"ឱប-ថើប" បែបណាស្រឡាញ់? បែបណាបោក? (តចប់)
ប្រភព៖ Xcite
ប្រែសំរួលដោយ៖ Kv
តពីអត្ថបទមុន
កាយវិការទី 7- ក្តោបដៃ
ការចាប់បាតដៃអ្នកនិងបាតដៃគេចូលគ្នា គឺជាវិធីដែលម្តាយអ្នកធ្លាប់ធ្វើដាក់អ្នកពេលនៅក្មេងដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់។ Dr. Willson យល់ឃើញថា "វាជាការសម្តែងចេញនូវការការពាររបស់ឪពុកម្តាយចំពោះកូន ភាគច្រើនបុរសចាប់ដៃស្ត្រីក្នុងលក្ខណៈនេះ នៅពេលដឹកដៃនាងឆ្លងថ្នល់ ឬកំពុងជួយប្រទះគ្រោះថ្នាក់ផ្សេងៗ" ប្រសិនបើអ្នកដែលជាទីស្រឡាញ់របស់អ្នកចាប់ដៃអ្នកបែបនេះបានន័យថា អ្នកមានសម្ព័ន្ធភាពដែលរលូន ហើកាយវិការបែបនេះក៏រមែងជាកាយវិការដែលគូស្នេហ៍ថ្មីថ្មោងធ្វើដាក់គ្នាទៅវិញទៅមក។ តែត្រូវប្រយ័ត្នរឿងការចាប់ចងអ្នកជារបស់ផ្ទាល់ខ្លួនផង បើសិនជាគេធ្វើយ៉ាងនេះដាក់អ្នកពេលកំពុងដើរចូលក្នុងពិធីជប់លៀង អាចបានន័យថាគេកំពុងបង្ហាញ(កាង) អ្នកដទៃថាអ្នកមានម្ចាស់ហើយ កុំមករវល់តិចមានរឿង!
កាយវិកាទី៨- ម្រាមដៃទាំងពីរ(អ្នកនិងគេ)ចាប់ចូលគ្នា
បើគូស្នេហ៍ស៊កម្រាមដៃរបស់គេចូលមកចាប់ម្រាមដៃរបស់អ្នក អាចមានន័យពីរយ៉ាង៖ គេចង់ដោះសំលៀកបំពាក់អ្នកចេញភ្លាមៗ ឬគេជាពួកឆ្កួតនឹងអំណាច។ Dr. Willson ធ្វើការអធិប្បាយថា "កាយវិការបែបនេះក្នុងន័យម្យ៉ាងមានន័យថា ការចងភ្ជាប់ ដោយប្រើម្រាមដៃមកចាប់ អាចបង្ហាញពីការតាមដាន មិនប្រាកដក្នុងចិត្តព្រោះគេខ្លាចបាត់បង់រូបអ្នក ឬការបង្ហាញភាពជាម្ចាស់" តែគេអាចគ្រាន់តែចង់ប៉ះពាល់អ្នកឲ្យណែន ក្នុងភាពកក់ក្តៅ ពោរពេញដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ របស់គេមកលើអ្នក ហើយសង្ឃឹមថាអ្នកអាចទទួលដឹងបានតាមរយៈម្រាមដៃរបស់គេ ដែលការចាប់ដៃបែបនេះមានតម្លៃស្មើ ឬក៏លើសការថើបទៅទៀត។
កាយវិការទី9- ចាប់ចុងម្រាម
បុរសដែលចូលចិត្តចាប់ចុងម្រាមដៃស្ត្រីជាមនុស្សដែលចង់នៅជាមួយអ្នកជារៀងរហូតទេ ការចាប់តែចុងម្រាមបានន័យថា ព្យាយាមប៉ះពាល់អ្នកឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន ឬទុកផ្លូវសំរាប់ខ្លួនគេនៅពេលដែលគេនៅថ្ងៃក្រោយ។ តែកាយវិការបែបនេះវាមិនអាក្រក់គ្រប់បែបយ៉ាងទាំងអស់នោះទេ ត្រូវសង្កេតមើលថាគេចាប់ដៃអ្នកក្នុងពេលណា បើគ្រាន់តែម្តងម្កាលនោះវាប្រហែលមកពីស្ថានភាពបរិស្ថានជុំវិញបង្ខំឲ្យគេធ្វើយ៉ាងនេះច្រើនជាងការធ្វើព្រោះចិត្តរបស់គេបញ្ជា មិនសូវមានគូស្នេហ៍ណាចាប់ដៃគ្នាបែបនេះទេ តែឃើញមានកើតឡើងញឹកញាប់ព្រោះការខ្មាស់អៀននៅកន្លែងសាធារណៈ។








