សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 1, 2006

ទស្សន៍ទាយ​និស្ស័យ​​​ស្នេហ៍​​បែប​កំប្លែង​ៗ​​

វា​ជា​ការ​កំសាន្ត​លេង​បែប​សប្បាយ​សំរាប់​​​នារី​ក្រមុំ​មិន​ទាន់​មាន​សង្សារ​ធ្វើ​ការ​ព្យាករណ៍​​ពី​ខ្លួន​ឯង​ផ្ទាល់ តែ​សំរាប់​បុរស​លោក​អាច​យក​វា​ជា​សំណួរ​ទៅ​សួរ​​នារី​ម្នាក់​ដើម្បី​ដែល​លោក​ចង់​ដឹង…
បញ្ជាក់៖ កុំ​ទាន់​មើល​ចម្លើយ អានសំណួរ​ររួច​ឆ្លើយ​ហើយ​ចំណាំ​ឲ្យ​បាន​ច្បាស់​ រួច​រាល់​ហើយ​សឹម​អាន​ចម្លើយ​ខាងក្រោម៖

1- ប្រសិន​បើ​សង្សារ​អ្នក​ចង់​ឲ្យ​អ្នក​ផឹក​ថ្នាំ​ណាមួយ​ខាង​ក្រោម​ តើ​អ្នក​នឹង​​ជ្រើស​ផឹក​ថ្នាំ​មួយ​ណា?
A- ថ្នាំ​​ធ្វើ​ឲ្យ​ផោម​មិន​ឈប់
B- ថ្នាំ​ដែល​ធ្វើ​ឲ្យ​សំបោរ​ហូរ​មិន​ឈប់​

2- ប្រសិ​ន​ត្រូវ​រើស​​មនុស្ស​ម្នាក់​មក​ធ្វើ​ជា​សង្សារ ម្នាក់​ក្នុង​ចំណោម​​មនុស្ស​ខាង​ក្រោម​ តើ​អ្នក​រើស​យក​​មួយ​ណា?
A- យក្ស ដែល​មាន​មាឌធំ កម្ពស់​៤០ម៉ែ​ត្រ​​
B- ទេវតា​ ដែល​មាន​ខ្លួន​តូច កម្ពស់​មិន​ដល់ ១តឹក​

3- ​ប្រសិន​បើ​អ្នក​ត្រូវ​រើស​នូវ​ស្ថានភាព​ខាង​ក្រោម​ដែល​នឹង​កើត​ឡើង​ក្នុង​រយៈ​ពេល​ពេញមួយ​អាទិត្យ អ្នក​រើស​យក​មួយ​ណា?
A- ត្រូវ​ខ្មោច​សង្កត់ ដេក​រើ​ខ្លួន​មិន​រួច ស្រែក​ក៏​ស្រែក​មិន​បាន​​រាល់​យប់ ពេញ​មួយ​អាទិត្យ​
B- ដេក​មិន​លក់​​រៀង​រាល់​យប់ ពេញ​មួយ​អាទិត្យ​

4- អ្នក​នឹង​រើស​លេង​កីឡា​ដ៏​សែន​ចម្លែក​មួយ​ណា?
A- ជិះ​ស្គី​​ទឹក​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ថ្ម​ប៉ប្រះ​ទឹក​ច្រើន​
B-​ លោក​ឆ័ត្រ​យោង តែ​ប្រើ​ឆ័ត្រ​ដែល​គេ​បាំង​តាម​ឆ្នេហ៍​សមុទ្រ​

5- បើ​សិន​អ្នក​ត្រូវ​បណ្តាសា ឲ្យ​មាន​ខ្លួន​ជា​សត្វ​ពាក់​កណ្តាល អ្នក​នឹង​រើស​យក​​អ្វី​?
A- មាន​មុខ​​ជា​កណ្តុរ តែ​មាន​រូប​រាង​ស្រស់​សង្ហារ​ដូចតារា​សិចស៊ី​បំផុត​ក្នុង​លោក​
B- មាន​មុខ​ស្រស់​ស្អាត​ដូច​បវរ​កញ្ញា​ពិភព​លោក​ តែ​មាន​រាង​ធាត់​ដូច​​ដំរី​ទឹក

ចម្លើយ​​ឆ្លើយ​ថា …

ចម្លើយលេខ ១ ទាយ​ថា​អ្នក​ជា​សង្សារ​បែប​ណា​
A- អ្នក​ព្រម​ផឹក​ថ្នាំ​ឡប់​ៗ​បែប​នេះ​បាន​ន័យ​ថា អ្នក​យល់​ព្រម​ធ្វើ​ខ្លួន​ជា​តួ​កំប្លែង​ឲ្យ​សង្សារ​អ្នក​សើច។​ អ្នក​​ជា​សង្សារ​ដែល​ចូល​ចិត្ត​លេង​សើច សប្បាយ​រីក​រាយពោរ​ពេញ​ដោយ​សំណើច អ្នក​ដែល​នៅ​ក្បែរ​អ្នក​នឹង​មាន​ស្នាម​ញញឹម​គ្រប់​ៗ​គ្នា។
B- អ្នក​ជា​មនុស្ស​​​សំបូរ​ល្បិច​បន្តិច​ នៅ​ចំពោះ​មុខ​សង្សារ អ្នក​ធ្វើ​ខ្លួន​ជា​សង្សារ​គួរ​ឲ្យ​ស្រឡាញ់​ពូ​កែ​យក​ចិត្ត​យក​ថ្លើម តែ​ក្រោយ​ខ្នង​គេ​យ៉ាប់​ស្ទើរ​តែ​និយាយ​បាន​ថា​ប្តូរ​ជា​មនុស្ស​ម្នាក់​ផ្សេង​។
 
ចម្លើយ​លេខ​ ២ ទាយ​ថា​សង្សារ​អ្នក​ជា​បុរស​បែប​ណា​
A-​ បុរស​ដែល​នឹងមក​ធ្វើ​សង្សារ​អ្នក​ មាន​រូប​រាង​រឹងមាំ ខ្ពស់ សង្ហារ​ដែល​អាច​ការពារ​អ្នក​បាន​គ្រប់​ពេល​វេលា ជា​ពិសេស​ជា​បុរស​ដែល​មាន​អាយុ​ច្រើន​ជា​អ្នក​បន្តិច​។
B- បុរស​​ដែល​នឹង​ចូល​មក​ជា​តួឯក​របស់​អ្នក ជា​បុរស​ដែល​គួរ​ឲ្យ​ស្រឡាញ់​តែ​ពូកែ​​ង៉ក់​ង​ យក​តែ​ចិត្ត​ខ្លួន​ជា​ធំដូច​កូន​ក្មេងអញ្ចឹង។ តែ​ព្រោះ​តែ​និស្ស័យ​ដូច​ក្មេង​អញ្ចឹង​ហើយ​ទើប​ត្រូវ​ចិត្ត​អ្នក ធ្វើ​ឲ្យ​អ្នក​ចង់​មើល​ថែ​ទាំ​រូប​គេ ហើយ​គេ​ច្រើន​តែ​មាន​អាយុ​តិច​ជាង​អ្នក។

ចម្លើយ​លេខ​ ៣ ទាយ​ថា​អ្នក​ជ្រើ​ស​ស្នេហ៍​ដោយ​ខ្លួនឯង​ឬ​យ៉ាង​ណា
A- ពេល​ធម្មតា​អ្នក​ទាក់​ទង​អ្នក​នេះ​អ្នក​នោះ​មិន​ប្រា​កដ​នណា​ម្នាក់ បន្តិច​ចាប់​ចិត្ត​លើ​អ្នក​នេះ បន្តិច​ទៅ​មើល​​អ្នក​នោះ​។ តែ​នៅ​ពេល​ណា​ដែល​អ្នក​គិត​ថា​ចង់​មាន​សង្សារ​ម្នាក់​ពិត​ប្រាកដ អ្នក​និង​ពឹង​អ្នក​ដ៏​ទៃ​ឲ្យ​ជួយ​ណែ​នាំ​អ្នក​នេះ​អ្នក​នោះ​មក​ឲ្យ​អ្នក ឬ​ក៏​សុំ​យោបល់​ពី​មិត្ត​ភ័ក្រ​ជា​ដើម ព្រោះ​អ្នកមិន​សូវ​ជា​ទុក​ចិត្ត​ ការ​សំរេច​​ចិត្ត​របស់​ខ្លួន​ប៉ុន្មាន​ទេ។​
B- អ្នក​ជា​មនុស្ស​ដែល​​ចាត់​ទុក​​ស្នេហា​ជា​អ្វី​​ដែល​​ធំជាង​អ្វី​ទាំង​អស់​ ដូច្នេះ​​អ្នក​តែង​ធ្វើ​ការ​ជ្រើស​រើស​យ៉ាង​ម៉ត់​ចត់​ ព្រោះ​អ្នក​គិត​ថា​បើ​ទាក់​ទង​អ្នក​ណា​ម្នាក់​ជា​សង្សារ​អ្នក​ត្រូវ​រើស​​​ដោយ​ខ្លួន​ឯង មិន​អាច​ឲ្យ​អ្នក​ដ៏​ទៃ​គិត​ជំនួស​បាន​ទេ​។ នៅ​ពេល​អ្នក​ជួប​មនុស្ស​ដែល​​ម្នាក់​នោះ​ហើយ​ អ្នក​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​បាន​រូប​គេ​មក​ជា​គូ​គ្រង។​

ចម្លើយ​លេខ​ ៤ ទាយ​ថា​អ្នក​និង​សង្សារ​​ចូល​ចិត្ត​ធ្វើ​អ្វី​ពេល​ទំនេរ​
A- គូ​ស្នេហ៍​អ្នក​ជា​​គូ​ស្រឡាញ់​ការ​លេង​កីឡា ដូច​ជា​ ហែល​ទឹក, ​ហាត់​ប្រាណ​ពេល​ព្រឹក ឬ​ក៏​ចូល​ចិត្ត​ទស្សនា​កម្មវិធី​កីឡា​ជា​ដើម។​
B- គូស្នេហ៍​អ្នក​ជា​គូ​ដ៏​សែន​រ៉ូម៉ែន​ទិច ចូល​ចិត្ត​ស្តាប់​ភ្លេង​ជជែក​គ្នា​​បែប​ស្ងប់​ស្ងាត់​ក្នុង​បន្ទប់, ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ​​ក្រោម​ពន្លឺ​ភ្លើង​ទៀន​ ជា​ដើម​។

ចម្លើយ​លេខ ៥ ទាយ​ថា​អ្នក​ទំនង​នឹង​បែក​ចិត្ត​ពី​សង្សារ​​កម្រិត​ណា
A- អ្នក​ជា​ប្រភេទ​សសរ​ភ្លើង​តង់​ស្យុង​ខ្ពស់ ពេល​មាន​ប្រុស​កម្លោះ​មក​ទាក់​ទង​ ទឹក​មុខ​អ្នក​ហាក់​ដូច​ជា​មិន​រវីរវល់​ទេ តែ​​ដៃ​របស់​អ្នក​កំពុង​លូក​ទៅ​រក​គេ​ហើយ ទៅ​បី​​ជាអ្នក​មាន​សង្សារ​ហើយ​ក៏​ដោយ អ្នក​នៅ​ឆ្លៀត​ឱកាស​លូក​លាន់​អ្នក​ផ្សេង​ដែល​​ចូល​មក​រក​អ្នក​ជា​និច្ច ។
B- មើល​ដំណើរ​អ្នក​ដូច​ជា​ផ្តល់​ភាព​ស្និត​ស្នាល​ជា​មួយ​បុរស​ទូទៅ ប៉ះ​ដៃចាប់ជើង​បាន​ដោយ​មិន​ប្រកែ​ប្រកាន់ រហូត​ដល់​អ្នក​ដទៃ​អាច​យក​រឿង​អ្នក​ទៅ​ខ្សឹប​ខ្សៀវ​និន្ទា​ ថា​អ្នក​បែក​ចិត្ត​ពី​សង្សារ​ជាក់​ជា​មិន​ខាន​។ តែ​តាម​ការ​ពិត អ្នក​​មិន​ចាប់​អារម្មណ៍​អ្នក​ណាផ្សេង​ឡើយ​​ក្រៅ​ពី​សង្សារ​សំណប់​ចិត្ត​អ្នក​ម្នាក់​គត់។

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/09/01/p146/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.