ទស្សន៍ទាយនិស្ស័យស្នេហ៍បែបកំប្លែងៗ

1- ប្រសិនបើសង្សារអ្នកចង់ឲ្យអ្នកផឹកថ្នាំណាមួយខាងក្រោម តើអ្នកនឹងជ្រើសផឹកថ្នាំមួយណា?
A- ថ្នាំធ្វើឲ្យផោមមិនឈប់
B- ថ្នាំដែលធ្វើឲ្យសំបោរហូរមិនឈប់
2- ប្រសិនត្រូវរើសមនុស្សម្នាក់មកធ្វើជាសង្សារ ម្នាក់ក្នុងចំណោមមនុស្សខាងក្រោម តើអ្នករើសយកមួយណា?
A- យក្ស ដែលមានមាឌធំ កម្ពស់៤០ម៉ែត្រ
B- ទេវតា ដែលមានខ្លួនតូច កម្ពស់មិនដល់ ១តឹក
3- ប្រសិនបើអ្នកត្រូវរើសនូវស្ថានភាពខាងក្រោមដែលនឹងកើតឡើងក្នុងរយៈពេលពេញមួយអាទិត្យ អ្នករើសយកមួយណា?
A- ត្រូវខ្មោចសង្កត់ ដេករើខ្លួនមិនរួច ស្រែកក៏ស្រែកមិនបានរាល់យប់ ពេញមួយអាទិត្យ
B- ដេកមិនលក់រៀងរាល់យប់ ពេញមួយអាទិត្យ
4- អ្នកនឹងរើសលេងកីឡាដ៏សែនចម្លែកមួយណា?
A- ជិះស្គីទឹកនៅក្នុងសមុទ្រដែលមានថ្មប៉ប្រះទឹកច្រើន
B- លោកឆ័ត្រយោង តែប្រើឆ័ត្រដែលគេបាំងតាមឆ្នេហ៍សមុទ្រ
5- បើសិនអ្នកត្រូវបណ្តាសា ឲ្យមានខ្លួនជាសត្វពាក់កណ្តាល អ្នកនឹងរើសយកអ្វី?
A- មានមុខជាកណ្តុរ តែមានរូបរាងស្រស់សង្ហារដូចតារាសិចស៊ីបំផុតក្នុងលោក
B- មានមុខស្រស់ស្អាតដូចបវរកញ្ញាពិភពលោក តែមានរាងធាត់ដូចដំរីទឹក



ចម្លើយឆ្លើយថា …
ចម្លើយលេខ ១ ទាយថាអ្នកជាសង្សារបែបណា
A- អ្នកព្រមផឹកថ្នាំឡប់ៗបែបនេះបានន័យថា អ្នកយល់ព្រមធ្វើខ្លួនជាតួកំប្លែងឲ្យសង្សារអ្នកសើច។ អ្នកជាសង្សារដែលចូលចិត្តលេងសើច សប្បាយរីករាយពោរពេញដោយសំណើច អ្នកដែលនៅក្បែរអ្នកនឹងមានស្នាមញញឹមគ្រប់ៗគ្នា។
B- អ្នកជាមនុស្សសំបូរល្បិចបន្តិច នៅចំពោះមុខសង្សារ អ្នកធ្វើខ្លួនជាសង្សារគួរឲ្យស្រឡាញ់ពូកែយកចិត្តយកថ្លើម តែក្រោយខ្នងគេយ៉ាប់ស្ទើរតែនិយាយបានថាប្តូរជាមនុស្សម្នាក់ផ្សេង។
ចម្លើយលេខ ២ ទាយថាសង្សារអ្នកជាបុរសបែបណា
A- បុរសដែលនឹងមកធ្វើសង្សារអ្នក មានរូបរាងរឹងមាំ ខ្ពស់ សង្ហារដែលអាចការពារអ្នកបានគ្រប់ពេលវេលា ជាពិសេសជាបុរសដែលមានអាយុច្រើនជាអ្នកបន្តិច។
B- បុរសដែលនឹងចូលមកជាតួឯករបស់អ្នក ជាបុរសដែលគួរឲ្យស្រឡាញ់តែពូកែង៉ក់ង យកតែចិត្តខ្លួនជាធំដូចកូនក្មេងអញ្ចឹង។ តែព្រោះតែនិស្ស័យដូចក្មេងអញ្ចឹងហើយទើបត្រូវចិត្តអ្នក ធ្វើឲ្យអ្នកចង់មើលថែទាំរូបគេ ហើយគេច្រើនតែមានអាយុតិចជាងអ្នក។
ចម្លើយលេខ ៣ ទាយថាអ្នកជ្រើសស្នេហ៍ដោយខ្លួនឯងឬយ៉ាងណា
A- ពេលធម្មតាអ្នកទាក់ទងអ្នកនេះអ្នកនោះមិនប្រាកដនណាម្នាក់ បន្តិចចាប់ចិត្តលើអ្នកនេះ បន្តិចទៅមើលអ្នកនោះ។ តែនៅពេលណាដែលអ្នកគិតថាចង់មានសង្សារម្នាក់ពិតប្រាកដ អ្នកនិងពឹងអ្នកដ៏ទៃឲ្យជួយណែនាំអ្នកនេះអ្នកនោះមកឲ្យអ្នក ឬក៏សុំយោបល់ពីមិត្តភ័ក្រជាដើម ព្រោះអ្នកមិនសូវជាទុកចិត្ត ការសំរេចចិត្តរបស់ខ្លួនប៉ុន្មានទេ។
B- អ្នកជាមនុស្សដែលចាត់ទុកស្នេហាជាអ្វីដែលធំជាងអ្វីទាំងអស់ ដូច្នេះអ្នកតែងធ្វើការជ្រើសរើសយ៉ាងម៉ត់ចត់ ព្រោះអ្នកគិតថាបើទាក់ទងអ្នកណាម្នាក់ជាសង្សារអ្នកត្រូវរើសដោយខ្លួនឯង មិនអាចឲ្យអ្នកដ៏ទៃគិតជំនួសបានទេ។ នៅពេលអ្នកជួបមនុស្សដែលម្នាក់នោះហើយ អ្នកនឹងធ្វើគ្រប់បែបយ៉ាងដើម្បីបានរូបគេមកជាគូគ្រង។
ចម្លើយលេខ ៤ ទាយថាអ្នកនិងសង្សារចូលចិត្តធ្វើអ្វីពេលទំនេរ
A- គូស្នេហ៍អ្នកជាគូស្រឡាញ់ការលេងកីឡា ដូចជា ហែលទឹក, ហាត់ប្រាណពេលព្រឹក ឬក៏ចូលចិត្តទស្សនាកម្មវិធីកីឡាជាដើម។
B- គូស្នេហ៍អ្នកជាគូដ៏សែនរ៉ូម៉ែនទិច ចូលចិត្តស្តាប់ភ្លេងជជែកគ្នាបែបស្ងប់ស្ងាត់ក្នុងបន្ទប់, ញ៉ាំអាហារក្រៅផ្ទះក្រោមពន្លឺភ្លើងទៀន ជាដើម។
ចម្លើយលេខ ៥ ទាយថាអ្នកទំនងនឹងបែកចិត្តពីសង្សារកម្រិតណា
A- អ្នកជាប្រភេទសសរភ្លើងតង់ស្យុងខ្ពស់ ពេលមានប្រុសកម្លោះមកទាក់ទង ទឹកមុខអ្នកហាក់ដូចជាមិនរវីរវល់ទេ តែដៃរបស់អ្នកកំពុងលូកទៅរកគេហើយ ទៅបីជាអ្នកមានសង្សារហើយក៏ដោយ អ្នកនៅឆ្លៀតឱកាសលូកលាន់អ្នកផ្សេងដែលចូលមករកអ្នកជានិច្ច ។
B- មើលដំណើរអ្នកដូចជាផ្តល់ភាពស្និតស្នាលជាមួយបុរសទូទៅ ប៉ះដៃចាប់ជើងបានដោយមិនប្រកែប្រកាន់ រហូតដល់អ្នកដទៃអាចយករឿងអ្នកទៅខ្សឹបខ្សៀវនិន្ទា ថាអ្នកបែកចិត្តពីសង្សារជាក់ជាមិនខាន។ តែតាមការពិត អ្នកមិនចាប់អារម្មណ៍អ្នកណាផ្សេងឡើយក្រៅពីសង្សារសំណប់ចិត្តអ្នកម្នាក់គត់។








