សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 6, 2006

ស្វែងយល់​ពី​ការ​​ថែ​សុខភាព​​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv

រូបភាព​នេះ​មិន​មាន​អ្វី​ទាក់​ទង​នឹង​អត្ថបទ​ឡើយ​!ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ ឬ​ ហៅ​ម្យ៉ាង​ទៀត​ថា​ ឡេស​បៀន ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ច្រើន​ជាង​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​​រហូត​ដល់​ទៅ​ពាក់​កណ្ដាល​ តែ​ស្ត្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ពិត​ៗ(មាន​ភេទ​សម្ព៏ន្ធ​តែ​ជាមួយ​ស្ត្រីដូច​គ្នា) ​នោះ​មាន​ចំនួន​តិច​ជាង ការ​សិក្សា​ស្រាវ​ជ្រាវពី J Reprod Med 1987 ​បង្ហាញ​ថា ស្ត្រី​ដែល​​ស្រឡាញ់​ស្ត្រី​ ក៏​បាន​បុរស​ក៏​បាន​ មាន​​ចំនួន​រហូត​ដល់ទៅ ៧៧%​ នៃ​ចំនួន​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ការ​មើល​ថែរ​សុខភាព​របស់​ស្ត្រី​​​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​​សូវ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ស្ត្រី​ដែល​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​បុរស​ ផង​ជា​មួយ​ស្ត្រី​ផងទេ​។

ក្នុង​ករណី​ស្ត្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ហើយ​មាន​ទំនាក់​ទំនង​ផង​ដែរ​ជា​មួយ​បុរស​​ ​ការ​មើល​ថែរ​សុខភាព​​​ មាន​ដូច​ជា៖ ត្រួត​​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​មាត់​ស្បូន ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដូច​ស្ត្រី​ទូទៅ នៅ​ពេល​នាង​មាន​អាយុ ២១​ឆ្នាំ ឬ​ពិនិត្យ​ក្រោយ​ពេល​មាន​ការរួម​រ័ក​មិន​យឺត​ជាង ៣ឆ្នាំ និងធ្វើ​ឡើង​រាល់​ឆ្នាំ។ ​ពិនិត្យ​រក​ជំងឺ​កាម​រោគ​ទូ​​ទៅ​ផង​ដែរ​ គួរ​ប្រញាប់​ទៅ​ពិនិត្យ​ក្រោយ​ពេល​មាន​ធ្លាក់​ ស ខុស​ធម្មតា ឬ​មិន​ទុក​ចិត្ត​ខ្លួន​ឯង (រួមភេទ​មិន​មាន​សុវត្ថិភាព) ជា​ពិសេស​មិន​គួរ​រំលង​ការ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍។​

ក្នុង​ករណី​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​បុរស​ ឱកាស​កើត​ជំងឺ​មហារីក​មាត់​ស្បូន​​មាន​តិច​ណាស់ ព្រោះ​អ្នក​​ជំនាញ​វេជ្ជសាស្ត្រ​បាន​រក​ឃើញ​ថា ជំងឺ​មហារីក​មាត់​ស្បូន​ភាគ​ច្រើ​ន​មាន​មូល​ហេតុ​ចម្បង​មក​ពី​ការ​ឆ្លង​វីរុស FPV ប្រភេទ​បង្ក​ជា​មហារីក​មាត់​ស្បូន វី​រុស​ប្រភេទ​នេះធ្វើ​ឲ្យ​កោសិការ​មាត់ស្បូន​ប្រែ​ប្រួល​ខុស​ធម្មតា ក្លាយ​ទៅ​ជា​កោសិការ​មហារីក ( វីរុស​ ​FPV មាន​ ៣៥​ប្រភេទដែល​បង្ក​ជា​មហារីក តែ​ ៧០ ទៅ ៨០%​​ នៃ​វីរុស​ប្រភេទ​នេះ​មិន​បណ្តាល​ឲ្យ​កើត​មហារីក​ទេ) វីរុស​ប្រភេទ​នេះ​តែង​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​រវាង​បុរស​ និង​ស្ត្រី។

ទោះ​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​ចាំបាច់​​ធ្វើ​ការ​ពន្យា​កំណើត​ក៏​ដោយ តែ​ការ​ដែល​មិន​មាន​កូន​ និង​ការ​ដែល​មិន​បាន​ទទួល​​អ័រមូន​ពី​ថ្នាំ​ពន្យា​កំណើត​ ធ្វើ​ឲ្យ​ពូក​គេ​មាន​ឱកាស​កើត​មហារីក អូវែ, មហារីក​ភ្នាស់​ស្បូន, ដុំ​សាច់​ដុះ​ក្នុង​​ស្បូន (Myoma Uteri) និង​ជំងឺ​ភ្នាស់​ស្បូន​លូត​លាស់​ខុស​ទី​កន្លែង។ ដូច្នេះ​ស្ត្រី​ក្រុម​ខាង​លើ​គួរ​ធ្វើ​ការ​ពិនិត្យ​រក​ជំងឺ​មហារីក​ដូច​ស្ត្រី​ធម្មតា​ដែល​មាន​ទំនាក់​ទំនង​ភេទ​ជា​មួយ​បុរស​ដែរ។

សំរាប់​ជំងឺ​កាម​រោគ ទោះ​បី​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​បញ្ហា​តិច​ជាង​ស្ត្រី​ធម្មតា​ក៏​ដោយ  តែ​មិន​មែន​មាន​ន័យ​ថា​មិន​មាន​ឆ្លង​នោះ​ទេ ព្រោះ​ស្ត្រី​ដែល​​ស្រឡាញ់​ភេទ​ដូច​គ្នា​ភាគ​ច្រើន​ មាន​លក្ខណៈ​មិន​ខុស​អ្វី​ពី​បុរស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ គេ​មាន​ដៃ​គូ​រួម​ភេទ​ច្រើន មាន​ឱកាស​ជួប​ស្ត្រី​ដែល​មាន​ទំនាក់​ទំនង​ភេទ​ជា​មួយ​បុរស​ដែល​មាន​ឆ្លង​ជំងឺ​​ ដែល​នេះ​ជា​បញ្ហា​ដែល​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ​បាន​។​

បច្ច័យ​ខាង​លើ​ធ្វើ​ឲ្យ​ឱ​កាស​ឆ្លង​ជំងឺ​កាម​រោគ​ស្ទើរ​គ្រប់​ប្រភេទ​ ពី​ស្ត្រី​ទៅ​ស្ត្រី​បាន​ តាម​រយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់​​អវៈ​យវៈភេទ​ដូច​ជា​៖ រោគ​ស្វាយ ប្រមេះ​ទឹក​បាយ សិរមាន់ ធ្លាក់​ស ដំបៅ​ទ្វា​មាស ផ្សិត និង​ជា​ពិសេសជំងឺ AIDS។ ដូច្នេះស្ត្រី​គ្រប់​រូប​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​មេរោគ​កាម​រោគ និង​មហារី​ប្រដាប់​បន្ត​ពូជ​ជា​ប្រចាំ​​ មិន​ថា​អ្នក​មាន​ឬ​គ្មាន​ទំ​នាក់​ទំនង​ជា​មួយ​បុរស​ក៏​ដោយ។​

ប្រការ​សំខាន់​មួយ​ទៀត​គឺ​ នៅ​ពេល​ទៅ​រក​ពេទ្យ​គួរ​ប្រាប់​ត្រង់​ថា​ខ្លួន​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ឬទេ? តាម​​ស្ទង់​មតិ​របស់​ប្រទេស​ កាណាដា រក​ឃើញ​ថា ១៥% នៃ​ឡេស​បៀន មិន​ទៅ​រក​ពេទ្យ​ទេ ព្រោះ​ពួក​គេ​គិត​ថា​បើ​គ្រូ​ពេទ្យ​ដឹង​ គ្រូ​ពេទ្យ​នឹង​មាន​អគតិ​ចំពោះ​នាង ហើយ​មួយ​ភាគ​ធំ​ជា​លាក់​បាំង​​ពេទ្យ​មិន​ឲ្យ​ដឹង។ ទាំង​នេះ​ជា​ការ​យល់​ខុស​ទាំង​ស្រុង ព្រោះ​ការ​លាក់​បាំង​គ្រូ​ពេទ្យ​​ជា​ទង្វើ​ដែល​មិន​ត្រឹម​ត្រូវ គ្រូ​ពេទ្យ​អាច​ជួយ​អ្នកជំងឺ​​រឹក​តែ​ច្រើន​នៅ​ពេល​ដែល​ដឹង​ច្បាស់​ពី​ស្ថានភាព​ពិត​របស់​អ្នក​ជំងឺ ម្យ៉ាង​ទៀត​ពេទ្យ​​នឹង​អាច​ផ្តល់​ដំបូន្មាន​យ៉ាង​ត្រឹម​ត្រូវ​​ដល់​អ្នក​ ទាំងផ្នែក​សុខភាព​​កាយ​ សុខភាព​ចិត្ត។