សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 2, 2006

ស្នេហា​ ៤​ប្រភេទ​​របស់​យុវវ័យ​

"សេចក្តី​ស្នេហា ឬ​ ការ​ស្រឡាញ់​​" ជា​​​ប្រតិកម្ម​នៃ​ផ្នែក​អារម្មណ៍​ម្យ៉ាង​របស់​មនុស្ស​ដែល​សម្តែង​ចេញ​មក​លើ​បុគ្គល​ ឬ​វត្ថុ ដែល​ខ្លួន​ស្រឡាញ់​។ សេ្នហា​ ឬ ការ​ស្រឡាញ់​របស់​យុវវ័យ​ គឺ​ជា​អ្វី​ដែល​ចម្លែក​ និង​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ ដូច​ជា​ ស្នេហា​រវាង​ភេទ​ផ្ទុយ​គ្នា​ ជា​ស្នេហា​ដែល​កើត​ឡើង​ដោយ​សារ​អ័រមូន​ភេទ ដូច្នេះ​​គេ​​អាច​បែង​ចែក​​ស្នេហា​របស់​យុវវ័យជា​៤​ប្រភេទ​ធំៗ​ដូច​ខាង​ក្រោម​ ៖

1- ការ​ស្រឡាញ់​ខ្លួន​ឯង កើត​មក​ពី​ការ​ឃើញ​ភាព​សំខាន់​របស់​ខ្លួន​ឯង និង​​មាន​ចំណាប់​អារម្មណ៍​លើ​​ខ្លួន​ឯង (គេ​អាចសង្កេត​ឃើញ​ក្មេង​ជំទង់​ចាប់​ចេះ​រៀប​ចំ​តែង​ខ្លួន ចង់​ស្អាត​ ចង់​ល្អ​ ។ល។)

2- ការ​ស្រឡាញ់​មិត្ត​ភ័ក្រ យុវវ័យ​ភាគ​ច្រើន​​​ចូល​ចិត្ត​នៅ​ជា​មួយ​មិត្ត​ភ័ក្រ និង​ស្រឡាញ់​មិត្ត​របស់​ខ្លួន​យ៉ាង​ខ្លាំង (​ពេល​ខ្លះ​គេ​ហ៊ាន​​ប្រកែក​តវ៉ា​ជា​មួយ​ឪពុក​ម្តាយ​ព្រោះ​តែ​​បញ្ហា​សេពគប់​មិត្ត​ជា​ដើម…)​

3- ការ​ស្រឡាញ់​ចំពោះ​​មនុស្ស​ដែល​ខ្លួន​កោត​សសើរ និង​ចូល​ចិត្ត​ជា​ពិសេស មាន​ដូច​ជា​​ តារា​ចម្រៀង, តារា​ភាព​យន្ត ​ក្នុង​ដួង​ចិត្ត ឬ​​មនុស្ស​ល្បី​ល្បាញ​ក្នុង​សង្គម​ដូច​ជា​ អ្នក​នយោបាយ ។ល។​

4-​ ការ​ស្រឡាញ់​មិត្ត​ភេទ​ផ្ទុយ​គ្នា ​ក្មេង​ដែល​ស្ថិត​ក្នុង​​វ័យ​នេះ​មាន​​រំញោច​ផ្លូវ​ភេទ​ខ្ពស់​ មាន​តម្រូវ​ការ​​ដើម្បី​ក្លាយ​ខ្លួន​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ដទៃ និងចង់​​ជា​​មនុស្ស​ដែល​ភេទ​ផ្ទុយ​ខ្លួន​កោត​សសើរ។​