​ សុខភាព

ប្រភព​៖ កម្មវិធី​សុខភាព​យុវវ័យ
ដោយ​៖ សមាគម​ថែ​ទាំ​សុខភាពគ្រួសារ​កម្ពុជា រ៉ាក់

យ៉ាបាMethamphetamine

អ្វី​ទៅ​ជា​គ្រឿង​ញៀន​?
គ្រឿង​ញៀន​ សំដៅ​សារធាតុ ឬ​ផលិត​ផល​ដែល​ប៉ះ​ពាល់​ដល់​អារម្មណ៍​ ការ​គិត មើល​ឃើញ ឬ​បញ្ចេញ​ អាកប្បកិរិយា​របស់​មនុស្ស​ប្លែក​ពី​ធម្មតា។

តើ​បារី និង​គ្រឿង​ស្រវឹង​ជា​គ្រឿង​ញៀន​ដែរ​ឬទេ?
​បារី​ជា​គ្រឿង​ញៀន​មួយ​ប្រភេទ ដែល​មាន​ផ្ទុ​ក​សារជាតិ​គីមីជាង​ ៤០០​០ ប្រភេទ ហើយ​ញៀន​ខ្លាំង​ដោយ​សារ​ជាតិ​ នីកូទីន និង​ជ័រ​ថា។ ចំណែក​គ្រឿង​ស្រវឹង​ គឺ​ជា​គ្រឿង​ញៀន​មួយ​ប្រភេទ​ដែល​ញៀន​ដោយ​សារ​ជាតិ​អាល់កូហូល។ ប៉ុន្តែ​ បារី​ និង​គ្រឿង​ស្រវឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុភាព​ធ្ងន់​ធ្ងរ ដូចជា​គ្រឿង​ញៀន​ដទៃ​ទៀត​ដែរ។

តើ​គ្រឿង​ញៀន​បង្កគ្រោះ​ថ្នាក់​អ្វី​ខ្លះ?
១- សុខភាព​រាងកាយ
- ថ្លើម​ បេះ​ដូង​ តំរងនោម និង​សួត​ត្រូវ​ខូច​ខាត​ដោយ​សារជាតិពុល និង​ដោយ​សារ​ជំងឺ​ផ្សេងៗ​ ។
- រូប​រាង​កាយ​ស្គម​ស្គាំង (ខ្វះជីវជាតិ) ដោយ​ឥទ្ធិពល​គ្រឿង​ញៀន​ធ្វើឲ្យ​មិន​ងុយ​ដេក និង​ការ​ឃ្លាន​ថយ​ចុះ ។
- ផ្លាស់​ប្តូរ​បុគ្គលិក​លក្ខណៈ និង​រូប​កាយ ។
- មិន​ងងុយ​ដេក កំលាំង​កាយ​ចុះ​ថយ ឬ​មិន​ស៊ី​សង្វាក់​ ។

២- សុខភាព​ផ្លូវ​ចិត្ត​
- ស្មារតី​មិន​នឹង​នរ​ មើល​ឃើញ​ ឬ​ស្តាប់​អ្វី​ដែល​គ្មាន​ការ​ពិត កើត​ការសង្ស័យ​ផ្តេសផ្តាស មិន​ទុក​ចិត្ត​គេ ធ្វើ​បាប​អ្នក​ដទៃ ។
- ការ​ចង​ចាំ​ថយ​ចុះ ឬបាត់​បង់​តែ​ម្តង ដោយ​សារ​ការ​ថយ​ចុះ​នៃ​ដំណើរ​ការ​នៃ​មុខងារ​ផ្សេងៗ របស់​ខួរ​ក្បាល​ ។
- ការ​ប្រើ​រយៈ​ពេល​យូរ​ជះឥទ្ធិពល​សាហាវទៅ​លើ​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ឡប់​សតិ​ ឬ​ឆ្កួត ។

៣- វិបត្តិ​គ្រួសារ
- ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួសារ ។
- ការ​បង្ក​ការ​ភ័យ​ខ្លាច និង​គ្រោះ​ថ្នាក់​ក្នុង​គ្រួសារ ។
- ការ​ចំណាយ​លុយ​សំរាប់​ធ្វើ​ការ​ព្យាបាល​ខ្លួន ។

៤- វិបត្តិ​សង្គម
- ការ​ប្រព្រឹត្ត​អំពើឧក្រិដ្ឋកម្មផេ្សងៗ ។
- គ្រោះ​ថ្នាក់​ចរាចរ ។

មូល​ហេតុ​ដែល​នាំ​ឲ្យ​យុវវ័យ​ប្រឡូក​គ្រឿង​ញៀន​
១- កត្តា​ខ្លួន​ឯង
- ការ​ចង់​សាក​ល្បង ភាព​ភ្លើត​ភ្លើន​ ចង់​សប្បាយ និង​អស់​សង្ឃឹម​​នឹង​រឿង​អ្វី​មួយ ។
- ការ​ចូល​ចិត្ត​ធ្វើ​តាម​នរណា​ម្នាក់ ឬ​តាម​ភាព​យន្ត​វីដេអូ ។
- អ្នក​ធ្វើ​ការ​ប្រើ​កំលាំង​ខ្លាំង ដូច​ជា​កម្មករ​នេសាទ សំណង់ ឬ​អ្នករត់​តាក់​ស៊ី (ដោយ​យល់​ថា​ថ្នាំ​ញៀន​ជួយ​លើក​កម្លាំង) ។

២- កត្តា​គ្រួសារ
- ភាព​ក្រី​ក្រ​ក្នុង​គ្រួសារ​ជាមូល​ហេតុ​នាំ​ឲ្យ​យុវវ័យ​ចាក​ចេញ​ពី​ផ្ទះ ​ស្វែង​រក​ការ​ងារ​ធ្វើ​ដែល​អាច​ប្រឈម​មុខ​ជា​មួយ​ក្រុម​ប្រើ​គ្រឿង​ញៀន និង​អាច​ឈាន​ទៅ​រក​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ខ្លួន​ឯង ។
- ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ឪពុក​ម្តាយ​ដែល​ធ្វើ​ឲ្យ​កូន​ខ្វះ​ភាព​កក់​ក្តៅ ចាក​ចេញ​ពី​គ្រួសារ​ទៅ​សេពគប់​ជា​មួយ​ក្រុម​ប្រើ​គ្រឿង​ញៀន​ ។
- គ្រួសារ​ដែល​មាន​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​កូន​​ដែល​កកត្តា​នាំ​ឲ្យ​ប្រឈម​មុខខ្លាំង​ជាមួយ​ការ​ប្រើ​គ្រឿង​ញៀន ។

តើ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ នៅ​ពេល​មាន​​មិត្ត​ភក្តិ​គូកន ឬ​នរណា​ម្នាក់​មកបបួលអ្នក​ឲ្យ​សាក​ល្បង​ប្រើ​គ្រឿង​ញៀន?
១- មុន​សេព​គប់​មិត្ត​ ត្រូវ​ស្គាល់​ឲ្យ​ច្បាស់ ព្រោះ​មាន​មិត្ត​នាំ​ឲ្យ​ល្អ និងមាន​មិត្ត​នាំឲ្យ​វិនាស ។

២- ប្រើ​ជំនាញ​ចរចារ​ដោះ​ស្រាយ​ដោយ​ប្រើពាក្យ៖
- ខ្ញុំ​មិន​ចង់
- ខ្ញុំ​ជាប់​រវល់
- ខ្លាច​ឪពុក​ម្តាយ​ខ្ញុំ​ដឹង ព្រោះ​គាត់​កាច​ណាស់
- ខ្ញុំ​ប្រើ​មិនបាន​ ព្រោះ​សុខភាព​ខ្ញុំ​ខ្សោយ (ឧទាហរណ៍៖ ឈឺ​បំពង់​ក ឈឺ​ក្រពះ ឈឺ​ថ្លើម​​ … ។ល។)

៣- មិន​ត្រូវ​សាក​ល្បង​ប្រើ​គ្រឿង​ញៀន​ សូម្បី​តែ​មួយ​ដង​ក៏​ដោយ ។

អន្ទាក់​គ្រឿង​ញៀន
- នៅ​ពេល​ជន​ណា​ម្នាក់​មក​បញ្ចុះ​បញ្ចូល​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​សំរេច​បំណង​របស់​គេ ពួក​គេ​តែង​តែ​ប្រើ​គ្រប់​មធ្យោបាយ​ដូច​ជា​ការ​បបួល​ត្រង់​ៗ​ឲ្យ​ប្រើ​គ្រឿង​ញៀន​ ដោយ​ព្យាយាម​ពន្យល់​ថា គ្រឿង​ញៀន​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ អាច​បំបាត់​ទុក​ព្រួយ និង​កង្វល់​ផ្សេងៗ ។ ធ្វើ​ឲ្យ​មាន​កំលាំង​អាច​ធ្វើ​ការ​ងារ​អ្វី​បាន​សំរេច​ ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​វាង​វៃ និង​ការ​ចង​ចាំ​បាន​ល្អ ។ល។

- ការ​លួច​ដាក់​ក្នុង​អាហារ ឬ​ភេសជ្ជៈ វិធី​នេះ​កើត​មាន​ពេល​ស្រស់​ស្រូប​អាហារ​ជា​ក្រុម​​ពី២​នាក់​ឡើង​ទៅ ហើយ​អាច​ជា​អ្នក​ដែល​យើង​ទុក​ចិត្ត​បំផុត ។

ការ​ផ្តាច់​គ្រឿង​ញៀន
ចំពោះ​អ្នក​ជ្រុល​ខ្លួន​ប្រើគ្រឿង​ញៀន​ទៅ​ហើយ​ បើ​មាន​ចំណង​ចង់​បញ្ឈប់ ត្រូវ​ធ្វើ​តាមវិធី​ខាង​ក្រោម​៖
១- មាន​ការ​សំរេច​ចិត្ត​ច្បាស់​លាស់​ថា​ ឈប់​ប្រើ​គ្រឿង​ញៀន​ និង​ការ​តាំង​ចិត្ត​តស៊ូ​ការ​លំបាក និង​ការ​សំរប​ខ្លួន​ទៅ​នឹង​ភាព​គ្មាន​គ្រឿង​ញៀន​ ។
២- ជៀស​ឲ្យ​ឆ្ងាយ​ពី​ដៃ​គូ ឬ​ក្រុម​ដែល​ខ្លួន​ធ្លាប់​ប្រើ​គ្រឿង​ញៀន​ជា​មួយ​ ឬ​អ្នក​ដែល​បង្ខំ​ឲ្យ​ប្រើ​គ្រឿង​ញៀន ។
៣- រក​អ្នក​ផ្តល់​ប្រឹក្សា​ដើម្បី​ពិភាក្សា​ជួយ​ក្នុង​ការ​ផ្តាច់​គ្រឿង​ញៀន ។
៤- រក​កន្លែង​ព្យា​បាល​ជំងឺ​ដែល​កើត​មាន​ក្រោយ​ពេល​ប្រើ​គ្រឿង​ញៀន ។

September 18, 2006

ឥរិយាបថ​ប្រលោម​ស្នេហ៍​(ក្បាច់)​ពេញ​និយម​! (ត)

ប្រភព៖ Exite
ប្រែ​សំរួល​ដោយ​៖​ Kv
…​តពី​អត្ថបទ​មុន

3- The Missionary​ គេ​ចាត់​ទុក​ថា​ក្បាច់​រួម​រ័ក​ ដែល​បុរស​នៅ​ខាង​លើ​ហើយ​ស្ត្រី​នៅ​ខាង​ក្រោម​ជា​ក្បាច់​ដែល​ពេញ​និយម​ជាង​គេ​បំផុត​ក្នុង​លោក​មនុស្ស​​យើង​នេះ ជា​ក្បាច់​ដែល​មាន​លក្ខណៈ​ធម្មជាតិ​ជា​ទី​ចបំផុត និង​សម​រម្យ​តាម​រាង​កាយ​របស់​មនុស្ស​ជា​ទី​បំផុត​។​

បញ្ជាក់​៖ ស្ត្រី​ដែល​មាន​គំនិត​បុរាណ​ (មិន​ទាន់​សម័យ) ហើយ​ជឿជាក់​ថា​រឿង​សិច​ជា​រឿង​ដែល​សក្តិ​សិទ្ធ​គឺ​ជា​អ្នក​ប្រកាន់​ខ្ជាប់​នូវ​ក្បាច់​នេះ ប្រ​សិន​បើ​អ្នក​មិន​មាន​ចំណូកល​ចិត្ត​ក្បាច់​រួម​រ័ក​ដែល​មាន​លក្ខណៈ​ដូច​សត្វ និង​ចង់​ប្រើ​ក្រសែ​ភ្នែក​បាញ់​រក​គ្នា​ក្នុង​ពេល​កំពុង​រួម​ភេទ ជា​ពិសេស​ប្រើ​ដៃ​ទាំង​ពីរ​បន្ថែម​កំដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​នោះ ក្បាច់​ The Missionary ជា​ក្បាច់​ដែល​សក្តិ​សម​បំផុត​សំរាប់​អ្នក។

បន្ថែម​​រសជាតិ​៖
បែប​ទី១៖ ប្រើ​ដៃ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ប្រយោជន័
បែប​ទី២៖ ឲ្យ​រាង​កាយ​របស់​អ្នក​ទាំ​ង​ពីរ​ស្អិត​រមួត​ចូល​គ្នា ដៃ​ទាំង​ពីរ​របស់​នារីឱប​ចង្កេះ​ឲ្យ​ណែន ដើម្បី​ទទួល​នូវ​អារម្មណ៍​បាន​នូវ​រាល់​ចង្វាក់​ ​និង​កម្លាំង​រំញោច​ដែល​កើត​ចេញ​ពី​ភាគី​បុរស​ធ្វើ​ចលនា​ចេញ​ចូល​។

បំរាម៖ បើ​អ្នក​ជា​មនុស្ស​​ចូល​ចិត្ត​​ស្វែង​រក​អ្វី​ថ្មី ​សំរាប់​រឿង​លើ​គ្រែ​ សូម​កុំ​ប្រើ​​ក្បាច់ The Misssionary នេះ​អី​ វា​​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​​អារម្មណ៍​ និង​ធុញ​ទ្រាន់​​ក្នុង​រឿង​សិច​បាន​យ៉ាង​ងាយ។

4- ក្បាច់​ត្រចៀក​ទន្យាយ (The Rabbit Ears) ស្ត្រី​ត្រូវ​លើក​ និង​ឱប​​ជើង​ទាំង​ពីរ​របស់​ខ្លួន​ឡើង ញែក​ជើង​ទាំង​ពីរ​របស់​ខ្លួន​ចេញ​​បន្តិច​រហូត​ចុង​ជើង​ជិត​ប៉ះ​ត្រចៀក (​បើក​ចំហរ​ឲ្យ​ឃើង​មាត់​ល្អាង) ធ្វើ​ឲ្យ​ភាគី​បុរស​មើល​ឃើញ​ច្បាស់​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​​វាយ​លុក​ចូល​ទៅ

បញ្ជាក់​៖ បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ក្បាច់​ថ្មី​បន្ទាប់​ពី​ក្បាច់​នេះ​សូម​ណែ​នាំ​ក្បាច់​ The Missionary, ហើយ​ក្បាច់​ខាង​លើ​ជា​ល្អ​បំផុត​សំរាប់​ស្ត្រី​ដែល​មាន​រាង​កាយ​ទន់​ភ្លន់ និង​បុរស​ដែល​មាន​ប្រដាប់​ភេទ​ខ្លី។

បន្ថែម​រសជាតិ​៖
បែប​ទី១៖ ដូច​ក្បាច់​ឱប​រិត​ចេញ​ជា​តួ​អក្សរ V ដោយ​ប្រើ​ខ្នើយ​​កល់​ចង្កេះ ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​បាន​ប៉ះ​គ្នា​យ៉ាង​ស្អិត​រមួត។​
បែប​ទី២​៖ បុរស​ប្រើ​ដៃ​លើក​គូទ​ស្ត្រី​ឡើង ឬ​ស្ទាប់​អង្អែល​ចំនុច​ពិសេស​ៗ​​របស់​នារី​ក៏​បាន ដើម្បី​ដុត​រោល​អារម្មណ៍​នាង​ឲ្យ​បាន​អារម្មណ៍​កើន​ទ្វេ។​

បំរាម៖ បើ​បុរស​មាន​ប្រដាប់​ភេទ​វែង ហើយ​ស្ត្រី​មិន​អាច​ទទួល​រង​កម្លាំង​បុក​សង្កត់ខ្លាំង​ៗ ​ពី​បុរស​បាន​ទេ​នោះ អ្នក​មិន​គួរ​ប្រើ​ក្បាច់​នេះ​ទេ។

នៅ​មាន​ត… 

September 15, 2006

“ញញឹម​ឲ្យ​ខ្លួន​ឯង​​” និង​ “សុំ​ទោស​ដែល​ខ្ញុំ​ស្រឡាញ់​អ្នក​”

ដោយ៖ ​c.K.v.

ក្នុង ​ពេល​ដែល​យើង​កំពុ​ង​នឹក​នរណា​ម្នាក់​​គ្រប់​ពេល​វេលា​ គេ​ម្នាក់​នោះប្រហែល​ជា​កំពុង​នឹក​អ្នក​ផ្សេង​ក៏​ថា​បាន​​ ហើយ​​ពេល​ខ្លះ​ក៏​អាច​មាន​នរណា​ផ្សេង​ម្នាក់​ទៀត​​កំពុង​នឹក​ដល់​យើង​ដូច​ គ្នា​​ដែរ​។

ពេល​ខ្លះ​ការ​ស្រមើល​ស្រម៉ៃ​តែ​ម្នាក់​ឯង​ វា​ប្រហែល​ជា​ល្អ​ជាង​ការ​ដឹង​ការ​ពិត​ដែល​ថា អ្វី​ដែល​យើង​បាន​គិត​ទាំង​អស់​ វា​គឺ​គ្រាន់​តែ​ជា​ការ​​ស្រម៉ៃ​របស់​យើង​តែ​ម្នាក់​ឯង​ ដូច្នេះ​​វា​គ្មាន​​អ្វី​ប្លែក​ទេ​ដែល​មនុស្ស​មួយ​ចំនួន​ធំ​សុខ​ចិត្ត​រស់​ នៅ​​ក្នុង​ក្តី​ស្រម៉ៃ​របស់​ខ្លួន​ ច្រើន​ជាង​ការ​ទទួល​ដឹង​ឮ​ការ​ពិត​​ដែល​ធ្វើ​​ឲ្យបេះ​ដូង​គ្រាំ​គ្រា​ ព្រោះ​ក្តី​ស្រម៉ៃ​ដែល​គិត​ថា​គេ​ម្នាក់​នោះ​​បាន​ស្រឡាញ់​ខ្លួន​ដែរ ក្តី​ស្រម៉ៃ​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ក្តី​សុខ​ ព្រោះ​ខ្លួន​បាន​លង់​ស្រឡាញ់​គេ​​យ៉ាង​ខ្លាំង​​បាត់​ទៅ​ហើយ​។

ទោះ​មិន​បាន​ជា​មនុស្ស​ទី​មួយ​ក្នុង​ចិត្ត​របស់​គេ មិន​មែន​ជា​រឿង​គួរ​ឲ្យ​សោក​សៅ​ទេ យើង​អាច​មនុស្ស​ទី២ ដែល​វា​នៅ​ល្អ​ជាង​ជា​អ្នកទី​​៣ ទី​៤ ហើយ​ប្រសិន​យើង​ជា​មនុស្ស​ទី ១០​​ក្នុង​ចិត្ត​គេ ក៏​សូម​ឲ្យ​គិត​ទុក​ថា​ វា​ល្អ​ជាង​ការ​​ដែលយើង​​មិន​មានភាព​សំខាន់​ក្នុង​ចិត្ត​គេ​សោះ​។

សូមមេត្តា​ចង​ចាំ​ទុក​ថា ប្រសិន​បើ​បេះ​ដូង​អ្នក​​មិន​ទាន់​ស្រែក​ទ្រហ៊ោ​យំ​ចេញ​មក​ខ្លាំង​ និង​មិន​ទាន់​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​នឿយ​ហត់​ចិត្ត​ខ្លាំង​ណាស់​ សូម​ហាម​ចិត្ត​អ្នក​ទៅ មុន​នឹង​ការ​​នឿយ​ហត់​ចិត្ត​​ច្រើន​ជាង​នេះ កុំ​ព្យាម​ស្រឡាញ់​គេ​ថែមទៀត​គួរ​បណ្តោយ​តាម​វាសនា​ អ្វី​ដែល​ត្រូវ​កើត​វា​ត្រូវ​តែ​កើត​ គ្មាន​អ្នក​អាច​ឃាត់​វា​បាន​ឡើយ។ ​ហើយ​… សូម​រក្សា​ចិត្ត​ស្រឡាញ់នោះ​ត​ទៀត​ចុះ ព្រោះ​ការ​ស្រឡាញ់​អ្នក​ណា​ម្នាក់​ មិន​ត្រូវ​ការ​ ការ​ព្យាយាម​ទេ រីឯ​ការ​កាត់​ចិត្ត​​ឈប់​ស្រឡាញ់​ឯនោះ​ទេ ដែល​ត្រូវ​ការ​ព្យាយាមយ៉ាង​ច្រើន។ សាក​ថ្លឹង​ថ្លែង​ទំងន់​ក្នុង​ចិត្ត​យើង​សាក​មើល​ថា សេចក្តី​សុខ​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​មុខ​គេ នៅ​ក្បែរ​គេ ស្និត​ស្នាល​និង​​គេ មក​ថ្លឹង​ជាមួយ​និង ទុក្ខ​សោក​​នៅ​ពេល​បេះ​ដូង​អ្នក​ស្រែក​នឹក​​គេ ចង់​ឮ​សំលេង​គេ ចង់​នៅ​ក្បែរ​គេ តើ​មួយ​ណា​មាន​ទំងន់​ជាង​មួយ​ណា?

កុំ​បន្ទោស​ខ្លួន​ឯង ដែល​មក​ជួប​គេ​យឺត​ពេល​បន្តិច កុំ​បន្ទោស​ខ្លួន​ឯង​ដែល​ស្រឡាញ់​គេ កុំ​បន្ទោស​ថា​ហេតុ​អ្វី​បាន​ជា​គេ​មិន​មាន​ចិត្ត​ឲ្យ​យើង កុំ​ខឹង​និង​វាសនា​ កុំ​ត​វ៉ា​និង​ព្រហ្មលិខិត ដែល​នាំ​ឲ្យ​យើង​បាន​ជួប​គេ តែ​មិន​អាច​ធ្វើ​ឲ្យ​ចិត្ត​គេ​ស្រឡាញ់​យើង​ដូច​យើង​ស្រឡាញ់​គេ។

បើ​​ដល់​ពេល​ណាមួយ​ដែល​គេ​មិន​អាច​ទទួល​ការ​ស្រឡាញ់​របស់​អ្នក​ទេ សូមគិត​ និង​​និយាយ​សុំ​ទោស​គេ​ថា "សុំ ​ទោស​ដែល​ខ្ញុំ​ស្រឡាញ់​អ្នក​ សុំ​ទោស​ដែល​​ការ​ស្រឡាញ់​របស់​ខ្ញុំ​រំខាន​ដល់​អ្នក ខ្ញុំ​ពិត​ជា​មិន​អាច​ឈប់​ស្រឡាញ់​អ្នក​បាន​ទេ តែ​សូម​អ្នក​កុំ​បារម្មណ៍​អី សុំ​​បាន​ត្រឹម​ស្រឡាញ់​អ្នកតែ​ម្ខាង​ ខ្ញុំ​មាន​សេចក្តី​សុខ​ណាស់​ទៅ​ហើយ សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ មិន​ត្រូវ​ការ​ចម្លើយ​តប​ពី​អ្នក​វិញ​ទេ​"

ចូរ​ញញឹម​ឲ្យ​ខ្លួន​ឯង ទោះ​​មក​ជួប​គេ​យឺត​ពេល​បន្តិច​ ទោះ​មិន​អាច​ឲ្យ​គេ​ស្រឡាញ់​​ខ្លួន​បាន តែ​​យ៉ាង​ណា​ស់ក៏​យើង​បាន​ជួប​គេ យ៉ាង​ហោច​ណាស់​ក៏​គេ​មាន​រូប​យើង​ក្នុង​បេះ​ដូង​គេ​ខ្លះ​ដែរ ទោះ​ឋិត​ក្នុង​ថានះ​អ្វី​ក៏​ដោយ។ ត្រឹម​មួយ​កូន​​ចំនិត​ក្នុង​បេះ​ដូង​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ វា​មាន​ទំហំ​ធំ​ស្មើ​ផែន​ដី​ទាំង​មូល​សំរាប់​​យើង​។

ញញឹង​ឲ្យ​គេ​ម្នាក់​នោះ​ផង ទោះ​បី​គេ​មិន​មានចិត្តឲ្យ​យើង​ច្រើន​ក៏​ដោយ តែ​យ៉ាង​ហោច​ណាស់​ក៏​គេ​ព្រម​ទទួល​ដឹង​ថា​ យើង​ស្រឡាញ់​រូប​គេ​។ ញញឹម​ឲ្យ​ជោគ​វាសនា​ ដែល​ធ្វើ​ឲ្យ​យើង​បាន​ស្គាល់​គ្នា​។ អ្នក​គួរ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ដែលគ្រាមួយ​​ក្នុង​​​ជិវិត​របស់​អ្នក​ ​បាន​ជួប​មនុស្ស​ម្នាក់​ ដែល​អ្នក​ចង់​ផ្តិត​ស្នាម​ញញឹម​របស់​គេទុក​ក្នុង​បេះ​ដូងតែ​ម្នាក់​ឯង​ ទុក​ក្នុង​ការ​ចង​ចាំ ​ដ៏​ផ្អែម​ល្ហែមតែ​ម្នាក់​ឯង សប្បាយ​ចិត្ត​ដែល​​បាន​ជួបមនុស្ស​ម្នាក់​ដែល ​មាន​ពេល​ខ្លះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក ធ្វើ​ឲ្យ​អ្នក​សើច ធ្វើ​ឲ្យ​អ្នក​មាន​សេចក្តី​សុខ​ ហើយ​និង​ទ្រ​ហ៊ោ​​យំបាន​យ៉ាង​មិន​គួរ​ឲ្យ​ជឿ។​

ទោះ​យ៉ាង​ណា​ក៏​អ្នក​បាន​ជួប​មនុស្ស​ម្នាក់​ដែល​សូម្បី​តែ​ស្នាម​ញញឹម​របស់​ គេ​ អាច​ធ្វើ​ឲ្យ​ថ្ងៃ​ដ៏​អាប់​អួរ​របស់​អ្នក​ស្រឡះ​ភ្លឺ​ថ្លា​វិញ​បាន។ បាន​ត្រឹម​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ សើច ញញឹម មាន​សេចក្តី​សុខ​ជា​មួយ​នរណា​ម្នាក់​ដែ​ល​គេ​ស្រឡាញ់ ឬ​មាន​សេចក្តី​សុខ​ជាង​ការ​ដែល​គេ​នៅ​ជា​មួយ​យើង នេះ​ហើយ​គឺ​ជា​សេក្តី​សុខ​នៃការ​ដែល​បាន​ស្រឡាញ់ យ៉ាង​អស់​ពី​បេះ​ដូង​​ ហើយ​ស្រឡាញ់​គេ​តែ​ម្ខាង​  ប៉ុណ្ណេះ​វាល្មម​​គ្រប់​គ្រាន់ហើយ​!

«« អត្ថបទចាស់ •