វិធីធ្វើឲ្យមុខស្អាតគ្មានមុន..!
ប្រភព៖ Lady Meg.

មុនរំខានអារម្មណ៍អ្នកមែនទេ? វាធ្វើឲ្យអ្នកពិបាកចិត្តមែនទេ? មិនអីទេយើងសូមណែនាំវិធីកំចាត់មុនបែបធម្មជាតិ ងាយស្រួលក្នុងការអនុវត្ត ចំណាយថវិកាតិច និងសន្សំសំចៃពេលវេលា អាចធ្វើបានដោយខ្លួនឯង ហើយអ្វីដែលរិតតែពិសេសជាងគេនោះគឺ មិនមានសារធាតុគីមីដែលប៉ះពាល់ដល់ផ្ទៃមុខអ្នកឡើយ។
គ្រឿងផ្សំ៖
1- អំពិលទុំ
2- ទឹកឃ្មុំ
វិធីធ្វើ៖
1- យកអំពិលទុំមកកូរឲ្យបែកសាច់ជាមួយទឹកឃ្មុំ ទាល់ចូលគ្នាជាសាច់មួយ ឬមើលទៅខាប់ល្អ
វីធីប្រើ៖
1- លាងមុខឲ្យស្អាត រួចយកមកលាបលើផ្ទៃមុខឲ្យសព្វទុកតែ ប្រលោះរង្វង់ភ្នែក និងបបូរមាត់ ទុក១៥នាទី។
2- ១៥នាទីក្រោយ លាងសំអាតមុខឲ្យស្អាត នោះអ្នកនឹងទទួលបានភាពស្រស់ថ្លាលើផ្ទៃមុខ ហើយអាចជួយការពារអ្នកការកើតមុនថែមទៀត។
* ដើម្បីបានលទ្ធផលល្អគួរអនុវត្ត ២-៣ ដងក្នុងមួយសប្តាហ៍។








